ជីវិតគឺព្រហ្មលិខិតជាអ្នកកំណត់ឬអាចនិយាយម៉្យាងទៀតថាធម្មជាតិជីវិតព្រហ្មលិខិតជាអ្នកលាបព៌ណ។ទាំងនេះជាទស្សនៈព្រហ្មនិយមនៃជំនឿបែបសាសនាព្រហ្មញ្ញ័។ប៉ុន្តែយ៉ាងណាក៏ដោយរឿងជីវិតគឺគ្មានអ្នកណាម្នាក់ឬអ្នកវិទ្យាសាស្រ្តណាអាចបកស្រាយអោយបានជ្រះស្រឡៈបានឡើយ។តាមទ្រឺស្តីទស្សនៈវិទ្យាដែលខ្ញុំបានសិក្សាកាលពីថ្នាក់ទី១២បាននិយាយថាហេតុដែលមនុស្សម្នាក់ៗកើតមកមានចរិតលក្ខណៈខុសប្លែកៗពីគ្នានោះគឺបណ្តាលមកពីមួយក្នុងចំណោមឥន្ត្រីយារម្មណ៍ទាំង៥របស់បុគ្គលម្នាក់នោះខ្ពស់ពីខុសពីគ្នា។ខ្ញុំសូមមិនរៀបរាប់លំអិតអំពីឥន្ទ្រីយ៍រម្មណ៍ទាំងនោះទេ។ផ្ទុយទៅវិញខ្ញុំគ្រាន់តែចង់និយាយថារូបខ្ញុំនេះប្រហែលជាមនុស្សម្នាក់មានវេទនារម្មណ៍ខ្ពស់ជាងគេហើយមើលទៅបានជាតំរូវអោយខ្ញុំមានមនោសញ្ចេត្តនាពិសេសមួយគឺឆាប់អាណិតគេនិងមានចិត្តស្រលាញ់លើគេរៀប់មិនអស់។គឺថាពេលខ្លះខ្ញុំមិនគិតទៅលើសម្រស់របស់នាងទេ។វិញទេដែលខ្ញុំគិតទៅលើទង្វើរល្អរបស់នាង។កែវភ្នែកស្នាមញញឹមក៏ជាអន្ទាក់ទាក់អារម្មណ៍ខ្ញុំផងដែរ។ប៉ុន្តែខ្ញុំជាមនុស្សម្នាក់ដែលមិនចូលចិត្តអ្នកនិយាយច្រើនឡើយ។ខ្ញុំជាមនុស្សសំបូរទឹកភ្នែក។អាចនិយាយថាជាមនុស្សទន់ជ្រាយក៏ថាបាន។ប៉ុន្តែបើគិតដូច្នេះវាពិតជាខុសស្រឡះតែម្តង់ព្រោះថាខ្ញុំធ្លាប់ដឹងខ្លួនឯងថាឆាប់អាណិតគេមែនតែបើការអាណិតធ្វើអោយខ្ញុំចិត្តដាច់គឺដាច់តែម្តងមិនស្រណោះឡើយ។ដូចពាក្យខ្ញុំតែងនិយាយលេងថា”មាន់ខ្ញុំមិនហានអារទេកតែបើដល់កមនុស្សក៏អារដែរ”។ នេះគ្រាន់តែជាកំណត់អោយខ្ញុំរឹងមាំប៉ឺងប៉ុណ្ណោះ។និយាយអំពីចំណង់ចំណូលចិត្តសិល្បៈវិញ
កាលនៅពីតូច ខ្ញុំចូលចិត្តស្តាប់រឿង
និយាយក្តី រឿងតាមវិទ្យុក្តី គឺចូលចិត្តស្តាប់ណាស់។តាមខ្ញុំចាំ នៅស្ទើររាល់យប់ នៅស្រុករបស់ខ្ញុំខ្ញុំជាកូនអ្នកក្រខ្សត់ជាងគេដែលមានតែម្តាយនិងជីដូនជីតានៅផ្ទះពួកគាត់មិនមានវិទ្យុស្តាប់ទេដូចនេះខ្ញុំត្រូវទៅស្តាប់រឿងតាមវិទ្យុនៅផ្ទះគេក្បែរខាង មានផ្ទះតាដន
ពូអៀងជាដើម ជួនកាលខ្ញុំត្រូវដេកនៅផ្ទះគេក៏មាន។ខ្ញុំនៅចាំបានថាមានយប់មួយនោះខ្ញុំបានលុងលក់នៅផ្ទះតាមដននៅប្រហែលជាម៉ោង១ជិតភ្លឺខ្ញុំដឹងខ្លួនពីដេកហើយដឹងថាខ្ញុំដេកផ្ទះគេ។ប៉ុន្តែខ្ញុំមិនអាចចុះមកផ្ទះបានទេព្រោះផ្ទះទ្វាផ្ទះគេឃ្ទាស់បាត់ទៅហើយ។ប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំក៏សប្បាយចិត្តព្រោះខ្ញុំស្រលាញ់កូនម្ចាស់ផ្ទះនោះ។ គ្រានោះកញ្ញាបានដេកលើប៉ាអ៊ីក្បែរខ្ញុំ។
កញ្ញានិងខ្ញុំក៏ធ្លាប់លេងល្ខោន ធ្វើរោងបាំងស្លឹកចេក ក្នុងគ្រានៅតូចដូចគ្នាផងដែរ។បច្ចុប្បន្ននាងមានកូនប្រហែលជាពីរបីហើយ។ក្រៅពីនិស្ស័យចូលចិត្តលេងល្ខោន និងស្តាប់វិទ្យុ ទាំងនោះរូបខ្ញុំចូលចិត្តច្រៀងផងដែរ។ត្រង់ចំណុចនេះធ្វើអោយខ្ញុំនឹងឃើញបទពេញនិយមមួយចំនួនរបស់ខ្ញុំក្នុងគ្រានៅក្មេងនោះគឺបទរបាំគោះត្រឡោះដែលបង្ហាត់ដោយគ្រូជឿន និងបទល្ខោនបាកសាក់
បទចំរៀងកុមារឈានមុខ និងកំណាព្យជាដើម។ ការអានខ្ញុំមិនសូវចូលចិត្តប៉ុន្មានទេពេលនោះ។
ដោយ ទី ធាវី
Tel: (8550 98 21 49 11
Email: tytheavy@gmail.com
ដោយ ទី ធាវី
Tel: (8550 98 21 49 11
Email: tytheavy@gmail.com
No comments:
Post a Comment