Sunday, September 8, 2013

អ្នកនឹងអស់ល័ក្ខ

អ្នកគង់អស់ល័ក្ខ ​​                       គ្រប់គ្នាជឿជាក់ 
កើតពីអំពើ                                 ធ្វើល្អបានល្អ 
ស្មោះសរបញ្ជាក់                        តែបើរូបអ្នក 
ជាអ្នកសាងបាប។ 
លទ្ធផលស្តែងហើយ                 គ្មានទេទៀតឡើយ 
អំណេះកំណាព្យ                        នឹងចែងថាទុក្ខ 
ការណ៍ពិតប្រោះសាប               ល្អនឹងឈ្នះបាប 
អ្នកចាញ់ថ្ងៃមួយ។ 
បុណ្យអំពើល្អ                            គ្រប់គ្នាឈូរឆ 
ជ្រើសល្អតែមួយ                       ស្អប់ណាស់អាក្រក់ 
 ល្អគេលើកស្ទួយ                      អ្នកនឹងភ័យព្រួយ 
ព្រោះអំពើបាប។

No comments:

Post a Comment