Thursday, April 17, 2014

ចិត្តស្រីរយពាន់





 (បទកាកតិ)
ថ្ងៃនេះក្រៀមក្រំ                       រំជួលអារម្មណ៍
ខ្ញុំស្រក់ទឹកភ្នែក                        នេត្រាហូរចេញ
ពេញដោយជលនេត្រ              លោកនេះហួសហេតុ
ម្តេចខ្ញុំមានកម្ម។
ពេលនឹកឃើញភ្លាម                 ទោះខ្ញុំគំរាម
រឿងស្នេហ៍ដែលចាំ                  កុំខ្វល់រឿងនេះ
ស្នេហាប្រេះស្រាំ                      ត្រូវកត់ចំណាំ
ចិត្តស្រីរយពាន់។

ដោយ ទី ធាវី


No comments:

Post a Comment