នៅបច្ចុប្បន្ននេះ
ការជក់បារីទោះជាចេតនាពិភពលោកព្យាយាមទប់ស្កាត់យ៉ាងក៏ដោយក៏នៅ តែមានអ្នកប្រព្រិត្តិជក់មិនតិចឡើយ។លើកញ្ចប់បារីត្រុវប្រកាស់ហាមដោយបំរាមជាអក្សរធំៗ គូរអោយគ្រោះថ្នាក់បំផុតដល់សុខភាព។
ត្រុងចំនុចនេះវាធ្វើអោយខ្ញុំចង់លះបង់ វាជាពន់ពេក ទោះជាខ្ញុំមិនជាអ្នកមានជំនាញជក់បារីច្រើនក៏ដោយ។ ប៉ុន្តែការជក់បារីសំរាប់គំនិតផ្ទាល់របស់ ខ្ញុំ ពេលខ្លះក៏អាចមានប្រយោជន៍បន្តិចដែរ។ ជាពិសេសសំរាប់ ពេលណាដែរ ខ្ញុំខ្វល់ខ្វាយនិង កើតទុក្ខ។ ផ្សែងបារីក្នុងជក់បារីវាពិតជា បានធ្វើអោយខ្ញុំអាចសរសេរចេញនូវអ្វីៗគ្រប់ យ៉ាង
តាមមនោអារម្មណ៍ដោយអណ្តែតអណ្តូង។
ប៉ុន្តែនេះវាគ្រាន់តែជាផលប្រយោជន៍តិចតួច ប៉ុណ្ណោះ។
មានន័យថាបើសិនជាខ្ញុំមិនជក់ក៏ខ្ញុំនៅតែអាចសរសេរបានដែរ។ ការជក់បារីខ្ញុំនៅ តែពុំទាន់លះបង់វានៅឡើយទេ។ព្រោះពេលខ្លះខ្ញុំមានអារម្មណ៍ការឈប់និងលះបង់ជក់បារី មិនពិបាក់ទេសំរាប់ខ្ញុំ។ប៉ុន្តែភាគច្រើនគឺគិតថា តើខ្ញុំនេះខំរកប្រាក់ដើម្បីអ្វី បើចុងបញ្ចប់ជីវិតគឺ ស្លាប់ដូចគ្នា។ប៉ុន្តែនេះគ្រាន់តែជាការគិតខុសពីគំនិតរបស់ខ្ញុំប៉ុណ្ណោះ។ផ្ទុយទៅវិញខ្ញុំនៅតែមិនអស់ចិត្តថាតើអ្វីបានជាធ្វើអោយចេះបារី។ តើខ្ញុំចេះជក់បារីនេះពីពេលណាមក។ អ្នកខ្លះ និយាយថាមានមនុស្សមួយចំនួនចាប់ផ្តើមទទួលយកការជក់បារីស្របពេលដែលពួកគេមាន វិបត្តិផ្លូវចិត្តដោយសារស្នេហាជាដើម។ ដោយឡែករូបខ្ញុំការទទួលយកការជក់បារីវាដូចគេ និយាយឡើយ។ ប៉ុន្តែវាជាកាលៈទេសៈមួយបានតំរូវអោយទទួលយកដោយមិនដឹងខ្លួន ហើយថែមទាំងមិនដឹងថាការជក់បារីនេះគ្រោះថ្នាក់ប៉ុណ្ណា្ឡឡើយ។នោះគឺថាក្នុងគ្រាដែលខ្ញុំនៅក្មេងនៅឡើយ រូបខ្ញុំគឺជាក្មេងវត្តម្នាក់តែងតែដើរតាមលោក ជាកូនសិស្សអង្គនោះទៅចូលរួម បុណ្យផ្សេងៗ។វាគឺជាទំលាប់អាក្រក់របស់អ្នកស្រុកនៅគ្រានោះដែលតែងតែប្រគេនទ័យទានដល់ព្រះសង្ឃរូមទាំងបារីនេះឯង។
សូមជំរាបថា មានព្រះអង្កខ្លះមិនចេះឆាន់បារីទេប៉ុន្តែក្នុងខណៈម្ចាស់បុណ្យប្រគេនហើយចាំបាច់ត្រូវតែទទួលដែលពាក្យព្រះសង្ឃនិយាយថាត្រូវតែទស។
នេះជាមូលហេតុដែលរូបខ្ញុំក៏ដូចជាក្មេងវត្តដទៃទៀតចេះជក់បារី។ត្រង់ចំនុចដែរខ្ញុំសូមនិទានពីជីវិតខ្ញុំថា ខ្ញុំចេះជក់បារីតាំងពីខ្ញុំនៅតូចម្លេះ
គឺគ្រានោះ លោកតាធីដែលជា អ្នកបីបាច់រូបខ្ញុំ ឬហៅថាជាលោកតារបស់ខ្ញុំ ពេលដែរលោកមកពីសូមមន្តវិញគីលោកតែងតែធ្វើទានបន្តតាមរយៈចែកបារីដល់សិស្សគ្រប់ៗគ្នា។ការណ៍នេះគីជាទង្វើរល្អរបស់លោក។ប៉ុន្តែវាជាទង្វើរអាក្រក់ទៅវិញ។
តើអ្នកយល់យ៉ាងណាដែរពីរឿងចំនុចនេះ។ខ្ញុំប្រាកដចិត្តថានឹងលះបង់ការជក់បារីនៅថ្ងៃណាមួយជាមិនខាន់។សូមបញ្ជាក់ថា ការជក់របស់ខ្ញុំនៅ
យ៉ាងច្រើន៤ដើមក្នុងមួយថ្ងៃប៉ុន្តែយ៉ាងណាក៏ដោយ ក៏ជាកក្តានៃការគ្រោះថ្មាក់ដែរ។
ពិខ្ញុំធាវី
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
No comments:
Post a Comment