Wednesday, October 10, 2012

អាថ៌កំបាំងនៃអ្នកចម្បាំងក្នុងរឿងព្រេងនិទានខ្មែរ



អាថ៌កំបាំងនៃអ្នកចម្បាំងក្នុងរឿងព្រេងនិទានខ្មែរៈ ការសិក្សាតាមរយៈបុរាណវិទ្យា
ដោយ Kent Davis
ប្រែសម្រួលពីភាសាអង់គ្លេសដោយ ទី ធាវី

កោះកេរ,កម្ពុជាៈថ្មីៗនេះព្រះរាជាណាចក្រកម្ពុជាបានទាមទាអោយរដ្ឋាភិបាលអាមេរិកជួយ បញ្ឈប់​​នូវ​សកម្មភាព​ដាក់លក់ចម្លាក់​ថ្ម​បុរាណខ្មែរ ក្នុងតម្លៃរាប់ស៊ឹបលានដុល្លានៅសារមន្ទីរ Soth​eby។ នេះ​បើតាមសារព៌តមាន ញូយ៉កថាម​បានចេញផ្សាយ​អត្ថបទ​​មួយ​ដាក់​ចំណង​ជើង​”រួប​ចម្លាក់​មេទ័ពក្នុងរឿងព្រេងបុរាណដែលគេរឹបអូសបានស្ថិតក្នុងជម្លោះសិល្បៈ​សាកល​”​ខណៈប្រទេសកម្ពុជាបានស្វះស្វែងរកការជួយក្នុងការនាំចម្លាក់ខ្មែរ​ដែលមានអាយុ​រាប់​ពាន់ឆ្នាំ​នេះ​ត្រឡប់មកប្រទេសខ្លួនវិញ។

ការស៊ើបអង្កេតរបស់ពួកគេបញ្ចេញអោយដឹងថា បញ្ហាផ្លូវច្បាប់និងភាពត្រឹម​ត្រូវជុំវិញ​ភាព​ជា​ម្ចាស់ និង​ការ​ដាក់លក់សិល្បៈ​បុរាណពិតជាមានលក្ខណៈស្មុគស្មាញ។ ក្នុងករណីនេះ មាន​តែអ្នកប្រមូលទិញសិល្បៈដែលមានចិត្តសប្បុរសទេទើបអាចផ្តល់ជាដំណោះស្រាយវិជ្ជមានបាន។ បើពុំ​នោះនឹងប្រៀបដូចជាខ្សែភាពយន្តរឿង Indiana Jones រឿងពិតនៃ រតន​សម្បត្តិ​ដែលបាត់​បង់នេះបានផ្តើមមានពន្លឺតាមរយៈការសិក្សាបែបបុរាណវិទ្យា​នៅកណ្តាលព្រៃ​ដ៏សែន​ឆ្ងាយ​នៃ​តំបន់អាស៊ីនៃភពផែនដីនេះ។

អាថ៌កំបាំងការបាត់បង់ចម្លាក់មេទ័ពនៅប្រាសាទកោះកេរ

កាលពីមួយ​ពាន់​ឆ្នាំមុន​ អាណាចក្រខ្មែរបានគ្រប់គ្រងដែនដីអាស៊ីអាគ្នេយ៍បច្ចុប្បន្ន​ពីរាជ​ធានី​អង្គរ​របស់ខ្លួន។ រយៈពេលនោះ ទាំងផ្នែកសិល្បៈ និងស្ថាបត្យកម្មមានការរីកចំរើនយ៉ាងខ្លាំង។ ប្រជាជនបានសាងសង់ប្រាសាទ និងចម្លាក់ថ្មល្អឯកជាច្រើនកន្លែងសម្រាប់មនុស្សជាតិ។ ប៉ុន្តែ អរិយធ៌មទាំងនោះពុំបានរក​ឃើញ​​​​ក្នុងសំណេរសិលា​ចារិកណាមួយឡើយ។ ដោយចាំបាច់ ក្រុម​​បុរាណវិទូមិនមានជម្រើអ្វីក្រៅពីប្រមូលផ្តុំប្រវត្តិរឿងនៃប្រជាជនខ្មែរ​តាម​ចម្លាក់​ថ្មមួយ​ទៅមួយទៅនោះទេ។

ដើមសតវត្យទី១០ (មូលហេតុនេះពុំទាន់បង្ហាញច្បាស់នៅឡើយ) ព្រះបាទ​ជ័យ​វរ្ម័ន​ទី៤(King Jayavarman IV) និងបុត្រារបស់ព្រះអង្គ ហសៈវរ្ម័នទី២​( Harsavarman II) ទ្រង់​បានប្តូររាជនានីអាណាចក្រចេញទៅកាន់តំបន់ខ្ពងរាបទិសឦសានដាច់ស្រយ៉ាល​ចម្ងាយ១០០​គីឡូ​ម៉ែត្រ​ពីរាជធានីអង្គរ។ ពួកគេបានសាងសង់រាជធានីកោះកេរនៅទីនោះ ។ បរិវេណ​ប្រាសាទថ្មី និងទីសក្ការៈបូជាដ៏ធំ គឺជាកន្លែងពួកគេគ្រងរាជ្យអស់រយៈពេល១៦ឆ្នាំ (ពីឆ្នាំ​៩២៨ ដល់ឆ្នាំ ៩៤៤នៃគ្រឹសសករាជ)។ ដូចគ្នាទៅនឹងគ្រប់មហារាជធានីខ្មែរមុនៗផងដែរ  កោះកេរ ចុងក្រោយ ត្រូវបានគេបោះបង់ចោល និងកប់បាត់ក្នុងព្រៃប្រឹក្សា។ អរិយធ៌មខ្មែរនេះបានត្រូវ​រក​ឃើញឡើងវិញដោយជនជាតិមកពីប្រទេសលោកខាងលិចប៉ុន្តែពុំ​បានផ្តើម​ធ្វើការ​ស្រាវជ្រាវទេ លុះដល់ពាក់កណ្តាលសតវត្យទី១៩ទើបអ្នកស្រាវជ្រាវជាតិបារាំងបានមកដល់ជាលើកទី២​ហើយក៏ផ្តើមការស្រាវជ្រាវ។

ក្នុងឆ្នាំ២០០៧ អ្នកភិរក្សថ្មសិលា លោក Simon Warrack ធ្វើការអោយ​គម្រោង​អាល្លឺម៉ង​សម្រាប់ការអភិរក្សអប្សរានៃអង្គការវិទ្យាសាស្ត្របានដំណើរការជាង១ទសវត្យជុសជុល​ផ្នែកពុកផុយនៅប្រាសាទអង្គរវត្ត។ ក្នុងខែឧសភា លោក Warrack ក៏បានធ្វើដំណើរ​ទៅ​កាន់​តំបន់​ប្រាសាទ​កោះកេរដើម្បីស្វែងយល់លើតម្រូវការអនាគតអភិរក្សនៅទីនោះ។
លោក​ Warrack បានសំគាល់ឃើញមាន​គ្រឺះជើងទម្រចម្លាក់២​ខុសប្លែក​នៅកំពែង​ទី១នៃ​ប្រាសាទ​ចិននៅកោះកេរនោះ។ នៅទីនោះក្បែរគោលបុរៈច្រកចូលខាងលិច លោកបាន​ឃើញជើង​នៃចម្លាក់ពីរត្រូវគេផ្តាច់យករូបចម្លាក់ចេញ។ ប៉ុន្តែគ្រានោះ ចម្លាក់ដែលឈរ​នោះ​មិនដឹងទៅដល់ទីណាទេ។ អាថ៌កំបាំងនេះបានធ្វើអោយលោកគិត។

ចម្លាក់ថ្ម និងចំនុចបាក់បែកពិតជាមានទំនាក់ទំនងគ្នា

ចេញ​ពីការ​ស្រាវ​ជ្រាវ​របស់ខ្ញុំ ចំណាត់ក្រុមទេវតានៅប្រាសាទអង្គរវត្ត ខ្ញុំអាចបញ្ជាក់បានថា​មូល​ដ្ឋានការងារជាទូទៅមានអាកាសធាតុក្តៅ ស្មុគស្មាញ និងលំបាក។ ការវិភាគឃើញនេះ បាន​កើតឡើងខណៈពិនិត្យមើលរូបថត​ចាស់ៗកាល​ពីប៉ុន្មាន​ឆ្នាំមុនឬទើបបានថតនៅ​ប៉ុន្មានសប្តាហ៍មុន ពីតំបន់ដាច់ស្រយ៉ាលនោះ ​ក្នុងការិយាល័យរបស់ខ្ញុំរដ្ឋ Florida។ ​ ​លោក Warrack ក៏បន្តស្រាវជ្រាវពីលក្ខណៈប្រហាក់ប្រហែលនេះ។ 

លោកបានគិតលើមូលដ្ឋានប្លែកគ្នា ហើយផ្តើមស្រាវជ្រាវ​រកមើលរូបថតពីសៀវភៅផ្សេងៗ។ ការ​ស្រាវជ្រាវនេះទទួលបានជោគជ័យ។ ចុងក្រោយ លោករកឃើញ​លទ្ធភាព​ដំណោះ​ស្រាយ​ក្នុងសៀវភៅ “ការធ្វើសក្ការៈនិងភាពរុងរឿង- “យុគសម័យមាស នៃសិល្បៈខ្មែរ​” (“Adoration and Glory – The Golden Age of Khmer Art”)ដែលនិពន្ធដោយលោក Emma Bunker and Douglas Latchford ដែលឃើញមានរូបមួយឈរនៅខាងក្រៅ។ នោះបាន​បង្ហាញពីតួលេខ​ស្គាល់អត្ថសញ្ញាណចម្លាក់នោះថា​ជាអ្នកមែលថែ​ប្រាសាទ​បុរាណដូចគ្នាទៅនឹង​ចម្លាក់បាត់​ជើង ក្នុងសារមន្ទីរ Norton Simon Museum នៅ Pasadena California ។ ប៉ុន្តែ​ខុសពីនោះ​មានជើង។ គន្លឹះនេះឆ្ពោះទៅរកការបង្ហាញចម្ងល់​នៅត្រង់ចំនុចផ្នែកក្រោយ​(កន្ទុយ)ខាងក្រោម​នៃ​សម្លៀកបំពាក់របស់វា។ ក្រោយពេលស្កេនរូប និងធ្វើការផ្គុំ លោក Warrack បានអះអាងថា មានភាពស៊ីគ្នានៃបំណែកទាំងពីរ។

ភ្លាមនោះ លោក Warrack បានសសេរខ្លឹមសារខ្លីមួយនៅលើក្រដាសដើម្បីសុំយោបល់​ក្រុម ​សិក្សាស្រាវជ្រាវខ្មែរផ្សេងទៀត។ លោកបានចម្លងបញ្ជូនតៗគ្នាទៅកាន់មិត្តភក្តិ និងទាក់ទង​ទៅអជ្ញាធរសំខាន់ៗ​មួយចំនួនផងដែររួមមានអជ្ញាធរអប្សរា ដែលគ្រប់គ្រង​បេតិកភណ្ឌ​នៃតំបន់​អង្គរ និង ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈនៅភ្នំពេញ និង​អង្គការបារាំង École française d’Extrême-Orient (EFEO) ដែលជាអង្គការ ជម្រុញការ​សិក្សាអាស៊ីអោយសកម្មក្នុង​កិច្ចប្រឹងប្រែងអភិរក្សនៅអង្គរ។ អង្គការនេះ បានអនុវត្ថការងារតាំងពីឆ្នាំ១៩០៧មកម្ល៉េះ។ ខ្ញុំបានជួបលោក Simon ក្នុងឆ្នាំ​២០០៧  ភ្លាមនោះ បន្ទាប់ពីការរក​ឃើញ​របស់​លោក  ។ លោក​ក៏បានចែក​អោយខ្ញុំនូវរូបថតទាំងអស់ខាង​លើដែលបានមក​ពីអត្ថបទ​ដើម ។

គ្រប់គ្នាដែលបានឃើញរូបថតរបស់លោកបានទទួលស្គាល់ថា​ វា ជាប្រយោជន៍ក្នុងការ​តាម​សង្កេតមើល។ ដោយកំណត់បានអំពីប្រភពដើមនៃចម្លាក់ដែលបាត់ទៅ អាចជួយដ៏​ប្រសើរ​ក្នុង​ការបក​ប្រែសារៈ​សំខាន់និងខ្លឹមសារក្នុងបរិបទនៃអរិយធ៌មបុរាណ។​ ឯកសារនោះ​បាន​​បង្ហាញ​ថា ផ្នែកចម្លាក់នៅសារមន្ទីរ Norton Simon ត្រូវគេទទួល​បានមក​ដោយ​ស្របច្បាប់ និង​ត្រូវ​បានដាក់តាំងបង្ហាញជាសារធារណៈសម្រាប់ទស្សនៈ វប្បធ៌ម សិល្បៈ​​និងការអប់រំ។ ប៉ុន្តែ សិល្បៈទាំងអស់មិនសុទ្ធតែមានរឿងដូចនេះឡើយ។ ចម្លាក់ភាគ​ច្រើន​បានបាត់​ដោយ​ការ​ប្រមូល​​ទិញជាលក្ខណៈឯកជន។​​នេះដូចគ្នាទៅនឹងករណីចម្លាក់មួយទៀត​នៅរាជធានីកោះកេរ​ដែលឈរបែរមុខដាក់គ្នាជាមួយចម្លាក់នេះមានអាយុជាងមួយពាន់ឆ្នាំមុន។


ចម្លាក់ភ្លោះដែលបាត់បង់យ៉ាងយូរលេចមុខជាថ្មី


ក្នុង​គិម្ហ​រដូវ (រដូវក្តៅ) ឆ្នាំ២០១០កន្លងទៅនេះ “អរិយស្ត្រីអ៊ឺរ៉ុបម្នាក់”បានទាក់ទងសារមន្ទីរ Sotheby’s ដើម្បីពិភាក្សា​ពីការដាក់លក់”​ចម្លាក់កម្ពុជាសតវត្យទី១០​ដ៏ប្រណិតកម្ពស់​១៦០​សង់​ទី​​ម៉ែត្រ​ដែលនៅមានរូបរាងល្អនៅឡើយ​”ការតថ្ងៃគ្នា​បានលេចឮយ៉ាងរហ័សទៅដល់ពិភព​នៃ​សិល្បៈនិងបុរាណវិទ្យា។ ខណៈរូបភាពបានចាប់ផ្តើមសាយភាយ​ ភ្លាមនោះវាបង្ហាញច្បាស់ថា​ ចម្លាក់នេះ​ជាចម្លាក់​ដែលបាត់បង់យ៉ាងយូរ គូគ្នា ទៅនឹងចម្លាក់ដែលលោក Warrack បានទាក់​ទងទៅ​សារមន្ទីរ Norton Simon Museum កាលពី៣ឆ្នាំមុន។ស្របពេល​ជាមួយ​គ្នានោះ នៅក្រុងញ៉ូវញ៉ក ចម្លាក់គូគ្នានេះ ត្រូវបានគេប៉ាន់ប្រមាណ​លក់ក្នុង​តម្លៃរាប់លានដុល្លា។

យោងតាមឯកសារម្ចាស់ចម្លាក់ លោកស្រីរូបនោះទទួលបានចម្លាក់នេះស្របច្បាប់​ក្នុងឆ្នាំ​១៩៧៥​​ពី​ភ្នាក់​ងារ​​ចែកចាយសិល្បៈ Spink & Son នៅទីក្រុងឡុង​ដែលបច្ចុប្បន្ន​មិនមាន​ទៀតទេ។ សារមន្ទីរ Norton Simon Museum ក៏បានទទួលនៅឆ្នាំនោះផងដែរ។
ភស្តុតាងជាច្រើនសំអាងថាចម្លាក់មួយគូរនេះបានយកចេញពីប្រទេសកម្ពុជានៅចុងទសវត្យឆ្នាំ១៩៦០ ប៉ុន្តែ គេមិនដឹងច្បាស់ថាតើគេយកវាចេញនៅពេលណា របៀបណា ហើយ​នរណា​ជាអ្នករៀបចំក្នុងការនាំវាចេញនោះឡើយ។

យោងតាមអធិប្បាយរបស់អគ្គនាយរងនៃសារមន្ទីរ Sotheby’s អំពីអ្នកនាង Jane A. Levine  អត្ថ​បទសាព៌តមានញ៉ូវញ៉កថាម​បានផ្តើមថា​”អ្នកនាង Levine បានតបតថា ចម្លាក់នេះ​អាចត្រូវគេ​យកចេញ​ក្នុងពេលណាមួយក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមុនរបស់វាក៏ថាបាន។ ពាក្យថា “លួច”​ជារឿយ​ៗជា​ធម្មតាត្រូវបាន’គេនិយាយ’បែបនេះ។ ខណៈនោះដែរ ហាងលក់​វត្ថុឡាយឡុង ឈ្មោះ Christie’s ក៏ទទួលបានពីភ្នាក់ចែកចាយ Spinks ក្នុងឆ្នាំ១៩៩៣ ហើយអះអាងថា ឯកសារប្រភពដើមនៃចម្លាក់នៅឆ្នាំ១៩៧៥ លែងមានទៀតហើយ។”ថ្វីបើខ្វះ​ចន្លោះ​នៃ​ព្រិត្តិ​ការណ៍​​ក៏ពិតមែន ប៉ុន្តែ​ ភាពជាម្ចាស់នៃចម្លាក់នេះ​ពិតជា​ស្រប​​ច្បាប់​​ក្រោម​​ច្បាប់អន្តរជាតិ។ តើមួយណានាំយើងទៅរកសំណូរត្រឹមត្រូវនៃបញ្ហានេះ។

តើអ្នកណាគួរតែជាម្ចាស់សិល្បៈប្រវត្តិសាស្ត្រនេះ?

តាម​ឧត្តមគតិ​និយមឆ្លើយថា គឺ“មនុស្សជាតិ” ប៉ុន្តែយ៉ាងណា​សុបិន្តនេះ​មិនបាន​គិត​សោះ​​អំពី​ផលលំបាកខណៈយើងនឹងរកឃើញនៅខាងក្រោមនេះ។ គោលដៅផ្ទាល់ខ្លួនរបស់ខ្ញុំ គឺដើម្បី​សម្បត្តិទ្រព្យប្រវត្តិសាស្ត្រជាប្រយោជន៍ប្រើប្រាស់ដល់អ្នកគ្រប់គ្នាដែលត្រូវការគោរពពួកវា ថែរក្សាពួកវា អោយតម្លៃពួកវា និងរៀនសូត្រអំពីវា ប៉ុន្តែទស្សនៈបែបនេះ នឹង​មិនធ្វើ​អោយ​ខ្ញុំឆ្លងកាត់ទ្វាមុខនៅឯគ្រប់វិទ្យាស្ថានសាធារណៈរបស់ពិភពលោកដែលគ្រប់គ្រងសម្បត្តិទាំងនេះឡើយ។(គឺអោយខ្ញុំបានត្រូវតែទៅដល់ការប្រមូលទិញវត្ថុឯកជនប៉ុណ្ណោះ)។

ក្រុមយើងភាគច្រើនមានវាសនាគ្រប់គ្រាន់ក្នុងការរស់នៅក្នុងសង្គមសេរីភាព។​ យើងអាចទិញ លក់ និងធ្វើជាម្ចាស់ទ្រព្យបុគ្គលដោយស្របច្បាប់។ ច្បាប់ដែលការពារបេតិក​ភ័ណ្ឌបាន​ជម្រុញ​អោយមានការពិចារណាពីទសវត្យមុនៗ ហើយពួកគេក៏នៅតែបន្តធ្វើ។ (អរិយស្ត្រី​នោះ​បាន​បន្ថែមថា) ប៉ុន្តែព្រិត្តិ​ការណ៍​នៅ​តែ​ធ្វើអោយអ្នក​ប្រមូលទិញ​វត្ថុបុរាណច្រើន​រាប់មិនអស់​ទទួល​បាន​​នូវ​សិទ្ធស្របច្បាប់​ ហើយសារមន្ទីរសម្រាប់សាធារណជន​ក៏ចាប់តាំងពីគ្រា​ដំបូងនោះ​មក​ផងដែរ។ តើគេមិនមានសិទ្ធទេឬក្នុងដាក់តាំងបង្ហាញ​ ប្រើប្រាស់ និងលក់ទ្រព្យ​ផ្ទាល់​ខ្លួន​របស់​គេខណៈគេយល់ឃើញថាត្រឹមត្រូវ?​

សូមយើងធ្វើការពិចារណានូវសំណូរដ៏ពិបាកមួយចំនួនដែលបានលើកឡើងដោយសាព៌តមានថ្មីៗនេះ។

១.​តើរដ្ឋាភិបាល ឬអង្គភាពឯកជនមួយ អាចសម្រេច​វាយ​កម្ទេច​សំណង​ដែលមាន​អាយុ​យូរ​ឆ្នាំបាន​ទេ? សំណងនេះ​មាន​នៅគ្រប់​ទីក្រុង និងកើតមានឡើងជារៀងរាល់ថ្ងៃ នៅជុំវិញ​ពិភពលោក។ សង្គមប្រវត្តិសាស្ត្រជួនកាលប្រមូលទុកជាជំរុំមួយ។​ ពេលខ្លះគេក៏មិន​អាច​ប្រមូលទុកបានដែរ ព្រោះតែគេយល់ឃើញមានការប៉ះ ពាល់ និងចង្រៃ ។ ជាក់ស្តែង (Buddhas of Bamiyan ចម្លាក់បូជនីយកិច្ចសតវត្យទី៦ នៃរូបព្រះ​ពុទ្ធិទ្រងឈរ​បានឆ្លាប់​ជាប់​នឹងភ្នំនៃជ្រលងភ្នំ Bamiyan ក្នុងតំបន់ Hazarajat​ ផ្នែកកណ្តាលនៃប្រទេសអាហ្គានិស្ថាន មាន​រយៈ​កម្ពស់២៥០០ម៉ែត្រ ត្រូវ​បាន​ក្រុម​តាលីបានដាក់រំសេវ​បំផ្ទុះកំទេច​ចោលក្នុងឆ្នាំ២០០១។ តើរដ្ឋា​ភិបាល​​នោះមាន​សិទ្ធិសម្រេចឬទេ? តើប្រជាជនទាំងនោះមានសិទ្ធឬទេ? ហើយ​តើអ្នក​ជា​នរណា​​ក្នុងការ​ពិចារណានេះ? តើអ្នករស់នៅទីនោះដែរឬ?

២.​ តើរដ្ឋាភិបាល ឬអង្គភាពមួយអាចបំផ្លាញអ្វីមួយដែលបំពាន​ឬប្រមាថដល់​តម្លៃសាសនា​របស់​គេបានទេ?​ តើសេរីភាពក្នុងការសំដែងមតិទៅដល់ណាហើយ? អត្ថបទវិទ្យាសាស្ត្រ Yale ធ្វើការពិភាក្សាពីការបំផ្លាញចម្លាក់ព្រះនៅ Maldives ប៉ុន្តែក៏បញ្ជាក់ផងដែរថា អ្វីៗមិនខុសពី ការបំផ្លាញជាប្រព័ន្ធដល់គ្រប់ព្រះវិហារ Henry VIII នៅប្រទេសអង់គ្លេស, Wales និង Ireland ។ នៅក្បែរផ្ទះរបស់ខ្ញុំនៅ Sarasota Florida ការជជែកគ្នាបានធ្វើឡើងអស់ជា​ច្រើនខែអំពីការលុប​ចោលផ្ទាំងលើជញ្ជាំងដែលគំនួរអាចលើកទឹកចិត្តអោយក្មេងស្ទាវមានអំពើហឹង្សា។
សកម្មភាពការគ្រប់គ្រងនិងការបំផ្លាញវត្ថុបុរាណបានកើតឡើងគ្រប់ពេល។ មកទល់ថ្ងៃទី៦ ខែមេសា ម្ចាស់ផ្ទាំងថ្មស្ទាក់ស្ទើរក្នុងការ​ជ្រើសរើសដើម្បីគូររូបសិល្បៈដោយហេតុ​ថាមាន​ភាព​​ចម្រូង​​ចម្រាស់។ វាចារណកថា របស់លោក Denise Kowal នៅ Sarasota Herald Tribune បានអធិប្បាយថា ប្រធានព្រិត្តការណ៍ Sarasota Chalk Festival គឺជាអ្នកនាំអ្នកសិល្បៈ​ទៅកាន់ទៅក្រុង។ “គំនួរលើជញ្ជាំងគឺជាកាលានុវត្តន៍​ភាពសម្រាប់​ការ​លូត​លាស់”
៣.​ តើក្រុមឯកជនអាចប្រើប្រាស់មូលនិធីរបស់ខ្លួនដើម្បីជួសជុលនិងរក្សាទុកសម្បត្តិ​ប្រវត្តិ​សាស្ត្រ​​​ដែល​ត្រូវបានម្ចាស់ដើមបោះបង់ចោលរាប់រយឬរាប់ពាន់ឆ្នាំទេ? និយាយអោយ​ស្រួល​ស្តាប់​ទៅ​​ តើ​គ្រប់វត្ថុ​ទាំងអស់ពិតជាកម្មសិទ្ធចំពោះអ្នក​ដោយគ្រាន់តែគិតថាជា​ម្ចាស់​ស្រប​​ច្បាប់​​នោះ​មែន​ទេ? តើអ្នកណាជាកម្មសិទ្ធលើពួកវាកាលពីមុន? ការរុករក​នាវា ​Odyssey នៅ Tampa Florida ក៏បាន​ទទួលមេរៀនដ៏ជូចត់ដែល សំណួរ​ទាំង​នេះអាច​ត្រូវគេ​ឆ្លើយ​ដោយ​បំពាន។​ Odyssey ជានាវា​ដែល​បាន​លិច​បាត់ចូល​ទៅក្នុងទឹក​នៅឈូងសមុទ្រ​ប្រទេស​​ប៉ូទុយ​ហ្កាល់ បានចំណាយ​ការងារជាច្រើន​ឆ្នាំដើម្បី​​រក​មើលនិងសង្គ្រោះ​ ។​ វាបានទុកចោល​ក្នុង​ជម្រៅ​ទឹក១៧០ ហ្វីត ដែលគេមិនបានដឹង ហើយមិនដែល​បានជួប​អស់រយៈ​ពេល ២សតវត្យ។ ដោយ ចំអកឡកឡើយ កម្មករ​ជាទាសកនៅប្រទេស ប៉រូ បានជីក​កកាយយកប្រាក់ និង​មាសនោះ​។ ជាការពិតប្រទេសប៉រូ នៅសតវត្យទី១៦​គ្រប់គ្រងដោយប្រទេស Spanish ខណៈ​ដែលអ្នក​ផ្សងព្រេងទាំងនោះត្រូវគេធ្វើ​ទុក្ខបុកម្និញ​អរិយ​ធ៌មយ៉ាងព្រៃផ្សៃដោយបាន​ស្វះស្វែង​ទាម​ទារ​​ ម​ក​វិញនូវ ទឹកដី អំណាច និងរតន​សម្បត្តិរបស់ខ្លួន។ ប៉ុន្តែចំពោះ​ច្បាប់​សហ​រដ្ឋ​អាមេរិកបានចែងថា ភាពជាម្ចាស់​ក្នុងរយៈពេល២០០ឆ្នាំ គឺគ្រប់​គ្រាន់អាចរឹបអូស​យក​ទ្រព្យ​សម្បត្តិអោ​យម្ចាស់ដើមវិញបាន។ ៤០០​ឆ្នាំទើបមិនអាច។ តុលាការបានសម្រេចប្រឆាំង នាវា Odyssey ហើយ​បានប្រគល់វត្ថុ​បុរាណនេះ​ទៅអោយ​ប្រទេស អេស្ពាញវិញ ហើយសេចក្តី​ប្រកាសរបស់ប្រទេសប៉េរូត្រូវបានទាត់ចោល។ ផ្ទុយ​ទៅវិញ កាក់មាស​ និងការស្រោចស្រង ជាទូទៅបំផ្លាញភស្តុតាងបុរាណ​វិទ្យាដែល​មាននៅ​កន្លែងនាវាដែលលិចក្នុងទឹកនោះ។ ខ្ញុំបានយក​សិក្ខាសិលា​លិបទឹក​ដើម្បី​ស្រាវជ្រាវ​បុរាណ​វិទ្យា​នៅកន្លែងសំពៅលិចនៅ Florida ហើយខ្ញុំមាន​សិទ្ធិពិភាក្សាជ្រើស​រើសប្រធាន​បទនេះ​ជាមួយ George Bassប្រធាន​ក្រុមបុរាណ​វិទូផ្នែកក្រោមទឹក។ ខ្ញុំពិតជាជំទាស់​ចំពោះ​ការបំផ្លាញ​ប្រវត្តិសាស្ត្រទាំង​ឡាយណា​ដោយ​លក់​ដូរ​ដើម្បីយកលោហៈមានតម្លៃក្នុង​ដីនិងនៅ​ក្នុងសមុទ្រ។ ប៉ុន្តែក្នុងករណីនេះ នាវា Odyssey នៅតែប្រមូល​បាន​ទិន្នន័យបុរាណ​វិទ្យាជា​បន្តបន្ទាប់ពីកន្លែងរបស់វា​ ហើយវាសមហេតុ​ផល​បំផុត​ដើម្បីសួរថា តើពេលណា​និង​របៀបណា​ដែលក្រុមបុរាណ​វិទូបាន​ជីកគាស់​ដោយប្រុង​ប្រយ័ត្នក្នុងជម្រៅជាង៥០០ម៉ែត្រ? វាទំនងដូចជាយើងអាចរៀនសូត្រច្រើនពីរូបថតនៅវានា Odyssey  ផែនទីតំបន់លំអិត និងវត្ថុ ដែលរកឃើញកាលពីមួយពាន់ឆ្នាំមុន។លើសពីនេះទៀត​យើងនឹងអាចដឹងប្រសិនបើ​កន្លែងនោះគេមិនដែលបានជួប។ទទួលខុសត្រូវលើវត្ថុយក​បាននោះ​ បច្ចុប្បន្នភាព​ បានធ្លាក់ទៅលើប្រទេស​អេស្ពាញ​ដើម្បីអោយជម្រុញនិងអប់រំយើង​ទាំអស់គ្នា។ សាកលលោក​កំពុងសម្លឹងមើល។
៤. តើប្រជាជនក្រីក្រមានសិទ្ធិឬទេដើម្បីសង្គ្រោះ​ដោយទទួលយកវត្ថុដែលគេ​បោះបង់ពី​ទី​សា​ធារណៈនោះ?​ ខ្ញុំបានសសេរបទពិសោធន៍ផ្ទាល់ខ្លួនដ៏ជូចត់របស់ខ្ញុំជាមួយរឿងនេះនៅ បឹង មាលាក្នុងអត្ថបទ “មរណភាព នៃអប្សរា”“Death of an Angel.”
មានឧទាហរណ៍យ៉ាងច្រើនរាប់មិនអស់។ នឹងនៅមានរាប់មិនអស់ទៀត។ ស្ថានភាពនិមួយៗ​ខុស​ៗគ្នា។ ត្រូវនិងខុសតែងតែកំណត់មិនបាន ហើយជាការពិត វាមិនដែល​បង្ហាញពីស្ថាន​នីមួយ​ៗខុស​គ្នានោះឡើយ​ដូចគ្នាទៅក្រុមប្រឆាំងដែលមិនយល់ព្រម។ បែរទៅរកឆ្នាំ២០០៨វិញ ខ្ញុំ​បាន​ទិញរថយន្តប្រើប្រាស់ស្រប់ច្បាប់មួយគ្រឿង។ ប៉ុន្តែតើយ៉ាង​ម៉េចទៅវិញ​ប្រសិនម្ចាស់ដើម (ឬរោង​ចក្រ ឬប្រទេសដែលដំឡើងរយន្តនោះ) ព្យាយាម​យកវាថាជាកម្មសិទ្ធ ដោយសារតែ”ខ្ញុំបានចត​ទុកវា​ចោល​យូរពេក” ឬ”ខ្ញុំធ្វេសប្រហេសទុក​ចោល”ឬ “ពួកគេចង់ដឹងពីឡាន​នោះ”ឬ “វា​ជា​កម្មសិទ្ធនៅកន្លែងដើម”?​ បែបនេះ ខ្ញុំពិតជាមិនអាចនិយាយថា ខ្ញុំនឹងសប្បាយ​បំផុត​នោះឡើយ។ ប៉ុន្តែមាន​ដំណោះ​ស្រាយ​ជាច្រើន​ចំពោះបញ្ហាទាំងអស់នេះ... គឺដូចគ្នា​ទៅ​នឹង​ជម្លោះ​មនុស្សទូទៅផងដែរ ដោយ​សារមាន​​ការទំនាក់​ទំនងគ្នា មានការយល់ចិត្តគ្នា និងមានប្រាស្រ័យ​គ្នាតាមការទូត។ សំណាង​ល្អ រួមផ្សំនៃកត្តាទាំងអស់នេះ អាចនាំ​ដល់ដំណោះ​ស្រាយមួយ​ចំពោះ​ភាពអល់ឯក​ក្នុងការ​លក់ចម្លាក់​នៅ សារមន្ទីរ Sotheby ។​
អ្នកប្រមូលទិញចម្លាក់ដែលជាអ្នកចូលរួម
ចំនុចរសើបនៃវប្បធ៌មដែលថាតើអ្នកណាគួរតែជាម្ចាស់ចម្លាក់ប្រវត្តិសាស្ត្រនោះគឺជា​គំនិត​ថ្មី​មួយដ៏យុត្តិធ៌មបំផុត។ ខណៈបានកត់សំគាល់ថាមនុស្ស​ខាងលើមាន​សិទ្ធិទទួល​បាននូវ​សម្បត្តិ​ឯក​ជន។​ នេះបានអូសបន្លាយពេលវេលាយ៉ាងយូរ។ មនុស្សគឺជាប្រភេទ​អំបូរលោភ​លន់។​វាមានតម្លៃគួរអោយកត់សំគាល់ដែលម្ចាស់កម្មសិទ្ធិខ្លះក្នុងចំណោមអ្នកទទួលសិទ្ធិជា”ម្ចាស់កម្មសិទ្ធជោគជ័យ”( មានក្នុងចិត្តរបស់ខ្ញុំគឺ Rockefeller, Carnegie, Warren Buffett and Bill Gates )​បានបង្ហាញខ្លួនផងដែរថា ជាអ្នកប្រគល់ដ៏សប្បុរសបំផុតអោយយើង​ ហើយអ្នកប្រមូល​ទិញសិល្បៈមួយចំនួនទៀតក៏បានបង្ហាញខ្លួនតាមមធ្យោបាយនេះផងដែរ។ ក្រោយពីជីវិត​ជា​អ្នក​តាមប្រម៉ាញ់ដ៏សកម្មម្នាក់ ដោយមមៃគិតតែការប្រមូលទុក​ និងព្យាយាម​រក្សាទុក នូវវត្ថុ​ដ៏កម្រនេះ ពួកគេភាគ​ច្រើនបានបញ្ចប់ការប្រមូលទិញរបស់ពួកគេ​ដោយផ្តល់​ជាមូល​និធិ​ប្រគល់ជូន​​​ទៅអោយវិទ្យាស្ថានសារធារណៈ។
ក្នុងពិភពសិល្បៈខ្មែរ លោក Douglas Latchford សហនិពន្ធជាមួយប្រវត្តិវិទូសិល្បៈ លោក Emmy Bunker បានសសេរសៀវភៅចំណងជើង “Adoration and Glory” គឺជាឧទាហរណ៍មួយ។ លោកបានផ្តើមប្រមូលវត្ថុសិល្បៈខ្មែរតាំងពី៥៦មុន(ឆ្នាំ១៩៥៦)។ ជា​ច្រើនឆ្នាំមកនេះ លោក និងមិត្តភក្តិរបស់លោក បានចូលរួមថវិកាជាមួយសារ​មន្ទីរ​ជាត់របស់​ប្រទេសកម្ពុជា។ ពិសេសជានេះទៅទៀត លោក គឺជាអ្នកផ្តល់វត្ថុសិល្បៈច្រើន​ជាងគេអោយ​សារមន្ទីរនេះ។​ តំបូងឡើយ មានអ្នកប្រមូលវត្ថុសិល្បៈម្នាក់ទៀត​បានព្យាយាម​ជួយ​ដោះ​ស្រាយ​ពីស្ថានភាព​ជាប់គាំងនៃចម្លាក់ប្រាសាទកោះកេរនៅសារមន្ទីរ Sotheby’s ។

កំឡុងទសវត្យឆ្នាំ១៩៧០ បណ្ឌិត Dr. István Zelnik ដែលបម្រើការងារជាអ្នកការទូតហុងហ្ការី នៅកម្ពុជា ឡាវ នឹងវៀតណាម។ ក៏ដូចជាអ្នកប្រមូលវត្ថុសិល្បៈដែលពេញចិត្តធ្វើផ្សេងទៀត​ផងដែរ។ លោក បានប្រើប្រាស់លុយផ្ទាល់ខ្លួនរបស់លោកជាទុនលើសៀវភៅ វត្ថុបុរាណ និងការងារសិល្បៈជាច្រើនទៀត។ ដោយស្រលាញ់សិល្បៈ និងចង់ដឹងអំពីចម្លាក់ដែល​លោក​បានរក​ឃើញ លោកក៏បានស្វះស្វែងជាបន្តបន្ទាប់ បន្ទាប់ពីបានប្រឹក្សាជាមួយក្រុមជំនាញ​សំរាប់សារ​មន្ទីរ និងក្រុមបុរាណវិទូនៅជុំវិញពិភពលោក។​ នៅឆ្នាំ២០១១ សុបិន្តរបស់លោកបានទទួលជោគជ័យយ៉ាងខ្លាំងដោយបានបង្កើតសារមន្ទីរមួយនៅ Budapest ប្រទេសហុងហ្ការី ឈ្មោះ the Zelnik István Southeast Asian Gold Museum ។

ក្នុងចម្លើយទៅការសារព៌តមាន បណ្ឌិត Dr. István Zelnik បានបញ្ជាក់ពីចំណាប់​អារម្មណ៍​ទិញយករូបចម្លាក់ដើម្បីផ្តល់វាអោយទៅប្រទេសកម្ពុជាវិញ។​ នោះនឹងជាដំណោះស្រាយស័ក្តសិទ្ធ ការទូត និងទង្វើរសប្បុរសមួយក្នុងពិភព​ដ៏ស្មុគ​ស្មាញរបស់យើង។ ម្ចាស់នឹងត្រូវបានប៉ះប៉ូវសម្រាប់ទ្រព្យសម្បត្តិឯកជននេះ ពេល​វេលា​ដ៏ច្រើន និង ចំនួនប្រាក់ដ៏សន្ធឹកសន្ធាប់​ នឹងមិនត្រូវខ្ជះខ្ជាយលើវិវាទផ្លូវច្បាប់នេះឡើយ ហើយប្រជាជន ដែលគោរពសសើរលើសិល្បៈរបស់ប្រជាជាតិខ្មែរអាច មើលឃើញភ្លាមៗ នូវផ្លាក់​បញ្ជាក់ពីការបង្កើត​ឡើងលើទឹកដីដើមរបស់វា។
បច្ចុប្បន្ន ករណីនេះ បានចូលជាវិវាទដែលការស្នើរសុំរបស់លោកត្រូវបានគេជំទាស់។​ប៉ុន្តែទស្សនៈ​នៅតែប្រើការបាន។ ខ្ញុំសូមលើទឹកចិត្តលោក Latchford និង ក្រុមប្រមូល​វត្ថុបុរាណ​សប្បុរសដទៃទៀត អោយបន្តចែករំលែក​ចម្លាក់វត្ថុពេញចិត្តបំផុតរបស់​ពួកគេនេះ​ជាមួយ​​ពិភព​លោក។

តើចម្លាក់បងប្អូនប្រុសភ្លោះអាចជួបគ្នាវិញទេ?

ដោយបញ្ចូលទៅក្នុងអត្ថបទនេះ ខ្ញុំក៏បានទំនាក់ទំនងលោក Simon Warrack សុំយោបល់​ថ្មីៗរបស់លោក អំពីភាពជាម្ចាស់នៃសិល្បៈប្រវត្តិសាស្ត្រនេះ។
នេះគឺជាអ្វីលោក​បានមានប្រសាសន៍ៈ“គំនិតនៃភាព​ជាម្ចាស់”​អាចផ្តើមទៅខុសខណៈ​គិតថា​វត្ថុបុរាណ​ទាំងអស់នេះសំខាន់។ វាមានតម្លៃ និងមានប្រយោជន៍​នៃចម្លាក់មួយ​ដែលគួរ​ត្រូវ​គិតទុកមុនជាជាងថា​វាជារបស់​អ្នកណា។
“សំណូរពិត​ប្រាកដ​​​គួរតែ​ផ្តោតអំពីវត្ថុនោះ សូមកុំផ្តោតថាវាជារបស់អ្នកណា។​តើចម្លាក់ដែល​មានតម្លៃបំផុតនោះនៅកន្លែងណា? តើវាដែលគេអោយតម្លៃបំផុតនៅកន្លែងណា? តើវាដែល​គេស្គាល់​ច្បាស់នោះនៅកន្លែងណា? តើវាដែលគេអភិរក្សបំផុតនោះនៅកន្លែងណា?

“អ្នកដែលជាម្ចាស់ចម្លាក់គួរតែជាជនទីពីរ។ ខណៈដែលសហការី​របស់ខ្ញុំម្នាក់បាន​កត់​សំគាល់ ‘ចម្លាក់ជាច្រើនមិនចាំបាច់ទេពីព្រោះពួកវាស្ថិតនៅក្នុងសារមន្ទីរ។​ប៉ុន្តែពួកវាចាំបាច់ត្រូវក្នុង​សារមន្ទីរ​។ ចម្លាក់ខ្លួនវាគឺជាកត្តាសំខាន់ ហើយមិនសំខាន់ឡើយចំពោះសារមន្ទីរដែលមានវា។
“បន្ទាប់ពីបានជួបជើងទម្រពីរដែលគ្មានរូបចម្លាក់កាល៧ឆ្នាំមុន ជាការពិតចម្លាក់ប្រាសាទកោះកេរទាំងពីរនេះអាចកត់សំគាល់បាន។ បច្ចុប្បន្ន លទ្ធភាព​ដែល​មាន​គឺធ្វើយ៉ាងណាពួកវាត្រូវយកមកដាក់ផ្គុំវិញនៅថ្ងៃណាមួយ។”
“ភ្លាមៗខ្ញុំបានទូរស័ព្ធទៅឯកឧត្តម Hab Touch ដើម្បីសុំយោបល់ពីលោកលើបញ្ហានេះ។ លោមានគំនិតសុទិដ្ឋិនិយល្អ​ ប៉ុន្តែបានកត់សំគាល់ថា មិនមានការយល់ព្រម និងការពិភាក្សា​បានកើតឡើនៅដំណាក់ដំបូងឡើយ។ ទោះជាយ៉ាងនេះក៏ដោយ ប្រទេសកម្ពុជា​ត្រៀមរួច​ជាស្រេចនូវទីតាំងសុវត្ថភាព សមរម្យយ៉ាងហោចណាស់ពីរ​ទីតាំងដែល​បំណែក​ចម្លាក់​នោះ​ត្រូវ​គេកំណត់ការយកចិត្តទុកដាក់។ ជាក់ស្តែងគឺនៅក្នុងសារមន្ទីរជាតិ​ ប៉ុន្តែបើតាម​គម្រោងនឹងត្រូវគេសងសារមន្ទីរ​មួយនៅព្រះ​វិហារផងដែរជាខេត្តតែ​មួយដែលប្រាសាទ​កោះកេរតាំងនៅ។ នៅទីនោះ សារមន្ទីរគឺជាទ្វារចូលទៅកាន់ តំបន់កេរដំណែរពិភពលោក ហើយចម្លាក់​ទាំងអស់នេះ អាចធ្វើជាមជ្ឃមណ្ឌលដ៏ប្រណិត​សម្រាប់ទេសចរ​មកពីជុំវិញ​ពិភព​លោក។ លោក Simon បញ្ចប់ដោយបញ្ជាក់លើយក​ទស្សនៈ​ចេញពី​សៀវភៅ”អ្នកណាជាម្ចាស់បុរាណកាល” Who Owns Antiquity ដែលនិពន្ធដោយលោក James Cuno ។ លោក Cuno សង្កេតឃើញថា សារមន្ទីរជាតិគឺជា​កន្លែងប្រមូលយក​វត្ថុពីជុំវិញ​ពិភពលោក​បម្រើសាសនាធិប្បាយនិងទទួលភ្ញៀវអរិយជនគ្រប់ជាតិសាសន៍ ខណៈសារមន្ទីជាតិស្ថិតនៅក្នុងប្រទេសនេះខ្សត់ទ្រព្យបម្រើនូវសិល្បៈតំបន់កំណើតដែលទាក់ទងនឹងប្រវត្តិសាស្ត្ររបស់ខ្លួន។ លោកបានស្នើរយោបល់ថា ការផ្លាស់ប្តូរនៃសិល្បៈសាកល នឹងជាទឹសដៅល្អ​ឆ្ពោះទៅមុខ។ ក៏ជាការល្អផងដែរ សម្រាប់ក្មេងៗនៅ Pasadena ដើម្បីទទួលយកបទពិសោធន៍សិល្បៈកម្ពុជា។ តើវានឹងមែនជាការល្អទេឬសម្រាប់ក្មេងៗកម្ពុជាបានឃើញជ្រុងនៃប្រវត្តិសាស្ត្រអាមេរិក? ឬបានឃើញវត្ថុដែលបង្កើតឡើងរបស់ប្រទេសក្រិច អីហ្សីប និង មីស៊ិកូ ។ល។?
ដោយមានការទំនាក់ទំនង ការយល់ចិត្ត និងទំនាក់ទំនងការទូត យើងទាំងអស់គ្នា​អាចមានពន្លកនិងរៀនសូត្រ។

អំពីលោក Simon Warrack
លោក Simon Warrack ជាអ្នកអភិរក្សថ្មសិលាបានធ្វើការលើសំណងជាច្រើន នៅទូទាំងអ៊ឺរ៉ុប រួមមាន សំណង Venice’s Ducal Palace, Rome’s Trevi Fountain and Forum of Trajan, និង  the Cathedral of Bourges ក្នុងប្រទេសបារាំង។

ក្នុងឆ្នាំ១៩៩៣ លោកបានចាប់យក​ជំនាញរបស់លោកវិញ​ត្រឡប់មកអាស៊ី​ធ្វើការជា​អ្នក​អភិរក្ស​​​ប្រា​សាទព្រះគោរបស់ប្រទេសកម្ពុជា។ ក្នុងឆ្នាំ១៩៩៥ លោកបាន​ផ្តើមការងារ​នេះអស់ជាងកន្លះទសវត្យជាមួយគម្រោងអាល្លឺម៉ងសម្រាប់ការអភិរក្សអប្សរាដែលមើលថែផ្នែកពុកផុយ នៃប្រាសាទអង្គរវត្តវដែលជាប្រាសាទនៅសតវត្យទី១២។ លោក Warrack ជួយបង្កើត​កម្មវិធីជាច្រើនសម្រាប់ការបណ្តុះបណ្តាលការអភិរក្សសិលា រួមមាន សិក្ខាសាលា​សម្រាប់សិស្សនៅព្រះវិហារ។

Friday, October 5, 2012

ជី ផាត ជាតំបន់អេកូទេសចរណ៍គំរូសម្រាប់ការអភិរក្ស និងលំនឹងបរិស្ថាន




ដោយទី ធាវី (សម្រាប់ទស្សនាវដ្តី កេរដំណែលខ្មែរ)

ម៉ោង៦គត់ព្រះសុរិយាលូនចូលទ្រនុំកប់បាំងបាត់ចុងព្រៃព្រឹក្សា។​​ ស្ថិតនៅក្នុងស្រុកថ្មបាំង ខេត្ត​​​កោះកុង ជីផាត ជាភូមិតូចមួយឆ្ងាយដាច់ស្រយ៉ាល​នៅចំកណ្តាលបេះដូង​នៃជួរ​ភ្នំក្រវាញ​​ខាងត្បូង។​ នៅប៉ុន្មានឆ្នាំមុននេះ ភូមិដែលជាប់នឹងព្រៃមួយនេះ មានទៅដោយ​​សំណង់​ផ្ទះ​ចាស់ៗនិងប្រលូក​ប្រឡាក់ដោយធូលីដីក្រហមដែលសំណង់ផ្ទះភាគ​ច្រើនទាំង​អស់នោះបន្សល់ទុកពីជំរុំនៃតំបន់អាណាធិបតេយ្យសម័យកាប់បំផ្លាញ់ព្រៃឈើនាទសវត្យរ៍ឆ្នាំ១៩៩០។

មួយរំពេច​សោះ សភាពស្ងាត់ជ្រងំហាក់បីដូចជាផ្លុំដោយខ្យល់យ៉ាងខ្លាំងរសាត់បាត់។ ប្រជាជន​​​​​​ដែល​គ្រានោះនៅតែប្រកបបរបាញ់ រានព្រៃធ្វើចម្ការពនេចរ​ បច្ចុប្បន្នកំពុង​តែសារទរ​​​ជាមួយទេសចរអន្តរជាតិដែលផ្តុំគ្នាមកកំសាន្តនៅភូមិរបស់ខ្លួន។

ជារៀងរាល់ថ្ងៃភ្ញៀវបរទេសមិនដាច់បានចុះពីលើរយន្តក្រុងវិរៈបុនថាំ។ ម្នាក់ៗដែលមាន​សាក់​កា​ដូសម្ពីងសម្ពោង​ និខ្លះទៀតមានកាន់ដោយ​សៀវភៅ​​មគ្គុទេសក៍​ Lonely planet បានឈប់រកមើលទូក​សហគមន៍​នៅគល់ស្ពានអណ្តូងទឹក​ឬសួរក​ម៉ូតូឌុប​ដើម្បី​ទៅកាន់​ភូមិ​មួយនេះ។

លោកព្រុំ ហឹង ជាប្រធានសហគមន៍អេកូទេសចរណ៍ជីផាត បានមានប្រសាសន៍ថា “ជីផាត​មានទេចរច្រើនណាស់មកកំសាន្តនៅឆ្នាំចុងក្រោយនេះ។ ខែខ្លះមានរហូត​ដល់​៤០០​នាក់ឯ​ណោះ។”
ជាការពិតណាស់ ដោយស្របទៅនឹងចប្ចុប្បន្នភាព ពិភពលោកបានកំពុងយកទុកដាក់លើ​បញ្ហាបរិស្ថាន និងការកើនឡើងនូវកំដៅថ្ងៃ ជាពិសេសគឺការបម្រែបម្រួលអាកាសធាតុ រាជ​រដ្ឋាភិបាលកម្ពុជាក៏យកចិត្តទុកដាក់ផងដែរ។
លោក នាយរដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បានថ្លែងក្នុងសន្ទរករបស់លោក​ពីគោល​នយោ​បាយ​របស់​កម្ពុជា​ថា​”ការ​អភិវ្ឍន៍គឹយើងមិនចោលការអភីរក្សទេ។” ជាស្តែងលោក​ធ្លាប់​បាន​លើក​យក​​អំពីតំបន់​ព្រៃអារក្ស ជាពិសេសតំបន់មឈូស និងពាងបុរាណរបស់​សហគមន៍​អេកូទេសចរណ៍​​ជីផាតនេះចាំបាច់ត្រូ​វមានការអភិរក្ស។​ សន្ទរកថារបស់លោកនេះបានធ្វើឡើងក្នុងសន្និបាទបូក​សរុបការងារទេសចរណ៍​ដែលបាន​រៀបចំដោយក្រសួងទេសចរណ៍កាលពីឆ្នាំ២០០៩នៅសាលចតុមុខកន្លងទៅនេះ។

ឯកឧត្តម បណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍​បានមានប្រសាសន៍​នៅ​មណ្ឌល​ព៌តមានសហគមន៍អេកូទេសចរណ៍ជីផាតខណៈក្រុមតន្ត្រីរបស់លោកបានកំពុងប្រគុំនិងច្រៀងជូនប្រជាសហគមន៍នៅឆ្នាំ២០១១ថា នៅថ្ងៃខាងមុខ តំបន់អេកូទេសចរណ៍កម្ពុជា នឹងមានភ្ញៀវជាតិ និងអន្តរជាតិ​មកកំសាន្តយ៉ាងច្រើន​។ ជាការរំពឹងទុក វាអាចមាន​ចំនួនច្រើនជាលំដាប់ទី២បន្ទាប់តំបន់ទេសចរណ៍វប្បធ៌មអង្គរវត្ត។ ពីព្រោះភាគច្រើននៃ​ទេសចរចាប់ផ្តើមចាប់អារម្មលើបញ្ហាបរិស្ថានជាពិសេស។

មិនយូរប៉ុន្មានផង ជីផាតបានចាប់ផ្តើមល្បីរល្បាញថាជាតំបន់ព្រៃបៃតងនៃក្រវាញខាងត្បូង​ដ៏ស្រស់ប្រណិតដែលមាន ជីវចម្រុះ ប្រវត្តិរឿងតំបន់ និងវប្បធ៌មគួរជាទីទាក់ទាញ។
លោក ចេក ស្មិត ជាទេចរជាតិអង់គ្លេស បានសសេរ ក្នុងប្លក់របស់គាត់ បន្ទាប់​ពីបានមកកំសាន្តនៅជីផាតថា ជីផាត ជាតំបន់អេកូទេសចរណ៍ល្អណាស់​សម្រាប់លោក​បានដើរឆ្លងកាត់ព្រៃបៃតង ស្នាក់នៅជំរុំក្នុងព្រៃ និងបានមើលសត្វ​ព្រៃជាច្រើន​ប្រភេទដូចជា សំពោច កងកេង ឈ្លូស ខ្លាត្រី ជ្រូកព្រៃ ដំរី និង ស្វា និងឭសំឡេងទោ និងរៃយំ។ យ៉ាងហោចណាក៏ឃើញដានជើងរបស់វាផងដែរ។

លោក ព្រុំ ហឿង បានមានប្រសាសន៍ទៀតថា “នៅទីនេះ មានតំបន់ទាក់ទាញរហូតដល់​១៥កន្លែង។ ៥កន្លែងជាប្រភេទទីកជ្រោះនិង ៣កន្លែងប្រភេទជាដំណើរកំសាន្តផ្លូវឆ្ងាយ​ចំងាយប្រហែល៥០ គីឡូម៉ែត្រដោយកងឡើងភ្នំ ឬថ្មើរជើង​ ប្រភេទដំណើរកំសាន្តជិះ​ទូក​មើល​​សត្វ​ព្រៃក៏មាន និងជិះទូកកាយ៉ាកក៏មាន។ លើសពីនេះទៀត ជីផាតគឺ​កន្លែង​ប្រវត្តិ​សាស្ត្រ និងវប្បធ៌ម គឺថាជីផាតយើងខ្ញុំ មានតំបន់មឈូស និងពាងបុរាណ​ជាច្រើន​កន្លែង។”

លោក​ យ៉ាន វាសនា ជាមន្ត្រី អភិវឌ្ឍន៍ជំនួញសហគមន៍អេកូទេសចរណ៍ជី ផាត កំពុង​សម្រប​សម្រួលភ្ញៀវ បានមានប្រសាសន៍ថា​ គម្រោងអេកូទេសចរណ៍នៅជីផាតនេះ ចាប់​ផ្តើម​តាំងពីចុងឆ្នាំ២០០៧ ដែលបានជួរគាំទ្រពីអង្គការសម្ពន្ធមិត្តសត្វព្រៃ។ បច្ចុប្បន្ននេះ សកម្មភាព​​សហគមន៍អេកូទេសចរណ៍ជីផាតនេះបាន​ជួយការពារធនធានធម្មជាតិ វប្ប​ធ៌ម​ក្នុង​តំបន់និងបាន​បង្កើតអោយមានការងារធ្វើ​ដែលជាឱកាសរកប្រាក់ចំណូល​ដល់​ប្រជា​ពលរដ្ឋ​​តាមរយៈការភិវ្ឍន៍ផលិតផល សេវាកម្ម និងសកម្មភាព​ផ្សេងៗ។ ជា​ពិសេសផ្តល់​​ជំរើស​ចិញ្ចឹមជីវិតដល់អ្នកដែលមានមុខរបរខុសច្បាប់ មាន​ដូច​ជាអ្នកបរ​បាញ់​សត្វ អ្នក​កាប់​ឈើ និងអ្នកប្រមូលអនុផលព្រៃឈើជាដើម។ មិនតែប៉ុណ្ណោះ សកម្មភាព​អេកូ​ទេស​ចរណ៍​នៅជី ផាតនេះបានជួយចែករំលែកការចញ្ចឹមជីវិតដល់គ្រួសារក្រីក្រ និងបានជួយអោយ​ប្រសើរឡើងនូវហេដ្ឋារចនាសម្ពន្ធសហគម៍និងសេវាសេវាសាធារណៈ។

Thursday, October 4, 2012

ស្ត្រីដែលមានចម្លាក់នៅប្រាសាទអង្គរវត្ត



ការសិក្សាថ្មីនៅប្រាសាទបុរាណធ្វើការវិភាគលើរូបស្ត្រី
ស្ត្រីនៅអង្គវត្តមានមុខមាត់ផ្សេងគ្នា
ការសិក្សាថ្មីមួយផ្តល់ជាវិបស្សនាប្រវត្តិសាស្ត្រលើរូបចម្លាក់ស្ត្រីនៅប្រាសាទបុរាណ
(ដោយ Michelle Vachon – The Cambodia Daily)
ប្រែសម្រួលពីភាសាអង់គ្លេសដោយ ទី ធាវី (សម្រាប់ទស្សនាវដ្តី កេរដំណែលខ្មែរ)
រក្សាសិទ្ធិគ្រប់បែបយ៉ាងព្រោះអត្ថបទនេះត្រូវបានផ្តល់ជួនតែទស្សនាវដ្តី កេរដំណែលខ្មែរប៉ុណ្ណោះ។​ ក្នុងករណីលួចចម្លងនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។

កញ្ញាSappho Marchal អាយុ២៣ឆ្នាំ ជាកូនស្រីលោក Henri Marchal កំពុងត្រួតពិនិត្យការជូស​ជុលបូជនីយស្ថាននៅអង្គវត្តក្នុងឆ្នាំ១៩២៧។ ខណៈនោះ នាងបានបោះពុម្ភ​ផ្សាយ​សៀវភៅ​ស្តីអំពី​ម៉ូដសក់ សំលៀកបំពាក់ និងគ្រឿងអលង្ការរបស់ស្រ្តី ១៧៣៧ ចម្លាក់នៅ​លើសសរ​និង​​ជញ្ជាំងប្រាសាទអង្គវត្ត។

លោក Kent Davis, ជាអ្នកស្រាវជ្រាវ និងជាអ្នកបោះពុម្ភផ្សាយសារព៌តមាន​DatAsia Press បាន​មាន​​ប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ននេះ នៅប្រាសាទអង្គរវត្ត ពុំទាន់មាន បុរាណវិទូ ឬប្រវត្តិវិទូណាម្នាក់ បានឆ្ងល់ពីមូលហេតុដែល​ចម្លាក់មនុស្សមានទំហំស្ទើរប៉ុនមនុស្សបេះបិទ​មាន​​ឆ្លាក់នៅតាមបូជនីយស្ថានសតវត្យទី១២​ និងមូលហេតុដែលរូបចម្លាក់ទាំងនេះ​សុទ្ធ​សឹង​​​​ជា​នារីពុំមែនជា​បុរស។

លោក Davis បានមានប្រសាសន៍ថា​”​ បើទោះបីជាមានការសិក្សាយ៉ាងយូររយៈពេល១៥០ឆ្នាំ​កន្លង​មក​ហើយក្តី ក្រុមជំនាញខ្មែរភាគច្រើនបានអោយតម្លៃនិងពិចារណារូបស្ត្រីលើផ្ទាំងថ្មប្រា​សាទបុរាណទាំងអស់ត្រីមតែជាការតុបតែងដើម្បីអោយតួប្រាសាទមានសោភ័ណជាជាងពិចារណាថាជាមនុស្សបែបណានោះ។”“ភ្ញៀវជាច្រើនបង្ហាញការសប្បាយចិត្តខណៈដែលក្រុមជំនាញ​ទាំងនោះបានប្រាប់ពួកគេថារូបចម្លាក់តួខ្លួនទាំងមូលនៃមនុស្ស ដែលបានឆ្លាក់ផ្គុំគ្នាទាំងលំបាក់នេះបានបង្កើត​ជាមនុស្ស​ជំនាន់​​បុរាណបង្ហាញជា’រូបស្រីស្នំធម្មតា( ស្ត្រីជាព្រះជាយា) បម្រើព្រះមហាក្ស័ត្រនៅឋាន​សួគ៌’ ប៉ុន្តែទស្សនៈនៃការស្រាវជ្រាវរយៈពេល១៥០មុននេះ មិនសមហេតុផលទាល់តែសោះ។

លោកបានមានប្រសាសន៍ថា មានអ្នកស្រាវជ្រាវម្នាក់ បានសសេរបទនិពន្ធខ្លីមួយរបស់ខ្លួន​ស្តីអំពី​លក្ខណៈស្រដៀងគ្នា​នៃរូប​ចម្លាក់​មួយ​ចំនួននេះ​ទៅនឹងស្ត្រីកុលសម្ព័ន្ធភ្នំ។ រីឯអ្នកស្រាវជ្រាវម្នាក់ទៀត បានបង្ហាញ​ទស្សនៈរបស់ខ្លួនថាចម្លាក់ទាំងនេះ ក៏មាននិយាយ​នៅក្នុង​រឿង​ព្រេងបែបទេវកថារបស់ខ្មែរផងដែរ ប៉ុន្តែមិនមានច្រើនទេ។
នេះជាមូលហេតុដែលធ្វើអោយលោក Davis ចាប់ផ្តើមការស្រាវជ្រាវរបស់លោកក្នុងឆ្នាំ២០០៥ ហើយជាយថាហេតុលោកបានធ្វើការជួបទំនាក់ទំងជាមួយលោក Peter Sharrock ដែលជា​ប្រវត្តិវិទូផ្នែកសិល្បៈ និងលោក Robert McCarthy ជាបុរាណវិទូ ដែលលោកទាំងពីរនេះ​បានកំពុងសិក្សាលើរូបចម្លាក់ស្ត្រីទាំងអស់នេះ ប៉ុន្តែពួកគេបាន​ផ្តោតការយកចិត្តទុកដាក់វិភាគ​តែក្នុងរាជ្យ​កាល​ព្រះ​បាទជ័យវរ្ម័នទី៧ នាសម័យពីរជំនាន់ក្រោយការកសាងអង្គរវត្តប៉ុណ្ណោះ។

ក្រុមអ្នកប្រាជ្ញជាច្រើនសំដៅស្ត្រីទាំងនេះក្នុងរូបចម្លាក់ធំៗថាជាពួកទេវតា រីឯ​រូបចម្លាក់ ​ក្នុងក្រុមចម្លាក់តូចៗថាជា អប្សរាដែលជាក្រុមរបាំ (អ្នកច្រៀង និងអ្នករាំ) របស់ព្រះ។​

លោក Davis បានរកឃើញចម្លាក់រហូតដល់១៧៩៦ចម្លាក់នៅប្រាសាទអង្គរវត្ត​ដែលបញ្ជាក់​ក្នុង​ការស្រាវជ្រាវរបស់លោកថា ជាវិសាលភាពនៃការចុះបញ្ជីដែលបានធ្វើឡើង​ដោយ​ក្រុម​អ្នក​អភិរក្ស​ជាមួយគម្រោងអភិរក្សអប្សរារបស់អាលីម៉ង។​ នៅគ្រានេះលោក​ Davis បាន​ថតក្រុមនៃរូបចម្លាក់​ទាំងនេះ ហើយយកវាទៅស្នើរសុំដល់ក្រុមនៃសាកលវិទ្យាល័យMichigan State University នៅសហរដ្ឋអាមេរិក ក្នុងការជួយបង្កើតឧបករណ៍កុំព្យូទ័រដើម្បីវិភាគ​លើ​ចម្លាក់​​ទាំងនេះ។ នេះបានជម្រុញអោយការសិក្សាបែបវិទ្យាសាស្ត្រដំបូងបផុតមួយនេះ​ ត្រូវគេអនុវត្ត​បានលើ​រូបចម្លាក់ស្ត្រីប្រាសាទអង្គរវត្តទាំងនោះដែលលទ្ធផលរបស់វា នឹងត្រូវបានគេបង្ហាញ​អោយ​ដឹងលើទស្សនវិស័យប្រព័ន្ធកុំព្យូទ័រកាលពីថ្ងៃអាទិត្យនៅក្នុង Istanbul ឯសន្និសិទ្ធរបស់​សមាគម International Association for Pattern Recognition។

លោក Anil K. Jain ជាសាស្ត្រាចារ្យមួយគ្រប់គ្រងច្រើនផ្នែកនៃសាកលវិទ្យាល័យ ដែលរួមមាន ផ្នែកវិស្វកម្ម និងវិទ្យាសាស្ត្រកុំព្យូទ័រ  ផ្នែកព្រិត្តិការណ៍និងទិន្នន័យនឹងពន្យល់អំពីគំរូវិភាគតាម​ប្រព័ន្ធកុំព្យូទ័រដែលលោកនិងនិស្សិតពីររូបផ្សេងទៀតរបស់លោកបានអភិវឌ្ឍលើការវិភាគពីលក្ខណៈផ្ទៃខាងលើនៃចម្លាក់ស្ត្រីដែលមាននៅតាមបូជនីយស្ថានប្រាសាទទាំងនោះ។

លោក Jain និងក្រុមការងាររបស់លោក បានផ្តោត់ការវិភាគលើការស្រាវជ្រាវដំបូងនេះទៅលើ​ចម្លាក់ទេវតាចំនួន២៥២ចម្លាក់ដែលមាននៅរោងពន្លានៃគោលបុរៈច្រកចូលខាងលិច (West Gopura)។ ខណៈពួកគេបញ្ជាក់ក្នុងសេចក្តីសង្ខេបនៃការសិក្សាវិភាគរបស់ពួកគេនេះ លោក Jain និងក្រុមរបស់លោកត្រូវគិតដល់ កម្មវិធីមួយក្នុងការប្រៀបធៀបចម្លាក់ទេវតាក៏ដូចជាត្រូវ​រក្សា​ទុកចម្លាក់សិលានិងប្រភេទផ្សេងទៀតនៃផ្ទាំងថ្មដែលកម្មវិធីមុនៗមិនលទ្ធភាពបង្កើត​ឡើង។ ពួកគេបានរចនា ឧបករណ៍វិភាគលើផ្ទៃមុខទាំងស្រុង និងបំណែកដែលបាក់បែកផ្នែក​នៅចន្លោះភ្នែក(ព្រះនេត្រ) ច្រមុះ(នាសា) និងមាត់(ព្រះឱស្ន) និងលក្ខណៈជាក់លាក់ដូចជាត្រចៀក (សោត) និងចង្កា(ហនុកា)ជាដើម។​កម្មវិធីនេះនឹងផ្តល់អោយក្រុមស្រាវជ្រាវផ្សេងទៀតមានឱកាសបត់បែនក្នុងការផ្លាស់ប្តូរលក្ខណៈណាមួយតាមតម្រូវដែលគេចង់បានដើម្បីធ្វើការវិភាគ។

ពួកគេសសេរក្នុងសេចក្តីសង្ខេបនេះថា “ខណៈស្នាមគំនួសផ្ទៃមុខ(ព្រះភក្ត្រ)ខុសគ្នាត្រូវបានបង្ហាញជា​សញ្ញា ក្នុងការសិក្សានេះ យើងបានប្រើប្រាស់៤ចំណែកសំខាន់ៗនៃទម្រង់មុខប៉ុណ្ណោះ​(ភ្នែក​(ចក្ខុ) ច្រមុះ(នាសា) មាត់(ព្រះឱស្ន) និងទម្រង់មុខ(ព្រះភក្ត្រ) ដែលស្ថិតក្នុង​ទាំង៨​ក្រុមនៃ​ពួក​ទេវតា​”។

ក្រុមទេវតាទាំងនេះ ដែលរួមផ្សំលក្ខណៈជាក់លាក់អាចឆ្លុះបញ្ចាំងពីលក្ខណៈស្ត្រីដែលរស់នៅ​ជាក់​លាក់​នៅសម័យអង្គរ និងព្រិត្តិការណ៍មានទាក់ទងនឹងសាសនាផ្សេងៗគ្នា ដូចជា កម្ពុជា​កណ្តាល ឡាវ ថៃកណ្តាលភាគខាងជើង និងចាំប៉ាដែលបច្ចុប្បន្នជាប្រទេសចិន និង​វៀតណាម។

លោក​ Sharrock បានសសេរក្នុងសារអេឡិត្រូនិចថា របាយការណ៍មួយ ក្នុង​ប្រទេសចិន​[ពីឆ្នាំ១៩២៥]​ ដែលនិយាយថា មានអ្នករបាំជា​ស្ត្រីបរទេសចំនួន២០០នាក់​បានរាំថ្វាយ​ព្រះពុទ្ធិ នៅ​ក្នុងប្រាសាទព្រះបាទជ័យវរ្ម័នទី៧ ដូច្នេះ អង្គរវត្តគេគិតថាគឺជាមណ្ឌល​អន្តរជាតិ​មួយនៅគ្រានោះ។

ទោះយ៉ាងនេះក្តី ក្រុមទេវតាទាំង៨ក្រុម គឺដូចគ្នាទៅនឹងស្ត្រីដែលបានរស់​នៅទឹកដី​អង្គរខណៈ​ដែលប្រាសាទនេះត្រូវបានគេសាងសងហើយពុំទាន់មានគេទៅមើល ។ លោកបាន​មាន​ប្រសាសន៍ថា ”ទាំងនេះគឺជាលទ្ធផលដំបូងបង្អស់ដែលនិយាយពីការប្រគុំ តន្ត្រី​សិល្បៈនិង​ការ​ចាត់ចែង​​នៅមុនពេលការ ប្រកាសអ្វីមួយបានធ្វើឡើង។​”

បើតាមទស្សនៈរបស់លោក McCarthy លោកយល់ថា ចម្លាក់ទាំងនេះ អាចជាការលើក​ស្ទួយ​​ដែលបង្ហាញពីជីវិតរស់​នៅរបស់ស្ត្រីដែលមានតួនាទីជាអ្នកមើលថែប្រាសាទ​បុរាណទាំង​នោះ។លោកបានសសេរ​នៅក្នុងសារ​Email ទៀតថា” លទ្ធភាពត្រូវបានទទួល យកធ្វើជាអ្នកមើលថែ​ប្រាសាទ ត្រូវបានយកចិត្តទុកដាក់គឺ ភាគ​ច្រើនជាស្ត្រីរីឯបុរសមានតិច​តួច​ប៉ុណ្ណោះ។ ​អាយុ​និងទី​ប្រភព​កំ​ណើតដែលស្ថិតនៅក្នុង​អាណាចក្រខ្មែរ​ទំនងមិនមែនជាបញ្ហា​ក្នុងសហគមន៍ទេវតា​នៃ​អ្នកមើលថែប្រាសាទបុរាណនោះឡើយ។”

ទាំងលោក Sharrock និង McCarthy​ បានយល់ស្របថា ឧបករណ៍វិភាគតាមប្រព័ន្ធកុំព្យូទ័រនេះ បង្ហាញជាប្រយោជន៍ដែលអាចប្រើប្រាស់បានដ៏ប្រសើរ។

លោក Sharrock បានមានប្រសាសន៍ថា “នៅក្នុងប្រាសាទអង្គរវត្តនៅថែវខាងលិចផ្នែក​ខាងក្រៅនៃវិចិត្រសាលនោះ មានទេវតាដែលតុបតែងព្រះកេសា(សក់)ដោយសម្អិតសម្អាតម៉ូដ​ផ្សេងៗ​ ហើយនៅខាងក្នុងបរិវេណនៃ​ប្រាសាទធំមានទេវតា​ដែលមានព្រះ​ភក្ត្រ(មុខ)មាំជា​ចម្លាក់ធំ​ជាង​​នេះនិង​​មានអំណាចដែលតាំងនៅផ្នែកខ្ពស់នៃតួប្រាសាទនិង ប៉មកណ្តាល។ យើងនៅមិនទាន់​យល់នៅឡើយថាហេតុអ្វីបានជាមានភាពខុសគ្នាបែបនេះ។”
លោកបានបន្ថែមទៀតថា “ការស្រាវជ្រាវរបស់លោក Davis ជាមួយនឹងកម្មវិធីកុំព្យូទ័រនេះ អាចជួយផ្តល់ជាចម្លើយ​នូវសំណួរទាំងនោះបាន។”
ខណៈ​ការវិភាគ​បានពង្រីកទៅដល់លក្ខណៈបន្ថែមដូចជា គ្រឿងសម្រាប់ពាក់លើសីសៈ​(ក្បាល)​ គឿងអលង្ការ ហត្ថា(ដៃ) និងបាទា(ជើង) ភាពខុសគ្នា​នៃរូប​ចម្លាក់​ពីមួយ​ទៅមួយ​អាចជួយ​ដោះ​ចម្ងល់នៃអាថកំបាំងមិនត្រឹមតែពួកទេវតានៅអង្គរវត្តប៉ុណ្ណោះទេ ប៉ុន្តែលក្ខណៈពិសេសនៃពួកទេវតាអាចជួយអោយរកឃើញនូវបច្ចេកទេសផ្នែកសិល្បៈ ដែលអាចនាំទៅរកការពន្យល់នៃជីវិតរស់នៅនៃប្រជាជនដែលមានមុខរបរជាងចម្លាក់។”

លោកមានប្រសាសន៍ថា គោលដៅរបស់លោក Davis គឺដើម្បីបញ្ចូលកម្មវិធីរបស់លោក Jain ទៅក្នុងទិន្នន័យ​បែបទំនើបនៃរូបចម្លាក់ស្ត្រីដែលមានចំនួន១៧៩៦ចម្លាក់ជាលំអាន​នៃ​លក្ខណៈ​ដែល​មាន៦៥ចំនុចពិសេសរួមមានទីកន្លែង លក្ខណៈពិសេស ទឹសដៅត្រីវិស័យ​ ការរចនា​ម៉ូដ​សក់ ការតុបតែងគ្រឿងអលង្ការ ឥរិយាបទក្នុងការដាក់ដៃអោយសមរម្យ និងគំរូក្នុងការ​ស្លៀក​ពាក់​ដែលមាននៅលើគ្រប់រូបចម្លាក់នីមួយៗ។ បច្ចុប្បន្ននេះ លោកកំពុង​តែកែសម្រួល​ស្នាដៃ​សៀវភៅ​មួយមានចំណងជើងថា [កុលធីតា​នៃប្រាសាទអង្គរវត្ត​]ដែលបានចង់ក្រង​ទស្សនៈនិង​ការ​ប្រមើល​មើលនៃក្រុមអ្នកស្រាវជ្រាវ ដែលចាត់​ទុកថាជា​ចម្លាក់ទេវតា​ជាង១០០​ឆ្នាំចុង​ក្រោយ​នេះ។

ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11