Monday, April 21, 2014

លាភ្នំក្រវាញ




លាភ្នំក្រវាញលាស្នាមឈឺចាប់                  លាព្រៃគេកាប់ដាំដុះដំណាំ
លាស្រីចុងស្រល់ផ្តាំចិត្តចងចាំ                  ស្មោះស្នេហ៍ខែប្រាំងវស្សាប្រួលប្រែ។
 កាលគ្រាមុននេះអូនថាស្មោះបង               ឥ            ឡូវនួនល្អងភ្លេចអស់ស្នាមស្នេហ័ 
អូនមិនគួរសោះចិត្តស្មោះប្រួលប្រែ             ទុក្ខបងគ្មានល្ហែមិនគួរជឿជាក់។
គិតទៅចិត្តស្រីមិនខុសចុងស្រល់                              យោលយោគតាមខ្យល់ភ្លេចគ្រាពីរនាក់ 
ភ្លេចមន្តស្នេហ៍ស្និតរដូវត្រជាក់                   ស្នេហ៍យើងពីរនាក់ម៉ែអូនបំបែក។
                                                           និពន្ធដោយ ទី ធាវី

ចិត្តបាត់ទៅណា!






យប់នេះចន្ទ្ររះជះពន្លី                               ម៉ោងបួនទាបភ្លឺមាន់រងាវ
ចៅចិតនឹកឃុនទុំនឹកទាវ                            ប្រគុំស្រដៀវនឹកចង្វាក់។
តើរូបខ្ញុំវិញនឹកនរណា                               កន្លង់នឹកផ្កាប៉ានឹកម៉ាក់
ជាងទងធ្វើមាសនឹកដល់ប្រាក់                    អ្នកល្បែងនឹកចាក់គិតស៊ីសង។
ពុទ្ធោចិត្តខ្ញុំផ្តុំមហិមា                                  រាត្រីរងារខុសរាល់ដង
យប់នេះហេតុអ្វីនឹកនួនល្អង                        ចិត្តចេះតែប៉ងចង់ជួបភក្ត្រ។
សុំទោសមិត្តអើយធ្វើម្តេចទេ                       ចិត្តចេះតែរេនឹកដល់អ្នក
នេះព្រហ្មលិខិតនាំជំពាក់                           ខ្យល់ផាត់បក់ធ្លាក់ប៉ះរាយកាយ។
ក៏ព្រោះតែយើងបានជួបគ្នា                         ទាំងពីរអង្គារពីររៀងអាយ
បើស្មគ្រជាមិត្តគួអោយស្តាយ                      ស្តាយរូបឆោមឆាយជាគូរគាប់។
ដឹងទេរូបអូនគួទាក់ទាក់ទាញ                      ចំណេះជំនាញក៏ខ្ញុំរាប់
ស្វាហាប់ក្លាហានដូចមេទ័ព                        សម្ផស្សល្អគាប់ពេញហរទ័យ។
មួយវិញចិត្តស្ងួនពេញលះបង់                     ពេញដោយស្មោះត្រង់សមឈ្មោះស្រី
វាចារស្រទន់ជួបមួយថ្ងៃ                             អោយខ្ញុំស្រម័យមួយសង្ខារ។
ពេលនេះចិត្តខ្ញុំលុងទៅបាត់                        តាមរាត្រីស្ងាត់បាត់ទៅណា?
បើអ្នកបានដឹងសូមមេត្តា                            ពាក្យនេះស្នេហាដោយស្មោះត្រង់។
                                                            ដោយ ទី ធាវី

បានត្រឹមស្រមៃ!


ចន្ទអើយចន្ទ្រាមេឃាសែនខ្ពស់                   ជួបភក្ត្ររងគ្រោះរង្គោះបេះដូង
តើដឹងឬទេបងលង់ស្នេហ៍ស្ងួន                    លង់ចិត្តដែលអូនចិត្តស្ងួនប្រពៃ។
ចន្ទ្រអើយរះខ្ពស់ហួសពីហត្ថា                     ឱក្តីស្នេហាបានត្រឹមស្រមៃ
បើចន្ទ្រអាណីតពិតមាននិស្ស័យ                  សូមអោយមេឃដីនាំស្រីជាគូរ។
ឱរាត្រីអើយអាណិតខ្ញុំផង                          នាំចិត្តនួនល្អងកុំបង្អង់យូរ
ព្រមស្ម័គ្ររូបខ្ញុំដូចទាវគំរូ                            បងសុខចិត្តប្តូរស៊ូស្លាប់ព្រោះស្រី។
បើអូនមានចិត្តត្រឹមតែជាមិត្ត                       ពុំដែលនឹកគិតលះបង់ភក្តី
នេះមកពីខ្ញុំចេះតែស្រមៃ                            បានជួបរូបស្រីគ្រឹមតែសុបិន្ត។
                                                            ដោយ ទី ធាវី

Thursday, April 17, 2014

សល់តែសៅហ្មង


 (បទកាកតិ)


ជំនោរត្រជាក់                           ស្រមៃវង់ភក្ត្រ
ម្ចាស់ឱបត្រកង                        ឥឡូវឃ្លាតឆ្លាយ
សល់តែសៅហ្មង                     អស់ឱនួនល្អង
អូនចាំបានទេ។
ឬអូនភ្លេចអស់                          បងសែនស្រណោះ
ស្រណោះមាសស្នេហ៍             នៅខែដប់ពីរ
ឆវីម្អមស្រែ                               ហេតុអ្វីប្រួលប្រែ
អូនក្លាយជាហង្ស។

ដោយ​ ទី ធាវី