Tuesday, October 30, 2012

អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តមសីហនុ ជាបីតាឯករាជ្យ បូរណភាពទឹកដី និងការផ្សះផ្សារ



ដោយ ទី ធាវី
អតីតព្រះមហាក្សត្រ ព្រះបាទ នរោមត្តម សីហនុវរ្ម័ន ទ្រង់បានយាង​ចូលទីវង្គត់​នៅប្រទេស​ចិន​នៅ ថ្ងៃទី១៥ តុលា ឆ្នាំ២០១២។ ព្រះបរមសពរបស់ព្រះ​អង្គត្រូវបាន​យាងដង្ហែរ​មក​កាន់​រាជធានីភ្នំពេញ នៃសវណ្ណភូមិ ហៅ ប្រទេសកម្ពុជា ដែលជាប្រទេសកំណើតរបស់ព្រះអង្គ​នៅ​រសៀល​ថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១២ ។ បរមសព​ព្រះអង្គត្រូវបាន​គេតម្កល់ទុករយៈ​ពេល៣ខែ​មុននឹង​បូជាព្រះ​សពតាមបណ្តាំចុងក្រោយនៃព្រះជីវិតសង្ខាររបស់ព្រះអង្គ។
តាមទិដ្ឋភាពជាក់ស្តែង​ អតីតព្រះមហាក្សត្រ ព្រះបាទ នរោមត្តម សីហនុវរ្ម័ន ត្រូវ​បានគេរៀប​ចំពិធីដង្ហែរព្រះបរុមសពដ៏ធំក្រែងលែង បើធៀបទៅនឹងព្រះមហាក្ស័តអង្គមុនៗ។ ក្នុងដំណើរ​ព្រះទីន័ងដង្ហែរព្រះបុរមសពនេះ មានប្រជាពលរដ្ឋរាប់លាននាក់ឈរចាំដង្ហែរទាំង​សមានចិត្ត​ទុក្ខក្រៀម​ក្រំក្តុកក្តួលស្តាយស្រណោះអាលោះអាល័យជាទីផុត។
ទាំងក្នុង និងមុខ​ ព្រះបុរមរាជវាំង ក្នុងរយៈពេលកាន់ទុក្ខប្រាំពីរថ្ងៃ នៃព្រះបុរម​សព អតីត ព្រះមហាក្សត្រ ព្រះបាទ នរោមត្តម សីហនុវរ្ម័ន ស្ទើរ​តែមិន​គួរអោយជឿមាន​ប្រជា​ពលរដ្ឋក្មេងចាស់ ប្រុសស្រី មន្ត្រី ជាតិ និងអន្តរជាតិ ព្រះសង្ឃ​ម​ក​គោរពវិញ្ញាណខន្ត ព្រះអង្គ​រហូតដល់ រាប់ម៉ឺន នាក់នៅជារៀងរាល់ថ្ងៃ ជាពិសេស នៅពេល ល្ងាច។ នៅតាមគេហដ្ឋាន និងស្ថាប័នរដ្ឋ ក៏ដូចឯកជន ក៏មានតាំង​ព្រះឆាយា​លក្ខ​ព្រះអង្គ​និងធ្វើការគោរពវិញ្ញាណ​ខ័នព្រះ​អង្គផងដែរ។
អតីតព្រះមហាក្សត្រ ព្រះបាទ នរោមត្តម សីហនុវរ្ម័ន ត្រូវបានប្រជាពលរដ្ឋកម្ពុជា និង អន្តរជាតិទទួល​ស្គាល់ដោយថ្វាយព្រះកិត្តនាមក្នុងប្រវត្តិសាស្ត្រ​ថា ព្រះអង្គគឺជាបីតាឯករាជ្យ បូរណភាពទឹកដី និង​ការផ្សះផ្សារជាតិ។
អតីតព្រះមហាក្សត្រអង្គនេះ ទ្រង់គឺជាព្រះមហាក្សត្រមានព្រះនាមជាវរ្ម័នផងដែរ​ដែល​ព្រះ​នាមនេះ គេឃើញមាន​តែអង្គ​ព្រះ​មហាក្ស័ត្រភាគ​ច្រើននៅជំនាន់អាណាចក្រខ្មែរប៉ុណ្ណោះ។  ស្របពេលការយាងចូលទីវង្គត់និងការកាន់ព្រះមរណៈទុក្ខរបស់អតីតព្រះ​មហាក្សត្រ ព្រះបាទ នរោមត្តម សីហនុវរ្ម័ន​ អង្គនេះ សាព៌តមានជាតិ​និងអន្តរជាតិជាច្រើនបានរៀបរាប់ពីជីវប្រវត្តិ​របស់អង្គ។
សាព៌តមាន CCN បានរៀបរាប់ក្នុងអត្ថបទរបស់ខ្លួនថា អតីតព្រះ​មហាក្សត្រ ព្រះបាទ នរោមត្តម សីហនុវរ្ម័ន ទ្រង់ជាព្រះមហាក្ស័ត្រនៃប្រទេស​កម្ពុជារយៈ​ពេល​ជាង៦០​ឆ្នាំ ។ ទ្រង់​បានក្លាយជាព្រះមហាក្ស័ត្រនៅឆ្នាំ១៩៤១ហើយទ្រង់បានដាក់រាជចុងក្រោយនៅឆ្នាំ២០០៤។ នៅឆ្នាំ១៩៥៣ ទ្រង់បានទាមទារឯករាជពីប្រទេសបារាំង។
សាព៌តមាន BBC បាននិយាយថា អតីតព្រះមហាក្សត្រ នរោត្តម សហនុ ទ្រង់គឺ​ជា​ស្តេច​មួយ​ព្រះអង្គ​​ដែលទទួលបានជោគជ័យក្នុងការទាមទាមទារឯករាជ្យជូនប្រទេសកម្ពុជា ដោយ​គ្មាន​​ការបង្ហូរ​ឈាមក្នុងឆ្នាំ១៩៥៣ នៅបន្ទាប់ពីការគ្រប់​គ្រងរបស់​បារាំងជិត​មួយ​សត្ត​វត្យ។ ពីរ​ឆ្នាំ​ក្រោយមក​ អតីតព្រះមហាក្សត្រ សីហនុបានដាក់រាជ្យ​​ថ្វាយព្រះ​បីតាហើយ​បានធ្វើ​ជា​នាយក​រដ្ឋមន្ត្រីផង និងរដ្ឋមន្ត្រីការបរទេសផង។
គុណសម្បត្តិកាត់ថ្លៃមិនបាននេះ បានធ្វើអោយព្រះអង្គល្បីល្បាញក្នុងឆាកអន្តរជាតិ។ អតីត​ព្រះ​​មហាក្សត្រ ព្រះបាទនរោត្តម សីហនុ ទ្រង់ក៏ជាអ្នកបញ្ជៀស​ប្រទេសកម្ពុជា​របស់​ព្រះអង្គអោយ​​គេចផុតពីសង្គ្រាមត្រជាក់ក្នុងទសវត្យរ៍ឆ្នាំ១៩៨០ ផងដែរ។ សារព៌តមានវិទ្យុ​អាស៊ីសេរី បានដកស្រង់អត្ថបទចុះផ្សាយរបស់ឌឹ ខេមបូឌា ដេលី ដោយនិយាយថា អតីតព្រះ​មហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ទ្រង់បាន ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង បាន​ដោយ​ជោគជ័យ​នៅ​ឆ្នាំ​១៩៥៣​ និងបាន តស៊ូ​ដឹកនាំ​បញ្ចប់​សង្គ្រាម​ត្រជាក់​នៅ​ ឆ្នាំ​១៩៨០ នៅ​ប្រទេស​កម្ពុជា ហើយ​រយៈពេល ១០ឆ្នាំ​ក្រោយ​មក ប្រជាជន​កម្ពុជា ទាំង​អស់​បាន​ស្គាល់​អំពី​សុខ​សន្តិភាព នៅ​ក្នុង​ប្រទេស​ទាំង​មូល។
អតីតព្រះមហាក្សត្រដ៏ឆ្នើមអង្គនេះ ទ្រង់បានក្លាយ ជាព្រះមហាក្សត្រកម្ពុជា ក្នុងព្រះជន្មតែ​១៨ព្រះវស្សាប៉ុណ្ណោះ។ ព្រះបានឡើងក្រងរាជ្យ​ក្នុងពេលដែលប្រទេស​ជប៉ុនគ្រប់គ្រង​ប្រទេស​ទេស​កម្ពុជា។ ព្រះអង្គគឺជាបុត្រា របស់ព្រះបីតា ព្រះនាម នរោត្តម សុរាម្រិត និងព្រះ​មាតា​ព្រះនាម  ស៊ីសុវត្ថិ មុនីវង្ស កុសមៈនារីរ័ត្ន សិរិវឌ្ឍនា។ ។ព្រះអង្គបាន​ធ្វើ​ឲ្យ​ប្រទេស​ថៃ ប្រគល់​ទឹក​ដី និង​ខេត្ត​ព្រះវិហារ មក​ឲ្យ​ខ្មែរ​វិញ​នៅ​ឆ្នាំ​១៩៦២ ហើយ​ព្រះអង្គ​ក៏​ជា​តួអង្គ​សំខាន់​សម្រាប់​ការ​ផ្សះផ្សា​ជាតិ ដែល​ឈាន​ទៅ​រក​ការ​ចុះ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​១៩៩១ រួម​ទាំង​ការ​បោះ​ឆ្នោត​ជាតិ នៅ​ឆ្នាំ​១៩៩៣ ផង​ដែរ។
ប្រជាជនកម្ពុជាស្ទើរតែគ្រប់រូបបានកោតសសើរព្រះអង្គថា ព្រះអង្គមិនគ្រាន់តែជា​វិរៈបុរស​ស្នេហា​ជាតិការ​ពារបូរណភាពទឹកដី ជា ព្រះបីតាឯករាជាតិ និងការផ្សះផ្សារ ប៉ុណ្ណោះទេ ព្រះអង្គគឺជាអ្នកស្នេហាសិល្បៈវប្បធ៌មខ្មែរយ៉ាងជ្រាលជ្រៅផងដែរ។ លោក ផាត់បុរី ជាគ្រូម្នាក់​ស្នាក់នៅត្រពាំង ស្រុកកោះកុង ខេត្តកោះកុង លោកមានប្រសាសន៍ ថា សម្តេចតា លោកបានខំប្រឹងច្រៀងចម្រៀងទាំងវ័យចាស់ជរា ដែលគេចាក់តាមទូរទស្សន៍ជាតិ ដំបូងខ្ញុំ​ឆ្ងល់ដែរ តែក្រោយមកខ្ញុំយល់ថា នោះមកព្រះអង្គស្រលាញ់សិល្បៈជាតិខ្មែរយើង។
ជាការពិតណាស់ អតិតព្រះមហាក្សត្រព្រះបាទ នរោម សីហនុវរ្ម័ន ទ្រង់មិនគ្រាន់​តែចេះច្រៀន​ចំរៀងដោយផ្ទាល់ព្រះអង្គនោះទេ។ តែព្រះអង្គក៏ចូលចិត្តនិពន្ធចម្រៀង និងភាពយន្ត រួមទាំង​ការសំដែងផង។ តាមសាព៌តមានអាស៊ីសេរី ដកស្រងសំដីទីប្រឹក្សា​ផ្ទាល់របស់អតីត​ព្រះបាទ នរោត្តមសីហនុ គឺព្រះអង្គម្ចាស់ សី​សុវត្ថធម្មកោបានដឹងថា អតីតព្រះមហាក្ស័ត្រព្រះបាទ នរោមសីហនុ ទ្រង់បាននិពន្ធ ចម្រៀង ជាង៣០បទ។

No comments:

Post a Comment