Tuesday, October 30, 2012

អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទ នរោត្តមសីហនុ ជាបីតាឯករាជ្យ បូរណភាពទឹកដី និងការផ្សះផ្សារ



ដោយ ទី ធាវី
អតីតព្រះមហាក្សត្រ ព្រះបាទ នរោមត្តម សីហនុវរ្ម័ន ទ្រង់បានយាង​ចូលទីវង្គត់​នៅប្រទេស​ចិន​នៅ ថ្ងៃទី១៥ តុលា ឆ្នាំ២០១២។ ព្រះបរមសពរបស់ព្រះ​អង្គត្រូវបាន​យាងដង្ហែរ​មក​កាន់​រាជធានីភ្នំពេញ នៃសវណ្ណភូមិ ហៅ ប្រទេសកម្ពុជា ដែលជាប្រទេសកំណើតរបស់ព្រះអង្គ​នៅ​រសៀល​ថ្ងៃទី១៧ ខែ តុលា ឆ្នាំ២០១២ ។ បរមសព​ព្រះអង្គត្រូវបាន​គេតម្កល់ទុករយៈ​ពេល៣ខែ​មុននឹង​បូជាព្រះ​សពតាមបណ្តាំចុងក្រោយនៃព្រះជីវិតសង្ខាររបស់ព្រះអង្គ។
តាមទិដ្ឋភាពជាក់ស្តែង​ អតីតព្រះមហាក្សត្រ ព្រះបាទ នរោមត្តម សីហនុវរ្ម័ន ត្រូវ​បានគេរៀប​ចំពិធីដង្ហែរព្រះបរុមសពដ៏ធំក្រែងលែង បើធៀបទៅនឹងព្រះមហាក្ស័តអង្គមុនៗ។ ក្នុងដំណើរ​ព្រះទីន័ងដង្ហែរព្រះបុរមសពនេះ មានប្រជាពលរដ្ឋរាប់លាននាក់ឈរចាំដង្ហែរទាំង​សមានចិត្ត​ទុក្ខក្រៀម​ក្រំក្តុកក្តួលស្តាយស្រណោះអាលោះអាល័យជាទីផុត។
ទាំងក្នុង និងមុខ​ ព្រះបុរមរាជវាំង ក្នុងរយៈពេលកាន់ទុក្ខប្រាំពីរថ្ងៃ នៃព្រះបុរម​សព អតីត ព្រះមហាក្សត្រ ព្រះបាទ នរោមត្តម សីហនុវរ្ម័ន ស្ទើរ​តែមិន​គួរអោយជឿមាន​ប្រជា​ពលរដ្ឋក្មេងចាស់ ប្រុសស្រី មន្ត្រី ជាតិ និងអន្តរជាតិ ព្រះសង្ឃ​ម​ក​គោរពវិញ្ញាណខន្ត ព្រះអង្គ​រហូតដល់ រាប់ម៉ឺន នាក់នៅជារៀងរាល់ថ្ងៃ ជាពិសេស នៅពេល ល្ងាច។ នៅតាមគេហដ្ឋាន និងស្ថាប័នរដ្ឋ ក៏ដូចឯកជន ក៏មានតាំង​ព្រះឆាយា​លក្ខ​ព្រះអង្គ​និងធ្វើការគោរពវិញ្ញាណ​ខ័នព្រះ​អង្គផងដែរ។
អតីតព្រះមហាក្សត្រ ព្រះបាទ នរោមត្តម សីហនុវរ្ម័ន ត្រូវបានប្រជាពលរដ្ឋកម្ពុជា និង អន្តរជាតិទទួល​ស្គាល់ដោយថ្វាយព្រះកិត្តនាមក្នុងប្រវត្តិសាស្ត្រ​ថា ព្រះអង្គគឺជាបីតាឯករាជ្យ បូរណភាពទឹកដី និង​ការផ្សះផ្សារជាតិ។
អតីតព្រះមហាក្សត្រអង្គនេះ ទ្រង់គឺជាព្រះមហាក្សត្រមានព្រះនាមជាវរ្ម័នផងដែរ​ដែល​ព្រះ​នាមនេះ គេឃើញមាន​តែអង្គ​ព្រះ​មហាក្ស័ត្រភាគ​ច្រើននៅជំនាន់អាណាចក្រខ្មែរប៉ុណ្ណោះ។  ស្របពេលការយាងចូលទីវង្គត់និងការកាន់ព្រះមរណៈទុក្ខរបស់អតីតព្រះ​មហាក្សត្រ ព្រះបាទ នរោមត្តម សីហនុវរ្ម័ន​ អង្គនេះ សាព៌តមានជាតិ​និងអន្តរជាតិជាច្រើនបានរៀបរាប់ពីជីវប្រវត្តិ​របស់អង្គ។
សាព៌តមាន CCN បានរៀបរាប់ក្នុងអត្ថបទរបស់ខ្លួនថា អតីតព្រះ​មហាក្សត្រ ព្រះបាទ នរោមត្តម សីហនុវរ្ម័ន ទ្រង់ជាព្រះមហាក្ស័ត្រនៃប្រទេស​កម្ពុជារយៈ​ពេល​ជាង៦០​ឆ្នាំ ។ ទ្រង់​បានក្លាយជាព្រះមហាក្ស័ត្រនៅឆ្នាំ១៩៤១ហើយទ្រង់បានដាក់រាជចុងក្រោយនៅឆ្នាំ២០០៤។ នៅឆ្នាំ១៩៥៣ ទ្រង់បានទាមទារឯករាជពីប្រទេសបារាំង។
សាព៌តមាន BBC បាននិយាយថា អតីតព្រះមហាក្សត្រ នរោត្តម សហនុ ទ្រង់គឺ​ជា​ស្តេច​មួយ​ព្រះអង្គ​​ដែលទទួលបានជោគជ័យក្នុងការទាមទាមទារឯករាជ្យជូនប្រទេសកម្ពុជា ដោយ​គ្មាន​​ការបង្ហូរ​ឈាមក្នុងឆ្នាំ១៩៥៣ នៅបន្ទាប់ពីការគ្រប់​គ្រងរបស់​បារាំងជិត​មួយ​សត្ត​វត្យ។ ពីរ​ឆ្នាំ​ក្រោយមក​ អតីតព្រះមហាក្សត្រ សីហនុបានដាក់រាជ្យ​​ថ្វាយព្រះ​បីតាហើយ​បានធ្វើ​ជា​នាយក​រដ្ឋមន្ត្រីផង និងរដ្ឋមន្ត្រីការបរទេសផង។
គុណសម្បត្តិកាត់ថ្លៃមិនបាននេះ បានធ្វើអោយព្រះអង្គល្បីល្បាញក្នុងឆាកអន្តរជាតិ។ អតីត​ព្រះ​​មហាក្សត្រ ព្រះបាទនរោត្តម សីហនុ ទ្រង់ក៏ជាអ្នកបញ្ជៀស​ប្រទេសកម្ពុជា​របស់​ព្រះអង្គអោយ​​គេចផុតពីសង្គ្រាមត្រជាក់ក្នុងទសវត្យរ៍ឆ្នាំ១៩៨០ ផងដែរ។ សារព៌តមានវិទ្យុ​អាស៊ីសេរី បានដកស្រង់អត្ថបទចុះផ្សាយរបស់ឌឹ ខេមបូឌា ដេលី ដោយនិយាយថា អតីតព្រះ​មហាក្សត្រ ព្រះបាទ នរោត្តម សីហនុ ទ្រង់បាន ទាមទារ​ឯករាជ្យ​ពី​ប្រទេស​បារាំង បាន​ដោយ​ជោគជ័យ​នៅ​ឆ្នាំ​១៩៥៣​ និងបាន តស៊ូ​ដឹកនាំ​បញ្ចប់​សង្គ្រាម​ត្រជាក់​នៅ​ ឆ្នាំ​១៩៨០ នៅ​ប្រទេស​កម្ពុជា ហើយ​រយៈពេល ១០ឆ្នាំ​ក្រោយ​មក ប្រជាជន​កម្ពុជា ទាំង​អស់​បាន​ស្គាល់​អំពី​សុខ​សន្តិភាព នៅ​ក្នុង​ប្រទេស​ទាំង​មូល។
អតីតព្រះមហាក្សត្រដ៏ឆ្នើមអង្គនេះ ទ្រង់បានក្លាយ ជាព្រះមហាក្សត្រកម្ពុជា ក្នុងព្រះជន្មតែ​១៨ព្រះវស្សាប៉ុណ្ណោះ។ ព្រះបានឡើងក្រងរាជ្យ​ក្នុងពេលដែលប្រទេស​ជប៉ុនគ្រប់គ្រង​ប្រទេស​ទេស​កម្ពុជា។ ព្រះអង្គគឺជាបុត្រា របស់ព្រះបីតា ព្រះនាម នរោត្តម សុរាម្រិត និងព្រះ​មាតា​ព្រះនាម  ស៊ីសុវត្ថិ មុនីវង្ស កុសមៈនារីរ័ត្ន សិរិវឌ្ឍនា។ ។ព្រះអង្គបាន​ធ្វើ​ឲ្យ​ប្រទេស​ថៃ ប្រគល់​ទឹក​ដី និង​ខេត្ត​ព្រះវិហារ មក​ឲ្យ​ខ្មែរ​វិញ​នៅ​ឆ្នាំ​១៩៦២ ហើយ​ព្រះអង្គ​ក៏​ជា​តួអង្គ​សំខាន់​សម្រាប់​ការ​ផ្សះផ្សា​ជាតិ ដែល​ឈាន​ទៅ​រក​ការ​ចុះ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស នៅ​ឆ្នាំ​១៩៩១ រួម​ទាំង​ការ​បោះ​ឆ្នោត​ជាតិ នៅ​ឆ្នាំ​១៩៩៣ ផង​ដែរ។
ប្រជាជនកម្ពុជាស្ទើរតែគ្រប់រូបបានកោតសសើរព្រះអង្គថា ព្រះអង្គមិនគ្រាន់តែជា​វិរៈបុរស​ស្នេហា​ជាតិការ​ពារបូរណភាពទឹកដី ជា ព្រះបីតាឯករាជាតិ និងការផ្សះផ្សារ ប៉ុណ្ណោះទេ ព្រះអង្គគឺជាអ្នកស្នេហាសិល្បៈវប្បធ៌មខ្មែរយ៉ាងជ្រាលជ្រៅផងដែរ។ លោក ផាត់បុរី ជាគ្រូម្នាក់​ស្នាក់នៅត្រពាំង ស្រុកកោះកុង ខេត្តកោះកុង លោកមានប្រសាសន៍ ថា សម្តេចតា លោកបានខំប្រឹងច្រៀងចម្រៀងទាំងវ័យចាស់ជរា ដែលគេចាក់តាមទូរទស្សន៍ជាតិ ដំបូងខ្ញុំ​ឆ្ងល់ដែរ តែក្រោយមកខ្ញុំយល់ថា នោះមកព្រះអង្គស្រលាញ់សិល្បៈជាតិខ្មែរយើង។
ជាការពិតណាស់ អតិតព្រះមហាក្សត្រព្រះបាទ នរោម សីហនុវរ្ម័ន ទ្រង់មិនគ្រាន់​តែចេះច្រៀន​ចំរៀងដោយផ្ទាល់ព្រះអង្គនោះទេ។ តែព្រះអង្គក៏ចូលចិត្តនិពន្ធចម្រៀង និងភាពយន្ត រួមទាំង​ការសំដែងផង។ តាមសាព៌តមានអាស៊ីសេរី ដកស្រងសំដីទីប្រឹក្សា​ផ្ទាល់របស់អតីត​ព្រះបាទ នរោត្តមសីហនុ គឺព្រះអង្គម្ចាស់ សី​សុវត្ថធម្មកោបានដឹងថា អតីតព្រះមហាក្ស័ត្រព្រះបាទ នរោមសីហនុ ទ្រង់បាននិពន្ធ ចម្រៀង ជាង៣០បទ។

Saturday, October 20, 2012

Chi Phat Eco Tourism Site Sets an Example to Conservation and Eco-equilibrium



By Ty Theavy
At six pm sharp, the sun went down below the horizon behind the trees. Chi Phat located in Thmar Bang of Koh Kong province is a small remote village in the heart of the South Cardamoms.  Yonks ago the township on the edge of the jungle, had only a dusty string of old houses running down a red dirt road, which most structures left over since the 1990s as a site of anarchic loggers.
Shortly thereafter, the silent nature looked as though it was swept by wind. At that time, people still lived on logging and slashing and burning for farming. But they are receiving international tourists enthusiastically.

There are many visitors with bulky backpacks getting off the bus called Virak Buntham, and some have a guide book called Lonely Planet in their hands, are waiting for the community boat, or ask for the motor dup to ride to that village every day. 
“A lot of tourists have visitted Chi Phat lately. In some months there are up to 400 visitors”, said Prom Houeng a Chief Community Based Eco- Tourism of Chi Phat.
In accordance with the world is currently and actually coping with Ecological crisis, and climate changes, which Cambodia government has been caring for this issue as well.

Samdech Akka Moha Sena Padei Techo Hun Sen said in remarks about Cambodia’s policy” Development and Conservation we do both” Virtually he cited in the conference of Total Tourist Work run by Ministry of Tourism in 2009 at Chatomouk hall over protected forest, especially over Chi Phat CBET’s ancient jar and coffin site is very critical to be conserved.
“In the forthcoming day Cambodia’s Eco Tourism Site there will be a lot of local and international tourists visiting here. In our expectation this site may have increasing visitors in level 2 following the site of Angkor Culture Tourism because they launch to be interested in Ecology Issue”, said H.E Dr. Thoung Kong at the Information Center of Chi Phat CBET when his music band performing for locals watched in 2011.

Shortly after that, Chi Phat was famous for an exciting green forest of the South Cardamoms where is rich of biodiversity, local histories, and interesting culture. Chek Smith an English tourist wrote in his blog after visited in Chi Phat” Chi Phat is good, he trekked under the green trees and stayed overnight at the campsite, and could have spotted animals such as gibbon, hornbill, barking deer, fishing cat, wild pig, elephant and monkey as well as hearing the sound from gibbon and cicada….at least I could see wildlife spoors.”
“Here we have about 15 attraction sites. Of those, 5 places are kind of waterfalls, and 3 locations are sort of long trail tours about 5 kilometers we can do trekking and mountain biking. We also have animal spotting boating and kayaking. Moreover, Chi Phat is a historical-cultural resort b, for Chi Phat has many sites ancient jars and coffin.”Prom Hoeung added.
Yan Veasna a Chi Phat CBET Business Development Officer facilitating tourist said” this project here in Chi Phat was embarked on process since late 2007 and supported by Wildlife Alliance. Currently its activity helped protection of the local natural and cultural resources and generated jobs and opportunities for local to earn money home through developing the tourism products and other services. Particularly it provides livelihood options to who lived on illegal hunting and logging and none timber product collector. Furthermore, it provide livelihood to the poor, and help improve the community’s infrastructure and public service.”

Thursday, October 11, 2012

ជូនពរអោយអូនជួបប្រុសម្នាក់នោះស្មោះដូចបង



គ្រប់យ៉ាងបានធ្វើកន្លងមកវាពិបាកនឹងបកស្រាយណាស់។ ចំពោះបង បងតែង​បានប្រាប់​អូន​ថា បង​ស្រលាញ់​អូន​ដោយសារតែការអាណិតតែម្យ៉ាងគត់​។​ក្តីអាណិតនេះ​បានឈានដល់​ស្នេហា​កំពូល​មួយ។​ទាំងអូនទាំងបង​តែងតែឆ្ងល់និងមិនដឹងថាតើវាមកពីមូលហេតុអ្វីឡើយ។ គ្រាមុននេះ អូនស្អប់បងណាស់ ព្រោះបងគឺជាមនុស្សស្រីច្រើន។ ប៉ុន្តែមិនដឹងយ៉ាង​ម៉េចទើប​អូន​ស្រលាញ់បង។ នេះបើតាមអូនប្រាប់បង។ មែន! បងក៏ព្យាយាមយក​ឈ្នះចិត្តអូន​អោយ​ខាន​តែ​បាន​ផងដែរ។  ក្រោយ​ពីយើងស្រលាញ់គ្នាមក  បងបានកំណត់​ចិត្តខ្លួន​ឯង​ច្បាស់​​ណាស់ ថា​នឹង​​រក្សាសន្យា​ចិត្តស្មោះ​ចំពោះអូន។ ផ្ទុយទៅវិញ អូនវិញទេ​ដែលតែងតែ​មិនជឿលើបង។ បង​មិន​ដែលប្រកាន់នឹងអូនទេ។ អូនចូលចិត្តចំណាយពេលនិយាយទូរស័ព្ទ និងរករឿង​ឈ្លោះ​មិន​ចេះ​ចប់។ ដោយក្តីស្រលាញ់ និងអាណិត បងនៅ​តែស៊ូទទួល​យកទាំងលំបាក។​ អូនគិត​ទៅ​មើល! អូនថា​ប្រច័នបង តែអូនវិញ បែរជានិយាយ​ទូរស័ព្ទជាមួយ​ប្រុសនៅ​ហ្នឹងនៅ​មុខបង​ជារៀង​រាល់ថ្ងៃ។ បងពិតជា​មិនយល់ទេ។  រាល់ខែបង​ត្រដរស់​ព្រោះ​តែអូន។  បងបាន​រំលែក​ប្រាក់​ដែលបងមាន​ទៅអោយ​អូនទុក​ចាយ​វាយជារៀងរហូត។ ​ បង​តែងតែគិតថា បងសម​នឹង​ទទួលយកអូនព្រោះជាព្រហ្មលិខិត​ ហើយសូម​តែម្យ៉ាង​គត់គឺ​អោយ​អូនមាន​ចិត្តស្មោះចំពោះ​បង។​ ត្រូវទេ! អូនប្រាប់បងថា អូននេះស្មោះនឹងបង​ហើយ​អូន​ទូរ​ស័ព្ទ​ទៅគេ គឺគ្រាន់តែ​និយាយ​លេង ប៉ុណ្ណោះ។ គ្រប់យ៉ាង​បងខំរស់​ទាំងញញឹម​ព្រោះមិន​ចង់​អោយ​គេដឹងរឿង​យើងពិត។ អូនតែង​តែចោទបងថា​បងនេះជាបុរស​ពាក់ស្រោម​មុខ ព្រោះអូនគិតថា​បងស្រលាញ់នារី​ផ្សេង​ដែល​អូនស្អប់បំផុត។ អូនថាអូន​ស្រលាញ់​បង​ណាស់។ អូនយំរាល់ថ្ងៃ​ព្រោះអូន​ស្រលាញ់​បង​ពេក។ បងក៏​អាណិតអូនណាស់ដែរ។ ប៉ុន្តែ​គ្រានេះ អ្វីៗ​បានស​អោយបង​ឃើញ​ច្បាស់​ដោយ​ហារ​លែងចេញ។ តាមពិត​អូនវិញ​ទេដែល​ពាក់ស្រោមមុខ។ ពេលបងឈឺសូម​អោយ​តែអូន​កោស​ខ្យល់អោយបង តែអូនខ្លាច​អ្នកដទៃគេ​ដឹងថា​អូននឹងបងមានទំនាក់ទំនងជាមួយគ្នា។​ អូនមិនដែល​ខ្វល់ចំពោះបងសូម្បីតែបន្តិច។ បងយល់ថា​រឿង​យើងពេលនេះគួរតែចប់ហើយ​គឺ ចប់​​​​ហើយ​​​​រឿងយើង។​ សូមជូនពរ​អោយអូន​បានជួបប្រុសម្នាក់​ដែលអូន​តែងតែទូរស័ព្ទ​នោះ​មាន​​ចិត្តស្មោះទៅចុះ។ ធ្វើម្តេចបង​គឺជាមនុស្ស​ដែលគ្មានតម្លៃចំពោះអូន ។ កន្លងមកគឺ​មានប្រាក់ដែល​យកពីបងទេ​ដែលមានតម្លៃ​សម្រាប់​អូន។​ បងពិតជាខកបំណង​យ៉ាងខ្លាំង​ជាទី​បំផុត។

ត្រពាំងរូង ថ្ងៃ១១ ខែតុលា ឆ្នាំ២០១២
ពីបងបុរសឈឺគ្មានអ្នកមើលថែ


ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11

Wednesday, October 10, 2012

អាថ៌កំបាំងនៃអ្នកចម្បាំងក្នុងរឿងព្រេងនិទានខ្មែរ



អាថ៌កំបាំងនៃអ្នកចម្បាំងក្នុងរឿងព្រេងនិទានខ្មែរៈ ការសិក្សាតាមរយៈបុរាណវិទ្យា
ដោយ Kent Davis
ប្រែសម្រួលពីភាសាអង់គ្លេសដោយ ទី ធាវី

កោះកេរ,កម្ពុជាៈថ្មីៗនេះព្រះរាជាណាចក្រកម្ពុជាបានទាមទាអោយរដ្ឋាភិបាលអាមេរិកជួយ បញ្ឈប់​​នូវ​សកម្មភាព​ដាក់លក់ចម្លាក់​ថ្ម​បុរាណខ្មែរ ក្នុងតម្លៃរាប់ស៊ឹបលានដុល្លានៅសារមន្ទីរ Sotheby។ នេះ​បើតាមសារព៌តមាន ញូយ៉កថាម​បានចេញផ្សាយ​អត្ថបទ​​មួយ​ដាក់​ចំណង​ជើង​រួប​ចម្លាក់​មេទ័ពក្នុងរឿងព្រេងបុរាណដែលគេរឹបអូសបានស្ថិតក្នុងជម្លោះសិល្បៈ​សាកល​​ខណៈប្រទេសកម្ពុជាបានស្វះស្វែងរកការជួយក្នុងការនាំចម្លាក់ខ្មែរ​ដែលមានអាយុ​រាប់​ពាន់ឆ្នាំ​នេះ​ត្រឡប់មកប្រទេសខ្លួនវិញ។

ការស៊ើបអង្កេតរបស់ពួកគេបញ្ចេញអោយដឹងថា បញ្ហាផ្លូវច្បាប់និងភាពត្រឹម​ត្រូវជុំវិញ​ភាព​ជា​ម្ចាស់ និង​ការ​ដាក់លក់សិល្បៈ​បុរាណពិតជាមានលក្ខណៈស្មុគស្មាញ។ ក្នុងករណីនេះ មាន​តែអ្នកប្រមូលទិញសិល្បៈដែលមានចិត្តសប្បុរសទេទើបអាចផ្តល់ជាដំណោះស្រាយវិជ្ជមានបាន។ បើពុំ​នោះនឹងប្រៀបដូចជាខ្សែភាពយន្តរឿង Indiana Jones រឿងពិតនៃ រតន​សម្បត្តិ​ដែលបាត់​បង់នេះបានផ្តើមមានពន្លឺតាមរយៈការសិក្សាបែបបុរាណវិទ្យា​នៅកណ្តាលព្រៃ​ដ៏សែន​ឆ្ងាយ​នៃ​តំបន់អាស៊ីនៃភពផែនដីនេះ។

អាថ៌កំបាំងការបាត់បង់ចម្លាក់មេទ័ពនៅប្រាសាទកោះកេរ

កាលពីមួយ​ពាន់​ឆ្នាំមុន​ អាណាចក្រខ្មែរបានគ្រប់គ្រងដែនដីអាស៊ីអាគ្នេយ៍បច្ចុប្បន្ន​ពីរាជ​ធានី​អង្គរ​របស់ខ្លួន។ រយៈពេលនោះ ទាំងផ្នែកសិល្បៈ និងស្ថាបត្យកម្មមានការរីកចំរើនយ៉ាងខ្លាំង។ ប្រជាជនបានសាងសង់ប្រាសាទ និងចម្លាក់ថ្មល្អឯកជាច្រើនកន្លែងសម្រាប់មនុស្សជាតិ។ ប៉ុន្តែ អរិយធ៌មទាំងនោះពុំបានរក​ឃើញ​​​​ក្នុងសំណេរសិលា​ចារិកណាមួយឡើយ។ ដោយចាំបាច់ ក្រុម​​បុរាណវិទូមិនមានជម្រើអ្វីក្រៅពីប្រមូលផ្តុំប្រវត្តិរឿងនៃប្រជាជនខ្មែរ​តាម​ចម្លាក់​ថ្មមួយ​ទៅមួយទៅនោះទេ។

ដើមសតវត្យទី១០ (មូលហេតុនេះពុំទាន់បង្ហាញច្បាស់នៅឡើយ) ព្រះបាទ​ជ័យ​វរ្ម័ន​ទី៤(King Jayavarman IV) និងបុត្រារបស់ព្រះអង្គ ហសៈវរ្ម័នទី២​( Harsavarman II) ទ្រង់​បានប្តូររាជនានីអាណាចក្រចេញទៅកាន់តំបន់ខ្ពងរាបទិសឦសានដាច់ស្រយ៉ាល​ចម្ងាយ១០០​គីឡូ​ម៉ែត្រ​ពីរាជធានីអង្គរ។ ពួកគេបានសាងសង់រាជធានីកោះកេរនៅទីនោះ ។ បរិវេណ​ប្រាសាទថ្មី និងទីសក្ការៈបូជាដ៏ធំ គឺជាកន្លែងពួកគេគ្រងរាជ្យអស់រយៈពេល១៦ឆ្នាំ (ពីឆ្នាំ​៩២៨ ដល់ឆ្នាំ ៩៤៤នៃគ្រឹសសករាជ)។ ដូចគ្នាទៅនឹងគ្រប់មហារាជធានីខ្មែរមុនៗផងដែរ  កោះកេរ ចុងក្រោយ ត្រូវបានគេបោះបង់ចោល និងកប់បាត់ក្នុងព្រៃប្រឹក្សា។ អរិយធ៌មខ្មែរនេះបានត្រូវ​រក​ឃើញឡើងវិញដោយជនជាតិមកពីប្រទេសលោកខាងលិចប៉ុន្តែពុំ​បានផ្តើម​ធ្វើការ​ស្រាវជ្រាវទេ លុះដល់ពាក់កណ្តាលសតវត្យទី១៩ទើបអ្នកស្រាវជ្រាវជាតិបារាំងបានមកដល់ជាលើកទី២​ហើយក៏ផ្តើមការស្រាវជ្រាវ។

ក្នុងឆ្នាំ២០០៧ អ្នកភិរក្សថ្មសិលា លោក Simon Warrack ធ្វើការអោយ​គម្រោង​អាល្លឺម៉ង​សម្រាប់ការអភិរក្សអប្សរានៃអង្គការវិទ្យាសាស្ត្របានដំណើរការជាង១ទសវត្យជុសជុល​ផ្នែកពុកផុយនៅប្រាសាទអង្គរវត្ត។ ក្នុងខែឧសភា លោក Warrack ក៏បានធ្វើដំណើរ​ទៅ​កាន់​តំបន់​ប្រាសាទ​កោះកេរដើម្បីស្វែងយល់លើតម្រូវការអនាគតអភិរក្សនៅទីនោះ។
លោក​ Warrack បានសំគាល់ឃើញមាន​គ្រឺះជើងទម្រចម្លាក់២​ខុសប្លែក​នៅកំពែង​ទី១នៃ​ប្រាសាទ​ចិននៅកោះកេរនោះ។ នៅទីនោះក្បែរគោលបុរៈច្រកចូលខាងលិច លោកបាន​ឃើញជើង​នៃចម្លាក់ពីរត្រូវគេផ្តាច់យករូបចម្លាក់ចេញ។ ប៉ុន្តែគ្រានោះ ចម្លាក់ដែលឈរ​នោះ​មិនដឹងទៅដល់ទីណាទេ។ អាថ៌កំបាំងនេះបានធ្វើអោយលោកគិត។

ចម្លាក់ថ្ម និងចំនុចបាក់បែកពិតជាមានទំនាក់ទំនងគ្នា

ចេញ​ពីការ​ស្រាវ​ជ្រាវ​របស់ខ្ញុំ ចំណាត់ក្រុមទេវតានៅប្រាសាទអង្គរវត្ត ខ្ញុំអាចបញ្ជាក់បានថា​មូល​ដ្ឋានការងារជាទូទៅមានអាកាសធាតុក្តៅ ស្មុគស្មាញ និងលំបាក។ ការវិភាគឃើញនេះ បាន​កើតឡើងខណៈពិនិត្យមើលរូបថត​ចាស់ៗកាល​ពីប៉ុន្មាន​ឆ្នាំមុនឬទើបបានថតនៅ​ប៉ុន្មានសប្តាហ៍មុន ពីតំបន់ដាច់ស្រយ៉ាលនោះ ​ក្នុងការិយាល័យរបស់ខ្ញុំរដ្ឋ Florida ​ ​លោក Warrack ក៏បន្តស្រាវជ្រាវពីលក្ខណៈប្រហាក់ប្រហែលនេះ។ 

លោកបានគិតលើមូលដ្ឋានប្លែកគ្នា ហើយផ្តើមស្រាវជ្រាវ​រកមើលរូបថតពីសៀវភៅផ្សេងៗ។ ការ​ស្រាវជ្រាវនេះទទួលបានជោគជ័យ។ ចុងក្រោយ លោករកឃើញ​លទ្ធភាព​ដំណោះ​ស្រាយ​ក្នុងសៀវភៅ ការធ្វើសក្ការៈនិងភាពរុងរឿង- យុគសម័យមាស នៃសិល្បៈខ្មែរ​(“Adoration and Glory – The Golden Age of Khmer Art”)ដែលនិពន្ធដោយលោក Emma Bunker and Douglas Latchford ដែលឃើញមានរូបមួយឈរនៅខាងក្រៅ។ នោះបាន​បង្ហាញពីតួលេខ​ស្គាល់អត្ថសញ្ញាណចម្លាក់នោះថា​ជាអ្នកមែលថែ​ប្រាសាទ​បុរាណដូចគ្នាទៅនឹង​ចម្លាក់បាត់​ជើង ក្នុងសារមន្ទីរ Norton Simon Museum នៅ Pasadena California ។ ប៉ុន្តែ​ខុសពីនោះ​មានជើង។ គន្លឹះនេះឆ្ពោះទៅរកការបង្ហាញចម្ងល់​នៅត្រង់ចំនុចផ្នែកក្រោយ​(កន្ទុយ)ខាងក្រោម​នៃ​សម្លៀកបំពាក់របស់វា។ ក្រោយពេលស្កេនរូប និងធ្វើការផ្គុំ លោក Warrack បានអះអាងថា មានភាពស៊ីគ្នានៃបំណែកទាំងពីរ។

ភ្លាមនោះ លោក Warrack បានសសេរខ្លឹមសារខ្លីមួយនៅលើក្រដាសដើម្បីសុំយោបល់​ក្រុម ​សិក្សាស្រាវជ្រាវខ្មែរផ្សេងទៀត។ លោកបានចម្លងបញ្ជូនតៗគ្នាទៅកាន់មិត្តភក្តិ និងទាក់ទង​ទៅអជ្ញាធរសំខាន់ៗ​មួយចំនួនផងដែររួមមានអជ្ញាធរអប្សរា ដែលគ្រប់គ្រង​បេតិកភណ្ឌ​នៃតំបន់​អង្គរ និង ក្រសួងវប្បធ៌ម និងវិចិត្រសិល្បៈនៅភ្នំពេញ និង​អង្គការបារាំង École française d’Extrême-Orient (EFEO) ដែលជាអង្គការ ជម្រុញការ​សិក្សាអាស៊ីអោយសកម្មក្នុង​កិច្ចប្រឹងប្រែងអភិរក្សនៅអង្គរ។ អង្គការនេះ បានអនុវត្ថការងារតាំងពីឆ្នាំ១៩០៧មកម្ល៉េះ។ ខ្ញុំបានជួបលោក Simon ក្នុងឆ្នាំ​២០០៧  ភ្លាមនោះ បន្ទាប់ពីការរក​ឃើញ​របស់​លោក  ។ លោក​ក៏បានចែក​អោយខ្ញុំនូវរូបថតទាំងអស់ខាង​លើដែលបានមក​ពីអត្ថបទ​ដើម ។

គ្រប់គ្នាដែលបានឃើញរូបថតរបស់លោកបានទទួលស្គាល់ថា​ វា ជាប្រយោជន៍ក្នុងការ​តាម​សង្កេតមើល។ ដោយកំណត់បានអំពីប្រភពដើមនៃចម្លាក់ដែលបាត់ទៅ អាចជួយដ៏​ប្រសើរ​ក្នុង​ការបក​ប្រែសារៈ​សំខាន់និងខ្លឹមសារក្នុងបរិបទនៃអរិយធ៌មបុរាណ។​ ឯកសារនោះ​បាន​​បង្ហាញ​ថា ផ្នែកចម្លាក់នៅសារមន្ទីរ Norton Simon ត្រូវគេទទួល​បានមក​ដោយ​ស្របច្បាប់ និង​ត្រូវ​បានដាក់តាំងបង្ហាញជាសារធារណៈសម្រាប់ទស្សនៈ វប្បធ៌ម សិល្បៈ​​និងការអប់រំ។ ប៉ុន្តែ សិល្បៈទាំងអស់មិនសុទ្ធតែមានរឿងដូចនេះឡើយ។ ចម្លាក់ភាគ​ច្រើន​បានបាត់​ដោយ​ការ​ប្រមូល​​ទិញជាលក្ខណៈឯកជន។​​នេះដូចគ្នាទៅនឹងករណីចម្លាក់មួយទៀត​នៅរាជធានីកោះកេរ​ដែលឈរបែរមុខដាក់គ្នាជាមួយចម្លាក់នេះមានអាយុជាងមួយពាន់ឆ្នាំមុន។


ចម្លាក់ភ្លោះដែលបាត់បង់យ៉ាងយូរលេចមុខជាថ្មី


ក្នុង​គិម្ហរដូវ (ដូវក្តៅ) ឆ្នាំ២០១០កន្លងទៅនេះ អរិយស្ត្រីអ៊ឺរ៉ុបម្នាក់បានទាក់ទងសារមន្ទីរ Sotheby’s ដើម្បីពិភាក្សា​ពីការដាក់លក់​ចម្លាក់កម្ពុជាសតវត្យទី១០​ដ៏ប្រណិតកម្ពស់​១៦០​សង់​ទី​​ម៉ែត្រ​ដែលនៅមានរូបរាងល្អនៅឡើយ​ការតថ្ងៃគ្នា​បានលេចឮយ៉ាងរហ័សទៅដល់ពិភព​នៃ​សិល្បៈនិងបុរាណវិទ្យា។ ខណៈរូបភាពបានចាប់ផ្តើមសាយភាយ​ ភ្លាមនោះវាបង្ហាញច្បាស់ថា​ ចម្លាក់នេះ​ជាចម្លាក់​ដែលបាត់បង់យ៉ាងយូរ គូគ្នា ទៅនឹងចម្លាក់ដែលលោក Warrack បានទាក់​ទងទៅ​សារមន្ទីរ Norton Simon Museum កាលពី៣ឆ្នាំមុន។ស្របពេល​ជាមួយ​គ្នានោះ នៅក្រុងញ៉ូវញ៉ក ចម្លាក់គូគ្នានេះ ត្រូវបានគេប៉ាន់ប្រមាណ​លក់ក្នុង​តម្លៃរាប់លានដុល្លា។

យោងតាមឯកសារម្ចាស់ចម្លាក់ លោកស្រីរូបនោះទទួលបានចម្លាក់នេះស្របច្បាប់​ក្នុងឆ្នាំ​១៩៧៥​​ពី​ភ្នាក់​ងារ​​ចែកចាយសិល្បៈ Spink & Son នៅទីក្រុងឡុង​ដែលបច្ចុប្បន្ន​មិនមាន​ទៀតទេ។ សារមន្ទីរ Norton Simon Museum ក៏បានទទួលនៅឆ្នាំនោះផងដែរ។
ភស្តុតាងជាច្រើនសំអាងថាចម្លាក់មួយគូរនេះបានយកចេញពីប្រទេសកម្ពុជានៅចុងទសវត្យឆ្នាំ១៩៦០ ប៉ុន្តែ គេមិនដឹងច្បាស់ថាតើគេយកវាចេញនៅពេលណា របៀបណា ហើយ​នរណា​ជាអ្នករៀបចំក្នុងការនាំវាចេញនោះឡើយ។

យោងតាមអធិប្បាយរបស់អគ្គនាយរងនៃសារមន្ទីរ Sotheby’s អំពីអ្នកនាង Jane A. Levine  អត្ថ​បទសាព៌តមានញ៉ូវញ៉កថាម​បានផ្តើមថា​អ្នកនាង Levine បានតបតថា ចម្លាក់នេះ​អាចត្រូវគេ​យកចេញ​ក្នុងពេលណាមួយក្នុងប្រវត្តិសាស្ត្ររាប់ពាន់ឆ្នាំមុនរបស់វាក៏ថាបាន។ ពាក្យថា លួច​ជារឿយ​ៗជា​ធម្មតាត្រូវបានគេនិយាយបែបនេះ។ ខណៈនោះដែរ ហាងលក់​វត្ថុឡាយឡុង ឈ្មោះ Christie’s ក៏ទទួលបានពីភ្នាក់ចែកចាយ Spinks ក្នុងឆ្នាំ១៩៩៣ ហើយអះអាងថា ឯកសារប្រភពដើមនៃចម្លាក់នៅឆ្នាំ១៩៧៥ លែងមានទៀតហើយ។ថ្វីបើខ្វះ​ចន្លោះ​នៃ​ព្រិត្តិ​ការណ៍​​ក៏ពិតមែន ប៉ុន្តែ​ ភាពជាម្ចាស់នៃចម្លាក់នេះ​ពិតជា​ស្រប​​ច្បាប់​​ក្រោម​​ច្បាប់អន្តរជាតិ។ តើមួយណានាំយើងទៅរកសំណូរត្រឹមត្រូវនៃបញ្ហានេះ។

តើអ្នកណាគួរតែជាម្ចាស់សិល្បៈប្រវត្តិសាស្ត្រនេះ?

តាម​ឧត្តមគតិ​និយមឆ្លើយថា គឺមនុស្សជាតិប៉ុន្តែយ៉ាងណា​សុបិន្តនេះ​មិនបាន​គិត​សោះ​​អំពី​ផលលំបាកខណៈយើងនឹងរកឃើញនៅខាងក្រោមនេះ។ គោលដៅផ្ទាល់ខ្លួនរបស់ខ្ញុំ គឺដើម្បី​សម្បត្តិទ្រព្យប្រវត្តិសាស្ត្រជាប្រយោជន៍ប្រើប្រាស់ដល់អ្នកគ្រប់គ្នាដែលត្រូវការគោរពពួកវា ថែរក្សាពួកវា អោយតម្លៃពួកវា និងរៀនសូត្រអំពីវា ប៉ុន្តែទស្សនៈបែបនេះ នឹង​មិនធ្វើ​អោយ​ខ្ញុំឆ្លងកាត់ទ្វាមុខនៅឯគ្រប់វិទ្យាស្ថានសាធារណៈរបស់ពិភពលោកដែលគ្រប់គ្រងសម្បត្តិទាំងនេះឡើយ។(គឺអោយខ្ញុំបានត្រូវតែទៅដល់ការប្រមូលទិញវត្ថុឯកជនប៉ុណ្ណោះ)។

ក្រុមយើងភាគច្រើនមានវាសនាគ្រប់គ្រាន់ក្នុងការរស់នៅក្នុងសង្គមសេរីភាព។​ យើងអាចទិញ លក់ និងធ្វើជាម្ចាស់ទ្រព្យបុគ្គលដោយស្របច្បាប់។ ច្បាប់ដែលការពារបេតិក​ភ័ណ្ឌបាន​ជម្រុញ​អោយមានការពិចារណាពីទសវត្យមុនៗ ហើយពួកគេក៏នៅតែបន្តធ្វើ។ (អរិយស្ត្រី​នោះ​បាន​បន្ថែមថា) ប៉ុន្តែព្រិត្តិ​ការណ៍​នៅ​តែ​ធ្វើអោយអ្នក​ប្រមូលទិញ​វត្ថុបុរាណច្រើន​រាប់មិនអស់​ទទួល​បាន​​នូវ​សិទ្ធស្របច្បាប់​ ហើយសារមន្ទីរសម្រាប់សាធារណជន​ក៏ចាប់តាំងពីគ្រា​ដំបូងនោះ​មក​ផងដែរ។ តើគេមិនមានសិទ្ធទេឬក្នុងដាក់តាំងបង្ហាញ​ ប្រើប្រាស់ និងលក់ទ្រព្យ​ផ្ទាល់​ខ្លួន​របស់​គេខណៈគេយល់ឃើញថាត្រឹមត្រូវ?​

សូមយើងធ្វើការពិចារណានូវសំណូរដ៏ពិបាកមួយចំនួនដែលបានលើកឡើងដោយសាព៌តមានថ្មីៗនេះ។

១.​តើរដ្ឋាភិបាល ឬអង្គភាពឯកជនមួយ អាចសម្រេច​វាយ​កម្ទេច​សំណង​ដែលមាន​អាយុ​យូរ​ឆ្នាំបាន​ទេ? សំណងនេះ​មាន​នៅគ្រប់​ទីក្រុង និងកើតមានឡើងជារៀងរាល់ថ្ងៃ នៅជុំវិញ​ពិភពលោក។ សង្គមប្រវត្តិសាស្ត្រជួនកាលប្រមូលទុកជាជំរុំមួយ។​ ពេលខ្លះគេក៏មិន​អាច​ប្រមូលទុកបានដែរ ព្រោះតែគេយល់ឃើញមានការប៉ះ ពាល់ និងចង្រៃ ។ ជាក់ស្តែង (Buddhas of Bamiyan ចម្លាក់បូជនីយកិច្ចសតវត្យទី៦ នៃរូបព្រះ​ពុទ្ធិទ្រងឈរ​បានឆ្លាប់​ជាប់​នឹងភ្នំនៃជ្រលងភ្នំ Bamiyan ក្នុងតំបន់ Hazarajatផ្នែកកណ្តាលនៃប្រទេសអាហ្គានិស្ថាន មាន​រយៈ​កម្ពស់២៥០០ម៉ែត្រ ត្រូវ​បាន​ក្រុម​តាលីបានដាក់រំសេវ​បំផ្ទុះកំទេច​ចោលក្នុងឆ្នាំ២០០១។ តើរដ្ឋា​ភិបាល​​នោះមាន​សិទ្ធិសម្រេចឬទេ? តើប្រជាជនទាំងនោះមានសិទ្ធឬទេ? ហើយ​តើអ្នក​ជា​នរណា​​ក្នុងការ​ពិចារណានេះ? តើអ្នករស់នៅទីនោះដែរឬ?

២.​ តើរដ្ឋាភិបាល ឬអង្គភាពមួយអាចបំផ្លាញអ្វីមួយដែលបំពាន​ឬប្រមាថដល់​តម្លៃសាសនា​របស់​គេបានទេ?​ តើសេរីភាពក្នុងការសំដែងមតិទៅដល់ណាហើយ? អត្ថបទវិទ្យាសាស្ត្រ Yale ធ្វើការពិភាក្សាពីការបំផ្លាញចម្លាក់ព្រះនៅ Maldives ប៉ុន្តែក៏បញ្ជាក់ផងដែរថា អ្វីៗមិនខុសពី ការបំផ្លាញជាប្រព័ន្ធដល់គ្រប់ព្រះវិហារ Henry VIII នៅប្រទេសអង់គ្លេស, Wales និង Ireland ។ នៅក្បែរផ្ទះរបស់ខ្ញុំនៅ Sarasota Florida ការជជែកគ្នាបានធ្វើឡើងអស់ជា​ច្រើនខែអំពីការលុប​ចោលផ្ទាំងលើជញ្ជាំងដែលគំនួរអាចលើកទឹកចិត្តអោយក្មេងស្ទាវមានអំពើហឹង្សា។
សកម្មភាពការគ្រប់គ្រងនិងការបំផ្លាញវត្ថុបុរាណបានកើតឡើងគ្រប់ពេល។ មកទល់ថ្ងៃទី៦ ខែមេសា ម្ចាស់ផ្ទាំងថ្មស្ទាក់ស្ទើរក្នុងការ​ជ្រើសរើសដើម្បីគូររូបសិល្បៈដោយហេតុ​ថាមាន​ភាព​​ចម្រូង​​ចម្រាស់។ វាចារណកថា របស់លោក Denise Kowal នៅ Sarasota Herald Tribune បានអធិប្បាយថា ប្រធានព្រិត្តការណ៍ Sarasota Chalk Festival គឺជាអ្នកនាំអ្នកសិល្បៈ​ទៅកាន់ទៅក្រុង។ គំនួរលើជញ្ជាំងគឺជាកាលានុវត្តន៍​ភាពសម្រាប់​ការ​លូត​លាស់
៣.​ តើក្រុមឯកជនអាចប្រើប្រាស់មូលនិធីរបស់ខ្លួនដើម្បីជួសជុលនិងរក្សាទុកសម្បត្តិ​ប្រវត្តិ​សាស្ត្រ​​​ដែល​ត្រូវបានម្ចាស់ដើមបោះបង់ចោលរាប់រយឬរាប់ពាន់ឆ្នាំទេ? និយាយអោយ​ស្រួល​ស្តាប់​ទៅ​​ តើ​គ្រប់វត្ថុ​ទាំងអស់ពិតជាកម្មសិទ្ធចំពោះអ្នក​ដោយគ្រាន់តែគិតថាជា​ម្ចាស់​ស្រប​​ច្បាប់​​នោះ​មែន​ទេ? តើអ្នកណាជាកម្មសិទ្ធលើពួកវាកាលពីមុន? ការរុករក​នាវា ​Odyssey នៅ Tampa Florida ក៏បាន​ទទួលមេរៀនដ៏ជូចត់ដែល សំណួរ​ទាំង​នេះអាច​ត្រូវគេ​ឆ្លើយ​ដោយ​បំពាន។​ Odyssey ជានាវា​ដែល​បាន​លិច​បាត់ចូល​ទៅក្នុងទឹក​នៅឈូងសមុទ្រ​ប្រទេស​​ប៉ូទុយ​ហ្កាល់ បានចំណាយ​ការងារជាច្រើន​ឆ្នាំដើម្បី​​រក​មើលនិងសង្គ្រោះ​ ។​ វាបានទុកចោល​ក្នុង​ជម្រៅ​ទឹក១៧០ ហ្វីត ដែលគេមិនបានដឹង ហើយមិនដែល​បានជួប​អស់រយៈ​ពេល ២សតវត្យ។ ដោយ ចំអកឡកឡើយ កម្មករ​ជាទាសកនៅប្រទេស ប៉រូ បានជីក​កកាយយកប្រាក់ និង​មាសនោះ​។ ជាការពិតប្រទេសប៉រូ នៅសតវត្យទី១៦​គ្រប់គ្រងដោយប្រទេស Spanish ខណៈ​ដែលអ្នក​ផ្សងព្រេងទាំងនោះត្រូវគេធ្វើ​ទុក្ខបុកម្និញ​អរិយ​ធ៌មយ៉ាងព្រៃផ្សៃដោយបាន​ស្វះស្វែង​ទាម​ទារ​​ ម​ក​វិញនូវ ទឹកដី អំណាច និងរតន​សម្បត្តិរបស់ខ្លួន។ ប៉ុន្តែចំពោះ​ច្បាប់​សហ​រដ្ឋ​អាមេរិកបានចែងថា ភាពជាម្ចាស់​ក្នុងរយៈពេល២០០ឆ្នាំ គឺគ្រប់​គ្រាន់អាចរឹបអូស​យក​ទ្រព្យ​សម្បត្តិអោ​យម្ចាស់ដើមវិញបាន។ ៤០០​ឆ្នាំទើបមិនអាច។ តុលាការបានសម្រេចប្រឆាំង នាវា Odyssey ហើយ​បានប្រគល់វត្ថុ​បុរាណនេះ​ទៅអោយ​ប្រទេស អេស្ពាញវិញ ហើយសេចក្តី​ប្រកាសរបស់ប្រទេសប៉េរូត្រូវបានទាត់ចោល។ ផ្ទុយ​ទៅវិញ កាក់មាស​ និងការស្រោចស្រង ជាទូទៅបំផ្លាញភស្តុតាងបុរាណ​វិទ្យាដែល​មាននៅ​កន្លែងនាវាដែលលិចក្នុងទឹកនោះ។ ខ្ញុំបានយក​សិក្ខាសិលា​លិបទឹក​ដើម្បី​ស្រាវជ្រាវ​បុរាណ​វិទ្យា​នៅកន្លែងសំពៅលិចនៅ Florida ហើយខ្ញុំមាន​សិទ្ធិពិភាក្សាជ្រើស​រើសប្រធាន​បទនេះ​ជាមួយ George Bassប្រធាន​ក្រុមបុរាណ​វិទូផ្នែកក្រោមទឹក។ ខ្ញុំពិតជាជំទាស់​ចំពោះ​ការបំផ្លាញ​ប្រវត្តិសាស្ត្រទាំង​ឡាយណា​ដោយ​លក់​ដូរ​ដើម្បីយកលោហៈមានតម្លៃក្នុង​ដីនិងនៅ​ក្នុងសមុទ្រ។ ប៉ុន្តែក្នុងករណីនេះ នាវា Odyssey នៅតែប្រមូល​បាន​ទិន្នន័យបុរាណ​វិទ្យាជា​បន្តបន្ទាប់ពីកន្លែងរបស់វា​ ហើយវាសមហេតុ​ផល​បំផុត​ដើម្បីសួរថា តើពេលណា​និង​របៀបណា​ដែលក្រុមបុរាណ​វិទូបាន​ជីកគាស់​ដោយប្រុង​ប្រយ័ត្នក្នុងជម្រៅជាង៥០០ម៉ែត្រ? វាទំនងដូចជាយើងអាចរៀនសូត្រច្រើនពីរូបថតនៅវានា Odyssey  ផែនទីតំបន់លំអិត និងវត្ថុ ដែលរកឃើញកាលពីមួយពាន់ឆ្នាំមុន។លើសពីនេះទៀត​យើងនឹងអាចដឹងប្រសិនបើ​កន្លែងនោះគេមិនដែលបានជួប។ទទួលខុសត្រូវលើវត្ថុយក​បាននោះ​ បច្ចុប្បន្នភាព​ បានធ្លាក់ទៅលើប្រទេស​អេស្ពាញ​ដើម្បីអោយជម្រុញនិងអប់រំយើង​ទាំអស់គ្នា។ សាកលលោក​កំពុងសម្លឹងមើល។
៤. តើប្រជាជនក្រីក្រមានសិទ្ធិឬទេដើម្បីសង្គ្រោះ​ដោយទទួលយកវត្ថុដែលគេ​បោះបង់ពី​ទី​សា​ធារណៈនោះ?​ ខ្ញុំបានសសេរបទពិសោធន៍ផ្ទាល់ខ្លួនដ៏ជូចត់របស់ខ្ញុំជាមួយរឿងនេះនៅ បឹង មាលាក្នុងអត្ថបទ មរណភាព នៃអប្សរាDeath of an Angel.”
មានឧទាហរណ៍យ៉ាងច្រើនរាប់មិនអស់។ នឹងនៅមានរាប់មិនអស់ទៀត។ ស្ថានភាពនិមួយៗ​ខុស​ៗគ្នា។ ត្រូវនិងខុសតែងតែកំណត់មិនបាន ហើយជាការពិត វាមិនដែល​បង្ហាញពីស្ថាន​នីមួយ​ៗខុស​គ្នានោះឡើយ​ដូចគ្នាទៅក្រុមប្រឆាំងដែលមិនយល់ព្រម។ បែរទៅរកឆ្នាំ២០០៨វិញ ខ្ញុំ​បាន​ទិញរថយន្តប្រើប្រាស់ស្រប់ច្បាប់មួយគ្រឿង។ ប៉ុន្តែតើយ៉ាង​ម៉េចទៅវិញ​ប្រសិនម្ចាស់ដើម (ឬរោង​ចក្រ ឬប្រទេសដែលដំឡើងរយន្តនោះ) ព្យាយាម​យកវាថាជាកម្មសិទ្ធ ដោយសារតែខ្ញុំបានចត​ទុកវា​ចោល​យូរពេកខ្ញុំធ្វេសប្រហេសទុក​ចោលពួកគេចង់ដឹងពីឡាន​នោះវា​ជា​កម្មសិទ្ធនៅកន្លែងដើម?​ បែបនេះ ខ្ញុំពិតជាមិនអាចនិយាយថា ខ្ញុំនឹងសប្បាយ​បំផុត​នោះឡើយ។ ប៉ុន្តែមាន​ដំណោះ​ស្រាយ​ជាច្រើន​ចំពោះបញ្ហាទាំងអស់នេះ... គឺដូចគ្នា​ទៅ​នឹង​ជម្លោះ​មនុស្សទូទៅផងដែរ ដោយ​សារមាន​​ការទំនាក់​ទំនងគ្នា មានការយល់ចិត្តគ្នា និងមានប្រាស្រ័យ​គ្នាតាមការទូត។ សំណាង​ល្អ រួមផ្សំនៃកត្តាទាំងអស់នេះ អាចនាំ​ដល់ដំណោះ​ស្រាយមួយ​ចំពោះ​ភាពអល់ឯក​ក្នុងការ​លក់ចម្លាក់​នៅ សារមន្ទីរ Sotheby ។​
អ្នកប្រមូលទិញចម្លាក់ដែលជាអ្នកចូលរួម
ចំនុចរសើបនៃវប្បធ៌មដែលថាតើអ្នកណាគួរតែជាម្ចាស់ចម្លាក់ប្រវត្តិសាស្ត្រនោះគឺជា​គំនិត​ថ្មី​មួយដ៏យុត្តិធ៌មបំផុត។ ខណៈបានកត់សំគាល់ថាមនុស្ស​ខាងលើមាន​សិទ្ធិទទួល​បាននូវ​សម្បត្តិ​ឯក​ជន។​ នេះបានអូសបន្លាយពេលវេលាយ៉ាងយូរ។ មនុស្សគឺជាប្រភេទ​អំបូរលោភ​លន់។​វាមានតម្លៃគួរអោយកត់សំគាល់ដែលម្ចាស់កម្មសិទ្ធិខ្លះក្នុងចំណោមអ្នកទទួលសិទ្ធិជាម្ចាស់កម្មសិទ្ធជោគជ័យ( មានក្នុងចិត្តរបស់ខ្ញុំគឺ Rockefeller, Carnegie, Warren Buffett and Bill Gates )​បានបង្ហាញខ្លួនផងដែរថា ជាអ្នកប្រគល់ដ៏សប្បុរសបំផុតអោយយើង​ ហើយអ្នកប្រមូល​ទិញសិល្បៈមួយចំនួនទៀតក៏បានបង្ហាញខ្លួនតាមមធ្យោបាយនេះផងដែរ។ ក្រោយពីជីវិត​ជា​អ្នក​តាមប្រម៉ាញ់ដ៏សកម្មម្នាក់ ដោយមមៃគិតតែការប្រមូលទុក​ និងព្យាយាម​រក្សាទុក នូវវត្ថុ​ដ៏កម្រនេះ ពួកគេភាគ​ច្រើនបានបញ្ចប់ការប្រមូលទិញរបស់ពួកគេ​ដោយផ្តល់​ជាមូល​និធិ​ប្រគល់ជូន​​​ទៅអោយវិទ្យាស្ថានសារធារណៈ។
ក្នុងពិភពសិល្បៈខ្មែរ លោក Douglas Latchford សហនិពន្ធជាមួយប្រវត្តិវិទូសិល្បៈ លោក Emmy Bunker បានសសេរសៀវភៅចំណងជើង “Adoration and Glory” គឺជាឧទាហរណ៍មួយ។ លោកបានផ្តើមប្រមូលវត្ថុសិល្បៈខ្មែរតាំងពី៥៦មុន(ឆ្នាំ១៩៥៦)។ ជា​ច្រើនឆ្នាំមកនេះ លោក និងមិត្តភក្តិរបស់លោក បានចូលរួមថវិកាជាមួយសារ​មន្ទីរ​ជាត់របស់​ប្រទេសកម្ពុជា។ ពិសេសជានេះទៅទៀត លោក គឺជាអ្នកផ្តល់វត្ថុសិល្បៈច្រើន​ជាងគេអោយ​សារមន្ទីរនេះ។​ តំបូងឡើយ មានអ្នកប្រមូលវត្ថុសិល្បៈម្នាក់ទៀត​បានព្យាយាម​ជួយ​ដោះ​ស្រាយ​ពីស្ថានភាព​ជាប់គាំងនៃចម្លាក់ប្រាសាទកោះកេរនៅសារមន្ទីរ Sotheby’s

កំឡុងទសវត្យឆ្នាំ១៩៧០ បណ្ឌិត Dr. István Zelnik ដែលបម្រើការងារជាអ្នកការទូតហុងហ្ការី នៅកម្ពុជា ឡាវ នឹងវៀតណាម។ ក៏ដូចជាអ្នកប្រមូលវត្ថុសិល្បៈដែលពេញចិត្តធ្វើផ្សេងទៀត​ផងដែរ។ លោក បានប្រើប្រាស់លុយផ្ទាល់ខ្លួនរបស់លោកជាទុនលើសៀវភៅ វត្ថុបុរាណ និងការងារសិល្បៈជាច្រើនទៀត។ ដោយស្រលាញ់សិល្បៈ និងចង់ដឹងអំពីចម្លាក់ដែល​លោក​បានរក​ឃើញ លោកក៏បានស្វះស្វែងជាបន្តបន្ទាប់ បន្ទាប់ពីបានប្រឹក្សាជាមួយក្រុមជំនាញ​សំរាប់សារ​មន្ទីរ និងក្រុមបុរាណវិទូនៅជុំវិញពិភពលោក។​ នៅឆ្នាំ២០១១ សុបិន្តរបស់លោកបានទទួលជោគជ័យយ៉ាងខ្លាំងដោយបានបង្កើតសារមន្ទីរមួយនៅ Budapest ប្រទេសហុងហ្ការី ឈ្មោះ the Zelnik István Southeast Asian Gold Museum

ក្នុងចម្លើយទៅការសារព៌តមាន បណ្ឌិត Dr. István Zelnik បានបញ្ជាក់ពីចំណាប់​អារម្មណ៍​ទិញយករូបចម្លាក់ដើម្បីផ្តល់វាអោយទៅប្រទេសកម្ពុជាវិញ។​ នោះនឹងជាដំណោះស្រាយស័ក្តសិទ្ធ ការទូត និងទង្វើរសប្បុរសមួយក្នុងពិភព​ដ៏ស្មុគ​ស្មាញរបស់យើង។ ម្ចាស់នឹងត្រូវបានប៉ះប៉ូវសម្រាប់ទ្រព្យសម្បត្តិឯកជននេះ ពេល​វេលា​ដ៏ច្រើន និង ចំនួនប្រាក់ដ៏សន្ធឹកសន្ធាប់​ នឹងមិនត្រូវខ្ជះខ្ជាយលើវិវាទផ្លូវច្បាប់នេះឡើយ ហើយប្រជាជន ដែលគោរពសសើរលើសិល្បៈរបស់ប្រជាជាតិខ្មែរអាច មើលឃើញភ្លាមៗ នូវផ្លាក់​បញ្ជាក់ពីការបង្កើត​ឡើងលើទឹកដីដើមរបស់វា។
បច្ចុប្បន្ន ករណីនេះ បានចូលជាវិវាទដែលការស្នើរសុំរបស់លោកត្រូវបានគេជំទាស់។​ប៉ុន្តែទស្សនៈ​នៅតែប្រើការបាន។ ខ្ញុំសូមលើទឹកចិត្តលោក Latchford និង ក្រុមប្រមូល​វត្ថុបុរាណ​សប្បុរសដទៃទៀត អោយបន្តចែករំលែក​ចម្លាក់វត្ថុពេញចិត្តបំផុតរបស់​ពួកគេនេះ​ជាមួយ​​ពិភព​លោក។

តើចម្លាក់បងប្អូនប្រុសភ្លោះអាចជួបគ្នាវិញទេ?

ដោយបញ្ចូលទៅក្នុងអត្ថបទនេះ ខ្ញុំក៏បានទំនាក់ទំនងលោក Simon Warrack សុំយោបល់​ថ្មីៗរបស់លោក អំពីភាពជាម្ចាស់នៃសិល្បៈប្រវត្តិសាស្ត្រនេះ។
នេះគឺជាអ្វីលោក​បានមានប្រសាសន៍ៈគំនិតនៃភាព​ជាម្ចាស់​អាចផ្តើមទៅខុសខណៈ​គិតថា​វត្ថុបុរាណ​ទាំងអស់នេះសំខាន់។ វាមានតម្លៃ និងមានប្រយោជន៍​នៃចម្លាក់មួយ​ដែលគួរ​ត្រូវ​គិតទុកមុនជាជាងថា​វាជារបស់​អ្នកណា។
សំណូរពិត​ប្រាកដ​​​គួរតែ​ផ្តោតអំពីវត្ថុនោះ សូមកុំផ្តោតថាវាជារបស់អ្នកណា។​តើចម្លាក់ដែល​មានតម្លៃបំផុតនោះនៅកន្លែងណា? តើវាដែលគេអោយតម្លៃបំផុតនៅកន្លែងណា? តើវាដែល​គេស្គាល់​ច្បាស់នោះនៅកន្លែងណា? តើវាដែលគេអភិរក្សបំផុតនោះនៅកន្លែងណា?

អ្នកដែលជាម្ចាស់ចម្លាក់គួរតែជាជនទីពីរ។ ខណៈដែលសហការី​របស់ខ្ញុំម្នាក់បាន​កត់​សំគាល់ ចម្លាក់ជាច្រើនមិនចាំបាច់ទេពីព្រោះពួកវាស្ថិតនៅក្នុងសារមន្ទីរ។​ប៉ុន្តែពួកវាចាំបាច់ត្រូវក្នុង​សារមន្ទីរ​។ ចម្លាក់ខ្លួនវាគឺជាកត្តាសំខាន់ ហើយមិនសំខាន់ឡើយចំពោះសារមន្ទីរដែលមានវា។
បន្ទាប់ពីបានជួបជើងទម្រពីរដែលគ្មានរូបចម្លាក់កាល៧ឆ្នាំមុន ជាការពិតចម្លាក់ប្រាសាទកោះកេរទាំងពីរនេះអាចកត់សំគាល់បាន។ បច្ចុប្បន្ន លទ្ធភាព​ដែល​មាន​គឺធ្វើយ៉ាងណាពួកវាត្រូវយកមកដាក់ផ្គុំវិញនៅថ្ងៃណាមួយ។
ភ្លាមៗខ្ញុំបានទូរស័ព្ធទៅឯកឧត្តម Hab Touch ដើម្បីសុំយោបល់ពីលោកលើបញ្ហានេះ។ លោមានគំនិតសុទិដ្ឋិនិយល្អ​ ប៉ុន្តែបានកត់សំគាល់ថា មិនមានការយល់ព្រម និងការពិភាក្សា​បានកើតឡើនៅដំណាក់ដំបូងឡើយ។ ទោះជាយ៉ាងនេះក៏ដោយ ប្រទេសកម្ពុជា​ត្រៀមរួច​ជាស្រេចនូវទីតាំងសុវត្ថភាព សមរម្យយ៉ាងហោចណាស់ពីរ​ទីតាំងដែល​បំណែក​ចម្លាក់​នោះ​ត្រូវ​គេកំណត់ការយកចិត្តទុកដាក់។ ជាក់ស្តែងគឺនៅក្នុងសារមន្ទីរជាតិ​ ប៉ុន្តែបើតាម​គម្រោងនឹងត្រូវគេសងសារមន្ទីរ​មួយនៅព្រះ​វិហារផងដែរជាខេត្តតែ​មួយដែលប្រាសាទ​កោះកេរតាំងនៅ។ នៅទីនោះ សារមន្ទីរគឺជាទ្វារចូលទៅកាន់ តំបន់កេរដំណែរពិភពលោក ហើយចម្លាក់​ទាំងអស់នេះ អាចធ្វើជាមជ្ឃមណ្ឌលដ៏ប្រណិត​សម្រាប់ទេសចរ​មកពីជុំវិញ​ពិភព​លោក។ លោក Simon បញ្ចប់ដោយបញ្ជាក់លើយក​ទស្សនៈ​ចេញពី​សៀវភៅអ្នកណាជាម្ចាស់បុរាណកាល Who Owns Antiquity ដែលនិពន្ធដោយលោក James Cuno ។ លោក Cuno សង្កេតឃើញថា សារមន្ទីរជាតិគឺជា​កន្លែងប្រមូលយក​វត្ថុពីជុំវិញ​ពិភពលោក​បម្រើសាសនាធិប្បាយនិងទទួលភ្ញៀវអរិយជនគ្រប់ជាតិសាសន៍ ខណៈសារមន្ទីជាតិស្ថិតនៅក្នុងប្រទេសនេះខ្សត់ទ្រព្យបម្រើនូវសិល្បៈតំបន់កំណើតដែលទាក់ទងនឹងប្រវត្តិសាស្ត្ររបស់ខ្លួន។ លោកបានស្នើរយោបល់ថា ការផ្លាស់ប្តូរនៃសិល្បៈសាកល នឹងជាទឹសដៅល្អ​ឆ្ពោះទៅមុខ។ ក៏ជាការល្អផងដែរ សម្រាប់ក្មេងៗនៅ Pasadena ដើម្បីទទួលយកបទពិសោធន៍សិល្បៈកម្ពុជា។ តើវានឹងមែនជាការល្អទេឬសម្រាប់ក្មេងៗកម្ពុជាបានឃើញជ្រុងនៃប្រវត្តិសាស្ត្រអាមេរិក? ឬបានឃើញវត្ថុដែលបង្កើតឡើងរបស់ប្រទេសក្រិច អីហ្សីប និង មីស៊ិកូ ។ល។?
ដោយមានការទំនាក់ទំនង ការយល់ចិត្ត និងទំនាក់ទំនងការទូត យើងទាំងអស់គ្នា​អាចមានពន្លកនិងរៀនសូត្រ។

អំពីលោក Simon Warrack
លោក Simon Warrack ជាអ្នកអភិរក្សថ្មសិលាបានធ្វើការលើសំណងជាច្រើន នៅទូទាំងអ៊ឺរ៉ុប រួមមាន សំណង Venice’s Ducal Palace, Rome’s Trevi Fountain and Forum of Trajan, និង  the Cathedral of Bourges ក្នុងប្រទេសបារាំង។

ក្នុងឆ្នាំ១៩៩៣ លោកបានចាប់យក​ជំនាញរបស់លោកវិញ​ត្រឡប់មកអាស៊ី​ធ្វើការជា​អ្នក​អភិរក្ស​​​ប្រា​សាទព្រះគោរបស់ប្រទេសកម្ពុជា។ ក្នុងឆ្នាំ១៩៩៥ លោកបាន​ផ្តើមការងារ​នេះអស់ជាងកន្លះទសវត្យជាមួយគម្រោងអាល្លឺម៉ងសម្រាប់ការអភិរក្សអប្សរាដែលមើលថែផ្នែកពុកផុយ នៃប្រាសាទអង្គរវត្តវដែលជាប្រាសាទនៅសតវត្យទី១២។ លោក Warrack ជួយបង្កើត​កម្មវិធីជាច្រើនសម្រាប់ការបណ្តុះបណ្តាលការអភិរក្សសិលា រួមមាន សិក្ខាសាលា​សម្រាប់សិស្សនៅព្រះវិហារ។