Thursday, August 22, 2013

មេអំបៅគឺអូន


និពន្ធនៅខែ តុលា ២០០៨
ដោយទី ធាវី​ សមាជិកអ្នកនិពន្ធខ្មែរ
 Tel: (855) 89 21 49 11
 

. ផ្កាថ្កុលមួយទង....រសរងគួរអោយអាណិត          
លំអងរុះរោយក្រៀមស្វិត.....ដាច់ចិត្តរើសមកថ្នមថែរ
លះបង់គ្រប់យ៉ាង....គិតស្មានថាចិត្តនាងប្រែ           
នេះឬជាកម្មបុព្វេ....អូនប្រួលប្រែភ្លេចស្នេហ៍ថែរស្រី។

. នេះឬចិត្តក្បត់....សម្បថអូនជាឆាកល្ខោន           
ចិត្តស្រីមាយារាប់ពាន់... បំភាន់ស្នេហ៍ស្មោះភក្តី
តើប៉ុន្មានទៀត .....ទើបល្មមសមនឹងចិត្តស្រី              
អូនតាំងខ្លួនរាជសី.... មានតែថ្ងៃស្រស់ស្អាតរហូត។

R. អូនក្លាយជាហង្ស...មាយាឆោតល្ងង់លុងប្រាក់ដូល្លា       
ភ្លើតភ្លើនឃើញផ្ទះវិឡា ..លុងហ៊ឺហារឡានថ្មីប្តូរម៉ូដ
អូនគង់ដឹងខ្លួន...ពេលស្ងួនអស់លក្ខធ្លាក់កូដ           
ញាតិមិត្តគេមិនរាប់រក... ដូចពពករសាត់តាមខ្យល់។

. ហង្សអើយអើយហង្ស.....បេះដូងជាមេអំបៅ               
ទៅចុះបើអូនមានផ្លូវ... មិនខ្លៅខ្លោចចិត្តមិនខ្វល់
ជួនពរម្ចាស់ហង្ស... សង្ឈឹមគ្រងហង្សបានដល់        
បងសូមអង្វរនិមល... ឈប់វិលវល់ក្នុងភពកាមគុណ។

No comments:

Post a Comment