Friday, September 27, 2013

រឿងព្រហ្មលិខិត-ភាគទី៥


និពន្ធដោយ ទី ធាវី 


លទ្ធផលមិនយល់ចិត្តកូន



២០ឆ្នាំមុន ក្នុងវ័យ១៨ឆ្នាំ សេចក្ដី​ស្នេហាពុះ​កព្រោលរោល​រាល​ពេញ​អស់​នគកាយ​អ្នក​ទាំងពីរ។ កំលោះសុខ ណាក់ ជ្រួលច្រាលក្នុងចិត្ដឥតឧបមា។ មួយថ្ងៃគឺ​ប្រៀប​បាន​ទៅ​នឹង​មួយឆ្នាំ។  កំលោះ មិនអស់ចិត្ដ​ឡើយ​កាល ដែលនាយ​មិនឃើញសំបុត្រ ឬ​ទទួល​ដំណឹង​​​ពី​នាង​ចិន្ដា​ជា​សង្សា​បណ្ដូលចិត្ដរបស់ខ្លួន។​ យប់នេះ គឺជាយប់ទីមួយ ក្នុងថ្ងៃទទួល​បានចំលើយស្នេហា ដោយឪពុកម្តាយរបស់នាងបាន ព្រាងបង្ឃាំង កំលោះ​ក្រមុំមួយគូនេះ​ឱ្យនៅឆ្ងាយពីគ្នាទាំង អាល័យ។  
រីឯភារម្យ សប្បាយចិត្ដយ៉ាងខ្លាំង កាលខ្លួនបានសម្រេចបំណង  ប៉ង​យក​នាង​ចិន្ដា​ជាគូរគាប់។  ភារម្យបានក្លាយជាគូដណ្តឹងរបស់នាង​ចិន្តាតាំងពីឪពុក​ម្តាយ​របស់​នាយ​និង​ឪពុក​​​ម្តាយ​​ចិន្តា​បាន​យល់ព្រមគ្នា​ដោយសម្រេចមិនអោយ​នាង​ចិន្តាជាសាមីខ្លួនកូនស្រី​មិនបាន​ដឹងសោះ​ឡើយ​នៅមុននេះ។ កំលោះ​កួន​ថៅកែថ្នាំកូតាប​ម្នាក់នេះ​ក៏ជាសិស្ស​រៀន​ថ្នាក់​ទី៨ជា​មួយ​សុខ ណាក់ និងនាងចិន្តាផងដែរ។ នាយមានចរិតក្រអើតក្រទម ​ឈ្លើយ​និង​ដៃ​ដល់។ គ្មាននណាម្នាក់ចូលចិត្តនាយឡើយ។ នាយចូលចិត្ត​រំខាន់​ដល់​នាង​ចិន្តា​គ្រប់​ពេល​ដែលធ្វើអោយនាងមិនពេញចិត្តទាល់តែសោះ។
ម៉ោងប្រហែល១២ រលងអធ្រាត្រ សត្តនិករគ្រប់គ្នា ចូលសម្រាន្តនិន្ទ្រា​លុង​លក់​យ៉ាង​ស្កប់​​ស្កល់ ព្រោះពួកគេបានហត់នឿយអស់កំលាំងរហិតរហៃពីការងារ​ចំការ​ពេញ​មួយ​ថ្ងៃ​របស់​របស់គេ។ ឯគោ​ក្របី​ឆ្កែ​មាន់​ទា​ក៏ចូលនិន្ទ្រាផងដែរ។ ដោយឡែក នាង​ចិន្ដា​មិន​ដេក​ឡើយ។ នាង​ដើរ​ចុះ​ដើរ​ឡើង​ក្នុងបន្ទប់នាង ម្ដងប្រះខ្លួនដេក ម្ដងងើប​អង្គុយ​យក​ខ្នើយ​ទ្រ​ចង្កា​​​ហាក់កំពុង​គិត​វែង​ឆ្ងាយ​ជា​ទីបំផុតដែល​ការណ៍នេះម៉ែឪ​នាង​មិន​ដឹងទាល់តែសោះ។ ​ភ្លាមនោះ​នាងលួក​ដៃ​បើក​បង្អួច​ថ្នមៗធ្វើអោយ​រស្មីនៃដួង​ខែប៉ើងពន្លឺ​ចូល​ក្នុងបន្ទប់​របស់​នាង​មួយ​ចម្រៀកតួច។ នៅក្រោមផ្ទៃមេឃដ៏សែនឆ្ងាយសន្លឹម យប់នេះគ្មាន​ដុំពពក​ខ្មួល​ខ្មៅ​បន្តិច​​​សោះ​​មានតែជំនោររាត្រីដ៏សែនត្រជាក់។ នាងខំ​សម្លឹង​ទៅក្រោម​តាមចន្លោះ​បង្អូច​របស់​​​នាង។ ​រំពេចនោះដែរ នាង​ក៏ឃើញល្មមស្រមោលស្ទុងៗនៃមនុស្សម្នាក់ដែល​នាង​ដឹង​ច្បាស់​ខ្លួនឯងថានោះគឺបុរស សុខ ណាក់ ជាសង្សាធ្លាប់បាន​ណាត់​ជួបគ្នា​ជារឿយៗ​ប៉ុន្តែម្តងនេះខុសពីលើកមុន។
ចុះមក៍ ចុះឱ្យលឿនឡើងៗ។ សុខ ណាក់ស្រែកតិចៗដោយយកដៃក្ដោបមាត់ រួច​បោយ​​ដៃឱ្យចុះ។ នាងបានដើរទៅបើកទ្វាក្រោយថ្មមៗ​និងលួចចុះយ៉ាងស្ងៀមស្ងាត់បំផុត​។ ពួកគេមានគម្រោងពង្រត់គ្នាទៅឆ្ងាយ។
ព្រលឹងស្រាងៗ នារដូវរស្សា នៅ​ម្ដុំវត្ដតាអ៊ុកច្រាំងទន្លេទើបបាក់ថ្មីៗ។ សំឡេង​កាណូត​ បាន​​ឮ​លាន់​កង​រំពង​ខ្ទរ​ទន្លេ​មេគង្គ​ខាង​ជើងពីម្តុំនោះ។​ កាណូត បានចាក​ចេញ​ឆ្ងាយ​​ពី​ច្រាំង​​សំដៅ​ទៅកាន់ទីរួមខេត្ដកំពង់ចាម។ ​នៅលើកាណូត ​សំណាងល្អ ​គ្មាន​អ្នក​ដំណើរ​​ណាម្នាក់ចាប់អារម្មណ៍ពីរឿងនេះទេ។ គួរស្នេហ៍​ទាំងពីរ​បានទៅ​ដល់ទីរួមខេត្ដ​ដោយសុវត្ថភាព។
នៅម៉ោងប្រហែលប្រាំពីរកន្លះព្រឹក សុខណាក់ និងនាង ចិន្ដាបានបន្ដ​ដំណើរ​តាម​រថយន្ដ​​តាក់​ស៊ីឆ្ពោះទៅទីក្រុងភ្នំពេញ។
នៅទឹកដឹកោះឯណោះវិញ មនុស្សម្នាឆោលោស្វះស្វែងរកនាងចិន្ដាសព្វទឹសទី។
ប៉ាវា​អើយ! បាត់កូនយើងហើយ បាត់ចិន្ដាកូនយើងហើយ! ពុទ្ធោ កូនហេតុ​អ្វីបាន​កូន​ដាច់​ចិត្ដ​ម្ល៉េះ។ កំពុងតែរលីងរលោងទឺកភ្នែក សំឡេង អាឆើតប្អូន ជីនដូន មួយរបស់ ភារម្យបានស្រែកឡើង៖
-មីងអើយ កូនមីង រត់តាមអាសុខណាក់ហើយ។ អាសុខណាក់ក៏បាត់ដែរ។
ការ​ណ៍ដែល​បានដឹងរឿងនាងចិន្ដារត់​តាមកំលោះរូបនេះ ភារម្យ​ជាគូដណ្ដឹង ខឹង​យ៉ាង​​​​ខ្លាំង​ខាំធ្មេញលាន់ឮក្រើតយកជើងញីបារីដែលបោះចោលទៅនឹងដី ហ្អេង​មិនអីទេ​ហ្អេង​គង់​តែដឹងគ្នាហ្អេង
សុខណាក់ និងនាងចិន្ដាបានទៅដល់ទីក្រុងភ្នំពេញដោយសុវត្ថភាព។ ស៊ីក្លូបាន​ឈប់​មុខ​ផ្ទះវិឡាមួយពូឈប់​ត្រឹមនិងហើយពូ
នៅលើផ្ទះ នារីម្នាក់ស្រឡាំងកាំងកាលដែលឃើញមនុស្សសំរែ ពីរនាក់កំពុង ចុច​កណ្ដឹង​ផ្ទះ រឹងៗឃើញដូចនេះក៏ហៅប្ដី បងៗ នណាគេហ្នឹងនោះ
សុខឃីមបានចេញមកមើល៖
 -អេពួកម៉ាក់ គឺពួកម៉ាក់របស់បងទេ។ បើកទ្វារឱ្យគ្នាចូលមក។
សុខឃីម គឹជាមិត្ដស្និតស្នាលរបស់សុខណាក់តាំងតែពីតូច។ គេធ្លាប់​រៀន​នៅ​បឋម​សិក្សា​ចុងកោះសទិនត្បូងជាមួយគ្នា។ ជាពិសេស​អ្នកទាំង​ពីរធ្លាប់​រួមសុខរួមទុក្ខជាក្មេង​វត្ដ​រួម​គ្នា​ដែល​គ្រានោះតាមទំលាប់​អ្នកភូមិក្បែរវត្តតែង​តែបញ្ជូន​កូនៗ​របស់​ខ្លួន​ទៅ​បំរើរព្រះ​សង្ឃ​និង​​ស្នាក់​អាស្រ័យ​នៅក្នុងវត្តក្បែរនោះដែលមាន​លោកតា យ៉ាង់ ធីជាព្រះចៅអធិការ​វត្ត​​សុទ្ធា​វិទ្យា​រ៉ាមហៅ​វត្ដធម្មយុទ្ធ។ ​នាយមានឪពុកម្ដាយ​ដែលបានបាត់ដំណឹង​ក្រោយ​របប​ខ្មែរ​​ក្រហម​តែក្រោយមកបានដឹងថាឪពុកម្តាយរបស់សុខឃឹមរស់នៅសហរដ្ឋអាមេរិក។
នៅត្រឹមថ្នាក់ទី៤ នាយបានត្រូវអ៊ំស្រីយកមករស់នៅ​ជាមួយនៅភ្នំពេញនេះ។ ថ្មីៗ​នេះ​​​នាយ​បានរៀបការជាមួយជាជីដូនមួយជាកូនអ៊ំស្រីតែម្ដងហើយ​ប្រកបមុខ​របបជា​ថោកែ​ឡាន​។ នាងបុប្ផាបើកទ្វា៖
-ជំរាបសួរអ្នក
ច៎ាបុប្ផាបានឆ្លើយតប
អាម៉ាក់ឡើងមកលើផ្ទះមកសុខឃីមបានស្រែកពីលើផ្ទះ។
នៅលើផ្ទះវិឡាដ៏ស្កឹមស្កៃសុខណាក់បានណែនាំនាងចិន្ដាដើម្បីឱ្យសុខឃីមនឹងភរិយាបានស្គាល់៖
-ពួកម៉ាក់ នេះគឹ.......
-អើ! កុំអាលណែនាំអី ឯងងូតទឺកសិនទៅ ឯងមកពីឆ្ងាយផង នឹងអាលញ៉ាំបាយ មើលទៅអ្នកទាំងពីរល្វើយហើយ។
មើលរកកន្សែងឱ្យគ្នាងួតទឺកងូតភកសុឃីមបានបញ្ជានាងបុបា្ពជាប្រពន្ធ។
…………………………………

No comments:

Post a Comment