និពន្ធ ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
១.ច្រើនឆ្នាំ គឺយើងបានស្រលាញ់គ្នា ដែលវេលានោះជាពេល រូបអូនស្នេហ៍បងណាស់
បងស្រលាញ់អូន អូនក៏បានដឹងច្បាស់ ផ្អែមល្អែមខ្លាំងណាស់ គ្រាស្នេហ៍យើង
ថ្នាក់ថ្នម។
២.វេលា ថ្មីមួយបានមកដល់ លែងស្តាប់ហេតុផល
អូនលែងទទួលយកការបកស្រាយ ពីបង
អូនបានជឿគេ ប្រែជារូបអូនខឹងបង។
Bridge1. កុំជេរបងតាមទូរស័ព្ទសូមចិត្ត ចាំជួបមុខគ្នាបានទេ បើចង់ជេរមិនហួសពេល ជេរចុះបើអូនចង់ជេរ។
Bridge2.កុំជេរបងតាមទូរស័ព្ទសូមចិត្ត ចាំជួបមុខគ្នាបានទេ បើចង់ជេរមិនហួសពេល ជេរចុះបើគិតថាស្នេហ៍
បងទុកគ្រាន់ជេរ។
........
៣. ថ្ងៃខ្ញុំ ឌុបស្រីថ្ងៃស្រីឈឺចាប់ ទោះខ្ញុំរ៉ាយរ៉ាប់ប្រាប់ ថាគេម្នាក់នោះជា
មិត្តភក្តិបងទេ បងមិនដែលស្នេហ៍គេ តែស្រីនៅតែជេរ គឺស្នេហ៍ប្រែខុសពីមុន។
៤.វេលា ថ្មីមួយនេះមកដល់ លែងស្តាប់ហេតុផល
អូនលែងទទួលយកការបកស្រាយ ពីបង
អូនបានជឿគេ ប្រែជាអូននេះខឹងបង។
Bridge3. កុំជេរបងតាមទូរស័ព្ទសូមចិត្ត ចាំជួបមុខគ្នាបានទេ បើចង់ជេរមិនហួសពេល ជេរចុះបើអូនអស់ស្នេហ៍
Bridge4.កុំជេរបងតាមទូរស័ព្ទសូមចិត្តចាំជួបមុខគ្នាបានទេ បើចង់ជេរមិនហួសពេល ជេរចុះបើគិតថាស្នេហ៍បងទុកគ្រាន់ជេរ។
.......
R. សូមចិត្តអាណិតកុំជេរបងអូនផងស្តាប់ហេតុផល បងអង្វរនឹកឃើញដល់
នាគ្រាយើងផ្តើមស្នេហ៍
R. ហួសចិត្តត្បិតអីស្នេហ៍យើងគ្រាមុនអូនមិនដែលចេះជេរ
អូនជឿគេស្នេហ៍ប្រែជា បងនេះសំរាប់អូនជេរ។
Bridge5.កុំជេរបងតាមទូរស័ព្ទសូមចិត្ត ចាំជួបមុខគ្នាបានទេ បើចង់ជេរមិនហួសពេល ជេរចុះបើគិតថាស្នេហ៍
បងទុកគ្រាន់ជេរ។
No comments:
Post a Comment