Tuesday, September 3, 2013

Articles and one, a little/ a few, this, that



I need a visa.ខ្ញុំត្រូវការទិដ្ឋាការ។
They live in a flat.ពួកគេរស់នៅក្នុងផ្ទះល្វែង។
He bought an ice-cream.គាត់បានទិញការ៉េម។
A car must be insured.  = All cars/Any car must be insured.រថយន្តត្រូវតែគេធានារ៉ាប់រង
A child needs love. = All children need/any child need love.កុមារត្រូវការសេចក្តីស្រឡាញ់។
It was an earthquake.វាធ្លាប់ជាការរញ្ជួយដី។
She’ll be a dancer. នាងនឹងធ្វើជាអ្នករបាំ។
He is an actor.គាត់គឺជាតួកុន។
Such a long queue! ជួរមួយនេះអីក៏វែងម៉្លេះ!
Such long queues! ជួរទាំងនេះអីក៏វែងម៉្លេះ!
What a pretty girl! នារីម្នាក់នេះអីក៏ស្អាតម៉្លេះទេ!
What pretty girls! នារីទាំងនេះអីក៏ស្អាតម៉្លេះទេ!
We have breakfast at eight. យើងនឹងហូបអាហារព្រឹកនៅម៉ោង៨។
He gave us a good breakfast. គាត់បានផ្តល់អោយយើងនូវអាហារព្រឹកដ៏ឆ្ងាញ់។
I was invited to dinner.ខ្ញុំបានត្រូវគេអញ្ជើញហូបអាហារល្ងាច។
I was invited to a dinner given to welcome the new ambassador. ខ្ញុំបានត្រូវគេអញ្ជើញហូបអាហារល្ងាចដែលផ្តល់ការស្វាគមឯកអគ្គរាជទូតថ្មី។
A shotgun is no good.កាំភ្លើងខ្លីមិនល្អទេ។
One shotgun is no good.កាំភ្លើងខ្លីមួយដើមមិនល្អសោះ។
One boy wanted to read, another/others wanted to watch TV. ក្មេងប្រុសម្ចាស់ចង់អានសៀវភៅ តែក្មេងប្រុសម្នាក់ទៀត/ដទៃទៀតចង់មើលទូរទស្សន៍។
One day he wanted his lunch early, another day he wanted it late. ថ្ងៃមួយគាត់ចង់ឆាប់ហូបអាហារថ្ងៃត្រង់ ប៉ុន្តែថ្ងៃផ្សេងទៀតគាត់មិនចង់ប្រញាប់ហូបទ។
One night there was a terrible storm. យប់មួយមានព្យុះដ៏អាក្រក់។
One winter the snow fell early. រដូវត្រជាក់មួយព្រិលបានពីព្រលឹម។
One day a telegram arrived. ថ្ងៃមួយទូរលខបានមកដល់។
One day you’ll be sorry you treated him so badly. ថ្ងៃមួយអ្នកនឹងមានការសោកស្តាយដែលអ្នកប្រព្រឹត្តចំពោះគាត់ដ៏អាក្រក់បែបនេះ។
Did you get a ticket? - Yes, I managed to get one. តើអ្នកបានទទួលសំបុត្រទេ?- បាទ ខ្ញុំបានលៃលកទទួលវាហើយ។
Did you get ticket? – Yes I managed to get some. តើអ្នកបានទទួលសំបុត្រទេ?- បាទខ្ញុំបានលៃលកទទួលខ្លះហើយ។                                                                          
Sugar? – A little, please. ត្រូវការស្ករទេ?​- សូមយកបន្តិចបានហើយ
Only a few of these are any good. តិចតូចប៉ុណ្ណោះដែលល្អ។
Only a few of our customers have accounts. អតិថិជនរបស់យើងមានតែតិចតូចប៉ុណ្ណោះដែលមានគណនេយ្យ។
I have quite a few books on art. (Quite a lot of book) ខ្ញុំមានសៀវភៅសិល្បៈច្រើនណាស់។
There was little time for consultation. មានពេលតិចតួចសម្រាប់កិច្ចពិភាក្សា។
Little is known about the side-effects of this drug. តិចតួចត្រូវបានគេដឹងពីផលប៉ះពាល់នៃឱសុថនេះ។
Few towns have such splendid trees. ទីក្រុងតិចតួចមានដើមឈើស្រស់ស្អាតបែបហ្នឹង។
We saw little. = We saw hardly anything/ we didn’t see much. យើងបានឃើញតិចតួច។
Tourists come here but few stay overnight. = Tourists come here but hardly any stay overnight. ទេសចរមកទីនេះប៉ុន្តែតិចតួចប៉ុណ្ណោះដែលស្នាក់នៅ១យប់។
I’m unwilling to try a drug I know so little about. ខ្ញុំគ្មានបំណងសាកល្បងឱសថដែលខ្ញុំដឹងតិចតួចឡើយ។
They have too many technicians, we have too few. ពួកគេមានអ្នកបច្ចេកទេសជាច្រើននាក់។ យើងមានតិចតួចពេក។
There are fewer butterflies every year. មានមេអំបៅតិចតួចជាងរាល់ឆ្នាំ។
It rained a little during the night. វាបានភ្លៀងតិចតួចនៅពេលយប់។
They grumbled a little about having to wait. ពួកគេបានរអ៊ូរទាំតិចតួចអំពីការត្រូវរងចាំនេះ។
The paper should be a little thicker. ក្រដាសគួរតែអោយក្រាសជាងនេះបន្តិច។
Can’t you walk a little faster? តើអ្នកមិនអាចដើរលឿនជាងនេះបន្តិចទេឬ?
His second suggestion was little (= not much) better than his first. សំណូមពរលើកទី២របស់គាត់ប្រសើរតិចតួចជាងលើកទី១។
He was little (= not much) more than a child when his father died. គាត់មានវ័យធំតិចតួចជាងក្មេងខណៈឪពុកគាត់បានស្លាប់ទៅ។
He little expected to find himself in prison. គាត់បានរំពឹងថាខ្លួនគាត់នឹងជាប់គុកតិចតួចបំផុត។
He little thought that one day…គាត់បានគិតមិនប្រាកដថាមានថ្ងៃមួយ...
His car struck a tree; you can still see the mark on the tree. រថយន្តរបស់គាត់បានបុកដើមឈើ។ អ្នកអាចនៅតែឃើញស្នាមលើដើមឈើនោះ។
Ann is in the garden. (The garden of this house)  អាន់នៅក្នុងសួនច្បារនៃផ្ទះនេះ។
Please pass the wine. (The wine on the table) សូមហុចស្រានៅលើតុ។
The whale is in danger of becoming extinct. ត្រីបាឡែនស្ថិតក្នុងគ្រោះវិនាសសាបសូន្យ។
The deep- freeze has made life easier for housewives. ធុងក្លាសេបានធ្វើអោយជីវិតជាស្ត្រីមេផ្ទះមានភាពងាយស្រួល។
If oil supplies run out, man may have to fall back on the horse. ប្រសិនបើអស់ការផ្គត់ផ្គង់ប្រេង មនុស្សអាចត្រឡប់ទៅរកជិះលើខ្នងសេះវិញ។
The small shopkeeper is finding life increasingly difficult. ម្ចាស់ហាងដ៏តូចមួយកំពុងជួបជីវិតកាន់តែលំបាកឡើងៗ។
The first-class traveler pays more so he expects some comfort. អ្នកដំណើរថ្នាក់ខ្ពស់បានចំណាយច្រើនដូចនេះគាត់រំពឹងថានឹងបានស្រួល។
We have two Mr. Smiths. Which do you want? – I want the Mr. Smith who signed this letter.យើងមានលោក ស្មីតពីរនាក់។ តើអ្នកត្រូវការមួយណា? - ខ្ញុំចង់បានលោកស្មិតដែលបានចុះហត្ថលេខាលើលិខិតនេះ។
Men fear death. មនុស្សខ្លាចសេចក្តីស្លាប់។
The death of the Prime Minister left his party without a leader. ការស្លាប់របស់លោកនាយរដ្ឋមន្ត្រីបានទុកអោយគណបក្សរស់លោកគ្មានអ្នកដឹកនាំ។
It is my (blue) book. = The (blue) book is mine. សៀវភៅព៌ណខៀវនោះជារបស់ខ្ញុំ។
The Scots have porridge for breakfast. ជនជាតិស្កត់ញ៉ាំបបរសម្រាប់អាហារព្រឹក។
The wedding breakfast was held in her father’s house.អាហារព្រឹកអាពាហ៍ពិពាហ៍នេះបានធ្វើឡើងនៅផ្ទះរបស់ឪពុកនាង។
He plays golf. គាត់លេងកូនហ្គោល។
Raise your right hand. ចូរលើកដៃស្តាំរបស់អ្នកឡើង។
He took off his coat.គាត់បានដោះអាវធំរបស់គាត់។
She seized the child’s collar. នាងបានក្រវួចកអាវក្មេងនោះ។
I patted his shoulder. ខ្ញុំទះស្មាគាត់តិចៗ។
The brick hit John’s face. ឥដ្ឋវៃត្រូវមុខរបស់ចន។
She seized the child by the collar. នាងបានគ្រវួចកអាវក្មេងនោះ។
I patted him on the shoulder. ខ្ញុំបានទះស្មាគាត់តិចៗ។
The brick hit John in the face. ឥដ្ឋវៃត្រូវមុខរបស់ចន។
He was hit on the head. គាត់ត្រូវបានគេវាយក្បាល។
He was cut in the hand. គាត់ត្រូវគេធ្វើអោយមុតដៃ។
Women are expected to like babies. ស្ត្រីត្រូវគេរំពឹងថាចូលចិត្តក្មេងៗ។
Big hotels all over the world are very much the same. សណ្ឋាគារធំៗនៅជំវិញពិភពលោកពិតជាដូចៗគ្នា។
If you interfere with nature you will suffer for it. ប្រសិនបើអ្នករំខានធម្មជាតិអ្នកនឹងរងទុក្ខដោយសារវា។
He is at home. គាត់នៅឯផ្ទះ។
He went home.គាត់បានទៅផ្ទះ។
I arrived home after dark. ខ្ញុំមកដល់ផ្ទះក្រោយពេលព្រលប់។
I sent him home. ខ្ញុំបានបញ្ជូនគាត់ទៅផ្ទះហើយ។
They went to their new home ពួកគេបានទៅផ្ទះថ្មីរបស់គេ។
We arrived at the bride’s home. យើងបានទៅដល់ផ្ទះកូនក្រមុំ។
For some years this was the home of your queen. អស់រយៈច្រើនឆ្នាំមកហើយទីនេះគឺជារាជដំណាក់របស់ព្រះមហាក្សត្រីរបស់អ្នក។
A mud hut was the only home he had ever known. ខ្ទមគឺជាផ្ទះតែមួយគត់ដែលគាត់ធ្លាប់បានដឹង។
We go to bed to sleep or as invalids. យើងទៅគ្រែដើម្បីគេងឬដោយសារជាមនុស្សពិការ។
We go to hospital as patients. យើងទៅមន្ទីរពេទ្យដែលជាអ្នកជំងឺ។
We go to church to pray. យើងទៅវិហារសាសនាគ្រឹះដើម្បីសូត្រធ៌ម។
We go to prison as prisoners.យើងទៅគុកដែលជាអ្នកទោស។
We go to court as litigants. យើងទៅតុលាការដែលជាគូក្តី។
We go to school/college/university to study. យើងទៅសាលា/មហាវិទ្យាល័យ/សាកលវិទ្យាល័យដើម្បីរៀនសូត្រ។
We go in bed. យើងទៅដេកលើគ្រែ។
We can be sleeping or resting. យើងអាចនឹងដេកឬសំរាក។
We can be in hospital as patients. យើងអាចចូលទៅមន្ទីរពេទ្យដែលជាអ្នកជំងឺ។
We can be at church as worshippers. យើងអាចនៅវិហារសាសនាគ្រឹះដែលជាអ្នកគោរពបូជា។
We can be at school as students. យើងអាចនៅឯសាលាដែលជាសិស្ស។
We can be in court as witnesses. យើងអាចនៅក្នុងតុលាការដែលជាអ្នកសាក្សី។
We can be back (or be/get home) from school/college/university. យើងអាចត្រឡប់ឬចេញពីសាលា/មហាវិទ្យាល័យ/សាកលវិទ្យាល័យទៅផ្ទះវិញ។
We can leave school, leave hospital, be released from prison.
I went to the church to see the stained glass. ខ្ញុំបានទៅវិហារសាសនាគ្រឹះនោះដើម្បីមើលផ្ទាំអកញ្ចក់ដែលមានរចនាគូរូបព៌ណចម្រុះ។
He goes to the prison sometimes to give lectures. គាត់ទៅគុកនោះពេលខ្លះដើម្បីផ្តល់ការបង្រៀន។
We go to sea as sailors. យើងទៅសមុទ្រដែលជាអ្នកបើកនាវា។
To be at sea = to be on a voyage (as passengers or crew). But to go to or be at the sea = to go to or be at the seaside. We can also live by/near the sea.
He’s on his way to work. គាត់នៅតាមផ្លូវទៅធ្វើការ។
He is at work. គាត់នៅឯកន្លែងធ្វើការ។
He isn’t back from work yet. គាត់មិនទាន់ត្រលប់មកពីធ្វើការនៅឡើយទេ។
Hard at work = working hard ខ្នះខ្នែង/ខំប្រឹង
He’s hard at work on a new picture. គាត់ខ្នះខ្នែងលើរូបភាពថ្មី។
He’s in/at the office. គាត់នៅក្នុង/នៅឯការិយាល័យ។
To be out of office = to be no longer in power លែងមានអំណាច
We go to town sometimes to buy clothes. យើងជួនកាលទៅទីក្រុងដើម្បីទឹកសម្លៀកបំពាក់។
We were in town last Monday. យើងនៅក្នុងទីក្រងកាលពីថ្ងៃចន្ទមុន។
This beach was quite empty last year. ឆ្នេរខ្សាច់នេះទទេគ្មានអ្វីសោះកាលពីឆ្នាំមុន។
This exhibition will be open until the end of May. ពិព័រណ៍នឹងបើករហូតដល់ចុងខែមិនា។
These people come from that hotel over there. អ្នកទាំងនេះមកពីសណ្ឋាគារនៅទីនោះ។
What does that notice say? តើស្លាកសញ្ញានោះប្រាប់ពីអ្វី?
That exhibition closed a month ago. ពិព៌រណ៍នោះបានបិទ១មួយខែមកហើយ។
He was dismissed on the 13th. That night the factory went on fire. គាត់ត្រូវបានគេបណ្តេញចេគនៅថ្ងៃទី១៣។ យើងនោះរោងចក្រត្រូវអគ្គីភ័យឆាបឆេះ។
Do you see those birds at the top of the tree? តើអ្នកឃើញបក្សីទាំងនោះនៅចុងឈើទេ?
This diet of mine/My diet isn’t having much effect. ការតមអាហាររបស់ខ្ញុំមិនបានប៉ះពាល់ច្រើនទេ។
That car of Ann’s/Ann’s car is always breaking down. រថយន្តរបស់អាន់នោះតែងតែខូច។
This is my umbrella. That’s yours. នេះជាឆត្ររបស់ខ្ញុំ។ នោះជារបស់អ្នក។
These are the old classrooms. Those are the new ones. ទាំងនេះជាបន្ទប់រៀនចាស់។ ទាំងនោះជាបន្ទប់ថ្មី។
Who’s that (man over there)? – That’s Tom Jones. តើបុរសនៅទីនោះជាអ្នកណា? វាគឺថម ចន។
That was the concerto in C minor by Vinaldi. នេះជាក្រុមតន្ត្រីក្នុងវង់តន្ត្រី C ដឹកនាំដោយ Vinaldi
ANN (to Tom): This is my brother Hugh. នេះគឺជា ហ៊ូ ជាប្អូនប្រុសរបស់ខ្ញុំ
TOM (to Ann): Hugh, this is Tom Jones. ហ៊ូ នេះគឺ ថម ចន
Telephone Caller: This is/ I am Tom Jones…..​នេះគឺ/ខ្ញុំគឺថមចន
Those who couldn’t walk were carried on stretchers. អ្នកទាំងនោះដែលមិនអាចដើរបានត្រូវបានគេដាក់លើហ្វេងការសែង។
They’re digging up my road. They do this every summer. ពួកគេកំពុងជីកផ្លូវ។ ពួកគេធ្វើបែបនេះនៅរាល់រដូវក្តៅ។
He said I wasn’t a good wife. Wasn’t that a horrible thing to say? គាត់បាននិយាយថា ខ្ញុំមិនមែនជាភរិយាល្អទេ។ តើនិយាយបែបនេះមិនហួសហេតុពេកទេឬ?
His chair is too low. I’ll sit in that (one). កៅអីរបស់គាត់ទាបពេក។ ខ្ញុះនឹងអង្គុយកៅអីនោះ។
I like this (one) best. ខ្ញុំចូលចិត្តមួយនេះខ្លាំងបំផុត។
I like this blue one/ these blue ones. ខ្ញុំចូលចូលមួយព៌ណខៀវ/ទាំងនេះសុទ្ធតែព៌ណខៀវ។

No comments:

Post a Comment