Monday, June 25, 2012

ការជក់បារី


នៅបច្ចុប្បន្ននេះ ការជក់បារីទោះជាចេតនាពិភពលោកព្យាយាមទប់ស្កាត់យ៉ាងក៏ដោយក៏នៅ តែមានអ្នកប្រព្រិត្តិជក់មិនតិចឡើយ។លើកញ្ចប់បារីត្រុវប្រកាស់ហាមដោយបំរាមជាអក្សរធំៗ គូរអោយគ្រោះថ្នាក់បំផុតដល់សុខភាព។ ត្រុងចំនុចនេះវាធ្វើអោយខ្ញុំចង់លះបង់ វាជាពន់ពេក ទោះជាខ្ញុំមិនជាអ្នកមានជំនាញជក់បារីច្រើនក៏ដោយ។ ប៉ុន្តែការជក់បារីសំរាប់គំនិតផ្ទាល់របស់ ខ្ញុំ ពេលខ្លះក៏អាចមានប្រយោជន៍បន្តិចដែរ។ ជាពិសេសសំរាប់ ពេលណាដែរ ខ្ញុំខ្វល់ខ្វាយនិង កើតទុក្ខ។ ផ្សែងបារីក្នុងជក់បារីវាពិតជា បានធ្វើអោយខ្ញុំអាចសរសេរចេញនូវអ្វីៗគ្រប់ យ៉ាង តាមមនោអារម្មណ៍ដោយអណ្តែតអណ្តូង។ ប៉ុន្តែនេះវាគ្រាន់តែជាផលប្រយោជន៍តិចតួច ប៉ុណ្ណោះ។ មានន័យថាបើសិនជាខ្ញុំមិនជក់ក៏ខ្ញុំនៅតែអាចសរសេរបានដែរ។ ការជក់បារីខ្ញុំនៅ តែពុំទាន់លះបង់វានៅឡើយទេ។ព្រោះពេលខ្លះខ្ញុំមានអារម្មណ៍ការឈប់និងលះបង់ជក់បារី មិនពិបាក់ទេសំរាប់ខ្ញុំ។ប៉ុន្តែភាគច្រើនគឺគិតថា តើខ្ញុំនេះខំរកប្រាក់ដើម្បីអ្វី បើចុងបញ្ចប់ជីវិតគឺ ស្លាប់ដូចគ្នា។ប៉ុន្តែនេះគ្រាន់តែជាការគិតខុសពីគំនិតរបស់ខ្ញុំប៉ុណ្ណោះ។ផ្ទុយទៅវិញខ្ញុំនៅតែមិនអស់ចិត្តថាតើអ្វីបានជាធ្វើអោយចេះបារី។ តើខ្ញុំចេះជក់បារីនេះពីពេលណាមក។ អ្នកខ្លះ និយាយថាមានមនុស្សមួយចំនួនចាប់ផ្តើមទទួលយកការជក់បារីស្របពេលដែលពួកគេមាន វិបត្តិផ្លូវចិត្តដោយសារស្នេហាជាដើម។ ដោយឡែករូបខ្ញុំការទទួលយកការជក់បារីវាដូចគេ និយាយឡើយ។ ប៉ុន្តែវាជាកាលៈទេសៈមួយបានតំរូវអោយទទួលយកដោយមិនដឹងខ្លួន ហើយថែមទាំងមិនដឹងថាការជក់បារីនេះគ្រោះថ្នាក់ប៉ុណ្ណា្ឡឡើយ។នោះគឺថាក្នុងគ្រាដែលខ្ញុំនៅក្មេងនៅឡើយ រូបខ្ញុំគឺជាក្មេងវត្តម្នាក់តែងតែដើរតាមលោក ជាកូនសិស្សអង្គនោះទៅចូលរួម បុណ្យផ្សេងៗ។វាគឺជាទំលាប់អាក្រក់របស់អ្នកស្រុកនៅគ្រានោះដែលតែងតែប្រគេនទ័យទានដល់ព្រះសង្ឃរូមទាំងបារីនេះឯង។ សូមជំរាបថា មានព្រះអង្កខ្លះមិនចេះឆាន់បារីទេ​ប៉ុន្តែ​ក្នុង​ខណៈម្ចាស់បុណ្យប្រគេនហើយចាំបាច់ត្រូវតែទទួលដែលពាក្យព្រះសង្ឃនិយាយថាត្រូវតែ​ទស។ នេះជាមូលហេតុដែលរូបខ្ញុំក៏ដូចជាក្មេងវត្តដទៃទៀតចេះជក់បារី។​​ត្រង់ចំនុចដែរ​ខ្ញុំសូម​និទានពីជីវិតខ្ញុំថា ខ្ញុំចេះជក់បារីតាំងពីខ្ញុំនៅតូចម្លេះ គឺគ្រានោះ លោកតាធីដែលជា អ្នក​បី​បាច់​រូបខ្ញុំ ឬហៅថាជាលោកតារបស់ខ្ញុំ ពេលដែរលោកមកពី​សូមមន្តវិញ​គីលោកតែង​តែធ្វើទាន​បន្ត​តាមរយៈចែកបារីដល់សិស្សគ្រប់ៗគ្នា។ការណ៍នេះគីជាទង្វើរល្អរបស់លោក។ប៉ុន្តែវាជាទង្វើរអាក្រក់ទៅវិញ។ តើអ្នកយល់យ៉ាងណាដែរពីរឿងចំនុចនេះ។ខ្ញុំប្រាកដចិត្តថានឹងលះបង់​ការ​ជក់​បារីនៅថ្ងៃណាមួយជាមិនខាន់។សូមបញ្ជាក់ថា ការជក់របស់ខ្ញុំនៅ យ៉ាងច្រើន​៤ដើម​ក្នុង​មួយថ្ងៃប៉ុន្តែយ៉ាងណាក៏ដោយ ក៏ជាកក្តានៃការគ្រោះថ្មាក់ដែរ។
ពិខ្ញុំធាវី

ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11

Friday, June 22, 2012

គ្រូម្នាក់ក្នុងកែវភ្នែក


ពេលវេលាចេះតែកន្លងផុតទៅពីមួយថ្ងៃទៅមួយថ្ងៃ។ ពីមួយខែទៅមួយខែ។ ពីមួយ​ឆ្នាំ​ទៅ​មួយឆ្នាំ។ ពីមួយទស្សវត្តន៍ទៅមួយទស្សវត្តន៍។ នេះជាកាល​វេលា​ដែល​រូប​ខ្ញុំ​បានឆ្លងកាត់។ ក្នុងរយៈពេលកន្លងមកនេះខ្ញុំមានអារម្មណ៍ថាវាពិតជាអយុត្តិធ៌មណាស់ក្នុងការដែលរូបខ្ញុំបើ​សិនជាមិននិយាយពីអ្វីដែលជាគុណូបរៈរបស់អ្នកទាំងឡាយណាដែលជួយដល់ជីវិតខ្ញុំនោះ។តាមរយៈសំណេរជីវិតដ៏ខ្លីនេះខ្ញុំពីតជាពុំមានគំនិតអកត្តញ្ញូណាមួយចំពោះអ្នកមានគុណទាំងនេះឡើយ។នេះរួមទាំងឪពុកម្តាយ បងប្អូន គ្រូ និងមិត្តភក្តិជាដើម។​ក្នុងន័យនេះ​ខណៈនេះ​រូប​ខ្ញុំ​សូម​លាតត្រដាងនូវអារម្មណ៍ពិសេសចំពោះអ្នកទាំងអស់ជាទីគោរព។​មានពាក្យមួយ​ឃ្លា​និយាយ​ថាពេលខ្លះសន្តានមិត្តមិត្តភក្តិ គឺល្អ​ប្រសើរជាងសន្តានចិត្តបងប្អូនបង្កើតទៅទៀត។​នេះ​ដោយយោងលើភាពកង្វះខាតបន្ទាន់ក្នុងការខ្ចីប្រាក់សំរាប់​ដោះទាល់អ្វីមួយ។​មានន័យថា​នេះ​ជាធម្មតាបងប្អូនឯងពិបាកនឹងខ្ចីលុយ តែបើមិត្តភក្តីវិញ អាចរកបានបន្ទាន់​ដោយងាយ។​តែ​អ្វី​ដែលខ្ញុំចង់និយាយវានៅពេលនេះ មិនសំដៅទៅលើប្រធានបទ ពីមិត្តភក្តិនោះទេ។​ផ្ទុយ​ទៅ​វិញ​ខ្ញុំនិយាយពីគ្រូរបស់ខ្ញុំ។ គ្រូបើតាមខ្ញុំដឹងគាត់មិនខុសពីឪពុកម្តាយបង្កើតប៉ុន្មានឡើយ។ គ្រាន់​តែថាគាត់មិនបានរស់នៅជាអចិន្ត្រៃយ៍ជាមួយយើង និងបង្កើតរូបកាយយើងប៉ុណ្ណោះ។​តែគាត់ជាមនុស្សម្នាក់គត់បានបង្កើតចំណេះដឹងនិងផ្តល់ភាពកក់ក្តៅពេញមួយជីវិតរបស់យើង។ គ្រូគឺជាឪពុកម្តាយទី២បន្ទាប់ពីឪពុកម្តាយបង្កើត។ អ្វីដែលខ្ញុំកំពុងនិយាយនេះ​មិន​មាន​ន័យ​ថា​ខ្ញុំកំពុងអោយតំលៃគ្រូលើសពីឪពុកម្តាយ​និងបងប្អូនរបស់ខ្លួនឡើយ។​ប៉ុន្តែវាជាការពិត​មួយ​ដែលធ្វើអោយរូបខ្ញុំមិនអាចបំភ្លេចបាន។ត្រង់ចំនុចនេះទោះជាខ្ញុំជាអ្នកក្រម្នាក់ដែលពុំដែល​មានលទ្ធភាពសោះក្នុងការជួនជាសាគុណដល់គាត់ក៏ខ្ញុំបានត្រឹមតែសរសេរឬកត់ត្រាជា​ចំណារដួងចិត្តក៏ចាត់ទុកថាជាការដឹងគុណមួយដ៏ល្អប្រពៃផងដែរ។ សួមបញ្ជាក់ថា​ក្នុង​ជីវិត​របស់​​​​ខ្ញុំនេះនៅមានភាពកំសត់នៅឡើយដោយមិនទាន់អាចជួយអ្វីជាធំដុំទេ។ ប៉ុន្តែ​ត្រូវ​តែ​និយាយអោយអស់ពីអ្វីដែលខ្ញុំនឹកឃើញ។គឺថាគ្រូម្នាក់នោះគាត់ជាគ្រូដំបូងបង្អស់ក្នុងជិវិត​របស់ខ្ញុំដែលតែងតែយកចិត្តទុកដាក់ខ្ញុំខ្វល់ខ្វាយពីខ្ញុំនិយាយអោយចំគីគាត់ស្រលាញ់ខ្ញុំជាងគេក្នុងចំណោមកូនសិស្សថ្នាក់ទី២ទាំងអស់របស់គាត់។គាត់តែងតែផ្តល់អ្វីៗជាសំភារៈបង្រៀនអោយខ្ញុំជាអ្នកទុកព្រោះផ្ទះគាត់នៅឆ្ងាយពីសាលារៀន។ខ្ញុំនៅចាំបានថារំពាត់ផ្តៅមួយដើម​ដែលខ្ញុំរក្សាទុកសំរាប់គាត់ក៏ជារំពាត់ដែលគាត់តែងតែវាយខ្ញុំផងដែរ។ថ្វីត្បិតតែគាត់ធ្វើដូចនេះមែនតែការណ៍នេះក្រោយមកខ្ញុំដឹងថាគាត់ជាមនុស្សដែលគួរអោយគោរពបំផុត។មានគ្រាមួយរូបខ្ញុំមិនច្បាស់ក្នុងចិត្តទេគីខ្ញុំខ្លាចគាត់មិនហានទៅរៀនទេ នោះប្រហែល​ជាខ្ញុំបាន​ធ្វើបាត់​សំភារៈ​គាត់មិនដឹង។ គាត់វាយខ្ញុំយ៉ាងខ្លាំងហើយខ្ញុំក៏យំយ៉ាងខ្លាំងផងដែរ។ ខ្ញុំស្ទើរតែ​មិន​អាច​អត់ទ្រាំ។លោកគ្រូរបស់ខ្ញុំម្នាក់ឈ្មោះគ្រូជឿន។ ខ្ញុំភ្លេចត្រកូលគាត់ហើយ។​គាត់ក្រណាស់​ក្នុងគ្រួសាររបស់គាត់។ គាត់មានភ្នែកឡើងបាយ ដែលធ្វើអោយគាត់មើលមិន​សូវច្បាស់។ ​ក្នុង​ជីវិតបង្រៀនគាត់នាយសាលាតែងតែធ្វើបាបគាត់ដូចជាម្តង់ផ្លាស់គាត់ទៅបង្រៀននៅសាលា​ភូមិចុងកោះខាងជើង ម្តងផ្តូរមកសាលាចុងកោះសូទិនខាងត្បូងដែលតំរូវអោយគាត់ឆ្លងអូរ ឆ្លងទូកនៅខែវស្សាជាដើម។គាត់ពូដែស្មូតណាស់។គ្រប់ពិធីបុណ្យសព្វគេតែងតែឮសំលេងគាត់ស្មូត។ខ្ញុំមិនដឹងថាគាត់ស្លាប់ឬនៅមានជីវិតរស់នៅឡើយទេបច្ចុប្បន្ននេះ។លើសពីនេះខ្ញុំនៅចាំបានថា គាត់ក៏ឆ្លាក់អក្សរបានស្អាត់ផងដែរ។ នៅគ្រាមួយក្នុងទស្សវត្តន៍១៩៨០ ពេលដែល សាលាតំរូវអោយសិស្សចូលរួមមេទិញខ្ញុំរៀនអនុវិទ្យាល័យហើយកាលណោះគាត់ក៏ជាអ្នក ឆ្លាត់ពិដាអោយខ្ញុំដែរ។គាត់ជាគ្រួដែលខ្ញុំស្រលាញ់និងគោរពបំផុតក្នុងចិត្តរបស់ខ្ញុំ។ប៉ុន្តែវាគួរអោយស្តាយដែលខ្ញុំមិនបានបង្ហាញពីការស្រលាញ់និងការគោរពនេះដល់គាត់ម្តងណាឡើយ។អ្វីដែលខ្ញុំនៅចាំបន្ថែមទៀតនោះនៅពេលដែលខ្ញុំប្រលងចូលអនុវិទ្យាល័យឬហៅថាប្រលងចូលកូឡេស គាត់ក៏ជាសមាជិកកំណែផងដែរ។គាត់បានសួរខ្ញុំថា តើខ្ញុំនេះ មានកំណត់ សំណេរពិសេសអាចអោយគាត់ស្គាល់អក្សរបានទេ? នេះមានន័យថាចេតនារបស់គាត់ចង​ជួយ​អោយរកសំណេរដើម្បីកែដោយខ្លួនគាត់។​និយាយអោយ​ចំគាត់ខ្លាច​ខ្ញុំប្រលង​ធ្លាក់​ព្រោះ​គ្រានេះ គេនិយមអ្នកមាន។ ទោះជាដឹងខ្ញុំរៀនពូកែក៏ដោយ។ សរុបមក​អ្វីៗ​ទាំងអស់​របស់គ្រូ​ម្នាក់នេះ ខ្ញុំមិនអាចប៉ភ្លេចបានទេ។ខ្ញុំសង្ឃឹមថាថ្ងៃណាមួយទោះ​ជាមិនបាន​ជួយដល់គាត់​ផ្ទាល់​យ៉ាង​ណាក៏ ពេលដែលខ្ញុំមានលទ្ធភាពគ្រាប់គាន់គឺខ្ញុំនិងជួយដល់អ្នកទាំងឡាយ​ក៏ដូច​ជាប្រជា​ជន ដែលតំណាងអោយគាត់ម្នាក់គត់ក្នុងជីវិតរបស់ខ្ញុំ ជាតបស្នង។ គាត់ជាគ្រូ​ម្នាក់គត់​ក្នុង​កែវ​ភ្នែករបស់ខ្ញុំ។
ពីខ្ញុំធាវី

Thursday, June 21, 2012

ទំលាប់ក្មេងជនបទ


ទោះជាមានជីវិតរស់ជាមនុស្សម្នាក់ដូចគេយ៉ាងណាក៏ដោយក្នុងវ៏យនៅកុមារខ្ញុំពិតជាពុំដឹងសោះថាតើជីវិតយើងនេះមានការបែងចែករវាងអ្នកមាននឹងអ្នកក្រ អ្នកទីក្រុង ជនបទឡើយ។​ប៉ុន្តែក្រោយមកទើបខ្ញុំដឹងថា ក្នុងសង្គមមនុស្សយើងនេះ វណ្ណៈគី​ជាការកំណត់​ស្ថានភាព​គ្រួសារ​នីមួយៗ សូម្បីតែទំលាប់នៃការរស់នៅរបស់ពួកគេ។ ​ថាទៅខ្ញុំពិតជាពុំបានដឹងអ្វីសោះ​អំពី​ទំលាប់ លក្ខណៈ និងការអប់រំរបស់គ្រួសារអ្នកមាន។ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថា វាប្រាកដ​ជាមិនដូចនូវអ្វីដែលជាទំលាប់ការប្រព្រិត្តិក្នុងវ័យកុមាររបស់កូនអ្នកក្រីក្រជនបទនោះឡើយ។ តួយ៉ាងដូចជារូបខ្ញុំនេះ ។ខាងក្រោមនេះ គឺជាបទពិសោធន៍ជីវិតពិតហើយខ្ញុំគិតថា​អ្នកក្រផ្សេង​ទៀតក៏មានបទពិសោធន៍ជីវិតប្រហាក់ប្រហែលគ្នានេះដែរ។ នោះគឺជាទំលាប់ល្បែងកំសាន្ត​លេង​​ក្នុងវ័យកុមារភាពកន្លងមក។ ដោយយោងតាមកាលៈទេសៈ ឬអាចនិយាយម៉្យាងទៀតថា​សម័យកាលនោះរូបខ្ញុំជាក្មេងអភ័ពដែលកើតមកក្នុងសភាពសង្គមវឹកវរ។ដូច្នេះទំលាប់នៃការលេងក៏សាន្តទៅតាមនោះដែរ គឺថាក្នុងទស្សវត្តន៍ឆ្នាំ១៩៨០ ក្មេងៗពីភូមិមួយទៅភូមិមួយបាន​ចែកជាក្រុមៗផ្សេងគ្នា។ជាក់ស្តែងភូមិរបស់ខ្ញុំគឺភូមិទី៩បានលេងល្បែងជាយុទ្ធសាស្ត្រដោយប្រយុទ្ធគ្នាជាមួយក្រុមក្មេងមួយក្រុមទៀត នៅភូមិជាប់នោះ គឺភូមិទី៨នៃទីដីកោះសូទិនស្រុក​កំណើត​​ខ្ញុំ។គ្រានោះខ្ញុំនៅចាំបានថា​យើងត្រូវប្រយុទ្ធគ្នាដោយប្រើអាវុធ​ជាចំពាម​កៅស៊ូ​និង​គ្រាប់​​​របស់វាលុញដោយដីឥដ្ឋឬក្តឹបផ្លែត្របែកឬជួនកាលដោយប្រើស្នានិងព្រួញ។ ចំណែក​ពេលយប់វិញគឺយើងត្រូវប្រើគ្រាប់ជំពាមដោយមានដោតស្រកីដូងដុតជាភ្លើងប្រយុទ្ធគ្នា។រហូតមកដល់ពេលនេះទើបខ្ញុំដឹងថាគិតទៅល្បែងលេងកំសាន្តសំរាប់អ្នកក្រជនបទដូចជារូបខ្ញុំនេះគឺពោរពេញដោយគ្រោះថ្នាក់បំផុតដែលបង្ហាញថា វាជាជំលោះមួយយ៉ាងពិតប្រាកដ។ ប៉ុន្តែ​ទោះ​យ៉ាងនេះក៏ដោយ ក្រោយមកយើងក៏ផ្លាស់ប្តូររបត់នៃការលេងកំសាន្ត គឺយើង​បាន​មក​ប្រកួតគ្នាជាការប្រកួតបាល់ទាត់វិញម្តងដោយប្រើផ្លែទឹកដោះគោធ្វើជាបាល់។ យ៉ាងណាក៏សំរាប់ល្បែងអ្នកក្រជនបទដូចជាខ្ញុំនេះ នៅតែពោរពេញដោយគ្រោះថ្នាក់ដដែរ។ ជាក់​ស្តែងក្នុងកំឡុងឆ្នាំ១៩៨៦ ការប្រកួតគ្នានេះបានធ្វើបងប្រុសក្នុងភូមិរបស់ខ្ញុំ​មាន​ឈ្មោះ​គា​បានបាក់ជើង។ការប្រកួតនោះមានក្រុមចាមចូលរួមផងដែរ។តើទំលាប់ការលេងរបស់អ្នកមានបែបណាវិញក្នុងសម័យកាលនោះឬក៏នៅក្រោយសង្គ្រាមម្នាក់ៗសុទ្ធតែលេងល្បែងកំសាន្តឆ្កួតល្ងីល្ងើរបែបនេះ?

Wednesday, June 13, 2012

នៅជំពាក់គុណមិត្ត


ក្នុងអារម្មណ៍ច្របូកច្របល់នៅឡើយក្នុងខណៈជីវិតរបស់ខ្ញុំកំពុងទទួលបទពិសោធន៍ជីវិតដ៏ហូ ហែរនេះ។ ប៉ុន្តែយ៉ាងណាក៏ដោយក្នុងដំណើរឆ្ពោះទៅកាន់ទីព្រាត់ជីវិតនេះ គឺរូបខ្ញុំតែងតែ ក្រលេកសំឡឹងក្រោយជារឿយៗហើយការក្រលេកក្រោយនោះវាបានធ្វើអោយខ្ញុំឃើញនូវស្រមោលអតីតកាលរាប់មិនអស់។ថាទៅខ្ញុំហាក់ដូចជាមនុស្សគិតច្រើនពេកហើយ។ប៉ុន្តែសូម អោយការគិតនេះ ពិតដល់អារម្មណ៍ផ្ទាល់មិត្តទាំងឡាយរបស់ខ្ញុំ។ កាលនៅពិតួច ខ្ញុំជាកុមារ ដែលកំសត់អភ័ពម្នាក់។ប៉ុន្តែសុភា មិត្តរបស់ខ្ញុំក៏កំសត់ណាស់ដែរ។សុភាព ជាក្មេងកំព្រា យើងរៀនថ្នាក់ទី៤ជាមួយគ្នាដែលមានលោកគ្រូថងជាគ្រូប្រចាំថ្នាក់របស់យើង(ខ្ញុំចាំមិនច្បាស់ទេត្រង់នេះ ប្រហែល ជាអ្នកគ្រូគឹមសាន្តទេក៏មិនដឹង)។ យើងទាំងពីរនាក់កំសត់ដូចគ្នា។ ប៉ុន្តែគ្រាន់តែថាគ្រានោះខ្ញុំមាននាមថាជាអ្នកមានឪពុកម្តាយ។ប៉ុន្តែសុភាគ្នាពុំមានឪពុកម្តាយទេ គឺគាត់កំព្រារស់នៅជាមួយជីដូន។ ឪពុកម្តាយរបស់គាត់ត្រូវបានសំលាប់ក្នុងរបប ប៉ុល​ពត។ គាត់មុននេះមាន​ម៉ីងម្នាក់​ជាអ៊ុំរបស់គាត់នៅ​ភ្នំពេញ​យកមកចិញ្ចឹម។​តែក្រោយ​មក​សុភា​ក៏ត្រលប់ទៅស្រុកវិញទើបបានរៀនថ្នាក់ទី៤ជាមួយខ្ញុំ។យើងទាំងពីរស្និតស្នាលគ្នាណាស់។ ក្រៅពីការរៀនជាមួយគ្នាយើងលេងជាគ្នា យើងប្រលែងគ្នា។ខ្ញុំចាំបានថា មានថ្ងៃមួយ​នោះ​សុភាបានវាយត្រូវខ្ញុំមួយដៃចំភ្នែកស្តាំរបស់ខ្ញុំយ៉ាងដំណំឡើងបែកអំពិលអំពែក។ ភ្នែកនេះ​បច្ចុប្បន្ន​ខ្ញុំមើលពំសូវច្បាស់ទេ។​ នោះ​មិនមែនមកពីការវាយ​ចំពីមិត្ត​របស់​ខ្ញុំម្នាក់​នេះ​ទេ។​តែវា​ប្រហែល​ជាមក​ពីធម្មជាតិប៉ុណ្ណោះ ព្រោះភ្នែកខាងស្តាំខ្ញុំនេះរាងតូចហើយរាង​ល្អៀង​បន្តិច​ពី​កំណើត។ នៅពេលចេញលេងសុភា និងខ្ញុំធ្លាប់រត់​ទៅញ៉ាំបបរជាមួយគ្នាដែលបបរ​នោះ​លោក​តាយាំ ធីជាអ្នករៀបចំទុកអោយក្នុងថតតុនៅសាលាឆាន់។ យើងមានអនុស្សាវរីយ៍​ជាមួយ​យ៉ាង​ច្រើន។ សុភាកំសត់ជាងខ្ញុំប៉ុន្តែពេលខ្ឡះខ្ញុំគិតថា​ខ្ញុំកំសត់ជានាយ។​ព្រោះគាត់​មានការ​យក​ចិត្តទុកដាក់ និងមានអ្នកឧបត្ថម គាត់។ គាត់មានម្តាយចិញ្ចឹមគួរអោយកក់ក្តៅ។និយាយ​រួមគ្រួសារគាត់ខ្ញុំស្គាល់ច្បាស់ណាស់។ព្រោះថាគ្រួសារគាត់និងគ្រួសារខ្ញុំដូចជាបងប្អូនបង្កើត​អញ្ចឹង។តាមប្រវត្តិយាយរបស់សុភាឈ្មោះយាយឡេគាត់ធ្លាប់ជាអ្នករស់នៅនិងប្រកបរបរ​ចិញ្ចឹមជីវិតជាមួយគ្រួសារខ្ញុំក្នុងសម័យមុនសង្គមរាស្រ្តនិយម។ខ្ញុំនឹងនិយាយពីការចង់ចាំនេះនៅពេលក្រោយ។ ហេតុនេះហើយគ្រូសារខ្ញុំនិងគ្រួសារតែជួយគ្នាទៅវិញទៅមក ដូចជា​ការ​ជួន​ជា​ម្ភូបអាហារទៅវិញទៅមក។ ណាមួយបើតាមខ្ញុំដឹងគ្រួសារសុភាមិនជាក្រៅទេ ផ្ទុយទៅវិញ​គឺ​ជាប់ខ្សែស្រឡាយនឹងគ្នា។នេះយោងតាមខ្ញុំឃើញគ្រួសារបងប្រដែត នៅភ្នំពេញ​ដែលមាន​កូន​ស្រី​ឈ្មោះបងនាង បងតូច និងអាវិតធ្លាប់ចេញចូលទៅលេង។ហើយក្រោយមកខ្ញុំដឹងថាបង
ប្រដែតនោះក៏ជាបងប្អូនខ្ញុំដែរហើយជាប់បងប្អូនអ៊ំរបស់ខ្ញុំឈ្មោះអ៊ុំហ្សួនៅក្រចេះទៀតផង។និយាយរួមសុភានិងខ្ញុំអាចនិយាយថាបងប្អូនបាន។ប៉ុន្តែយើងគ្រាន់តែដឹងថា ជាមិត្តភក្តិ។ សុភា​កំសត់ណាស់។មានរឿងខ្លះដែលខ្ញុំដឹងមិនចង់និយាយនៅទីនេះទេ។គីខ្ញុំសូមនិយាយតែរឿង​ខ្ញុំប៉ុណ្ណោះ។ខ្ញុំ និងសុភាគឺជាសិស្សរៀនពូកែដូចគ្នា។ប៉ុន្តែមិនបានរឿនពូកែ​ដូចសុភាទេ។​ពេល​ខ្លះខ្ញុំគិតថាការរៀនពូកែរបស់ខ្ញុំនេះ ក៏ដោយសារសុភាដែរ។ព្រោះគាត់តែងតែនាំខ្ញុំចូលរៀន​សរសេរលំហាត់និងចំលើយជាស្ម័យសិក្សានៅស្ទើររាល់ថ្ងៃព្រហស្បត៏ជាមួយគ្នាក្នុងបន្ទប់សាលាបឋមសិក្សាចុងកោះសូទីនជាមួយគ្នាដែលកាលនោះយើងចូលតាមបង្អួចស្ងាត់ៗជាពិសេសនៅគ្រាដែលយើងរៀននៅអនុវិទ្យាល័យហើយ។
ខ្ញុំសូមនិយាយពីមិត្តម្នាក់ទៀត។ ក្នុងគ្រារៀននៅអនុវិទ្យាល័យប៉ុន្តែកាលនោះគេហៅថា សា​លា​កំរិត​សិក្សាទី២កណ្តាលកោះសូទិន។ដោយខ្ញុំជាកុមារកំសត់ឪពុកនិងបងៗ​រស់បែកគ្នា​ជា​មួយ​​ម្តាយខ្ញុំហើយខ្ញុំនៅវត្ត។ដូចនេះខ្ញុំមិនកង់ជិះទេ។​ខ្ញុំតែងតែបានទៅរៀន​សាលាកណ្តាល​កោះ​ដោយសារសុម៉េង មិត្តរបស់ខ្ញុំ។ ឥឡូវនេះខ្ញុំដឹងថា គាត់រស់នៅសៀមរាប។គាត់មាន​ប្រពន្ធនិងកូនហើយប្រកបរបរលក់វត្ថុអនុស្សាវរីយ៍នៅមុខប្រាសាទបន្ទាយស្រី។នេះខ្ញុំបានជួបគាត់ក្នងុឆ្នាំ២០០៣។សុម៉េងថ្វីត្បិតតែគាត់អោយខ្ញុំទៅរៀនដោយសារកង់គាត់មែន។ប៉ុន្តែម្នាក់នេះក៏ធ្វើបាបខ្ញុំមិនតិចដែរ ព្រោះថា កាលនោះគាត់ស្រលាញ់នារីម្នាក់ នាងឈ្មោះ ខ្ញាវ គាត់​តែងតែឌុបនាងពេលត្រលប់មកវិញ ដោយទុកខ្ញុំចោល។ពេលខ្លះខ្ញំដើរមកផ្ទះចំងាយ​ផ្លួវ​ប្រហែល​៤គឹឡូម៉ែត្រ។​វាជាបទពិសោធន៍ជីវិតដ៏អភ័ពមួយនៃខ្ញុំ។​ប៉ុន្តែយ៉ាងណាក៏ដោយ​ការ​ជួយ​របស់មិត្តភក្តិគឺជាការជំពាក់ជាសាគុណមួយ។ក្នុងន័យនេះ វាកាន់តែធ្វើអោយ​ខ្ញុំនឹកឃើញ​ដល់​សុភា មិត្តភក្តិខាងដើមរបស់ខ្ញុំ។មានន័យថា ក្រោយពីយើង​ប្រឡងឌីប្លូមរួច។​ខ្ញុំមិន​បានជាប់​កៅអីទេ គឺជាប់តែឌីប្លូមប៉ុណ្ណោះ។ចំណែកសុភា គាត់ប្រលងជាប់។ដូច្នេះ​គាត់បាន​មករៀននៅវិទ្យាព្រះសីហនុទីរួមខេត្តកំពង់ចាម(នេះប្រហែលជាមានការជួយជ្រោមជ្រែងពីតា​របស់គាត់ដែលក្រោយមកខ្ញុំស្គាល់ថាជាតាស្តើងនិងបងៗជីដូនមួយរបស់សុភា។ ចំណែក​ខ្ញុំ​វិញត្រូវរសាត់ព្រាត់ពីគ្នាទៅរៀននៅភ្នំពេញដោយពុំដែលទទួលបានព៌តមានពីគ្នាទៅវិញទៅ​មកទេនៅពេលនោះ។ ប៉ុន្តែក្រោយុមកទើបយើង​ទាំងពីរមានការទំនាក់ទំនងគ្នាឡើងវិញ។​នោះនៅ​គ្រាសុភាបានមករៀននៅមហាវិទ្យានៅភ្នំពេញ។ចំណែកខ្ញុំក្រោយក៏បានមក​វិលមកស្រុកវិញតាមខ្សែជីវិតអភ័ព។ នៅស្រុកកំណើតក្នុងឆ្នាំ១៩៩៦​ខ្ញុំធ្លាក់ខ្ឡួនឈឺ​ជំងឺ​គ្រុន​ចាញ់​​ពីតំបន់ស្រុកស្នូលទីដែលឪពុកនិងបងៗស្រីរបស់ខ្ញុំរស់នៅ។ ក្រោយពីការព្យាបាល រូប​ខ្ញុំ​មក​សំរាក់នៅស្រុកកំណើតស្នាក់ជាមួយម្តាយរបស់ខ្ញុំ។ ខ្ញុំគ្រានោះដោយចេះភាសាអង់​គ្លេស​ខ្លះៗនោះខ្ញុំក៏បានបើកគួរបង្រៀននៅទីនោះដើម្បីឧបត្ថមជីវភាពម្តាយ។ក្រោយដោយដឹងថាខ្ញុំមានកំរិតវប្បធម៌ខ្ពស់គួសមហើយដោយសារសាលាបឋមចុងកោះសូទិនខ្វះគ្រូនោះ។ខ្ញុំត្រូវា​ទទួលបានកិច្ចសន្យាជាគ្រួថ្នាក់ទ៥នៅទីនោះផងដែរ។ប៉ុន្តែយ៉ាងណាក៏ រូបខ្ញុំមិនសប្បាយចិត្ត​ឡើយព្រោះគ្រាដែលខ្ញុំចាប់ផ្តើមតូចចិត្តដោយឃើញទី១គ្រួសារក្រទី២ចេះស្រលាញ់ដើម្បីរៀបការ។ ទាំងនេះអស់នេះធ្វើអោយខ្ញុំអស់សង្ឃឹមក្នុងជីវិត។ដូច្នេះ ចាប់ផ្តើមមាន​អារម្មណ៍​ចង់​ចំណាកស្រុកដោយផ្សងព្រេញ។ក្រោយពីខ្ញុំសូមអង្វរមេខ្យល់ក្នុងភូមិដែលតែងតែនាំមនុស្សទៅធ្វើកម្មករនៅថៃមិនបានសំរេច។ ព្រោះគេមិនទទួល(ម្នាក់នោះគឺឈ្មោះអាថិត) ។ខ្ញុំក៏មាន​គំនិត​ចង់ទៅប្រទេសថៃដោយខ្លួនឯងដោយមិនដឹងថាវាគ្រោះថ្នាក់ប៉ណ្ណាឡើយ។​ប៉ុន្តែ​ជា​កុសល​ល្អ ពេលមកដល់ភ្នំពេញ ខ្ញុំបានមករកសុភា មិត្តរបស់ខ្ញុំ។ គ្រានោះ​ក្នុង១៩៩៨​ពេល​ដែល​ខ្ញុំចប់កិច្ចសន្យាជាគ្រូ។នៅភ្នំពេញ ដំបូង ការទៅសួររកសុភាដោយ​ដឹង​ថាគាត់​ជាប្រធាន​និស្សិតប្រចាំវត្តស្វាយពពែរនោះ ខ្ញុំត្រូវរងចាំគាត់អស់៤ម៉ោង​រហូតដល់ព្រលប់​ទើបជួបគាត់។​សុភា​មិនអនុញ្ញាតិអោយខ្ញុំទៅប្រទេសថៃទេ។​គាត់ពន្យល់​ខ្ញុំពីឧបសគ្គ​និង​ការគ្រោះថ្នាក់​ជា​ច្រើនដល់ជីវិត។នេះប្រហែលជាគាត់ធ្លាប់ដឹងថាមិត្តខ្ញុំម្នាក់ទៀតឈ្មោះសុផាមានបទពិសោធន៍ជីវិតនៅប្រទេសថៃដ៏ជូចត់។ដូច្នេះសុភាមិត្តរបស់ខ្ញុំខំប្រឹងប្រើអស់គ្រប់មធ្យោយបាយដើម្បីជួយខ្ញុំដំបូងធ្វើម៉េះអោយបានរូបខ្ញុំស្នាក់នៅវត្តស្វាយពពែជាមួយគាត់។យើងបានទៅថ្វាយបង្គំព្រះចៅអធិការវត្ត។ ទិផុតខ្ញុំបាននៅទិនោះដែរ។ជាពិសេសទៅទៀតមិត្តរបស់ខ្ញុំម្នាក់​សប្បុរស​ណាស់អោយកង(ប្រភេទឡើងភ្នំ)មកខ្ញុំជីះហើយបានជួយទំនាក់ទំនងមិត្តគាត់ម្នាក់ឈ្មោះវន្ថា ដែលក្រោយក៏ជាមិត្តខ្ញុំដែរដើម្បីបានមកបង្រៀនអង់គ្លេសនៅសាលាបងរបស់គាត់គឹមជ្ឈ​មណ្ឌលភាសាអង្គរាជនិងម្តុំផ្សារឌុយម៉ិច។កង់ដ៏ថ្លៃរបស់សុភាត្រុវបានចោរលួចនៅថ្ងៃដំបូង​ដែលខ្ញុំមកបង្រៀនភាសាអង់គ្លេសព្រឹកទី១ខណៈដែលខ្ញុំចង់នៅមុខអគារហើយចូលទៅ​បង្រៀន(គ្រានោះមានតែសិស្សម្នាក់គត់)។នេះគឺជាស្រមោលនៃជីវិតខ្ញុំដែលខ្ញុំមិនអាចបំភ្លេចបានឡើយ។ សុភាមានគុណច្រើនណាស់ចំពោះជីវិតខ្ញុំ។​រឿងមួយទៀតនៅក្នុងខណៈ​ពេល​ប្រលង​បាក់ឌុកក្នុងឆ្នាំ១៩៩៤ខ្ញុំបានធ្វើខ្ចីសៀវភៅទស្សនៈវិទ្យារបស់មិត្តទៅរៀន។​ប៉ុន្តែដោយ​ខ្ញុំគ្រានោះមិនពូកែដូចនៅរៀនស្រុកកំណើតទេព្រោះប្រភេទសិស្សរៀនបំពេញវិទ្យា គឹរៀន​យប់។ដូច្នេះជាកំហុសខ្ញុំខ្ញុំបានយកសៀវនោះចូលក្នុងបន្ទប់ប្រលងនៅជាន់ទី១អគារសាលា​ចតុមុខ។ពេលនោះសៀវភៅរបស់សុភាបានត្រូវមេប្រយោគចាប់យកទៅបាត់។ទោះជាយ៉ាងនេះក៏ដោយខ្ញុំមិនដែលប្រាប់ពីមូលហេតុដល់សុភាទេ។នេះជាកំហុសដ៏យ៉ាងធ្ងន់ធ្ងរបស់ខ្ញុំ។​ប៉ុន្តែដោយឡែកក្នុងនិស្ស័យជាមិត្តល្អសុភាមិត្តរបស់មិនដែលសួរនាំឡើយ។ផ្ទុយទៅវិញនាយមានតែជួយគីតាមជួយខ្ញុំរហូត។ បិទភ្នែកក៏ស្រម៉ៃនឹក នឹកគឹតក៏មិនដែលភ្លេច សួមអោយ​មិត្ត​ទាំង​អស់ដែលបានជួយជីវិត ដឹងថា ខ្ញុំនៅជំពាក់គុណអ្នកជារៀងរហូត។
ពីខ្ញុំធាវី

Sunday, June 10, 2012

ទង្វើរល្អនិងអាក្រក់


អ្វីៗចេះតែនឹកឃើញជាបន្តបន្ទាប់ក្នុងខណៈដែលរូបខ្ញុំនេះខំបិទភ្នែកប្រមូលអារម្មណ៍គិតទៅ​ក្នុងអតិតកាលក្នុងវ័យកុមារយ៉ាងយូរមកនេះ។នៅជាកុមារភាពគ្មានអ្នកណាម្នាក់ដឹងទង្វើរ​ដែលខ្លួនធ្វើសុទ្ធតែត្រូវនោះឡើយ។ផ្ទុយទៅវិញការប្រព្រិត្តិអ្វីមួយគឺសុទ្ធតែធ្វើឡើងជាទំលាប់តាមគ្នាប៉ុណ្ណោះ។ដូច្នេះមានទង្វើខ្លះប្រកបដោយបុណ្យហើយទង្វើរមួយចំនួនទៀតអាច​និយាយថាជាអំពើបាប។បើទោះបីខ្ញុំជាក្មេងវត្តម្នាក់រស់នៅដោយបំរើព្រះសង្ឈយ៉ាងណាក៏​ដោយក៏រូបខ្ញុំនៅគ្រានោះពុំអាចចែកថាអំពើបាបនិងអំពើបុណ្យយ៉ាងណាឡើយ។តួយ៉ាងគ្រួសារខ្ញុំដែលគ្រានោះខ្ញុំឃើញមានតែយាយ តា និងម្តាយខ្ញុំប៉ុណ្ណោះ ពួកគាត់ជា​អ្នកសុំសិល​គ្មានថ្ងៃខាន។ ពួកគាត់តែងតែទូន្មានប្រៀនប្រដៅរូបខ្ញុំអោយវាងចាកការសំលាប់សត្វ និងអំពើអាក្រក់ទាំងឡាយ។សូម្បីខ្ញុំខំចិញ្ចឹមមាន់ដែលបានពីការប្រវ៉ាសមេមាន់គេក៏ពួកគាត់ហាមមិនអោយកាប់ហូបដែរ។ផ្ទះខ្ញុំមិនអាចចិញ្ចឹមអ្វីទាំងអស់សូម្បីចិញ្ចឹមគោក៏គោនោះស្លាប់ដែរ។ខ្ញុំចាំបានថាផ្ទះខ្ញុំមានគោមួយប៉ុន្តែក្រោយមកគោនោះពុលស្មៅងាប់បាត់ទៅ។
នេះជាមួលហេតុដែលពួកគេមិនអោយខ្ញុំចិញ្ចិម។បើទោះជាយ៉ាងនេះក៏ដោយរូបខ្ញុំមិនដឹងថា​ពួកគាត់ចង់អោយខ្ញុំស្អាតនឹងអំពើបុណ្យនោះឡើយប៉ុន្តែខ្ញុំពិតជាមិនយល់អ្វីទេគឺខ្ញុំធ្វើអ្វីតាម​ចិត្តខ្ញុំចង់ប៉ុណ្ណោះ។ខ្ញុំនៅចាំបានទៀតថាគ្រាមួយក្រោយពេលលោកឆាន់បាយថ្ងៃត្រង់ហើយនៅរដូវវស្សា ទឹកទន្លេមេគង្គបានឡើងចូលគ្រប់ទន្លេព្រែកនិងអូ ហើយទន្លេក្រោយផ្ទះខ្ញុំបាន​ហូរ​ចូលផងដែរ។ពេលនោះខ្ញុំបានយកផ្លែសន្ទួច ជាច្រើនផ្លែចង់ជាខ្សែ បិតនុយជន្លេន​ដោយ​ចង់​ខ្សែនឹងដុំថ្មនៅចុងខ្សែរួចខ្ញុំហែល​ទៅឆ្ងាយហើយទំលាក់ចូលទៅបាតអូ​ចំណែកចុងខ្សែ​ម្ខាង​ទៀត​ខ្ញុំចងនឹងបង្គោលឫស្សីមួយ។ ពេលនោះខ្ញុំបានត្រូវច្រើនណាស់​បន្ទាប់​ពីខ្ញុំ​សារ​មក​វិញ​៣​ម៉ោង​ក្រោយមក។​ទង្វើរនេះខ្ញុំបានលាក់មិនអោយអ្នកផ្ទះខ្ញុំដឹងទេ។​រឿងផ្សេង​ទៀតនៅ​រៀង​រាល់​យប់ទោះជាខែភ្លឺក្តីខែងងឹតក្តី យើងជាក្មេងតែងតែជួបជុំគ្នា​នៅបង់អង្គុយ​នៅខ្លោងទ្វាវត្ត។​ពេល​នោះ​យើង​បាននាំគ្នានិយាយពីនេះពីនោះឬក៏ស្តាប់វិទ្យុវីអូអេជាដើម។​ប៉ុន្តែភាគ​ច្រើន​យើង​​តែង​​អោយមិត្តម្នាក់ដែលគាត់ពេលនោះអាយុច្រើនជាងខ្ញុំ ច្រៀងអោយស្តាប់។​គាត់​ច្រៀង​ពិរោះ​ណាស់ គាត់ចូលចិត្តច្រៀងបទ លោកស៊ិនស៊ីសាមុត។បុរសម្នាក់នោះឈ្មោះងាន់ នៅ​ភូមិ​ទី៨ចុងកោះសូទិន។​ក្រៅពីនេះ ពេលខ្លះយើងលួចបេះដូងវត្តហូប។​ពេលខ្លះ​ខ្ញុំជា​អ្នក​ឡើង​ដើមដូង។​នេះជាទង្វើរមួយដែលឥឡូវនេះខ្ញុំដឹងថាជាទង្វើមួយ​​មិនគប្បីទេ។ប៉ុន្តែគ្រានោះ ខ្ញុំពិត​ជា​មិនដឹងអីមែនម៉្យាងវិញទៀត​តារបស់ខ្ញុំ​ជាប្រធានកាន់កាប់ដូងវត្តទៀតផង។​គ្រោះថ្នាក់​ណាស់ឡើងបេះដូងពេលយប់។​ប៉ុន្តែគិតថា តា ខ្ញុំគាត់ខ្លាចខ្មោចណាស់គាត់ពិតជាមិនមកទេ។ នេះជាអំពើដែលរូបយល់ថាជាអំពើមិនគប្បីមួយសំរាប់ជីវិតខ្ញុំកាលនៅតូច។ប៉ុន្តែបើនិយាយពីទង្វើរល្អវិញមានច្រើនណាស់។

ដឹងថាបងប្រុសមកលេងផ្ទះចុងក្រោយនៅឆ្នាំ១៩៧៨


នៅក្នុងទូកសំប៉ានធ្វើពីដែកសង្កសីវិលវល់ក្បែរដើមស្វាយមួយដើមនៅក្នុងអូក្រោយវត្ត។ ខ្ញុំហាក់បីដូចជាមិនបានស្រែកយំទេពេលនោះព្រោះមានឪពុកនឹងបងៗលោតចេញពីទូកក្នុង​ខណៈសំប៉ាននោះឃ្លីឃ្លោងរៀបលេចដើម្បីសំរាលកុំអោយទូកលិច។សំណាងល្អក្នុងអូដែលមានទឹកហូរមើលទៅហាក់បីដូចជាសមុទ្រជលសានៅរដុវស្សាទឹកទន្លេបានជន់លិចភូមិអស់ទៅហើយប៉ុន្តែឪពុកខ្ញុំនិងបងៗបានទ្រទូកនោះបានព្រោះជើងពួកគាត់ដល់ដី។ខ្ញុំមិនចាំទេថាពេលនោះយើងមិនដឹងមកពីណាឡើយ។ប៉ុន្តែខ្ញុំស្រពិចស្រពិលថាប្រហែលយើងមកពីភូមិកោះសូទិនខាងជើង។ជាពិសេសមកពីផ្ទះយ៉ិត តាអៀត ដែលមានកូនស្រីឈ្មោះបងសំ​ដែល​ក្រោយមកខ្ញុំដឹងថាយាយនិងតារូបនោះគឺជាឪពុកម្តាយធ៌មរបស់ឪពុកខ្ញុំ។នៅគ្រានោះ ក្នុងសំប៉ានខ្ញុំឃើញមានចេកជាច្រើនស្ទង។ ប៉ុន្តែជាក់ស្តែង ក្នុងរបបប៉ុលពត ការដើរហើរ ពីភូមិ មួយទៅភូមិមួយវាមិនអាចទៅរួចទេ។ នោះមកពីគ្រានោះ អង្គការមហាលោតផ្លោះ បានចាត់ តាំងឪពុកខ្ញុំជាអ្នកដើរប្រមូលផលកសិកម្ម។ យ៉ាងណាក៏ដោយ សំប៉ាន់របស់យើង បានមក ដល់ផ្ទះដោយសុវត្ថិភាព។ សូមជំរាបថា ក្នុងឆ្នាំ១៩៧៨ ទឹកទន្លេមេកុងបានឡើងយ៉ាងធំជាង ឆ្នាំណាៗទាំងអស់ហើយក៏ជាឆ្នាំចុងក្រោយនៃរបបឃោរឃៅនិងខ្មៅយុងឃ្នងនេះផងដែរ។ នៅស្រុកកំណើតរបស់ខ្ញុំឆ្នាំនោះមានកើនប្រជាជនទៅកាប់សម្លាប់ក្រោមរូបភាពបញ្ជូនទៅ រៀនសូត្រ និងផ្តូរទីលំនៅថ្មីយ៉ាងតក់កាហក់។ប្រជាជនត្រូវបានចែងចែកជាពីរ​ពួក គឺក្រុម​ប្រជាជន​៧៥ និងក្រុមប្រជាជនបូព៌ា។ ខ្ញុំក៏មិនដឹងយ៉ាងណាដែរ។ នេះជាមូលហេតុ​ដែលបង​ប្រុសឈ្មោះទី ណាត បង្ខំចិត្តចូលធ្វើកងទ័ពរំដោះត្រូវឆ្ងាយពីគ្រួសារ។ ត្រូងចំនុចនេះ ម្តាយ​និយាយថា បងប្រុសរបស់ខ្ញុំម្នាក់នេះគាត់មានឪពុកមុន គាត់គឺគ្រូបង្រៀនម្នាក់។ប៉ុន្តែក្នុងរបប ប៉ុល ពត គាត់បានស្រលាញ់នារីម្នាក់ឈ្មោះមុំ ដែលខ្ញុំស្គាល់ថា ជាប្រពន្ធពូសឿនបច្ចុប្បន្ន។​ម្តាយ និងឪពុកខ្ញុំបានចូលស្តីនាង ប៉ុន្តែអង្គការមិនអនុញ្ញាតទេ។​ព្រោះអ្នកទាំងពីរ​ជាប្រភេទ​ប្រជា​ជន​ខុសគ្នាដូចខ្ញុំបានរៀបរាប់​ខាងដើម។​ដោយអស់សង្ឃឹមក្នុងជីវិត​ក៏ដូចជា​ខ្មាស​នាង​ផង​នោះ​បងប្រុសរបស់ខ្ញុំបានស្មគ្រចូលយោធារបស់អង្គការហើយ​ត្រូវបញ្ជូន​ទៅច្បាំង​មិនដឹង​ជា​ទៅទីណា!បាត់ដំណឹងសូន្យឈឹង។ លុះឆ្នាំ១៩៧៨ក្នុងខណៈដែលសំប៉ានរបស់ខ្ញុំមកដល់ដើម​ដូង​មុខផ្ទះ ក៏ស្រាប់តែដឹងថាបងប្រុសរបស់ខ្ញុំម្នាក់នោះមកលេងផ្ទះ។ ខ្ញុំនៅចាំបានទៀតថា កាល​នោះគ្រួសាររបស់ខ្ញុំកំពុងរស់នៅផ្ទះដែលអង្គការប្តូរថ្មី គឺផ្ទះពូហេង ឪពុកអាហៀប​សព្វ​ថ្ងៃនេះ។​ក្នុងសភាពដាចរលាត់ និងរបួសស្នាមជាច្រើនកន្លែង ដោយសារសង្គ្រាម ឬ​ហៅ​ថា​សមរភូមិប្រយុទ្ធគ្នា។ បងប្រុសរបស់ខ្ញុំមើលទៅគួរអោយអាណិតណាស់។ ​គាត់​ពុំ​សូវ​ចេះ​និយាយ​ច្រើនទេ។បានតែប៉ុន្មានថ្ងៃប៉ុណ្ណោះ គាត់ក៏ប្រញាប៉ត្រលប់ទៅសមរភូមិវិញ​ទាំង​ទឹក​មុខ​​ស្រពោតស្រពោនជាខ្លាំង។ នេះជាព្រិត្តការណ៍ដឹងថា បងប្រុស​របស់ខ្ញុំមក​លេងផ្ទះចុង​ក្រោយ​​នៅឆ្នាំ១៩៧៨។ ការបាត់បងប្រុសរហូត​មកដល់ពេលនេះ​មិនដឹងស្លាប់ ​ឬរស់​បាន​ធ្វើ​អោយ​ខ្ញុំស្អប់ប្រវត្តសាស្រ្តយ៉ាងខ្លាំង។​សូមមេត្តាអ្នកនយោបាយទាំងអស់​កុំយកជីវិតប្រជាជន​ស្លូត​ត្រង់ជាឈ្នាន់សំរាប់តែអំណាចផ្ទាល់ខ្លួនទោះជាដឹងថាខ្មែរត្រូវប្រយុទ្ធជាមួយខ្មែរ​ក៏​ដោយ​នោះ។​ផ្ទុយទៅវិញសូមប្រលឹងយុទ្ធជនពលីទាំងអស់ទៅកាន់សុខតិភព និងបង្វែរគោលគំនិត​នយោបាយរបស់អស់លោកដឹកនាំណាក៏ដោយអោយស្រលាញ់ខ្មែរនិងបរណៈភាពដែនដីខ្មែរជារៀងរហូត។