ចម្លើយវប្បដិសារីយ៍
ក្នុងបរិយាកាស
ដ៏សែនសោកសង្រេងនៃមរណភាពរបស់ លោកសុខ ណាក់ និងក្ដីទុក្ខព្រួយបារម្មណ៍ នៃផ្លូវជីវិតរបស់មាណពអភ័ព
យុវកំព្រាកំពុងឈរពទ្ធ័ជុំវិញហេតុការណ៍ ត្រៀបត្រា។ ក្នុងខ្ទមកំសត់ ដែលមានតែជញ្ជាំងធ្លុះធ្លាយ
និងដំបូងប្រកមេឃ ខ្លះហូរទឹកភ្នែក ខ្លះមានទឺកមុខស្រពោន ដែលម្នាក់ៗគ្មានអ្វីអាចជួយសំណាងបានក្រៅតែអំពីបង្ហាញការជួយរំលែកទុក្ខនៃមហាសមុទ្រកម្មដ៏ធំធេងនេះ។
សំណាងក្នុងសភាពហើមភ្នែកនៅមិនទាន់ឈប់យំនៅឡើយ។ មាណពលាសំបុត្រ ដែលខ្ចប់នាមប័ណ្ណមួយសន្លឹកនោះមកអានទាំងនៅយំអណ្តឺតអណ្តកៈ
.....................................................................................................
ខ្ទមស្លឹកកំពង់សោមថ្ងៃ៥
តុលាឆ្នាំ២០០៧
សំណាងកូនសម្លាញ់ពុក!
ក្នុងខណៈដែលកូនកំពុងអានសំបុត្រនេះ គឺពុកបានស្ថិតនៅក្នុងពិភពថ្មី
ដែលកូនមិនគួរយំសោកបោកប្រាណយំតាមពុកដូចពីមុនបានទៀតទ។
កូនមាសឪពុក! កើតចាស់ឈឺ
ស្លាប់ជារឿងធម្មតា។ ដូច្នេះកូនមិនចាំបាច់កើតទុក្ខច្រើនពេកទេ
ផ្ទុយទៅវិញកូនត្រូវគិតពីខ្លួន
ឯង
ហើយកូនត្រូវតែរឹងមាំក្នុងជីវិត ត្រូវចេះគ្រប់គ្រងខ្លួនឯង តស៊ូ អត់ធ្មត់
ពុកលែងរំខានកូនទៀតហើយ។ ម្យ៉ាងទៀតកូនក៏លែងលំបាកមើលថែទាំពុកទៀតដែរ។
កូនសម្លាញ់!
កូនត្រូវតែវិលទៅរកការរៀនសូត្រវិញ។ កុំភ្លេចទៅរកម្ដាយឯងណាកូន
តាមរយៈនាមប័ណ្ណនេះ
ពុកសង្ឃឹមថា កូនពិតរកម្ដាយឯងឃើញហើយ ជួយពន្យល់សុំការលើក
លែងទោសពីម្ដាយឯងឱ្យពុកផង។
.....................................................................................................
លោក សុខណាក់
ធ្លាប់បានរស់នៅពោរពេញដោយកំហឺង និងការឈឺចាប់ដែលលាក់ទុកកប់យ៉ាងជ្រៅក្នុងល្អាងបេះដូងដ៏ស្ងាត់ជ្រងំ
តែម្នាក់ឯង ពុំដែលហាស្ដីនិយាយបង្ហើបប្រាប់អ្នកណាម្នាក់ឡើយពី អាថ៌កំបាំងជីវិតដែលស្ថិតក្នុងភាពស្មុគស្មាញនៃគ្រួសារដ៏អាប់អួរបស់គាត់។
ក្រៅតែពីខ្លួនឯងគឺគាត់ពុំដែលឱ្យអ្នកណាម្នាក់ដឹងនូវរឿងអាថ៌កំបាំងនេះឡើយសូម្បីតែកម្មករកំពុងផែដែលធ្វើការជាមួយគ្នា
ជាពិសេសសំណាងកូនបង្កើតរបស់គាត់។
ជាង១០ឆ្នាំមកនេះ
គឺលោកតែងតែបង្ហូរទឺកភ្នែកខ្សិបប្រាប់ទឹកសមុទ្រ ឬហ្វូងតារារាល់ពេលរាត្រីថា “ខ្ញុំខុសហើយជាតិនេះ
គឺខ្ញុំមានវប្បដិសារីខ្លាំងណាស់” ។ ប៉ុន្ដែអ្វីដែលកាន់ តែធ្វើឱ្យលោកគ្រាំគ្រាផ្លូវចិត្ដរហូតធ្លាក់ខ្លួនឈឺ
គួបផ្សំធ្វើការហាលភ្លៀងហាលផ្គរផងនោះ គឺថាចំលើយវប្បដិសារីយ ដ៏ជូចត់បានមកជន្ទ្រាំក្នុងទីលានបេះដូងដ៏សែនក្ដុកក្ដួលបំផុត
ដែលធ្វើ ឱ្យលោក បង្កប់នូវវប្បដិសារីយកាន់តែជ្រៅឡើងៗ។
សំណាងអាន
សំបុត្របន្ដៈ
.....................................................................................................
កូនមាស
ឪពុក! សុំទោសដែលពុកលាក់នូវរឿងរ៉ាវពុកមិនឱ្យកូនដឹង។ រឿងនោះ វាវែងឆ្ងាយណាស់កូន។
ប៉ុន្ដែពេលនេះពុកសូមសង្ខេបដើម្បីឱ្យកូនបានយល់ៈ
កាលពី២០
ឆ្នាំមុន ពុកនៅជា សិស្ស ថ្នាក់ទី ៨ នៃអនុវិទ្យាល័យកោះសូទិន។ ពុកបានស្រលាញ់នារីម្នាក់នៅក្នុងថ្នាក់រៀនជាមួយគ្នា។
ដំបូងឡើយ យើងទាំងពីរនាក់ គ្រាន់ជាមិត្ដរួមថ្នាក់ធម្មតាប៉ុណ្ណោះ ប៉ុន្ដែ ដោយភាពស្និតស្នាលពីមួយថ្ងៃទៅមួយថ្ងៃ
ព្រមជាមួយការយល់ចិត្ដគ្នាទៅវិញទៅមក យើងក៏បានបណ្ដុះ ពន្លកស្នេហាយ៉ាងឆាប់រហ័ស។
មិនយូរប៉ុន្មាន ឪពុកម្ដាយ នាង បានដឹងអំពីរឿងយើង។ ថ្ងៃមួយនាងក៏បានមកប្រាប់
ពុកដើម្បីអោយពុកឆាប់ ចូលស្ដី ដណ្ដឹងតាមច្បាប់ប្រពៃណី ។ ពុកក៏ព្រមធ្វើតាមនាងបង្គាប់ប្រាប់។តែអនិច្ចា
ពេលដែលពុកចូលស្ដីដណ្ដឺង នាង ស្រាប់តែឪពុកម្ដាយនាងបែរជា ជម្រាបថា នាងភ្ជាប់ពាក្យជាមួយ
ភារម្យ កូនថៅកែថ្នាំកូតាប ក្នុងភូមិនោះ រួចបាត់ទៅហើយ។
មែន! ជាការពិតដោយពុកជាកូនត្រកូលអ្នកក្រីក្រមានតែម្ដាយ។
ណាមួយពុកនៅជាសិស្សរៀននៅឡើយ ធ្វើឱ្យគេមើលឃើញថា ពុកនៅជាក្មេងពុំទាន់មានលទ្ធភាពរកសុភមង្គលឱ្យ
កូនគេ ទើបត្រូវទទួលលទ្ធលទាំងឈឺផ្សាបែបនេះ។ ដោយអំណាចនៃក្ដី ស្រលាញ់ របស់យើងទាំងពីរនាក់។
ពុកក៏បានពង្រត់នាងមកភ្នំពេញ។
.....................................................................................................
No comments:
Post a Comment