ភ្នំពេញៈ យប់មិនព្រាត់ថ្ងៃ
គឺជាចំណងជើងអត្ថបទចម្រៀងមួយក្នុងចំណោមអត្តបទប្រលងជ្រើសរើសចម្រៀង១៦១២ ស្នាដៃដែលបានដាក់ប្រកួតនៅស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍។
លោកទី ធាវី ជាបេក្ខជនជាប់ចំណាត់ថ្នាក់ស្នាដៃដែលត្រូវបានស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍បានអញ្ជើញចូលរួមទទួលប្រាក់រង្វាន់ជ័យលាភី
នៅស្ថានីយ៍ផ្ទាល់កាលពីថ្ងៃសៅរ៍ទី១៤ខែកញ្ញា ឆ្នាំ២០១២ កន្លងទៅនេះ បានមានប្រសាសន៍ថា
‘ខ្ញុំមិននឹកស្មានថា ស្នាដៃរបស់ខ្ញុំ បានត្រូវគេជ្រើសរើសឡើយ។
ខ្ញុំរំភើបមែនទែនពេលដែលអ្នកនិយាយទូរស័ព្ទបានប្រាប់ថា ស្នាដៃប្រលងរបស់ខ្ញុំជាប់ចំណាត់ថ្នាក់។’
លោក ទី ធាវី
ជាអ្នកសរសេរប្រវត្តិសាស្ត្រតំបន់ភ្នំក្រវាញ សម្រាប់គម្រោង អេកូទេសចរណ៍ជី ផាត
និងត្រពាំងរូង នៃអង្គការអភិរក្សសត្វព្រៃ និងព្រៃអន្តរជាតិមួយឈ្មោះអង្គការសម្ពន្ធមិត្តសត្វព្រៃ
គឺជាសមាជិកម្នាក់របស់សមាគមអ្នកនិពន្ធខ្មែរ។ លោក ធ្លាប់បានសរសេរ អត្តបទរឿង
ប្រវត្តិនៅតំបន់ភ្នំក្រវាញ និងរឿងប្រលោមលោកផ្សេងទៀត។ ថ្មីៗនេះ
ស្នាដៃប្រវត្តិសាស្ត្រតំបន់ភ្នំក្រវាញរបស់លោកក្រៅពីប្រើប្រាស់ក្នុងការបណ្តុះបណ្តាលមគ្គុទេសក៍ដោយខ្លួនលោកផ្ទាល់
គេក៏ឃើញមានចុះក្នុងប្លក់ និងវេបសាយ http://kerdomnel-khmer.org/?s=ty+theavyនោះផងដែរ។
លោក ហ៊ន សុភក្ត្រ
នាយករងទូរទស្សន៍អាស៊ីអាគ្នេយ៍បានមានប្រសាសន៍ក្នុងពិធីប្រកាសជ័យលាភីថា
មាន២៨ស្នាដៃដែលបានជាប់ជាចំណាត់ថ្នាក់។ ជ័យលាភីនេះ បានឆ្លងកាត់គណៈកម្មាធិការកំណែរកែយ៉ាងយកចិត្តទុកដាក់
ទាំងអត្ថន័យ អត្ថរស់ និងសោភ័នរបស់វា។
No comments:
Post a Comment