ការសិក្សាថ្មីនៅប្រាសាទបុរាណធ្វើការវិភាគលើរូបស្ត្រី
ស្ត្រីនៅអង្គវត្តមានមុខមាត់ផ្សេងគ្នា
ការសិក្សាថ្មីមួយផ្តល់ជាវិបស្សនាប្រវត្តិសាស្ត្រលើរូបចម្លាក់ស្ត្រីនៅប្រាសាទបុរាណ
ប្រែសម្រួលពីភាសាអង់គ្លេសដោយ ទី
ធាវី (សម្រាប់ទស្សនាវដ្តី
កេរដំណែលខ្មែរ)
រក្សាសិទ្ធិគ្រប់បែបយ៉ាងព្រោះអត្ថបទនេះត្រូវបានផ្តល់ជួនតែទស្សនាវដ្តី កេរដំណែលខ្មែរប៉ុណ្ណោះ។ ក្នុងករណីលួចចម្លងនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
រក្សាសិទ្ធិគ្រប់បែបយ៉ាងព្រោះអត្ថបទនេះត្រូវបានផ្តល់ជួនតែទស្សនាវដ្តី កេរដំណែលខ្មែរប៉ុណ្ណោះ។ ក្នុងករណីលួចចម្លងនឹងត្រូវទទួលខុសត្រូវចំពោះមុខច្បាប់។
កញ្ញាSappho Marchal
អាយុ២៣ឆ្នាំ ជាកូនស្រីលោក Henri Marchal
កំពុងត្រួតពិនិត្យការជូសជុលបូជនីយស្ថាននៅអង្គវត្តក្នុងឆ្នាំ១៩២៧។ ខណៈនោះ
នាងបានបោះពុម្ភផ្សាយសៀវភៅស្តីអំពីម៉ូដសក់ សំលៀកបំពាក់ និងគ្រឿងអលង្ការរបស់ស្រ្តី
១៧៣៧ ចម្លាក់នៅលើសសរនិងជញ្ជាំងប្រាសាទអង្គវត្ត។
លោក Kent
Davis, ជាអ្នកស្រាវជ្រាវ
និងជាអ្នកបោះពុម្ភផ្សាយសារព៌តមានDatAsia Press
បានមានប្រសាសន៍ថា រហូតមកដល់បច្ចុប្បន្ននេះ នៅប្រាសាទអង្គរវត្ត ពុំទាន់មាន បុរាណវិទូ
ឬប្រវត្តិវិទូណាម្នាក់ បានឆ្ងល់ពីមូលហេតុដែលចម្លាក់មនុស្សមានទំហំស្ទើរប៉ុនមនុស្សបេះបិទមានឆ្លាក់នៅតាមបូជនីយស្ថានសតវត្យទី១២
និងមូលហេតុដែលរូបចម្លាក់ទាំងនេះសុទ្ធសឹងជានារីពុំមែនជាបុរស។
លោក Davis
បានមានប្រសាសន៍ថា” បើទោះបីជាមានការសិក្សាយ៉ាងយូររយៈពេល១៥០ឆ្នាំកន្លងមកហើយក្តី
ក្រុមជំនាញខ្មែរភាគច្រើនបានអោយតម្លៃនិងពិចារណារូបស្ត្រីលើផ្ទាំងថ្មប្រាសាទបុរាណទាំងអស់ត្រីមតែជាការតុបតែងដើម្បីអោយតួប្រាសាទមានសោភ័ណជាជាងពិចារណាថាជាមនុស្សបែបណានោះ។”“ភ្ញៀវជាច្រើនបង្ហាញការសប្បាយចិត្តខណៈដែលក្រុមជំនាញទាំងនោះបានប្រាប់ពួកគេថារូបចម្លាក់តួខ្លួនទាំងមូលនៃមនុស្ស
ដែលបានឆ្លាក់ផ្គុំគ្នាទាំងលំបាក់នេះបានបង្កើតជាមនុស្សជំនាន់បុរាណបង្ហាញជា’រូបស្រីស្នំធម្មតា(
ស្ត្រីជាព្រះជាយា) បម្រើព្រះមហាក្ស័ត្រនៅឋានសួគ៌’
ប៉ុន្តែទស្សនៈនៃការស្រាវជ្រាវរយៈពេល១៥០មុននេះ មិនសមហេតុផលទាល់តែសោះ។
លោកបានមានប្រសាសន៍ថា មានអ្នកស្រាវជ្រាវម្នាក់
បានសសេរបទនិពន្ធខ្លីមួយរបស់ខ្លួនស្តីអំពីលក្ខណៈស្រដៀងគ្នានៃរូបចម្លាក់មួយចំនួននេះទៅនឹងស្ត្រីកុលសម្ព័ន្ធភ្នំ។
រីឯអ្នកស្រាវជ្រាវម្នាក់ទៀត បានបង្ហាញទស្សនៈរបស់ខ្លួនថាចម្លាក់ទាំងនេះ ក៏មាននិយាយនៅក្នុងរឿងព្រេងបែបទេវកថារបស់ខ្មែរផងដែរ
ប៉ុន្តែមិនមានច្រើនទេ។
នេះជាមូលហេតុដែលធ្វើអោយលោក Davis
ចាប់ផ្តើមការស្រាវជ្រាវរបស់លោកក្នុងឆ្នាំ២០០៥
ហើយជាយថាហេតុលោកបានធ្វើការជួបទំនាក់ទំងជាមួយលោក Peter Sharrock ដែលជាប្រវត្តិវិទូផ្នែកសិល្បៈ
និងលោក Robert McCarthy
ជាបុរាណវិទូ ដែលលោកទាំងពីរនេះបានកំពុងសិក្សាលើរូបចម្លាក់ស្ត្រីទាំងអស់នេះ ប៉ុន្តែពួកគេបានផ្តោតការយកចិត្តទុកដាក់វិភាគតែក្នុងរាជ្យកាលព្រះបាទជ័យវរ្ម័នទី៧
នាសម័យពីរជំនាន់ក្រោយការកសាងអង្គរវត្តប៉ុណ្ណោះ។
ក្រុមអ្នកប្រាជ្ញជាច្រើនសំដៅស្ត្រីទាំងនេះក្នុងរូបចម្លាក់ធំៗថាជាពួកទេវតា
រីឯរូបចម្លាក់ ក្នុងក្រុមចម្លាក់តូចៗថាជា អប្សរាដែលជាក្រុមរបាំ (អ្នកច្រៀង
និងអ្នករាំ) របស់ព្រះ។
លោក Davis
បានរកឃើញចម្លាក់រហូតដល់១៧៩៦ចម្លាក់នៅប្រាសាទអង្គរវត្តដែលបញ្ជាក់ក្នុងការស្រាវជ្រាវរបស់លោកថា
ជាវិសាលភាពនៃការចុះបញ្ជីដែលបានធ្វើឡើងដោយក្រុមអ្នកអភិរក្សជាមួយគម្រោងអភិរក្សអប្សរារបស់អាលីម៉ង។
នៅគ្រានេះលោក Davis បានថតក្រុមនៃរូបចម្លាក់ទាំងនេះ
ហើយយកវាទៅស្នើរសុំដល់ក្រុមនៃសាកលវិទ្យាល័យMichigan State University
នៅសហរដ្ឋអាមេរិក ក្នុងការជួយបង្កើតឧបករណ៍កុំព្យូទ័រដើម្បីវិភាគលើចម្លាក់ទាំងនេះ។
នេះបានជម្រុញអោយការសិក្សាបែបវិទ្យាសាស្ត្រដំបូងបផុតមួយនេះ ត្រូវគេអនុវត្តបានលើរូបចម្លាក់ស្ត្រីប្រាសាទអង្គរវត្តទាំងនោះដែលលទ្ធផលរបស់វា
នឹងត្រូវបានគេបង្ហាញអោយដឹងលើទស្សនវិស័យប្រព័ន្ធកុំព្យូទ័រកាលពីថ្ងៃអាទិត្យនៅក្នុង Istanbul
ឯសន្និសិទ្ធរបស់សមាគម International Association for Pattern Recognition។
លោក Anil
K. Jain ជាសាស្ត្រាចារ្យមួយគ្រប់គ្រងច្រើនផ្នែកនៃសាកលវិទ្យាល័យ
ដែលរួមមាន ផ្នែកវិស្វកម្ម និងវិទ្យាសាស្ត្រកុំព្យូទ័រ ផ្នែកព្រិត្តិការណ៍និងទិន្នន័យនឹងពន្យល់អំពីគំរូវិភាគតាមប្រព័ន្ធកុំព្យូទ័រដែលលោកនិងនិស្សិតពីររូបផ្សេងទៀតរបស់លោកបានអភិវឌ្ឍលើការវិភាគពីលក្ខណៈផ្ទៃខាងលើនៃចម្លាក់ស្ត្រីដែលមាននៅតាមបូជនីយស្ថានប្រាសាទទាំងនោះ។
លោក Jain
និងក្រុមការងាររបស់លោក
បានផ្តោត់ការវិភាគលើការស្រាវជ្រាវដំបូងនេះទៅលើចម្លាក់ទេវតាចំនួន២៥២ចម្លាក់ដែលមាននៅរោងពន្លានៃគោលបុរៈច្រកចូលខាងលិច
(West Gopura)។
ខណៈពួកគេបញ្ជាក់ក្នុងសេចក្តីសង្ខេបនៃការសិក្សាវិភាគរបស់ពួកគេនេះ លោក Jain និងក្រុមរបស់លោកត្រូវគិតដល់ កម្មវិធីមួយក្នុងការប្រៀបធៀបចម្លាក់ទេវតាក៏ដូចជាត្រូវរក្សាទុកចម្លាក់សិលានិងប្រភេទផ្សេងទៀតនៃផ្ទាំងថ្មដែលកម្មវិធីមុនៗមិនលទ្ធភាពបង្កើតឡើង។
ពួកគេបានរចនា ឧបករណ៍វិភាគលើផ្ទៃមុខទាំងស្រុង
និងបំណែកដែលបាក់បែកផ្នែកនៅចន្លោះភ្នែក(ព្រះនេត្រ)
ច្រមុះ(នាសា) និងមាត់(ព្រះឱស្ន) និងលក្ខណៈជាក់លាក់ដូចជាត្រចៀក (សោត) និងចង្កា(ហនុកា)ជាដើម។កម្មវិធីនេះនឹងផ្តល់អោយក្រុមស្រាវជ្រាវផ្សេងទៀតមានឱកាសបត់បែនក្នុងការផ្លាស់ប្តូរលក្ខណៈណាមួយតាមតម្រូវដែលគេចង់បានដើម្បីធ្វើការវិភាគ។
ពួកគេសសេរក្នុងសេចក្តីសង្ខេបនេះថា “ខណៈស្នាមគំនួសផ្ទៃមុខ(ព្រះភក្ត្រ)ខុសគ្នាត្រូវបានបង្ហាញជាសញ្ញា
ក្នុងការសិក្សានេះ យើងបានប្រើប្រាស់៤ចំណែកសំខាន់ៗនៃទម្រង់មុខប៉ុណ្ណោះ(ភ្នែក(ចក្ខុ)
ច្រមុះ(នាសា) មាត់(ព្រះឱស្ន) និងទម្រង់មុខ(ព្រះភក្ត្រ) ដែលស្ថិតក្នុងទាំង៨ក្រុមនៃពួកទេវតា”។
ក្រុមទេវតាទាំងនេះ ដែលរួមផ្សំលក្ខណៈជាក់លាក់អាចឆ្លុះបញ្ចាំងពីលក្ខណៈស្ត្រីដែលរស់នៅជាក់លាក់នៅសម័យអង្គរ
និងព្រិត្តិការណ៍មានទាក់ទងនឹងសាសនាផ្សេងៗគ្នា ដូចជា កម្ពុជាកណ្តាល ឡាវ
ថៃកណ្តាលភាគខាងជើង និងចាំប៉ាដែលបច្ចុប្បន្នជាប្រទេសចិន និងវៀតណាម។
លោក
Sharrock
បានសសេរក្នុងសារអេឡិត្រូនិចថា របាយការណ៍មួយ ក្នុងប្រទេសចិន[ពីឆ្នាំ១៩២៥]
ដែលនិយាយថា មានអ្នករបាំជាស្ត្រីបរទេសចំនួន២០០នាក់បានរាំថ្វាយព្រះពុទ្ធិ
នៅក្នុងប្រាសាទព្រះបាទជ័យវរ្ម័នទី៧ ដូច្នេះ អង្គរវត្តគេគិតថាគឺជាមណ្ឌលអន្តរជាតិមួយនៅគ្រានោះ។
ទោះយ៉ាងនេះក្តី ក្រុមទេវតាទាំង៨ក្រុម គឺដូចគ្នាទៅនឹងស្ត្រីដែលបានរស់នៅទឹកដីអង្គរខណៈដែលប្រាសាទនេះត្រូវបានគេសាងសងហើយពុំទាន់មានគេទៅមើល
។ លោកបានមានប្រសាសន៍ថា ”ទាំងនេះគឺជាលទ្ធផលដំបូងបង្អស់ដែលនិយាយពីការប្រគុំ តន្ត្រីសិល្បៈនិងការចាត់ចែងនៅមុនពេលការ ប្រកាសអ្វីមួយបានធ្វើឡើង។”
បើតាមទស្សនៈរបស់លោក McCarthy លោកយល់ថា ចម្លាក់ទាំងនេះ អាចជាការលើកស្ទួយដែលបង្ហាញពីជីវិតរស់នៅរបស់ស្ត្រីដែលមានតួនាទីជាអ្នកមើលថែប្រាសាទបុរាណទាំងនោះ។លោកបានសសេរនៅក្នុងសារEmail
ទៀតថា”
លទ្ធភាពត្រូវបានទទួល យកធ្វើជាអ្នកមើលថែប្រាសាទ ត្រូវបានយកចិត្តទុកដាក់គឺ
ភាគច្រើនជាស្ត្រីរីឯបុរសមានតិចតួចប៉ុណ្ណោះ។ អាយុនិងទីប្រភពកំណើតដែលស្ថិតនៅក្នុងអាណាចក្រខ្មែរទំនងមិនមែនជាបញ្ហាក្នុងសហគមន៍ទេវតានៃអ្នកមើលថែប្រាសាទបុរាណនោះឡើយ។”
ទាំងលោក Sharrock
និង McCarthy បានយល់ស្របថា
ឧបករណ៍វិភាគតាមប្រព័ន្ធកុំព្យូទ័រនេះ បង្ហាញជាប្រយោជន៍ដែលអាចប្រើប្រាស់បានដ៏ប្រសើរ។
លោក Sharrock
បានមានប្រសាសន៍ថា “នៅក្នុងប្រាសាទអង្គរវត្តនៅថែវខាងលិចផ្នែកខាងក្រៅនៃវិចិត្រសាលនោះ
មានទេវតាដែលតុបតែងព្រះកេសា(សក់)ដោយសម្អិតសម្អាតម៉ូដផ្សេងៗ ហើយនៅខាងក្នុងបរិវេណនៃប្រាសាទធំមានទេវតាដែលមានព្រះភក្ត្រ(មុខ)មាំជាចម្លាក់ធំជាងនេះនិងមានអំណាចដែលតាំងនៅផ្នែកខ្ពស់នៃតួប្រាសាទនិង
ប៉មកណ្តាល។ យើងនៅមិនទាន់យល់នៅឡើយថាហេតុអ្វីបានជាមានភាពខុសគ្នាបែបនេះ។”
លោកបានបន្ថែមទៀតថា “ការស្រាវជ្រាវរបស់លោក
Davis
ជាមួយនឹងកម្មវិធីកុំព្យូទ័រនេះ អាចជួយផ្តល់ជាចម្លើយនូវសំណួរទាំងនោះបាន។”
ខណៈការវិភាគបានពង្រីកទៅដល់លក្ខណៈបន្ថែមដូចជា គ្រឿងសម្រាប់ពាក់លើសីសៈ(ក្បាល)
គឿងអលង្ការ ហត្ថា(ដៃ) និងបាទា(ជើង)
ភាពខុសគ្នានៃរូបចម្លាក់ពីមួយទៅមួយអាចជួយដោះចម្ងល់នៃអាថកំបាំងមិនត្រឹមតែពួកទេវតានៅអង្គរវត្តប៉ុណ្ណោះទេ
ប៉ុន្តែលក្ខណៈពិសេសនៃពួកទេវតាអាចជួយអោយរកឃើញនូវបច្ចេកទេសផ្នែកសិល្បៈ
ដែលអាចនាំទៅរកការពន្យល់នៃជីវិតរស់នៅនៃប្រជាជនដែលមានមុខរបរជាងចម្លាក់។”
លោកមានប្រសាសន៍ថា គោលដៅរបស់លោក Davis គឺដើម្បីបញ្ចូលកម្មវិធីរបស់លោក Jain ទៅក្នុងទិន្នន័យបែបទំនើបនៃរូបចម្លាក់ស្ត្រីដែលមានចំនួន១៧៩៦ចម្លាក់ជាលំអាននៃលក្ខណៈដែលមាន៦៥ចំនុចពិសេសរួមមានទីកន្លែង
លក្ខណៈពិសេស ទឹសដៅត្រីវិស័យ ការរចនាម៉ូដសក់ ការតុបតែងគ្រឿងអលង្ការ
ឥរិយាបទក្នុងការដាក់ដៃអោយសមរម្យ និងគំរូក្នុងការស្លៀកពាក់ដែលមាននៅលើគ្រប់រូបចម្លាក់នីមួយៗ។
បច្ចុប្បន្ននេះ លោកកំពុងតែកែសម្រួលស្នាដៃសៀវភៅមួយមានចំណងជើងថា [កុលធីតានៃប្រាសាទអង្គរវត្ត]ដែលបានចង់ក្រងទស្សនៈនិងការប្រមើលមើលនៃក្រុមអ្នកស្រាវជ្រាវ
ដែលចាត់ទុកថាជាចម្លាក់ទេវតាជាង១០០ឆ្នាំចុងក្រោយនេះ។
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
No comments:
Post a Comment