ត្រពាំងរូងៈ ថ្មីនេះៗសហគមន៍អេកូទេសចរណ៍ត្រពាំងរូងស្រុកកោះកុង
ខេត្តកោះកុង បានកំណត់តំបន់ទាក់ទាញថ្មីមួយទៀតបន្ថែមលើធនធានធម្មជាតិក្នុងជួរភ្នំក្រវាញភាគខាងត្បូងដែលបានរកឃើញកន្លងមក
និងកំណត់ចូលទៅក្នុងផែនទីទេសចរណ៍សហគមន៍។
តំបន់នោះត្រូវបានគេអះអាងថាជាតំបន់ពាងបុរាណ។
វាបានត្រូវរកឃើញក្នុងឆ្នាំ២០០៩ដោយក្រុមរុករកមួយក្រុមដែលសំដៅការអភិឌ្ឍតំបន់អេកូទេសចរណ៍ត្រពាំងរូង។
ទាក់ទងនឹងពាងបុរាណនេះ
លោកគុណសាវុធ ប្រធានសហគន៍អេកូទេសចរណ៍ត្រពាំងរូង បានប្រាប់អោយដឹងថា វាមានចំងាយពីភូមិត្រពាំងរូងចូលព្រៃជ្រៅឬទៅតាមផ្លូវទឹកព្រែកស្ទឹងអារ៉ែងដ៏វែងឆ្ងាយ។
វាចំណាយសរុបគិតតាមចំនុចជីភីអេស ៦៧គីឡូម៉ែត្រពីភូមិត្រពាំងរូង។
លោក ផែន ដែន
ជាសមាជិកក្រុមរុករកនោះបានជម្រាបអោយដឹងផងដែរថា ពាងបូរាណនេះយើងបានកំណត់ថាជាតំបន់ពាងបូរាណថ្មីដ៏ទាក់ទាញមួយផងដែរមិនចាញអេកូទេសចរណ៍នៅជីផាតទេ។
តំបន់ពាងបុរាណដ៏កម្រមួយនេះ មានពាងតែចំនួន៥ ប៉ុណ្ណោះ។ប៉ុន្តែលោកសង្ឃឹមថា
នៅមានពាងបុរាណច្រើនទៀតនៅតំបន់ទេសចរណ៍ត្រពាំងរូងរបស់យើង។ សូមជម្រាបថា ពាងបុរាណនេះ
ពុំទាន់មានក្រុមអ្នកវិភាគភាជន៍ជំនាញណាមួយបានមកវិភាគដូចពាងបុរាណនៅជីផាតឡើយ។
ប៉ុន្តែវាត្រូវបានសហគមន៍ត្រពាំងរូងកំណត់ថាពាងបុរាណនោះ
ព្រោះសណ្ឋានពាងដូចពាងបុរាណនៅភ្នំប៉ែល ក្នុងឃុំជី ផាតដូចគ្នាបេះបិត។
បុរសម្នាក់ដែលជាអតិតកងទ័ពឧទ្ទាមខ្មែរក្រហមមានមូលដ្ឋាននៅម្តុំនោះក្នុងទស្សវត្តន៍ឆ្នាំ១៩៨០
និង៩០ បាននិយាយថា ‘កងទ័ពខ្មែរក្រហមមានច្រើនណាស់នៅម្តុំនោះ
ប៉ុន្តែមិនដែលជួបវាទេ។
ពាងបុរាណនេះ ភាគច្រើនបាក់បែក
ហើយកបចូលទៅក្នុងដី លើចង្កេះភ្នំ ដែលមានកម្ពស់ ជម្រាលភ្នំ ៤០ម៉ែត្រ។
វាស្ថិតនៅលើល្អាងក្បាយស្ទឹងអារ៉ែង ដែលជាចំនុចប្រសព្វស្ទឹងតូច៣ ដែលគេកំណត់ឈ្មោះថាអូរចែកដី
ព្រោះថានៅតំបន់ដ៏អាថ៏កំបាំងនិងទាក់ទាញមួយនេះ មានសណ្ឋានចែកដាក់ពីគ្នា។
មួយផ្នែកខាងពាងបុរាណនេះគឺជាប្រភេទដីក្រហម។ តែផ្នែក
ក្រោមជាប្រភេទដីខ្មៅ។
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
No comments:
Post a Comment