ស្រណោះម្នាក់ឯង ស្រណោះកន្លែង
ធ្លាប់រួមស្នេហា ទីនេះណាត់ជួប
រាត្រីភ្លឺថ្លា អូនប្រាប់បងថា
ម្តេចក៏មិនឱប។
គ្រានោះបងល្ងង់ រាត្រីរាំវង់
មិនហ៊ានក្រសោប ទើបដល់ពេលក្រោយ
បងក៏ហ៊ានឱប រួមរិតខ្នើយឱប
ស្នេហ៍ព្រោះសុបិន្ត។
ដោយទី ធាវី
No comments:
Post a Comment