គ្រប់យ៉ាងបានធ្វើកន្លងមកវាពិបាកនឹងបកស្រាយណាស់។ ចំពោះបង បងតែងបានប្រាប់អូនថា
បងស្រលាញ់អូនដោយសារតែការអាណិតតែម្យ៉ាងគត់។ក្តីអាណិតនេះបានឈានដល់ស្នេហាកំពូលមួយ។ទាំងអូនទាំងបងតែងតែឆ្ងល់និងមិនដឹងថាតើវាមកពីមូលហេតុអ្វីឡើយ។
គ្រាមុននេះ អូនស្អប់បងណាស់ ព្រោះបងគឺជាមនុស្សស្រីច្រើន។ ប៉ុន្តែមិនដឹងយ៉ាងម៉េចទើបអូនស្រលាញ់បង។
នេះបើតាមអូនប្រាប់បង។ មែន! បងក៏ព្យាយាមយកឈ្នះចិត្តអូនអោយខានតែបានផងដែរ។ ក្រោយពីយើងស្រលាញ់គ្នាមក បងបានកំណត់ចិត្តខ្លួនឯងច្បាស់ណាស់ ថានឹងរក្សាសន្យាចិត្តស្មោះចំពោះអូន។
ផ្ទុយទៅវិញ អូនវិញទេដែលតែងតែមិនជឿលើបង។ បងមិនដែលប្រកាន់នឹងអូនទេ។
អូនចូលចិត្តចំណាយពេលនិយាយទូរស័ព្ទ និងរករឿងឈ្លោះមិនចេះចប់។ ដោយក្តីស្រលាញ់
និងអាណិត បងនៅតែស៊ូទទួលយកទាំងលំបាក។ អូនគិតទៅមើល! អូនថាប្រច័នបង តែអូនវិញ
បែរជានិយាយទូរស័ព្ទជាមួយប្រុសនៅហ្នឹងនៅមុខបងជារៀងរាល់ថ្ងៃ។ បងពិតជាមិនយល់ទេ។
រាល់ខែបងត្រដរស់ព្រោះតែអូន។ បងបានរំលែកប្រាក់ដែលបងមានទៅអោយអូនទុកចាយវាយជារៀងរហូត។
បងតែងតែគិតថា បងសមនឹងទទួលយកអូនព្រោះជាព្រហ្មលិខិត ហើយសូមតែម្យ៉ាងគត់គឺអោយអូនមានចិត្តស្មោះចំពោះបង។
ត្រូវទេ! អូនប្រាប់បងថា អូននេះស្មោះនឹងបងហើយអូនទូរស័ព្ទទៅគេ គឺគ្រាន់តែនិយាយលេង
ប៉ុណ្ណោះ។ គ្រប់យ៉ាងបងខំរស់ទាំងញញឹមព្រោះមិនចង់អោយគេដឹងរឿងយើងពិត។ អូនតែងតែចោទបងថាបងនេះជាបុរសពាក់ស្រោមមុខ
ព្រោះអូនគិតថាបងស្រលាញ់នារីផ្សេងដែលអូនស្អប់បំផុត។ អូនថាអូនស្រលាញ់បងណាស់។
អូនយំរាល់ថ្ងៃព្រោះអូនស្រលាញ់បងពេក។ បងក៏អាណិតអូនណាស់ដែរ។ ប៉ុន្តែគ្រានេះ អ្វីៗបានសអោយបងឃើញច្បាស់ដោយហារលែងចេញ។
តាមពិតអូនវិញទេដែលពាក់ស្រោមមុខ។ ពេលបងឈឺសូមអោយតែអូនកោសខ្យល់អោយបង
តែអូនខ្លាចអ្នកដទៃគេដឹងថាអូននឹងបងមានទំនាក់ទំនងជាមួយគ្នា។ អូនមិនដែលខ្វល់ចំពោះបងសូម្បីតែបន្តិច។
បងយល់ថារឿងយើងពេលនេះគួរតែចប់ហើយគឺ ចប់ហើយរឿងយើង។ សូមជូនពរអោយអូនបានជួបប្រុសម្នាក់ដែលអូនតែងតែទូរស័ព្ទនោះមានចិត្តស្មោះទៅចុះ។
ធ្វើម្តេចបងគឺជាមនុស្សដែលគ្មានតម្លៃចំពោះអូន ។ កន្លងមកគឺមានប្រាក់ដែលយកពីបងទេដែលមានតម្លៃសម្រាប់អូន។
បងពិតជាខកបំណងយ៉ាងខ្លាំងជាទីបំផុត។
ត្រពាំងរូង ថ្ងៃ១១ ខែតុលា ឆ្នាំ២០១២
ពីបងបុរសឈឺគ្មានអ្នកមើលថែ
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
No comments:
Post a Comment