Thursday, September 20, 2012

Uncover an another ancient jar site in the South Cardamom Mountain Range



Written by Ty Theavy
Trapeang Roung: An another attraction sitelately uncovered amongst the South Cardamom’s natural resources is marked on a map by Trapeang Roung Community Based Eco- Tourism.
The site was asserted it is an ancient jar spot. It is located in 2009 by a research team aiming at developing the eco tourist area.
‘It is 67 Kilometers based on GPS far from Trapeang Roung downtown by Areng river or jungle trail.’   Regarding the ancient jars, said Kun Savuth, the chief of Trapeang Roung Community Based Eco-Tourism
Phen Den a member of research team also leased ‘we set the ancient jar site on our eco tourism map. It is also attractive if we compare to the ancient jar site of Chi Phat CBET.’
 ‘There are only 5 ancient jars at this rare site, but there are more jars in our tourism land’ He expected.
This jar site has yet to be experimented from any expert archeologists but Chi Phat ancient jars.   However these jars are marked as ancient jars because they are really identical to ancient jars of Chi Phat.
‘There lived the Khmer rouge in the 1980s and 1990s, but they had never seen them.’, said a man who was a former Khmer rouge guerrilla.
Most jars are broken and tucked on the ground at the flank of the mountain about 40 meters high. It located in the mountain slope above Areng Rever end where the river joins 3 junctions. This spot called O’ Chek Dei, for it has 2 kinds of landform, black and brown.

Monday, September 17, 2012

រកឃើញតំបន់ពាងបុរាណថ្មីមួយទៀតនៅជួរភ្នំក្រវាញភាគខាងត្បូង




ត្រពាំងរូងៈ ថ្មីនេះៗសហគមន៍អេកូទេសចរណ៍ត្រពាំងរូងស្រុកកោះកុង ខេត្តកោះកុង បានកំណត់តំបន់​ទាក់ទាញថ្មីមួយ​ទៀតបន្ថែមលើ​ធនធាន​ធម្មជាតិក្នុងជួរភ្នំក្រវាញ​ភាគខាងត្បូង​ដែលបានរកឃើញកន្លងមក និងកំណត់​ចូល​ទៅក្នុងផែន​ទីទេសចរណ៍​សហគមន៍។
តំបន់នោះត្រូវបាន​គេអះអាងថា​ជាតំបន់ពាងបុរាណ។ វាបានត្រូវរកឃើញ​ក្នុងឆ្នាំ២០០៩​ដោយ​ក្រុម​រុករកមួយក្រុមដែលសំដៅការអភិឌ្ឍតំបន់អេកូទេសចរណ៍ត្រពាំងរូង។
ទាក់ទងនឹងពាងបុរាណនេះ លោកគុណសាវុធ ប្រធានសហគន៍អេកូទេសចរណ៍ត្រពាំងរូង បាន​ប្រាប់អោយដឹងថា វាមានចំងាយ​ពីភូមិត្រពាំងរូងចូល​ព្រៃជ្រៅឬទៅ​តាមផ្លូវទឹក​ព្រែកស្ទឹង​អារ៉ែងដ៏វែងឆ្ងាយ។ វាចំណាយសរុបគិតតាមចំនុចជីភីអេស ៦៧គីឡូម៉ែត្រពីភូមិត្រពាំងរូង។
លោក ផែន ដែន ជាសមាជិកក្រុមរុករកនោះបានជម្រាបអោយដឹងផងដែរថា ពាងបូរាណ​នេះយើងបានកំណត់ថាជាតំបន់ពាងបូរាណថ្មីដ៏ទាក់ទាញមួយផងដែរមិនចាញអេកូទេសចរណ៍​នៅជីផាតទេ។ តំបន់ពាងបុរាណដ៏កម្រមួយនេះ មានពាងតែ​ចំនួន៥ ប៉ុណ្ណោះ។ប៉ុន្តែលោក​សង្ឃឹមថា នៅមានពាងបុរាណច្រើនទៀតនៅតំបន់ទេសចរណ៍ត្រពាំងរូងរបស់យើង។ សូមជម្រាប​ថា ពាងបុរាណនេះ ពុំទាន់មានក្រុមអ្នកវិភាគភាជន៍ជំនាញណាមួយ​បានមកវិភាគ​ដូចពាង​បុរាណ​នៅជីផាតឡើយ។ ប៉ុន្តែវាត្រូវបានសហគមន៍ត្រពាំងរូងកំណត់ថាពាងបុរាណនោះ ព្រោះ​សណ្ឋានពាងដូចពាងបុរាណនៅភ្នំប៉ែល ក្នុងឃុំជី ផាតដូចគ្នាបេះបិត។​
បុរសម្នាក់ដែលជាអតិតកងទ័ពឧទ្ទាមខ្មែរក្រហមមានមូលដ្ឋាននៅម្តុំនោះក្នុងទស្សវត្តន៍ឆ្នាំ១៩៨០ និង៩០ បាននិយាយថា កងទ័ពខ្មែរក្រហមមានច្រើនណាស់នៅម្តុំនោះ ប៉ុន្តែមិនដែលជួបវាទេ។
ពាងបុរាណនេះ ភាគច្រើនបាក់បែក ហើយកបចូលទៅក្នុងដី លើចង្កេះភ្នំ ដែលមានកម្ពស់ ជម្រាលភ្នំ​ ៤០ម៉ែត្រ។ វាស្ថិតនៅលើល្អាងក្បាយស្ទឹងអារ៉ែង ដែលជាចំនុចប្រសព្វស្ទឹងតូច៣ ដែលគេកំណត់ឈ្មោះថាអូរចែកដី ព្រោះថានៅតំបន់ដ៏អាថ៏កំបាំងនិងទាក់ទាញមួយនេះ មានសណ្ឋានចែកដាក់ពីគ្នា។ មួយផ្នែកខាងពាងបុរាណនេះគឺជាប្រភេទដីក្រហម។​ តែផ្នែក
ក្រោមជាប្រភេទដីខ្មៅ។
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11

Sunday, September 16, 2012

‘យប់មិនព្រាត់ថ្ងៃ’ ស្នាដៃអត្ថបទចំរៀងលោកទី ធាវី បានជាប់ចំណាត់ថ្នាក់



ភ្នំពេញៈ យប់មិនព្រាត់ថ្ងៃ គឺជាចំណងជើងអត្ថបទចម្រៀងមួយក្នុងចំណោមអត្តបទប្រ​លង​ជ្រើសរើស​ចម្រៀង​១៦១២ ស្នាដៃដែលបានដាក់ប្រកួតនៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍។
លោកទី ធាវី ជាបេក្ខជនជាប់ចំណាត់ថ្នាក់ស្នាដៃ​ដែលត្រូវបានស្ថានីយ៍ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​បាន​​អញ្ជើញចូលរួមទទួលប្រាក់រង្វាន់ជ័យលាភី នៅស្ថានីយ៍​ផ្ទាល់កាល​ពីថ្ងៃ​សៅរ៍ទី​១៤​​ខែកញ្ញា ឆ្នាំ២០១២ កន្លងទៅនេះ បានមានប្រសាសន៍ថា ខ្ញុំមិននឹកស្មានថា ស្នាដៃរបស់​ខ្ញុំ បាន​​ត្រូវ​គេជ្រើសរើស​ឡើយ។ ខ្ញុំរំភើបមែនទែនពេលដែលអ្នកនិយាយទូរស័ព្ទបានប្រាប់ថា ស្នាដៃប្រលងរបស់ខ្ញុំជាប់ចំណាត់ថ្នាក់។​
លោក ទី ធាវី ជាអ្នកសរសេរប្រវត្តិសាស្ត្រតំបន់ភ្នំក្រវាញ សម្រាប់គម្រោង អេកូទេសចរណ៍ជី ផាត និងត្រពាំងរូង នៃអង្គការអភិរក្សសត្វព្រៃ និងព្រៃអន្តរជាតិ​​មួយ​ឈ្មោះ​អង្គការ​សម្ពន្ធមិត្ត​សត្វព្រៃ គឺជាសមាជិកម្នាក់របស់សមាគមអ្នកនិពន្ធខ្មែរ។ លោក ធ្លាប់បានសរសេរ អត្តបទរឿង ប្រវត្តិនៅតំបន់ភ្នំក្រវាញ និងរឿងប្រលោមលោកផ្សេងទៀត។ ថ្មីៗនេះ ស្នាដៃប្រវត្តិសាស្ត្រតំបន់ភ្នំក្រវាញរបស់លោកក្រៅពីប្រើប្រាស់ក្នុងការបណ្តុះបណ្តាលមគ្គុទេសក៍ដោយខ្លួនលោកផ្ទាល់ គេក៏ឃើញមានចុះក្នុងប្លក់ និងវេបសាយ http://kerdomnel-khmer.org/?s=ty+theavyនោះផងដែរ។
លោក ហ៊ន សុភក្ត្រ នាយករងទូរទស្សន៍អាស៊ីអាគ្នេយ៍​បានមានប្រសាសន៍​ក្នុងពិធី​ប្រកាស​ជ័យ​លាភីថា មាន២៨ស្នាដៃដែលបានជាប់ជាចំណាត់ថ្នាក់។ ជ័យលាភីនេះ បានឆ្លង​​​កាត់​គណៈ​កម្មាធិការកំណែរកែយ៉ាងយកចិត្តទុកដាក់ ទាំងអត្ថន័យ អត្ថរស់ និងសោភ័នរបស់វា។

ឯកឧត្តម គឹម សាន បានមានប្រសាសន៍ថា ស្នាដៃជ័យ​លាភីនេះ​គឺជារស​ពិសេស​ដែល​បម្រើផល​ប្រយោជន៍សង្គម​ខ្មែរទាំងមួលហើយមានលក្ខណៈខុសពីចម្រៀងស្នេហាធម្មតា។

Friday, September 14, 2012

ជំនួបរវាងប្រធានមូលធិកេរ្តិដំណែលខ្មែរនិងអ្នកសរសេរអត្តបទប្រវត្តិតំបន់ក្រវាញទទួលបានផ្លែផ្កា



កាលពីវេលាម៉ោង៤​រសៀល ថ្ងៃទី១៤​ ខែកញ្ញា ឆ្នាំ២០១២ កន្លងទៅនេះ លោក ចិន ចាន់រតនា ប្រធាន​មូលនិធិកេរ្តិដំណែលខ្មែរ និង លោក ទីធាវី អ្នកសរសេរអត្តបទប្រវត្តំបន់ភ្នំក្រវាញ បាន​ណាត់ជួបគ្នានៅ Brown Coffee រាជធានីភ្នំពេញ។
ក្នុង​ជំនួបគ្នានោះ លោក ចិន ចាន់រតនា បានស្នើរសុំអោយលោកទី ធាវី ចូលសកម្មភាព​ទស្សនាវដ្តីកេរ្តិដំណែលខ្មែរ ចងក្រងអត្តបទស្រាវជ្រាវបន្ថែមទៀត សំរាប់កេរ្តិដំណែល​ប្រវត្តិ​សាស្ត្រ​​ខ្មែរទុកសម្រាប់ជាទន់រៀនសូត្រដល់ កូនខ្មែរជំនាន់ក្រោយ ក៏ដូចជាបង្ហាញពីវប្បធ៌ម ទំនៀមទម្លាប់ ដ៏សម្បូរបែបនៃ ប្រពៃណីតំបន់និមួយៗក្នុងប្រទេសកម្ពុជាអោយ​អន្តរជាតិ​បានស្ញើប​ស្ញែងអំពីប្រវត្តិសាស្ត្រទាំងនេះ។
ក្នុងជំនួបនេះដែរលោកទី ធាវី បានសន្យាយល់ព្រមចូលរួមយ៉ាងសប្បាយចិត្ត និងបាន​ផ្តល់ជាគំនិត​អភិវឌ្ឍន៍ ដោយមានប្រសាសន៍យ៉ាងដូច្នេះថា ​ជាចាំបាច់ យើងគប្បីត្រូវរៀប​ចំរចនាសម្ពន្ធ និងលក្ខខន្តិកៈអោយច្បាស់លាស់។ អ្វីដែលជាបទពិសោធន៍របស់ខ្ញុំនោះ គឺចាំបាច់​ត្រូវពិនិត្យមើលថាតើក្រុមរបស់យើងមានឆន្ទៈប៉ុណ្ណា ហើយក្រុមនេះមានជំនាញយ៉ាងណាដែរ។ អ្វីដែលសំខាន់គឺគ្រឹះធនធានមនុស្ស ចៀសវាង​បង្កើតហើយបែរជាបរាជ័យទៅវិញ។​
សូមជំរាបថា មូលនិធិកេរដំណែលខ្មែរពុំទាន់មានជំនួយទ្រង់ទ្រាយធំដុំនៅឡើយទេ។ អ្វីដែល​អ្វីទស្សនាវដ្តី​មួយនេះបានបោះពុម្ភលើកទី១បាននោះ គឺដោយក្រុមស្មគ្រចិត្ត បានស្រាវជ្រាវ និងសរសេរ ដោយពុំគិតកម្រៃឡើយ។ មួយវិញទៀតសកម្មភាព​កន្លងមក​បានប្រមូល​ថវិកាខ្លះៗ​ផងដែរតាមរយៈបញ្ចាំងភាពយន្តរឿង ឃ្លាទៅសែនឆ្ងាយ និងបានចំណូលទុកសម្រាប់​ទ្រទ្រង​សម្មភាពកេរ្តិដំណែរខ្មែរមួយនេះ។ នេះបើតាមលោក ចិន ចាន់តារាមានប្រសាសន៍​អោយ​ដឹងក្នុងជំនួបនោះ។
ចុងក្រោយ ជំនួបដ៏មានន័យនេះ បានកំណត់ការណែនាំសមាជិកក្រុមកេរ្តិដំណែល នៅខណៈ​ប្រហែលជាចុងខែកញ្ញាខាងមុខនេះ។
សង្ឃឹមថាប្រិយមិត្តទាំងអស់នឹងបានចូលរួមចំណែកជាវិភាគទានទោះជាគំនិតឬថវិកាក្តី ដើម្បីអោយក្រុមកេរ្តិដំណែលខ្មែរមួយនេះមានលទ្ធភាពស្រាវជ្រាវនិងចងក្រងប្រវត្តិគ្រប់ទីតំបន់នៃរាជាណាចក្រកម្ពុជាដើម្បីអោយសមទៅនឹងបាវចនាទេសចរណ៍ថា ព្រះរាជាអច្ឆរិយៈ។