Friday, November 2, 2012

គុណសរសើរចំពោះព្រះមហាក្សត្រខ្មែរចុងក្រោយ



ដោយ Kenneth T. So
បកប្រែសម្រួលពីភាសាអង់គ្លេសដោយទី ធាវី

លើទឹកដីកម្ពុជាដ៏តូចតែសម្បូរដោយសម្បត្តិធម្មជាតិ ព្រះបាទព្រះនរោមត្តម សីហនុវរ្ម័ន​គឺជាព្រះ​មហាក្សត្រ​នៃព្រះរាជាណាចក្រដ៏តូច​មួយនេះ។ ទ្រង់គឺជាតួអង្គអ្នកនយោបាយ​ដ៏ឆ្លាត​វាង​វៃ​​​មួយ​ព្រះ​អង្គក្នុង​ចំណោម​អ្នកនយោបាយសំខាន់ៗរបស់ពិភពលោក។ ព្រះករុណាព្រះមហាក្សត្រ ព្រះ​បវរព្រះ​បីតា​​ដែលកូន​ចៅជំនាន់មុនៗគោរព​ថ្វាយហៅ​ព្រះអង្គ​ថា សម្តេចឪ ហើយកូន​ចៅជំនាន់​ក្រោយ​នេះ ហៅថាសម្តេចតា ទ្រង់បានយាង​សោយទិវង្គត​នៅថ្ងៃទី១៥​ ខែតុលា ឆ្នាំ២០១២​​​ ដែលនៅសល់តែ១៦ ថ្ងៃប៉ុណ្ណោះដែល​ជាថ្ងៃចំរើនព្រះ​ជន្ម​គម្រប់​៩០ព្រះវស្សារបស់ព្រះអង្គ។​ ព្រះអង្គគឺជាព្រះមហាក្សត្រខ្មែរចុងក្រោយ​ដែល​កិត្តស័ព្ទ​ដ៏​ឧត្តុង​ឧត្តមនេះធ្លាប់គេថ្វាយតែព្រះមហាក្សត្រនាសម័យអង្គរផ្តើមដោយ​រាជ​ព្រះបាទជ័យ​វរ្ម័ន​ទី២​។
ដោយព្រះបវរបីតា ព្រះបាទ នរោត្តម សីហនុវរ្ម័ន ទ្រង់ជាព្រះមហាក្សត្រខ្មែរចុងក្រោយ វាស័ក្តិ​សម​បំផុត​ដោយ​​និយាយអំពីទស្សនាការរបស់ព្រះមហាក្សត្រអង្គនេះ​ហើយទសន្សនាការនេះ​មានប្រភពដើមនិងយកចេញ​មកតាមរបៀបណា។

ព្រះបាទជ័យវរ្ម័នទី២​ទ្រង់បានតាំងរាជដំណាក់នៅឥន្ទ្របុរៈ ក្រោយពីព្រះអង្គវិលពីជ្វាវិញ។ នៅ​គ្រា​នោះ ប្រទេសនេះពុំទាន់មានការគ្រប់គ្រងល្អនៅឡើយទេ។ ព្រះបាទជ័យវរ្ម័ន​ទី២ទ្រង់បាន​បង្គាប់​ឧបរាជរបស់ព្រះអង្គ​ឈ្មោះ Prithivinarendra ​ធ្វើយ៉ាងអោយ​ប្រទេសនេះ​មានសុខ​សន្តិភាព។​ បរោ​ហិតរបស់ព្រះអង្គ ឈ្មោះ Sivakaivalya និង Sivavinduka ជាប្អូនប្រុស​គាត់  ក៏បានចូលរួម​ក្នុងបេសក​កម្មនេះ​ដែរ។ ពួកគេបានទប់ទល់​និងបង្ក្រាប​សត្រូវគ្រប់ប្រភេទ ដោយ​ជោគ​ជ័យហើយបាន​បង្កើតជា​ភូមិស្រុកក្រោមការគ្រប់គ្រងរបស់ពួកគេដោយ​សំដែងការ​កោត​ស​សើរថ្វាយចំពោះ​ព្រះបាទ​​ជ័យវរ្ម័នទី២។ ក្រោយពីទទួលបានជោគជ័យក្នុងគោលដៅ​លើក​ទី១​​របស់​​ព្រះ​អង្គ ព្រះបាទជ័យ​វរ្ម័នទី២បានបន្តរុករក​ទីតាំងសមរម្យនិងសុវត្ថភាព​បន្ថែម​ទៀត​​​សំរាប់​​រាជ​ធានី​របស់ព្រះអង្គ។ ព្រះអង្គក៏បានប្តូរទៅ​ ហរិហរៈលៃយ៍​ (Hariharalaya) ដែលគេ​ស្គាល់ថា​ស្ថិន​នៅក្នុងស្រុករលោះ ចំងាយប្រហែល១៥គីឡូវម៉ែត្រ ទិសអាគ្នេយ៍​នៃទឹកដី​សៀមរាប​បច្ចុប្បន្ន។ ក្រោយពីព្រះ​អង្គបាន​តាំងនៅទីនោះអស់មួយរយៈមក ព្រះ​អង្គក៏​ស​ម្រេច​ព្រះទ័យប្តូរម្តង​ទៀតមក​នៅ​អមរិន្ទ្របុរៈ (Amarendrapura) ដែលមាន​ទីតាំងនៅ​អង្គរធំ​បច្ចុប្បន្នក្បែរបារាយខាងលិច។​ ជា​ថ្មីម្តង​ទៀត ព្រះបាទជ័យវរ្ម័នទី២ ទ្រង់មិនសប្បាយ​ហរទ័យ​នឹងអមរិន្ទ្របុរៈ (Amarendrapura) ទេ ពីព្រោះព្រះអង្គហាក់បីដូចជាទតឃើញទីតាំងដែល​ព្រះ​អង្គអាចមានសញ្ញាសេរីភាពពីនឹមគ្រប់គ្រងរបស់ជ្វា។ទ្រង់ហាក់បីដូចជារកឃើញកន្លែង​ដែល​សមរម្យតាមតម្រូវការព្រះអង្គ។ ព្រះអង្គក៏បានបង្កើតរាជធានីនៅភ្នំមហន្ទ្រ​ (ភ្នំគូលែន) ដែល​ព្រះ​​អង្គផ្ទាល់ហៅទីនោះថាជាមហន្ទ្របរវ័ត​(Mahendraparvata) ។​ ភ្នំគូលែន​គឺជា​ប្រភព​ទឹក​នៃ​ស្ទឹងសៀមរាប។ ដើម្បីអោយព្រះអង្គមានសេរីភាពពីជ្វាទៅបាន ទ្រងក៏អំពាវនាវអ្នកកាន់លិទ្ធិ​ព្រាហ្មណ៍ម្នាក់ឈ្មោះហិរនិយៈឌមៈ(Hiranyadama)ពីខេត្តម្លូព្រៃ (Janapada )។ ​ហិរនិយៈឌមៈ (Hiranyadama)មានជំនាញ ​រៀបចំ​ពិធីសិល៍វេទគឺតម្រូវអោយកម្ពុជាមានសេរីភាពពីជ្វា​ និង​បង្កើត​អោយ​​ព្រះមហាក្សត្រព្រះបាទជ័យវរ្ម័នទី២ក្លាយជាក្សត្រគ្រប់គ្រង់ដោយព្រះអង្គឯង។ ពីធីបុណ្យនេះនឹងលើកថ្វាយព្រះបាទជ័យវរ្ម័នទី២ធ្វើជាស្តេចចក្រវរ្តិន៑ (Chakravatin) ដែល​មានន័យថាទ្រង់គឺជាបរមក្សត្រដែលមានបុណ្យអំណាចដ៏ពន្លឹក មានចក្រកើតសម្រាប់បុណ្យ, អាច​ត្រាស់ប្រើចក្រនោះឲ្យប្រព្រឹត្តទៅគ្រប់ទីតំបន់បានតាមត្រូវការ ឥតមានទើសទាក់, ទ្រង់មាន​ឥទ្ធានុភាពច្រើនជាអនេក, ជាម្ចាស់លើទ្វីបក្នុងពិភពលោក, ទ្រង់ប្រព្រឹត្តសុចរិតធម៌ និងទសពិធរាជធម៌ ខ្ជាប់ខ្ជួនមិនមានល្អៀង ហើយអាចប្រដៅពួកមនុស្សឲ្យប្រព្រឹត្តល្អបាន។ ចក្រ​វរ្តិន៑​មានន័យត្រង់ៗថា ជាអ្នកគ្រប់គ្រងចក្រ  ក្នុងន័យថា កង់ដែលកំពុងវិលគ្មាន​អ្នកណា​ម្នាក់​អាច​មកបង្អាក់ និងរេរាំងបានឡើយ។ ពិធីនេះបានប្រារពធ្វើនៅលើភ្នំ មហន្ទ្រ (Mount Mahendra) នៅឆ្នាំ៨០២។ ហិរនិយៈឌមៈ (Hiranyadama)បានបង្រៀន Sivakaivalya និង បរោហិត របស់ព្រះបាទជ័យវរ្ម័នទី២ដើម្បីប្រារពរាជពិធី ឈ្មោះ Devarajaអក្សរចារិក Sdok Kak Thom បញ្ជាក់នូវ៤សាស្ត្រាវេទបន្តបន្ទាប់មាន Siraccheda, Vinasikha, Sammoha,និង  Nayottora ដើម្បីប្រារពធ្វើបានក្នុងរាជពិធីនេះ។ ពួកគេបានតំណាង​ធ្វើជាព្រះ​សិវៈរយៈ​ពេល​បួនខែ។ សាស្ត្រាដំបូងគឺ Siraccheda ជានិមត្តិរូបសំខាន់បំផុត។ ពិធីនេះបាន​អំពាវនាវ​រកអ្នក​សំដែង​ជាអ្នកកាត់ករូបស្តេច Sailendra ដើម្បីអោយកម្ពុជាមាន​សេរីភាព​ពីការ​បង្ក្រាប​នៃ​ពួក​ជ្វា។ ពិធីវេទនេះគឺជានិមិត្តសញ្ញាផ្តល់អំណាចបារមី​អោយទៅព្រះបាទជ័យវរ្ម័ន​ទី២ដើម្បី​ផ្ញើរ​សារ​​​​​ដល់ពួក​​ជ្វា​​ក៏ដូចជាសត្រូវផ្សេងទៀតដែលបង្ហាញ​ថាព្រះអង្គគឺជាស្តេចគ្រប់គ្រង​ភពផែនដី​ហើយគ្មាន​អ្នកណា​ម្នាក់ទៀតខ្លាំងជាងព្រះអង្គឡើយ។ វាគឺជាសារប្រកាសពីឯករាជ្យភាព​ដាច់​ចេញ​ពីជ្វាដែលធ្វើឡើងដោយព្រះបាទជ័យវរ្ម័នទី២។ មានតែ​ Sivakaivalya និងកូនចៅ​របស់ព្រះអង្គទេ ទើបអនុញ្ញាតិអោយប្រារពពិធីវេទដែលបង្រៀនដោយ Hiranyadama នេះ។​ វាទំនងដែលថាព្រះបាទជ័យវរ្ម័នបានបង្កើតរាជដំណាក់របស់ព្រះអង្គលើភ្នំមហន្ទ្រ (Mount Mahendra) ដើម្បីតែរៀបចំពិធីវេទនេះប៉ុណ្ណោះ។ ទីតាំងលើភ្នំមហន្ទ្រ (Mount Mahendra) នេះ អាចត្រូវធ្វើអ្វីៗទៀតជានិមិត្តរូបក្រៅពីនេះ។ ជម្រើសរបស់ព្រះបាទជ័យវរ្ម័នដែល​ជ្រើសរើស​យក ភ្នំមហន្ទ្រ (Mount Mahendra)ក៏អាចជានិមិត្តរូបសំដៅលើស្តេចបព៌តដែលតាំងពីបុរាណ​កាលរៀងមកត្រូវបានគេកំណត់សំដៅស្តេចហ្វូណន។ ក្រោយពីតាំងលំនៅអស់​មួយរយៈយូរ​នៅលើភ្នំ មហន្ទ្រ (Mount Mahendra) នេះ ព្រះបាទជ័យវរ្ម័នទី២ ទ្រង់មានព្រះតម្រិះ​ឃើញថា​ទីតាំងនេះ​មិនមានយុទ្ធសាស្ត្រល្អការពារការឈ្លានពានពីសំណាក់ពួកជ្វា ឬពួកលុកលុយមួយ​ចំនួន​ទៀត​ដែលជាសត្រូវរបស់ព្រះអង្គនោះទេ។    ទ្រង់អាចទប់ស្កាត់​សត្រូវរបស់​ទ្រង់បានតែ​មួយ​រយៈ​ប៉ុន្តែ​មិន​បាន​​​​យូ​រ​អង្វែងឡើយ។ ការតាំងលំនៅលើភ្នំមហន្ទ្រ (Mount Mahendra) ពីចំណុចឈរជើង នឹងគ្រោះថ្នាក់ដល់​ព្រះសង្ខារ​ខ្លួនឯង។ ទីបំផុតព្រះអង្គក៏បាន​សម្រេច​ព្រះទ័យចុះមកតាំងលំនៅនិង បង្កើតរាជធានីរបស់ព្រះអង្គឡើងវិញនៅ ហរិហរៈលៃយ៍ (Hariharalaya)​ ដោយហេតុផលផ្អែកលើភស្តុភា។ ​ការតាំងលំនៅរបស់ព្រះអង្គនៅ ហរិហរៈលៃយ៍ (Hariharalaya)​ នេះ នឹងអាចអោយ​ព្រះ​អង្គ​បាន​ប្រើ​​ប្រាស់​ដីមានជីវជាតិផង និងអាចប្រើប្រាស់ធនធានធម្មជាតិនៃមហាបឹងផងហើយ​អាចអោយ​ព្រះអង្គ​ដឹង​ជា​មុន​​ផង​ដែរ​អំពីការវាយប្រហារណាមួយពីសត្រូវដោយមិនបាច់ដាក់អង្គប់ និងអន្ទាក់ (រណ្តៅចម្រូង) ដូចដែលព្រះ​អង្គ​តាំង​​នៅ​លើភ្នំមហន្ទ្រ (Mount Mahendra)នោះឡើយ។

ខុសពីព្រះមហាក្សត្រមុនៗ ព្រះបាទជ័យវរ្ម័នទី២មានខ្សែលោហិតផ្សេងមួយទៀត​ពីរាជវង្ស​ព្រះសូរ្យ​( Solar Dynasty)​ដែលបានបង្កើតដោយព្រះបាទ សម្បូរវរ្ម័ន (Sambhuvarman) នៅ សត្តវត្យរ៍ទី៦ ក្នុង រាជកាលព្រះបាទ ជ័យវរ្ម័នទី១។ អំឡុងពេលនោះ​ហ្វូណនបានបាត់​ព្រះកាយ​ ហើយចេនឡាបាន​ចូលជា​ឧបសម្ព័ន្ធហើយដែរ។ រាជវង្សសូរ្យនៃសម្បូរបុរៈ ដែល​បាន​បង្កើតថ្មីបានបែកបាក់ពីរាជវង្សព្រះសូរ្យដើម ហើយទៅតាំងលំនៅនៅម្តុំស្រុក​សំបូរខេត្ត​​ក្រចេះ។​ ព្រះអង្គត្រូវបាន​ថ្វាយជា​អាណា​ព្យាបាលកិត្តិយ​សរបស់ជន​ជាតិ​សូរ្យ​ឈ្មោះ ស្រីកម្ពុ (Sri Kambu) ។ គេជឿថាព្រះបាទជ័យវរ្ម័នទី២គឺជា​មនុស្ស​បាន​ចិញ្ចឹម​ឈ្មោះ​ថា​​កម្ពុជនោះ ហើយបានតភ្ជាប់វាជាមួយស្ថាបនិកររាជវង្សសូរ្យ។ ស្ថិតនៅក្រោមរាជកាល​របស់ព្រះអង្គ ព្រះបាទ ជ័យវរ្ម័នទី២​ទ្រង់បានបង្ហាញ​ទស្សនាការនៃ​ព្រះមហាក្សក្រ​ដែលធ្វើ​ពិធី​វេទ​​ Devaraja ថាជាព្រះ​មហាក្សត្រនៃភពផែនដីដោយយោងតាម Georges Maspero ។ ព្រះ​អង្គទ្រង់បានរៀបពិធីព្រះខ័នរាជ (ដាវប្រសិទ្ធ) ដែលត្រូវប្រើប្រាស់​សំរាប់ឧទ្ទិសអោយ​ភាព​ស័ក​សិទ្ធឬឧទ្ទិសដល់ព្រះអាទិទេព នៃព្រះមហាក្សត្រថ្មីខណៈ​ព្រះអង្គឡើង​គ្រង​រាជ​បាល្ល័ង។ ព្រះ​អង្គ​ទ្រង់បានបង្កើតមុខងារ បរោហិត (Chief Priest) ដើម្បីស្នង​ព្រះអង្គនិងលើក​ឋានៈ​ឡើង​ក្លាយ​ជា​តំណែងសំខាន់បំផុតក្នុងការបំរើព្រះមហាក្សត្រ។

ព្រះករុណាព្រះមហាក្សត្រ ព្រះបវរបីតា ព្រះនរោត្តម​សីហនុវរ្ម័ន ទ្រង់គឺជា​ព្រះ​មហាក្សត្រខ្មែរចុង​ក្រោយបានឡើងសាយរាជបាល្ល័ងដោយធ្វើតាមពិធីវេទ Devaraja ដែល​ពិធីនេះបានចាប់ផ្តើម តាំងពីរាជកាលព្រះបាទ ជ័យវរ្ម័នទី២ដ៏យូរលុងមកហើយ។ ព្រះ​ឦសូរ​ភ័ត និង មេសាសនា​ព្រាហ្មណ៍ ដែលប្រារពពិធីនេះគឺជាកូនចៅខ្សែស្រឡាយនៃ បរោហិត​ជំនាន់អង្គរ។ ព្រះបវរព្រះ​បីតា ព្រះនរោត្តមសីហនុ ទ្រង់ជាខ្សែរលោហិតកូនចៅរបស់ស្តេច និព្វានបាត (King Nippean Bat)​ (ឆ្នាំ១៤០៥-១៤០៩) ។ ទ្រង់បានយាងត្រលប់ធ្វើតាមគ្រប់ម​ធ្យោបាយដូចព្រះបាទ​ជ័យវរ្ម័នទី២​(ឆ្នាំ១៨០២-១៨៥០)។​ ខ្សែជីវិតរបស់ព្រះករុណាព្រះបីតា​ ព្រះបាទ នរោត្តមសីហនុ ពោរពេញ​ដោយក្តីស្រលាញ់ សោកនាដកម្ម និងការរំដោះទុក្ខ ដែលមើលទៅហាក់ដូច​ជាល្អប្រសើរជាង​ទៅនឹងគ្រប់ការសំដែងរឿង​ល្ខោនដែលជាស្នា​ដៃនិពន្ធរបស់លោក សាកេស្ពែរ​ (Shakespeare) ទៅទៀត។

ព្រះអង្គម្ចាស់ នរោត្តមសីហនុ ទ្រង់ត្រូវបានអោយឡើងគ្រង់រាជបាល្ល័ងនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ​១៩៤១ ដោយ លោក​ Admiral Jean Decoux ជាអគ្គទេសាភិបាលបារាំង ឥណ្ឌូចិន របស់​រដ្ឋាភិបាល Vichy ។​ បារាំងមើលឃើញថា ទ្រង់មានវ័យក្មេងខ្ចី​ព្រះជន្ម១៨ព្រះវស្សា​ជាក្មេង​ម្នាក់ដែលពួកគេអាចចាត់ចែងក្រោមអំណាចគ្រប់គ្រងអាណានិគមរបស់គេ​។ ខណៈដែល​ព្រះ​អង្គ​ម្ចាស់ នរោត្តម សីហនុ បានក្លាយជាព្រះមហាក្សត្រ ព្រិត្តិការណ៍​ពិភពលោក​ស្ថិតក្នុង​ភាព​ចលា​ចល ហើយសង្គ្រាមលោកលើកទី២បានចាប់ផ្តើម។ មិនខុសគ្នាទៅនឹងព្រះបាទជ័យវរ្ម័ន​ទី២ក្នុងគ្រាអតីតកាលនោះទេ ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះ​នរោត្តម សីហនុ ទ្រង់​បាន​ប្រកាស​ឯករាជ្យភាព ពីប្រទេសបារាំងនៅថ្ងៃទី១៣​ ខែមិនា ឆ្នាំ​១៩៤៥ ប៉ុន្តែវា​មាន​ជីវិត​ដ៏ខ្លីប៉ុណ្ណោះព្រោះថាក្រោយសង្គ្រាមនោះបានបញ្ចប់ បារាំងក៏​បាន​ត្រលប់​​មកគ្រប់គ្រង​លើ​ប្រទេស​កម្ពុជាម្តងទៀត។ កម្ពុជាគ្រានោះ គឺជាប្រទេសមានបទ​ពិសោធន៍ក្មេងខ្ចីនៅឡើយ​ក្នុងការទទួលយកលទ្ធិប្រជាធិបតេយ្យ។ ប្រទេសកម្ពុជា​បានអត់ធ្មត់​ដើម្បីទទួល​បាន​ឯក​រាជ្យ​ភាព​ពេញលេញពីបារាំង។ ជាថ្មីម្តងទៀត ព្រះមហាក្សត្រ នរោត្តម សីហនុ ទ្រង់បាន​សម្រេចព្រះទ័យនៅខែមិនាឆ្នាំ១៩៥៣ ដើម្បីយាងទៅកាន់ប្រទេស​បារាំងហើយបាន​ស្នើរសុំ លោក Vincent Auriol ជាប្រធានធិ​បតីបារាំងអោយប្រគល់ឯក​រាជ្យពេញ​លេង​ដល់​កម្ពុជា។ រដ្ឋាភិបាលបារាំងបែរត្រចៀកធ្វើថ្លង់ចំពោះការទាមទារពីព្រះមហាក្សត្រព្រះបាទសី​ហនុ ហើយ គម្រាមព្រះអង្គថានឹងជំនួសព្រះមហាក្សត្រថ្មីបើសិនទ្រង់នៅតែបន្ត​ចេតនាមាន​ព្រះទ័យមិន​ចង់ស​ហ​ការ។ ក្រោយពីបារាំង បានបដិសេដចំពោះការទាមទាររបស់ព្រះមហាក្សត្រនរោត្តម សីហនុ លើ​​ឯករាជ្យ ខ្មែរ ព្រះអង្គបានសម្រេចព្រះទ័យកើនកម្លាំងខ្មែរតស៊ូ ​ប្រឆាំងបារាំងលើ​ឆាក​អន្តរ​ជាតិ។ ព្រះមហាក្សត្រ ព្រះបាទសម្តេច ព្រះ នរោត្តម សីហនុ ទ្រង់សម្រច​ព្រះទ័យ​ក្នុងភាព​ហា​និ​ភ័យ​ប្រថុយប្រថានពីអនាគតព្រះមហាក្សត្រនៃកម្ពុជារបស់ទ្រង់​តាមរយៈ​ការ​ធ្វើយុទ្ធ​នា​ការ​ប្រ​ឆាំង​នឹងបារាំងនេះ។ កិច្ចប្រជុំជាមួយរដ្ឋាភិបាលបារាំងត្រូវបរាជ័យ។ ដូចនេះ​ជំនួស​អោយការ​យាង​ត្រលប់ពីប្រទេសបារាំងផ្ពោះមកប្រទេសកំណើត ព្រះមហាក្សត្រ​ទ្រង់​មាន​ព្រះ​ទ័យវៃឆ្លាត​បាន​សម្រេចចូលប្រឡូកក្នុងឆាកនយោបាយដោយឈប់​ការផ្សព្វ​ផ្សាយ​ពីការ​​ទាមទារឯក​រាជ្យរបស់ព្រះអង្គក្នុង សហរដ្ឋអាមេរិក កាណាដា និងជប៉ុន។ វាគឺជា​ចលនាដ៏មុះ​មុតធ្វើឡើងដោយព្រះមហាក្សត្រអង្គនេះ ពីព្រោះរាជសកម្មភាពរបស់ទ្រង់ អាច​បង្ក​អោយបារាំងប្តូរ​ជំនួសព្រះអង្គដោយព្រះអង្គម្ចាស់ផ្សេងទៀត។ ដើម្បីដាក់បារាំង​អោយនៅ​ជ្រុង​ម្ខាង ព្រះអង្គបាន​ប្រកាសក្នុងខែឧសភា ឆ្នាំ១៩៥៣ ថា​ព្រះអង្គនឹង​និទេសព្រះ​កាយ​ទៅប្រទេស​ថៃនឹងមិនត្រលប់​មកភ្នំពេញទេលុះណា​តែបារាំងព្រមប្រគល់ឯករាជ្យ​ពេញ​លេញ​ដល់កម្ពុជា។ រដ្ឋាភិបាលថៃមិនបានសហការជាមួយទ្រង់ និងមិនស្វាគម​ការស្នាក់​ព្រះកាយ​របស់​ព្រះ​អង្គ​​​​​នៅទីក្រុងបាកក។ ដោយសារទ្រង់មិនត្រូវស្វាគមនៅប្រទេសថៃ ព្រះអង្គបាន​សម្រេច​បង្កើត​​​បញ្ជា​ការដ្ឋានស្វ័យយ័តនៅតំបន់សៀមរាប។ គ្រានោះ​ទំនាក់​ទំនងរវាង​ព្រះ​ហាក្សត្រ​​ព្រះ​នរោត្តម សីហនុ និង​សេនាប្រមុខ លន់​ណុល ត្រូវបង្កើត​ឡើង។ លោក លន់ ណុល គឺជា​មេ​បញ្ជា​ការនៅមូលដ្ឋានស្វ័យយ័តនៃតំបន់សៀមរាប​ដែលបង្កើតឡើង​ក្នុង​ឆ្នាំ​១៩៤៩​​ ដោយមាន​ការយល់ព្រមពីបារាំង។ ​ទីបំផុតនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ១៩៥៣ បារាំង​ប្រកាស​ថាពួក​រួចរាល់ហើយដើម្បីធ្វើការ​ពិភាក្សាពីស្ថានការណ៍​ឯករាជ្យពេញលេញ​អោយ​កម្ពុជា។ ព្រះមហាក្សត្រ ទ្រង់មានលក្ខខណ្ឌផ្ទាល់ព្រះអង្គដែលទាមទារ​ការគ្រប់គ្រងកម្ពុជា​ទាំងស្រុង​ក្នុង​​លក្ខខណ្ឌ​សំខាន់៤ គឺ  ផ្នែកការពារជាតិ នគរបាល តុលាការ និង ហេរញ្ញវត្ថុ ។ បារាំង​បានយល់ព្រមចំពោះការទាមទារនេះ ហើយព្រះមហាក្សត្រព្រះបាទនរោត្តម សីហនុ​បាន​យាង​ត្រលប់មកភ្នំពេញវិញជាមួយភាពជោគជ័យដ៏អស្ចារ្យរបស់ទ្រង់។ ថ្ងៃបុណ្យឯក​រាជ្យ​របស់ខ្មែរ​ត្រូវបានប្រកាសធ្វើឡើងនៅថ្ងៃ៩ ខែវិច្ឆកា​ ឆ្នាំ១៩៥៣។ ដោយទទួល​ស្គាល់ថា​ដើម្បី​អោយ​ប្រទេសកម្ពុជាទទួលបានវិបុលភាព​ ប្រទេសនេះត្រូវធ្វើជាគំរូបន្ទាប់ពីប្រទេស Switzerland ។ នៅឆ្នាំ​១៩៥៤ ក្នុង Geneva ព្រះមហាក្សត្របានប្រកាសជានិមិត្តរូប ដាក់​ប្រទេសកម្ពុជាស្ថិតនៅអព្យាក្រិត មិនចូលបក្សសម្ព័ន្ធ ។​ អំណាចរបស់​ព្រះ​អង្គមិនបាន​ដំណើរការរលូនទេ ពីព្រោះទ្រង់ត្រូវប្រឈមជាមួយគណបក្សធំពីរគឺ​គណ​បក្ស​ប្រជាធិបតេយ្យ និងគណបក្សសេរីនិយម។ ចុងក្រោយ ព្រះមហាក្សត្រ ព្រះបាទសម្តេច នរោត្តម សីហនុ ទ្រង់បានដាក់រាជថ្វាយជូនព្រះបីតារបស់ព្រះអង្គ គឺព្រះអង្គម្ចាស់ នរោត្តមសុរាម្រិត ដើម្បី​អោយទ្រង់អាចចូលប្រលូក​ក្នុងនយោបាយ ធ្វើផែនការដឹកនាំសំរាប់ប្រទេសកម្ពុជា។ ព្រះ​អង្គ​បាន​ក្លាយ​ជាព្រះមហាក្សត្រម្តងទៀត និងធ្វើជាប្រមុខរដ្ឋ។ ព្រះអង្គបានបង្កើតសង្គមរាស្ត្រ និយមនិងគណបក្សប្រជាជននិយមដែលឧទ្ទិសដើម្បីធ្វើអោយកម្ពុជាទាន់សម័យហើយនាំប្រទេសនេះទៅរកវិបុលភាព។  

ប្រទេសកម្ពុជា​​មានសុខ​សន្តិភាព​ នឹងមានវិបុលភាព​នៅបន្ទាប់ពី​ទទួលបាន​ឯករាជ្យរបស់ខ្លួន​ប្រសិន​បើគ្មានការជ្រៀតជ្រែកពីប្រទេសដទៃ។ ប្រទេសកម្ពុជាត្រូវបាន​ទទួលរង់ការគាប​សង្កត់​យ៉ាង​ធ្ងន់ធ្ងរពិបាកនឹងគ្រប់គ្រងបាន។ សហរដ្ឋអាមេរិក បានកំពុងប្រយុទ្ធប្រឆាំងនឹង​លទ្ធិ​កុម្មុយ​នីស​ដែលបណ្តាលអោយ​ប្រទេសកម្ពុជាជាប់ពាក់ព័ន្ធក្នុងសង្គ្រាម​វៀតណាម​បាន​ធ្វើអោយខូចកិច្ចប្រឹងប្រែងដែលព្រះអង្គម្ចាស់នរោត្តម សីហនុបានស្វះ​ស្វែងអោយ​ប្រទេស​នេះ​​​មានសន្តិភាព។ ព្រះអង្គម្ចាស់ សីហនុ ទ្រង់ចង់បានប្រទេសកម្ពុជាគឺជាប្រទេស Switzerland ប្រចាំនៅអាស៊ីនេះ ប៉ុន្តែមហាអំណាចមានមហិច្ឆតាចង់បានផលប្រយោជន៍ផ្ទាល់ខ្លួន នឹងមិន​អនុញ្ញាតិ​អោយកម្ពុជាទទួលបានសុខសន្តិភាពទេ។ ប្រទេសកម្ពុជាបាន​ឆ្លងកាត់​ការលំបាក​ផ្នែក​​​សេដ្ឋកិច្ចមួយចំនួនប៉ុន្តែប្រទេសនេះនៅតែទទួលបានសុខសន្តិភាពរហូតដល់មានការ​ផ្តួល​​រំលំព្រះអង្គម្ចាស់ក្នុងឋានៈជាព្រះមុខរដ្ឋ។ រដ្ឋប្រហារនៅថ្ងៃ១៨ ខែមិនា ឆ្នាំ១៩៧០ ដែល​ធ្វើឡើង​ដោយ ព្រះអង្គម្ចាស់ ស៊ីសុវត្ថិសេរីមតៈ និងសេនាប្រមុខ លន់ ណុល មនុស្ស​ដែលព្រះអង្គទុកចិត្តបំផុតនោះ បានបញ្ចប់របបរាជានិយមរបស់ប្រទេសកម្ពុជា​ដែលមាន​ជិត២​ពាន់ឆ្នាំ។ របបរាជានិយម​​បានត្រូវជំនួសដោយរដ្ឋាភិបាលសាធារណៈរដ្ឋ។ របប​សាធារណៈរដ្ឋខ្មែរត្រូវបានប្រកាសជាផ្លូវការនៅថ្ងៃទី៩ ខែតុលា ឆ្នាំ១៩៧០។​ សភាជាតិ​បាន​បោះឆ្នោតអោយលោក ចេង ហេង ធ្វើជាប្រធានសភា ហើយលោក លន់ ណុល ធ្វើ​ជា​នា​យក​រដ្ឋមន្ត្រី ហើយព្រះអង្គត្រូវ​បានកាត់ទោសប្រហារជីវិតដោយកំបាំងមុខ។​ ដោយមានការ​គំរាម​ពីសំណាក់​ប្រទេស​ចិន ព្រះអង្គម្ចាស់ នរោត្តមសី ហនុ បានសម្រេច​ធ្វើជា​ប្រមុខ​រដ្ឋក្នុងសម្ព័ន្ធមិត្ត​ជាមួយក្រុម​ខ្មែរក្រហម​​ ។​ រដ្ឋាភិបាល លន់ ណុលដែលបាននាំប្រទេស​កម្ពុជាចូលទៅក្នុងសង្គ្រាមវៀតណាម បានដួលរលំនៅបន្ទាប់ពីក្រុមកម្មុយនីសខ្មែរ​ក្រហមបាន​រុលចូលទីក្រុងភ្នំពេញ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥។ ក្រុមខ្មែរក្រហមនោះបានប្តូរឈ្មោះ​ប្រទេសកម្ពុជាថា កម្ពុជាប្រជាធិបតេយ្យ។ ព្រះអង្គម្ចាស់ សីហនុត្រូវបានគេចាប់ឃុំ។ ទ្រង់នឹងត្រូវបានគេធ្វើឃាតប្រសិនបើមិនមានការអន្តរគមន៍ជាលក្ខណៈបុគ្គលពីសំណាក់​នាយករដ្ឋមន្ត្រីចិន គឺលោក Zhou Enlai ដែលប្រាប់ លោក ខៀវ សំផនថា ព្រះអង្គម្ចាស់ សីហនុ គឺជាខ្សែបណ្តាញរវាងប្រជាជន និងបដិវត្តន៍។ ប្រទេសវៀត ណាមបានឈ្លានពាន​លុកលុយប្រទេសកម្ពុជានៅថ្ងៃ២៥ ខែមេសា ឆ្នាំ១៩៧៨ ហើយនៅមុនមួយថ្ងៃនៃការដួលរលំ​របបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃ៧​ខែមករា ឆ្នាំ១៩៧៩  យន្តហោះប្រទេសចិន​បានមកស​ង្គ្រោះ​ដឹកយក​​​ព្រះអង្គទៅប្រទេសចិន។ ប្រទេសវៀតណាមបានតែងតាំងរដ្ឋា​ភិបាលកម្ពុជាថ្មី​ដោយ​​​ដាក់ឈ្មោះថា សាធារណៈរដ្ឋប្រជាមាណិតកម្ពុជា ដោយលោក ហេង សំរិន ធ្វើជា​ប្រមុខរដ្ឋ។ ជាថ្មីម្តង​ទៀត ព្រះអង្គម្ចាស់ នរោត្តមសីហនុបានសម្រេចចង់សម្ព័នភាព​ជាមួយ​ក្រុមខ្មែរក្រហមជាមនុស្សអាក្រក់នោះដើម្បីរំដោះប្រទេសកម្ពុជាពីនឹមត្រួតត្រាវៀតណាម។ របបហេង សំរិនមានរយៈពេលរហូតដល់ថ្ងៃ២៧ ខែ ឧសភា ឆ្នាំ១៩៨១។ បន្ទាប់ពីនោះមក លោក ប៉ែន សុវណ្ណបានឡើងកាន់ដំណែងជានាយករដ្ឋមន្ត្រីថ្មី។ នៅឆ្នាំ១៩៨៩ ពីថ្ងៃទី២៩ ដល់៣០ ខែមេសា សភាជាតិបានបោះឆ្នោះសម្រេចប្តូរឈ្មោះពី សាធារណៈរដ្ឋប្រជាមានិត​កម្ពុជា មកជារដ្ឋកម្ពុជាវិញ ដើម្បីបង្កើនមុខមាត់សម្របការទទួលយកចូលទៅក្នុងអង្គការសហ​ប្រជាជាតិ​។ រយៈពេលនោះប្រទេសវៀតណាមជួបវិបត្តិសេដ្ឋកិច្ច​ដ៏ធ្ងន់ធ្ងរលែងមាន​ជំនួយ​​​ពី​​សហ​ភាពសូវៀត នៅបន្ទាប់ពីសូវៀត បានដួលរលំនៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ១០៩១។ ប្រទេសវៀតណាមចុងក្រោយបានទទួលយកកិច្ចពិភាក្សាផែនការដកកងទ័ពរបស់ខ្លួនចេញពីប្រទេស​កម្ពុជា។ ​ ព្រិត្តិការណ៍នេះជាលទ្ធផលក្នុងសន្និសិទទីក្រុងប៉ារីស ស្តីពីកម្ពុជា ថ្ងៃទី១ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១ ។ ព្រះអង្គម្ចាស់ នរោត្តម សីហនុ ត្រូវបានជ្រើសតាំងធ្វើជាប្រធានក្រុមប្រឹក្សាជាតិ ជាន់ខ្ពស់។ ព្រះអង្គបានតំណាងអោយប្រ​ទេសកម្ពុជាដែលរួមមានភាគីជំលោះ៤ធំៗ មាន ភាគី ហ្វុនស៊ិនប៉ិច ដែលទ្រង់ជាស្ថានិក ហើយព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិជាប្រធាន ភាគី គណបក្សប្រជាធិបតេយ្យសេរីនិយម​ព្រះ​ពុទ្ធិសាសនាដែលមានលោក ស៊ឺន សានធ្វើជាប្រធាន ភាគីកម្ពុជាប្រជា​ធិបតេយ្យ​ដែល​​លោក ប៉ុល ពតជាមេដឹកនាំ និង ភាគី សាធារណៈរដ្ឋប្រជាមានិតកម្ពុជា ឬរដ្ឋកម្ពុជាដែលលោក ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។ ភាគឺចូលរួមសំខាន់ៗដទៃទៀត គឺ ជាសមាជិក​អចិន្តៃយ៍​ចំនួន​៥​របស់​​អង្គការសហប្រជាជាតិនៃក្រុមប្រឹក្សាសន្តិសុខរួមមាន សហរដ្ឋអាមេរិក សហភាពសូវៀត ចិន​បារាំង និងចក្រភពអង់គ្លស។ សមាជិកអាស៊ានចំនួន៦ប្រទេសរួមមាន ប្រទេសប៊្រុយនេ ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ហ្វីលីពិន ស៊ឹងហបុរី និងប្រទេសថៃ។ ប្រទេសយូហ្គោស្លាវី តំណាងអោយប្រទេសមិនចូលបក្សសម្ព័ន្ធ​ និងប្រទេសមួយចំនួនទៀតរួមមាន​ប្រទេសវៀត​ណាម ឡាវ ជប៉ុន ឥណ្ឌា អូស្ត្រាលី និងកាណាដា។ នៅចុងបញ្ចាប់នៃសន្និសិទនោះ ដំណោះស្រានយោបាយទូទៅបានចេញជាលទ្ធផលដែលទទួលយកពីគ្រប់ភាគី។ កិច្ចព្រមព្រៀងដែលស្គាល់ថាជាកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសនោះត្រូវបានចុះហត្ថលេខានៅថ្ងៃទី២៣ ខែតុលា ឆ្នាំ១៩៩១។​ ព្រះអង្គម្ចាស់ នរោត្តមសី ហនុ ទ្រង់ត្រូវបានយាង​ត្រឡប់​ចូល បង្ហាញជាវិរៈបុរស មកប្រទេសកម្ពុជាវិញ។

ក្រោយពីចុះហត្ថលេខាលើកិច្ចព្រមព្រៀងនោះ សាធារណៈរដ្ឋប្រជាមានិតកម្ពុជា​ឬរដ្ឋ​កម្ពុជាត្រូវ​បាន​ប្តូរឈ្មោះ​ថាជាគណៈបក្សប្រជាជនកម្ពុជា។ កិច្ចព្រមព្រៀងសន្តិភាពនោះបានអនុញ្ញាតិអោយមានរយៈពេលបណ្តោះអាសន្នដើម្បីធ្វើការបោះឆ្នោតដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិក្នុងប្រទេសកម្ពុជារយៈពេល២ឆ្នាំ។ ភ្លាមនោះដែរ លើកិច្ចព្រមព្រៀងសន្តិភាពបាន​ចុះហត្ថលេខាដោយ​បួន​គណបក្ស  ក្រុម​បេស​កកម្ម​តំបូង​របស់អង្គការសហប្រជាជាតិនៅកម្ពុជា(UNAMIC)​ត្រូវបាន​​បង្កើតឡើង។​បេសកកម្មនោះគឺដើម្បីជួយអោយពហុបក្សកម្ពុជារក្សាបាននូវការឈប់បាញ់គ្នានៅកំឡុងរយៈពេលមុនការបង្កើតឡើងនូវអជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិនៅកម្ពុជាហៅកាត់ថាអ៊ុនតាក់ (UNTAC)​។ នៅថ្ងៃទី១៥ ខែមិនា ឆ្នាំ១៩៩២ អ៊ុនតាក់​ត្រូវ​បាន​បង្កើត​ឡើង​ដោយទទួលយកក្រុមបេសកកម្មតំបូង​របស់អង្គការសហ​ប្រជាជាតិ​នៅ​កម្ពុជា​(UNAMIC)​ ដើម្បីប្រតិបត្តិការងារ។ ការបោះឆ្នោតជាតិមួយបានធ្វើឡើងនៅខែកក្កដាឆ្នាំ១៩៩៣​ក្រោមការ​ត្រួត​ពិនិត្យ​របស់អ៊ុនតាក់។ ភាគីកម្ពុជាប្រជាធិបតេយ្យរបស់លោកប៉ុល ពល បានបដិសេ​ចូល​រួម​ការបោះឆ្នោត។ គណបក្សហ៊្វុនស៊ីនប៉ិចបានឈ្នះសំឡេងសន្លឹកឆ្នោតភាគច្រើន ប៉ុន្តែ លោក ហ៊ុន សែន នៃគណបក្សប្រជាជនកម្ពុជា បានបដិសេដមិនទទួលយកលទ្ធផលនៃការបោះ​ឆ្នោត​ហើយបានគម្រាមធ្វើសង្គ្រាមស៊ីលវិល។ អ៊ុនតាក់បានបន្ទន់តាមការទាមទាររបស់លោក ហ៊ុន សែន ដោយបានចែកអំណាចជាមួយហ៊្វុនស៊ីនប៉ិច។ ព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិ​ត្រូវ​បាន​ជ្រើសតាំងជានាយករដ្ឋមន្ត្រីទី១។ ក្រោមកិច្ចព្រមព្រៀងនេះ ព្រះអង្គម្ចាស់រណឫទ្ធិ​បាន​ចែក​​អំណាចអោយ​ទៅលោក ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីទី២។ របបរាជា​និយម​អា​ស្រ័យ​រដ្ឋធម្មនុញ្ញត្រូវបានបង្កើតឡើងនៅកម្ពុជានៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ហើយ​ព្រះអង្គម្ចាស់ នរោត្តម សីហនុត្រូវបានឡើងគ្រងរាជជាព្រះមហាក្សត្រ ព្រះចៅក្រុង​កម្ពុជា​ជាថ្មី។ មាត្រាទី៧ នៃរដ្ឋធម្មនុញ្ញថ្មីរបស់ព្រះរាជាណាចក្រ​កម្ពុជាបញ្ជាក់ថា​ព្រះមហាក្សត្រ​កម្ពុជា​នឹងឡើងសោយ​​រាជ្យប៉ុន្តែមិនមានអំណាចទេ។ ព្រះមហាក្សត្រនឹងធ្វើជាប្រមុខរដ្ឋអស់​មួយជីវិត។ ព្រះ​មហា​ក្សត្រគ្មាន​អ្នកណាអាច​រំលោភបំពានបានឡើយ​។ អ៊ុនតាក់បាន​បញ្ចប់អណត្តិ​របស់ខ្លួន​នៅខែ​កញ្ញា ឆ្នាំ១៩៩៣ បន្ទាប់ពីរដ្ឋធម្មនុញ្ញសំរាប់​កម្ពុជាត្រូវបានប្រកាស។ មួយរំពេចនោះ ការចែកអំណាចគ្នារវាងព្រះអង្គម្ចាស់នរោត្តម រណឫទ្ធិ និងលោក ហ៊ុនសែន មិនបានរលូន​ឡើយ។​ ទីបំផុតលោកហ៊ុន​សែន ទាញព្រះអង្គម្ចាស់នរោត្តមរណឫទ្ធិដោយល្បិច​ហើយបាន​បណ្តេញ​ព្រះអង្គម្ចាស់រណឫទ្ធិចេញពីអំណាច។ ដោយសារតែព្រះសុខភាពខ្សោយ ព្រះ​មហាក្សត្រព្រះបាទ នរោត្តមសីហនុ បានដាក់រាជនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០០៤។ មួយសប្តាហ៍ក្រោយមក នៅថ្ងៃទី១៤ តុលា ឆ្នាំ២០០៤ ក្រុមប្រឹក្សារាជបាល្ល័ង បានបោះ​ឆ្នោះជាឯកច្ឆ័នជ្រើស​រើសព្រះអង្គម្ចាស់នរោត្តម សីហមុនី ដែលជាបុត្រ​ច្បងរបស់​ព្រះបាទ​សម្តេចនរោត្តមសីហនុ និងមហាក្សត្រី នរោត្តមមុនីនាថសីហនុ ធ្វើជាព្រះមហាក្សត្រថ្មី។

ក្រោយពីដាក់រាជ្យរបស់ព្រះមហាក្សត្រ សភាជាតិបោះឆ្នោតជាឯកច្ឆ័នថ្វាយព្រះមហាក្សត្រ​ព្រះបវរព្រះបីតា ព្រះនរោត្តមសីហនុ​វរ្ម័ន ថា​ជាវិរៈក្សត្រដ៏អស្ចារ្យ ជាបីឯករាជ្យ បូរណភាពទឹកដី និងការផ្សះផ្សារជាតិ។

ដំណើរ ឆ្លងកាត់ជីវិតរបស់ព្រះបាទនរោមត្តមសីហនុវរ្ម័នគឺដូចទៅនឹងរឿងល្ខោន​ជីវិតលោក​សា​កេស្ពែរ។ ព្រះអង្គធ្លាប់បានឡើងទៅលើភ្នំខ្ពស់ ហើយចុះទៅក្នុងជ្រលងភ្នំដ៏សែនជ្រៅ។ ព្រះអង្គធ្លាប់ចាញ់បោកមនុស្សដែលព្រះអង្គទុកចិត្តបំផុត។ ព្រះអង្គធ្លាប់ស្មោះស្មគ្រ​មាន​ភក្តី​ភាព​​ជា​មួយមិត្តភក្តិ ប៉ុន្តែព្រះអង្គ​មិនដែលបានបោះបង់ចោលការតស៊ូដើម្បីប្រទេស និង​ប្រជាជន​របស់​​ព្រះអង្គឡើយ។ ក្នុងនាមព្រះអង្គផ្ទាល់​ ព្រះបាទនរោត្តម​សីហនុ​វរ្ម័នបាន​សសេរថា​​" ខ្ញុំមានបទពិសោធន៍ច្រើន បានឈ្នះអ្វីៗគ្រប់យ៉ាង បានបាត់​បង់អ្វីៗក៏ច្រើនដែរ  ខ្ញុំយល់ខុស ខ្ញុំសម្លឹងលឿនពេក ខ្ញុំមើលមិនឃើញ​កាំបិតស្នៀតចាក់នៅក្រោយខ្ញុំឡើយ គេធ្វើអោយ​ខ្ញុំមានកំហុស ខ្ញុំជារឿយៗកហុកគេ ហើយខ្ញុំក៏បានប្រាប់នូវការពិតជាច្រើន តែការពិតនោះ ច្រើនពេក។

ក្នុងឱកាសលាគ្នាចុងក្រោយ សម្តេចឪជាទីស្រលាញ់ ព្រះមហាក្សត្រព្រះបវរព្រះបីតា ព្រះបាទ នរោត្តសីហនុវរ្ម័ន ព្រះមហាក្សត្រខ្មែរចុងក្រោយរបស់យើងនេះ សូមអោយព្រះកុរណា​ព្រះ​មហាក្សត្រ​ព្រះបាទ យាងទៅកាន់ទីសំរាកសើយសុ​គតិភពនិងបានជួបជុំនូវ​គ្រប់អតីតវិរៈបុរស​ខ្មែរកុំបី​ឃ្លាងឃ្លាតឡើយ។

No comments:

Post a Comment