ចាញ់ល្បិចគេ
និពន្ធដោយ ទី ធាវី
៤ឆ្នាំក្រោយមក សុខណាក់ និងនាងចិន្ដា មានទ្រព្យលោហិតរួមគ្នាមួយ។ នាងចិន្តាប្រសូត្របានបុត្រាម្នាក់។
សំណាង គឺជាឈ្មោះកូនប្រុសដែលជាមរតនៃចំណងស្នេហ៍ឥតខាន់ស្លារបស់អ្នកទាំងពីរនេះ។
គ្រួសារមួយនេះ ពុំបានរស់នៅស្នាក់អាស្រ័យលើទ្រនុំផ្ទះវិឡារបស់លោកសុខ ឃីមដែលជាមិត្តភក្តិនិងជាថៅកែឡាននោះឡើយ។
បើទោះបីជា សុខ ឃឺមជាមិត្តកម្ររកបាន និងភរិយា ក្រោយពីបានជ្រាបនូវរឿងរ៉ាវនៃដំណើរជីវិតរបស់គូរស្នេហ៍មួយគូរនេះ
និងមានក្តីអាណិត បានអនុញ្ញាតិអោយប្តីប្រពន្ធពង្រត់គ្នាគ្មានទីពឹងទាំងទ្វេនេះរួមរស់ជាមួយក្នុងផ្ទះវិឡារបស់ខ្លួនយ៉ាងណាក៏ដោយ
ក៏ សុខ ណាក់តាំងចិត្តជា កូនប្រុសឬជាម្ចាស់ឃុំគ្រង់ធ្លាប់សន្យាថាខ្លួននឹងរក្សាមើលថែស្មោះស្ម័គ្រចំពោះនាងចិន្តាអោយដូចជាចាបជៀបបកប្បាសក្នុងរឿងសព្វសិទ្ធ
ហើយបានបដិសេដទទួលយកសំណើររបស់សុខ ឃីម។ ជាកាពិតណាស់
ការស្នាក់អាស្រ័យឬរួមរស់ជ្រកក្រោមដំបូលផ្ទះរួមគឺមិនប្រសើរឡើយ។ គេថាកុំធ្វើស្រែប្រវ៉ាស់កុំសង់ផ្ទះជាមួយគ្នា។
ការប្រកបមុខរបររកស៊ីជួញដូរហ៊ុនរួមគ្នាបើមិនមានលក្ខខណ្ឌច្បាស់លាស់ក៏ដូច្នោះដែរ។
តាមការសំគាល់ប្តីប្រពន្ធដែលទើបរៀបការថ្មោងថ្មីហើយបានរស់នៅជាមួយគ្រួសារឪពុកម្តាយក្មេកច្រើនតែមានបញ្ហា។
ហេតុផលនេះហើយ ទើប សុខ ណាក់ សុំរសនៅផ្សេងពីគ្នា។ ណាមួយអ្នកទាំងពីរមិនចង់រំខាន់ដល់គ្រួសារសុខឃឹមច្រើនពេកនោះទេ។
តែសុខ ណាក់ និង នាងចិន្តាបានទទួលយកការជួយជ្រុមជ្រែងពីសុឃីម។ ទាំងបីនាក់មានឪពុកម្តាយ
និងកូន ដែលមានសុខ ណាក់ ជាមេគ្រួសារ រែកពន់
អំរែកជីវិតដ៏ធ្ងន់ដែលហាក់ខុសគ្នាឆ្ងាយណាស់ក្នុងជីវភាពនៅលាវនោះ
បានស្នាក់នៅក្នុងផ្ទះតូចមួយលើដីឡូត៍មួយកន្លែងរបស់ឃឺម។ ជារៀងរាល់ថ្ងៃ
បុរសមេគ្រួសារជារកលុយចូលផ្ទះម្នាក់នេះ
បានទៅធ្វើការជាមេការមើលខុសមើលត្រូវនៅហាងលក់រថយន្តដែលសុខ
ឃីមផ្តល់ការងារអោយតាំងពីគ្រាដំបូងមកម៉្លេះ។
ភារម្យជាគូរដណ្ដឹងនាងចិន្ដាបានដឹងដំណឹងថាចិន្ដាកំពុងរស់នៅភ្នំពេញបានជួយឧបត្ថម្ភដោយសុខឃីមជាមិត្ដភក្ដិរបស់សុខណាក់។
ម៉ោងប្រហែល៩ព្រឹក រយន្ដមួយគ្រឿង បានបើកមកឈប់នៅមុខផ្ទះដីឡូត៍នេះ។
ខណៈនោះ សុខណាក់ចេញទៅធ្វើការបាត់ហើយ។ ថ្ងៃនេះ សំណាងកូនប្រុសរបស់គេត្រូវបានបុប្ផាយកទៅលេងផ្ទះវិឡាតាំងពីព្រឹកម៉្លេះ។
នាងចិន្តាកំពុងត្រឡប់មកពីផ្សារទិញម្ហូបក៏ជួបល្មម។
ម្នាក់បានចេញពីឡានក្នុងសភាពត្រហៀបហបសំដៅទៅ នាងចិន្ដា។ “បងស្រី! បង ចិន្ដា មែន ឬ?
ចន្តាបានឆ្លើយ” ច៎ា!
គឺខ្ញុំនឹងហើយ។ តើមានកាអីដែរពូ។”
-លោកថៅកែសុខឃីម អោយខ្ញុំមកប្រាប់បងស្រី ហើយតម្រូវអោយ
បងស្រីទៅ ជាបន្ទាន់។ បងសុខណាក់ គាត់គ្រោះថ្នាក់ចរាចរណ៍។ គាត់បានត្រូវដឹកទៅសង្គ្រោះបន្ទាន់នៅពេទ្យកាលឺម៉ែត្រឯណោះ។”
ចិន្ដា ឱរាស្ទើរកាំង ភាន់ភាំរន្ធត់លាយឡំជាមួយទឹកភ្នែក ប្រញ៉េបប្រញ៉ាប់
ដាក់កន្ត្រក់ពេញដោយគ្រឿងម្ហូបបានយូរមកពីផ្សារដាក់ទៅលើតុ។ នាងស្ទុះចេញពីក្នុងផ្ទះចាក់សោរទ្វា
ត្រហេបត្រហប ឡើងទៅជាមួយរយន្តនោះដោយមិនបានគិតក្រៅពីនេះឡើយ។
រថយន្ដនោះ បានដឹកនាងយ៉ាងលឿនមកឈប់នៅមុខវត្ដភ្នំ
ខណៈដែលនាងម្អមស្រែរូបនេះពុំសូវស្គាល់ភូមិសាស្ត្រទីក្រុងភ្នំពេញផងនោះ។
រថយន្ដក៏បានធ្វើខូចអោយរលត់ឈប់នៅមុខវត្ដភ្នំ។ អ្នកបើកបរម្នាក់នោះបានចុះចេញពីក្នុងរថយន្ដ។
ចន្តាក៍ប្រញាប់បើកទ្វាឡានចុះចេញបំរុងសួរអ្នកបើកឡាននោះថាដល់ឬនៅពូ។ ស្របពេលនោះដែរស្រាប់តែលេចមុខបុរសម្នាក់ទៀត។
នាយឆើតដើរសំដៅទៅចិន្តា។ ចិន្ដាស្គាល់ច្បាស់ថា ជាជីដូនមួយរបស់ភារម្យ។
អាឆើតសើចក្រលេមក្រលឹមយកដៃទាំងពីរទះផ្កាប់ផ្ងាចុះឡើង៖
-សួស្ដី ចិន្ដាស្មោះស្ម័គ្រ។
-គឺ......គឺ.....ឯងទេ។
នាងចិន្ដាបានដឹងថាចាញ់បោកគេហើយ។
-“បងនៅស្រស់ស្អាតដដែលហ្ន៎។ បងភារម្យអោយខ្ញុំមកយកបងទៅស្រុកវិញ។”
អាឆើតបានយកដៃលូកព្រលយទៅចង្កានាង ហើយភ្លាមៗនោះបានចាប់ដៃអូសចូលឡានវិញ។
“យើងមិនទៅទេ ប្រាប់គាត់ទៅថាខ្ញុំគ្មាននិស្ស័យជាមួយគាត់ទេ។
ខ្ញុំមានប្ដីហើយ។” ចិន្តាបានជ្រែងជើងទាញដៃមកវិញ។
-ខ្ញុំមិនដឹងទេខ្ញុំគ្រាន់តែធ្វើតាមបញ្ជាបងភារម្យប៉ុណ្ណោះ។
មកទៅជាមួយយើង។ អាសុខ ណាក់ វាមានអ្វីគួរអោយអស្ចារ្យទៅ។
“ឯងម៉េចក៏មិនបញ្ឆេះឡានទៅ! អាភ្លើ!” អាឆើតបានស្រែកបញ្ជាអាម្នាក់បើកឡាន។
-“ខ្ញុំមិនទៅទេ! ជួយខ្ញុំផង!” ចិន្ដាបានស្រែកអោយគេជួយយ៉ាងខ្លាំងៗ ធ្វើអោយអ្នក កំពុងដើរកំសាន្ដម្ដុំវត្ដភ្នំនេះសម្លឹងមើលគ្រប់ៗគ្នា។
ប៉ុន្ដែគ្មានអ្នកណាម្នាក់ចេញមុខទៅជួយនាងឡើយ។
នេះជាទំលាប់អាក្រក់របស់អ្នកភ្នំពេញ។ ទោះជាយ៉ាងនេះក៏ដោយកន្លងមកមានមនុស្សមានចិត្ដសប្បុរសតិចតួចណាស់ហ៊ានចេញមុខជួយសូម្បីតែស្ដ្រីត្រូវបានគេឆក់យកកាបូបជាដើម។
រីឯនគរបាលវិញ ដែលជាកតព្វកិច្ចការពារសន្ដិសុខសុវត្ថភាពដល់ប្រជាពលរដ្ឋក៏ច្រើនឃើញចេញមកអន្តរាគមក្រោយហេតុការណ៍ប៉ុណ្ណោះ។
អាឆើតកំពុងប្រទាញប្រទួងនាងចិន្ដា។ គ្មាននគបាលណាម្នាក់នៅទីនោះឡើយ។
សុឃីមកំពុងចុះជណ្ដើរមកពីលើវត្ដភ្នំ។ ថៅកែម្នាក់នេះ ជារឿយៗ មកអុចធូបបន់ស្រន់នៅទីនេះដើម្បីអោយមុខរបរលក់ឡានរបស់ខ្លួនកាកកប។សូមជំរាបថាក្នុងវប្បធ៌មខ្មែរនិងក្នុងផ្នត់គិតខ្មែរមានមនុស្សច្រើនណាស់ជឿលើការបន់ស្រន់នេះ។ខណៈនោះសុឃីមក៏ប្រទះឃើញហេតុការណ៍នេះល្មម។
“ជួយខ្ញុំផង! ជួយខ្ញុំផង! អញមិនទៅ ថាអញមិនទៅទេ!”
ចន្តាស្រែកដោយទាញដៃទៅវិញទៅមកជាមួយអាឆើត។
“ឈប់សិន! ពួកឯងកំពុងធ្វើអីហ្នឹង។ ចិន្ដា គឺឯងទេ!
អហ៍! ពួកឯងហ្នឹងកំពុងចាប់ស្រីយកទៅលក់មែនទេ។” សុខ
ឃីម ចង្អុលទៅអាឆើត និងអ្នកបើកឡាន។
អាឆើតបានឆ្លើយតប៖
-កុំចេះដឹងរឿងគេ ។
“អោយយើងមិនយកភ្នែកមើលមិនបានទេ!” សុឃីមចង្អុលរេទៅអាពីរនាក់នោះដើរចូលគ្មានញញើតរួចប្រលះជាមួយគ្នាយ៉ាងសន្នំដោយមិននឹកស្មានថាសុឃីនចេះក្បាច់គុនតៃក្វាន់ដូយ៉ាងជំនាញបែបនេះសោះ។
ជនអន្ឋពាល អាឆើតគបានរត់ឡើងឡាននិងបើកទៅប្រុយ។
សុខឃីមត្រូវរបួសមុខបន្ដិចបន្ដួចបានបើកឡានជួនចិន្ដាមកផ្ទះដីឡូត៍វិញ។ចិន្ដា
ត្រេកអរយ៉ាងខ្លាំងដោយផុតគ្រោះក្នុងជីវិតល្ងង់របស់នាងដែលនាងមិនធ្លាប់ជួប។ សូមជម្រាបថា
មនុស្សមួយចំនួនមានកលល្បិចអាក្រក់ណាស់ ដូចនេះសូមកុំចេះតែជឿគេពេក។ នាងបានរៀបរាប់ប្រាប់សុខឃឺមនូវមូលហេតុមុននេះ។
សុខឃីម មុខឡើងហើមស្ទីក។ ដើម្បីជាការតបស្នងសង់គុណដល់សុឃីមក្នុងការជួយនាងក៏ដូចជាគ្រួសារនាងជារៀងរហូតមក
ចិន្ដាបានអញ្ជើញសុឃឹមចូលក្នុងផ្ទះ
និងផ្តល់គ្រែអោយបងប្រុសម្នាក់នេះបានទម្រេតខ្លួនសម្រាកមួយស្របក់។ ដោយគិតថានាងចិន្ដាគឺប្រៀបបីដូចជាប្អូនស្រីបង្កើត
សុឃឹមក៏ព្រមតាមការស្នើរសុំរបស់នាង។ នាងបានជូតរបួសមុខអោយ។