១.ទក្ខអើយទុក្ខសត្វមានរៀងខ្លួន ទុក្ខអើយរុកកួនក្នុងឱរា
ទុក្ខខ្ញុំទុក្ខធំទុក្ខគ្រួសារ ទុក្ខអើយខ្លោចផ្សាក្រៃកន្លង។
២.ទុក្ខអើយទុក្ខព្រួយនឹកដល់ម្តាយ ទុក្ខខ្ញុំសែនស្តាយខុសបំណង
ទុក្ខអើយទុក្ខសោកសែនសៅហ្មង អស់ឱចំណងស្រាយយ៉ាងណា?
៣.ម្តាយខ្ញុំនៅស្រុកស្ថិតនៅឆ្ងាយ ខ្ញុំឃ្លាតចាកកាយមកសិក្សា
មករៀនភ្នំពេញឆ្ងាយចំការ ហើយបានរៀបការដោយចិត្តឯង។
៤.ពេលនេះទុក្ខខ្ញុំព្រោះស្នេហា ទុក្ខអើយខ្លោចផ្សាសែនចំបែង
ទុក្ខអើយទុក្ខខ្ញុំអាប់ដូចផ្សែង កណ្តួចកណ្តែងគិតយ៉ាងណា?
៥. ខ្ញុំមានកូនហើយដល់ទៅពីរ រស់នៅសំភីឥតខ្លឹមសារ
បាយទឹកមិនដឹងពីធ្វើការ ប្រពន្ធយល់ថាហត់ដូចគ្នា។
៦.ខោអាវរូបខ្ញុំបោកខ្លួនឯង ទ្រូងអើយចំបែងមានកម្មពារ
ទុក្ខអើយទុក្ខខ្ញុំសែនគ្រាំគ្រា ទុក្ខកម្មវេរាទុក្ខគ្រួសារ។
៧.ឯម្តាយនៅស្រុកគិតថាខ្ញុំ បានក្តីសុខុមភ្លេចមាតា
កូនអកតញ្ញូគ្មានមេត្តា ម្តាយរស់ខ្លោចផ្សាតែម្នាក់ឯង។
៨.
ទុក្ខអើយទុក្ខខ្ញុំទុក្ខខ្លាំងណាស់ ទុក្ខខ្វល់ម្តាយចាស់រស់ចំបែង
ទុក្ខក្នុងគ្រួសារត្រូវចាត់ចែង កូនប្រពន្ធឯងម្តាយបង្កើត។
ដោយ ទី
ធាវី
Tel: (855) 89 21 49 11
Email:
tytheavy@gmail.com
No comments:
Post a Comment