Friday, June 8, 2012

ប្រាំពីរខែក្រោយថ្ងៃប្រាំពីរមករា


ព្រិត្តិការណ៍បង្ហូរឈាមសង្គ្រាមនយោបាយនៃកម្ពុជាបានប្រែប្រួលរហ័សមួយពព្រិចភ្នែកពីការសំលាប់រង្គាលមកសម័យកេណ្ឌគ្នាទៅក៥ប្រចាំការណ៍ក្រោមរូបភាពជាច្បាររបងការពារព្រំ​ដែនដើម្បីសុវត្ថភាពសង្គម។ខ្ញុំនៅតួចនៅឡើយអ្នកផ្ទះរបស់ខ្ញុំនិងអ្នកភូមិក្បែរខាងបានស្រែកឡើងដោយក្តីរំភើបខណៈមាននារីម្នាក់បានមកដល់ផ្ទះខ្ញុំ។រូបខ្ញុំត្រូវបានបីត្រកងចូលអង្គុយលើភ្លៅផ្អឹបនឹងដើមទ្រូងរបស់នារីម្នាក់នោះហ៊ុំពទ័្ធដោយអ្នកស្រុកពេញត្រៀបត្រាលើផ្ទះ។ ទោះជាខ្ញុំនៅតួចយ៉ាងណាក៏ដោយពីព្រិត្តិការណ៍នោះ ខ្ញុំនៅចាំអ្វីៗទាំងអស់ៈ
នៅឆ្នាំ១៩៧៩ ខែកក្តដា បងស្រីរបស់ខ្ញុំ ទីមានី បានឆ្លងកាត់វាសនាដ៏អភ័ព ទំរាំ​វិលត្រឡប់​មកដល់ផ្ទះវិញត្រូវចំណាយពេលយ៉ាងយូរអស់រយៈពេលប្រាំពីរខែគត់ក្រោយថ្ងៃប្រាំពីរមករា។ ក្នុងសភាព​រៀបរាប់ទាំងទឹកភ្នែក ខ្ញុំនៅចាំបានថា បងស្រីរបស់ខ្ញុំ​ត្រូវបានអង្គការរបប​ខ្មែរ​ក្រហមជ្រើសរើសជាយុវតីឆ្មើមហើយកេណ្ឌមករស់នៅភ្នំពេញ។គាត់បានរៀបរាប់ពីប្រវត្តិ​ដូច្នេះថានៅគ្រានោះគាត់ត្រូវបានអង្គការប្រមូលផ្តុំគាត់រូមទាំងយុវជនយុវនារីគំរូផ្សេងទៀតមករស់ក្នុងកងចលត័វត្តនិរោធដែលក្រោយមកខ្ញុំស្គាល់ថាវត្តនោះស្ថិតនៅត្រើយច្បារអំពៅផ្លូវទៅកាន់ស្រុកកៀនស្វាយ។ក្នុងភាពយុវតីក្រៅពីធ្វើការគឺអង្គការអោយត្រៀមខ្លួនដើម្បីអោយ​យុទ្ធជនកងទ័ពរំដោះសំរាប់ជ្រើសរើសធ្វើជាប្រពន្ធ។មានថ្ងៃមួយនោះយុទ្ធជនពិការជាច្រើន​នាក់បានត្រូវអង្គការរៀបការអោយដោយត្រូវជ្រើសរើសនារីក្នុងចំណោមពួកគាត់។គាត់ភ័យណាស់ណាមួយគាត់នៅក្មេងប៉ុន្តែគាត់ហាក់បីដូចជាព្រះជួយអាចគេចផុតការជ្រើសរើសពីជនពីការដោយត្រូវពួនក្របផួយយ៉ាងជិតតែត្រូវអង្គការរៀបការអោយលើបុរសខ្មៅម្នាក់ឈ្មោះ​ឆេតដែលគាត់មិនពេញចិត្តទាល់តែសោះ។ ក្នុងការរស់នៅទីនោះជាពិសេសតាមការរៀបរាប់របស់បងស្រីខ្ញុំក្នុងសភាពស្រពិចស្រពិលនៃការចងចាំរបស់ខ្ញុំបានរៀបរាប់ថានៅទីនោះគាត់ឃើញមានខ្សែសាច់សារលោហិតរាជវង្សានុ​វង្សខ្លះផងដែរដែលទំនងដូចជាមានព្រះអង្គម្ចាស់ប៉ាង,និងព្រះអង្គម្ចាស់សីហមនុនី ព្រះមហាក្សត្របច្ចុប្បន្ននេះ(ស្រពិចពិលចាំមិនប្រាកដ)បានរស់នៅក្នុងកងចលត័នោះជាមួយគ្នា។ បងស្រីខ្ញុំនិយាយថាគាត់បានឃើញអ្នកអង្គម្ចាស់ប៉ាងយំ ស្រែកយ៉ាងខ្លាំង​ហៅតែ​ឪ​ទេពេលអង្គការនាំយកទៅប្រហែលយកទៅសំលាប់ចោលហើយមើលទៅដោយបន្សល់ទុកនូវសំភារៈប្រើប្រាស់មួយចំនួនសល់ក្នុងបន្ទប់ប៉ុណ្ណោះ។ ខ្ញុំសូមមិននិយាយពីនេះទៀតទេក្រែងខុសឆ្គងតែខ្ញុំសូមនិយាយពីរឿងបងស្រីខ្ញុំវិញ។​ឆ្នាំ១៩៧៨ក្រុមយុវនារីជាពិសេសបងស្រីខ្ញុំបានត្រូវអង្គការអោយមកធ្វើទស្សនិច្ចនៅមន្ទីរពេទ្យមួយខ្ញុំមិនច្បាស់ទេ(មន្ទីរពេទ្យព្រះតុមាលាឫពេទ្យលោកសង្ឃក៏មិនដឹង)ពេលនោះគាត់បាន​ជួបបងប្រុសខ្ញុំម្នាក់ទៀតដែលជាទាហាននៅកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យនោះ។ គាត់ពិតជាចង់និយាយរកបងប្រុសខ្ញុំខ្លាំងណាស់តែគាត់ខ្លាចអង្គការដឹង។គិតទៅរបបនោះ​គួអោយខ្លាចរអារមែនសូម្បីតែបងប្អូនឯងក៏មិនហាននិយាយរកគ្នាផងពេលជួបគ្នា។
នៅឆ្នាំ១៩៧៩ថ្ងៃរំដោះសូរសំលេងរន្ធឹកនៃកងទ័ពវៀតណាមនិងកងទ័ពរំដោះប្រជាមានិត​កម្ពុជាបានសំរុកចូលទីក្រុងភ្នំពេញ។បងស្រីត្រូវបានកងឈ្លបអង្គការកៀងចេញពីក្រុងដោយ​រសាតតាមអមឡាំងខេត្តកំពង់ស្ពីនៃតំបន់ជួរភ្នំក្រវ៉ាញជាមួយប្តីដែលអង្គការរបបនោះការ​អោយក្នុងចំណោមជាច្រើនគួរផ្សេងទៀត។ នៅចំនុចនេះបងស្រីរបស់ខ្ញុំបានរៀបរាបបន្តថាយើងត្រូវកៀងដោយកងអាវខ្មៅរត់ឡើងភ្នំចុះភ្នំតោងវល្ល័តាមបណ្តោយជួរភ្នំក្រវ៉ាញដោយឆ្លងកាត់ខេត្តកំពង់ឆ្នាំងនិងពោធិសាត់។យើងគ្មានអ្វីហូបទេមានតែបូតស្រូវតាមស្រែហូបទាំងឆៅ។ដោយមិនអាចរត់ទៅមុខបានទៀតនិងលែងខ្លាចសេចក្តីស្លាប់ហើយនោះព្រោះឃើញក្រុម​សំលាប់និងប្លន់ស្រស់ៗនៅនឹងមុខបងស្រីរបស់ខ្ញុំប្តីនិងបងស្រីរបស់ខ្ញុំបានបង្ខំចិត្តរត់បញ្រ្ចាស់មកវិញសំដៅកងទ័ពវៀតណាម។ ពេលនោះគាត់បាននិយាយថា មានក្មេងស្រីម្នាក់​ដែល​គាត់បាន​​ជួយ​យកអាសារបានមកជាមួយគាត់លុះមក​ដល់​ភូមិ​មួយខ្ញុំមិន​ចាំទេ​ស្ថិត​ក្នុង​ពោធិ​សាត់ បានជួបប្រជាជនដែលរំដោះហើយគេក៏សុំយកក្មេងនោះចិញ្ចឹម។ គាត់និងប្តី ក៏បន្ត ដំណើរ បន្លំធ្វើជាប្រជាជនតាមរទេះគោអ្នកស្រុករហូតដល់ព្រែកក្តាម។គាត់និយាយថា មិនថា តែកងទ័ពវៀតណាមទេពេលនោះក៏ចាប់អារម្មណ៍នឹងគាត់ដែរព្រោះស្អាតណាស់ចង់តែចាប់ គាត់ទុក។លុះមកដល់ព្រែកក្តាមគេមានពិធីចែកអំណោយអង្ករនិងគ្រឿងត្រីខកំប៉ុងជាដើម។ទីនោះគឺជាទីដែលបងស្រីខ្ញុំនិងមិត្តស្រីរបស់ម្នាក់ទៀតបែកគ្នាដោយគេធ្វើដំណើរមកភ្នំពេញ។រីឯគាត់បានត្រូវជិះឡាន(ទំនងជាឡានអ្នកធ្វើការក្នុងសង្គមនោះ) ទើបមកដល់កំពង់ចាម។
ទីបំផុតបងស្រីរបស់ខ្ញុំបានមកដល់ផ្ទះក្រោយថ្ងៃ៧មករារយៈពេល៧ខែ។នេះក៏ដោយសារប្តី ដែលសំបុរដ៏ខ្មៅកក្រិតម្នាក់រែកពន់ដល់ទីបញ្ចប់។តែព្រហ្មលិខិតបានត្រឹមតែនិកគុណពីការែកពន់អៀវឡើងភ្នំនិងចុះភ្នំរបស់បុរសម្នាក់នោះប៉ុណ្ណោះ។ព្រោះតែគ្មាននិស្ស័យចំណងនៃ​អាពាហ៍ពិពាហ៍ពីរបបនោះនៅតែធ្វើអោយពួកគាត់បែកគ្នាទៅរកស្រុកកំណើតរៀងខ្លួន។បុរសម្នាក់នៅស្រុក កំពុងក្របី ក្បែរហាន់ជ័យ និងក្រូចឆ្មា។កូនស្រីម្នាក់​ជាចំណង់​ដៃនោះ​បាន​ប្រសូត្រ​ក្រោយពីនោះមក។

No comments:

Post a Comment