និពន្ធដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
១.អូនប្រាប់ចិត្តហើយឡើយមិនទឹកភ្នែក
ថ្ងៃមួយគង់នឹងបែកយើងទាំងពីរអូនដឹង
មុននេះអូនយំ បេះដូងស្រលាញ់អូនខឹង ពេលនេះអូនដឹងស្នេហ៍ហ្នឹងគង់តែនឹងបែក។
២. ទង្វើស្និតស្នាលបងថាការងារ តែបងទាក់ទងគ្នាវាហាក់ដូចជាខុសប្លែក
លួចលាក់នែបនិត្យអូនឃើញបងជាក់នឹងភ្នែក បងនៅតែប្រកែកនិស្ស័យស្តែងតួព្រានស្នេហា។
R1.
យំឆ្អែតហើយបងអើយឈប់មកបំពានអូនទៅ មិនឡើយត្រូវបញ្ឈឺទាំងយើងកំពុងធ្វើការ
មេរៀននេះបានបង្រៀនអូនអូនបានស្គាល់ហើយស្នេហា តើលេខាគេនោះល្អជាងអូនប៉ុណាប្រាប់ផង។
R2. ត្រៀមខ្លួនបែកសម្របតាមបងចង់បានណាថ្លៃ
កុំបន្ទោសស្តីថាស្រីទៅមានអ្នកផ្សេងណាបង
ស្នាមគ្រប់យ៉ាងដែលបងសាងទឹកភ្នែកហូរពេញក្នុងបេះដូង ព្រោះតែអូននៅតែស្រលាញ់ថ្លៃ។ (ហា
ហា ហា ហា ហា ហា ហា)
Rab: យំឆ្អែតហើយបងឈប់មកបកស្រាយណា
មិនត្រូវបញ្ឈឺអោយអូនឈឺផ្សារ អូនបានស្គាល់ហើយរស់ជាតិស្នេហា តើស្រីនោះគេណាល្អជាងអូនប៉ុនណា
អូនត្រៀមខ្លួនបែកហើយណា សម្របតាមបងចង់បានដូចប្រាថ្នា តែថាឥឡូវអូននៅស្រលាញបង។
No comments:
Post a Comment