គេថាការតស៊ូតែងតែជួបឧបសគ្គ។ ជាការពិតណាស់ហេតុតែចង់ចេះលេងព្យ
Sunday, June 1, 2014
ព្យាណូខ្ញុំ
ដោយ ទី ធាវី
គេថាការតស៊ូតែងតែជួបឧបសគ្គ។ ជាការពិតណាស់ហេតុតែចង់ចេះលេងព្យ ាណូ ខ្ញុំបានដឹកព្យាណូតម្លៃថោកមួយតា មម៉ូតូរបស់ខ្លួន។ នៅគ្រាចេញដំណើរពីផ្ទះរបស់ខ្ញុំន ៅម្តុំអូឬស្សីផ្ទៃមេឃស្រលះគួរអោ យជឿជាក់។ លុះម៉ូតូរបស់ខ្ញុំមកដល់ត្រង់ចំណ ុចស្តុបទេពផន តំណក់ភ្លៀងបានធ្លាក់មករុយៗ ក្រលេកទៅមើលមេឃម្តងទៀត ចង្រៃអីមានដុំពពកខ្មៅមួយរសាត់មក ដល់។ មិនទាន់ទាំងហួសស្តុបមួយទៀតផង គំហុកនៃព្រះពិរុណបានធ្លាក់មកដូច គេហែកមេឃ។ ក្នុងអារម្មណ៍គិតថាស៊យ ព្យាណូដែលតម្លៃ១០០ដុល្លាគ្មានស្រោមដាក់ របស់ខ្ញុំបានទទឹកជោគ។ ខ្ញុំបានឈប់ម៉ូតូជាបន្ទាន់រត់រក សំយ៉ាបក្បែរដើមឈើមួយជ្រកដោយឈរបា ំងឧបករណ៍មួយនេះក្រោមស្នូររន្ទះប ាញ់គួរអោយរន្ធត់។ ខណៈនោះ ខ្ញុំបានគិតក្នុងចិត្តថា" ហេតុអ្វីបានជាខ្ញុំស៊យម្ល៉េះ ព្រោះកាលពិម្យិលមិញបានយកព្យាណូន េះមកដល់ផ្ទះលោកគ្រូម្តងហើយតែខ្ញ ុំមិនបានចូលទៅរៀនទេព្រោះមានរោងប ុណ្យសពនៅខាងមុខផ្ទះមិនអាចចូលទៅប ាន ហើយថ្ងៃនេះ ឃើញយ៉ាងច្បាស់ហើយថាមេឃស្រលះបែរជ ាមានភ្លៀង។ ហឺ មិនដឹងព្យាណូរបស់ខ្ញុំនេះខូចឬយ៉ ាងណាទេ។ ដូចជាទទឹកអស់ហើយ។ បើសិនជាព្យាណូនេះខូចមែននោះ ខ្ញុំលែងចង់រៀនហើយមើលទៅ!"។ ទាយទៅមើលថាតើព្យាណូដ៏កំសត់នេះប្រែប្រួលដូចម្តេច?
គេថាការតស៊ូតែងតែជួបឧបសគ្គ។ ជាការពិតណាស់ហេតុតែចង់ចេះលេងព្យ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment