Sunday, June 1, 2014

ជ្រុះកាបូបលុយ

 ដោយ ទី ធាវី

កំពុងសាទរជល់កែវគ្នា និងជជែកគ្នាដើម្បីអោយបានសើចសប្បាយ នៅឯហាងសាច់អាំង ពេលរាត្រីមួយឈ្មោះ T168 ខ្ញុំនិងមិត្តភក្តិអ្នកនិពន្ធផ្សេងទៀតដែលបានរួមតុ និងកំពុងតែសប្បាយសើចនោះពុំបានចាប់អារម្មណ៍អ្វីឡើយ។ លោក ចន្ថា អ្នកនិពន្ធល្បីម្នាក់ ពុំបានចូលរួមក្នុងសិក្ខាសាលាស្ពីការបង្កើតក្រុមអ្នកនិពន្ធស្ត្រីកាលពីពេលរសៀលឡើយ តែលោកបានមកចូលរួមតុញ៉ាំសាច់អាំងល្ងាចនេះ ព្រោះយើងបានតេរកគ្នា។ ស្រាបៀដូចជាមានរស់ជាតិស្រាល យើងនៅមិនទាន់ស្រវឹងនៅឡើយ។ សាច់អាំងនិងទឹកជ្រលក់បានហៅរកជាច្រើនដង។ រីឯសំណើចក៏កើតឡើងមិនដាច់ក្នុងពេលដំណាលគ្នានោះ។ ផ្សែងបានហើរខ្មួលខ្មាញស្ទើរពេញហាង។ សំលេងស្រែកនៅតុម្ខាងបន្លឺឡើង"បងៗ កាបូបលុយជ្រុះ!" ក្រឡេកទៅក្រោមកាបូបខ្មៅមួយបានដេកស្តូកស្តឹងគ្មានវាចារហាក់ខឹងនឹងម្ចាស់របស់វាដោយមិនអើពើសោះ"។ លោកចន្ថា បានឱនរើស កាបូបនោះឡើង ដោយបង្ហាញប្រាក់ខាងក្នុងសុទ្ធតែដុល្លា។ យើងរំជួលចិត្តយ៉ាងខ្លាំងដោយឃើញមានមនុស្សមិនច្រើនឡើយដែលមានចិត្តល្អដូចជាបុរសដែលនៅតុជាប់យើងនោះ។ យើងបានថ្លែងអំណរគុណគាត់ព្រមគ្នាយើងជល់កែវគ្នាយ៉ាងរាក់ទាក់ យើងចាប់ផ្តើមស្គាល់គ្នា។ គេជា ប៉េអឹម នៅតាខ្មៅ។ សូមអោយអ្នកគ្រប់គ្នាគិតថា អ្នកក៏ជាមនុស្សល្អដូចជាប៉េអឹមនោះផងដែរ។ រឿងជ្រុះកាបូបលុយសូមចប់។

No comments:

Post a Comment