កាលពីវេលាម៉ោង៤រសៀល ថ្ងៃទី១៤ ខែកញ្ញា
ឆ្នាំ២០១២ កន្លងទៅនេះ លោក ចិន ចាន់រតនា ប្រធានមូលនិធិកេរ្តិដំណែលខ្មែរ និង លោក
ទីធាវី អ្នកសរសេរអត្តបទប្រវត្តំបន់ភ្នំក្រវាញ បានណាត់ជួបគ្នានៅ Brown Coffee រាជធានីភ្នំពេញ។
ក្នុងជំនួបគ្នានោះ លោក ចិន
ចាន់រតនា បានស្នើរសុំអោយលោកទី ធាវី ចូលសកម្មភាពទស្សនាវដ្តីកេរ្តិដំណែលខ្មែរ ចងក្រងអត្តបទស្រាវជ្រាវបន្ថែមទៀត
សំរាប់កេរ្តិដំណែលប្រវត្តិសាស្ត្រខ្មែរទុកសម្រាប់ជាទន់រៀនសូត្រដល់ កូនខ្មែរជំនាន់ក្រោយ
ក៏ដូចជាបង្ហាញពីវប្បធ៌ម ទំនៀមទម្លាប់ ដ៏សម្បូរបែបនៃ ប្រពៃណីតំបន់និមួយៗក្នុងប្រទេសកម្ពុជាអោយអន្តរជាតិបានស្ញើបស្ញែងអំពីប្រវត្តិសាស្ត្រទាំងនេះ។
ក្នុងជំនួបនេះដែរលោកទី ធាវី
បានសន្យាយល់ព្រមចូលរួមយ៉ាងសប្បាយចិត្ត និងបានផ្តល់ជាគំនិតអភិវឌ្ឍន៍ ដោយមានប្រសាសន៍យ៉ាងដូច្នេះថា
‘ជាចាំបាច់ យើងគប្បីត្រូវរៀបចំរចនាសម្ពន្ធ និងលក្ខខន្តិកៈអោយច្បាស់លាស់។
អ្វីដែលជាបទពិសោធន៍របស់ខ្ញុំនោះ គឺចាំបាច់ត្រូវពិនិត្យមើលថាតើក្រុមរបស់យើងមានឆន្ទៈប៉ុណ្ណា
ហើយក្រុមនេះមានជំនាញយ៉ាងណាដែរ។ អ្វីដែលសំខាន់គឺគ្រឹះធនធានមនុស្ស ចៀសវាងបង្កើតហើយបែរជាបរាជ័យទៅវិញ។’
សូមជំរាបថា
មូលនិធិកេរដំណែលខ្មែរពុំទាន់មានជំនួយទ្រង់ទ្រាយធំដុំនៅឡើយទេ។ អ្វីដែលអ្វីទស្សនាវដ្តីមួយនេះបានបោះពុម្ភលើកទី១បាននោះ
គឺដោយក្រុមស្មគ្រចិត្ត បានស្រាវជ្រាវ និងសរសេរ ដោយពុំគិតកម្រៃឡើយ។ មួយវិញទៀតសកម្មភាពកន្លងមកបានប្រមូលថវិកាខ្លះៗផងដែរតាមរយៈបញ្ចាំងភាពយន្តរឿង
ឃ្លាទៅសែនឆ្ងាយ និងបានចំណូលទុកសម្រាប់ទ្រទ្រងសម្មភាពកេរ្តិដំណែរខ្មែរមួយនេះ។
នេះបើតាមលោក ចិន ចាន់តារាមានប្រសាសន៍អោយដឹងក្នុងជំនួបនោះ។
ចុងក្រោយ ជំនួបដ៏មានន័យនេះ
បានកំណត់ការណែនាំសមាជិកក្រុមកេរ្តិដំណែល នៅខណៈប្រហែលជាចុងខែកញ្ញាខាងមុខនេះ។
សង្ឃឹមថាប្រិយមិត្តទាំងអស់នឹងបានចូលរួមចំណែកជាវិភាគទានទោះជាគំនិតឬថវិកាក្តី
ដើម្បីអោយក្រុមកេរ្តិដំណែលខ្មែរមួយនេះមានលទ្ធភាពស្រាវជ្រាវនិងចងក្រងប្រវត្តិគ្រប់ទីតំបន់នៃរាជាណាចក្រកម្ពុជាដើម្បីអោយសមទៅនឹងបាវចនាទេសចរណ៍ថា
ព្រះរាជាអច្ឆរិយៈ។
No comments:
Post a Comment