ឋានសួគ៌លើដីនៅឯណា! ក្នុងកែវនេត្រាជនទេសចរ
កន្លែងកំសាន្តសុទ្ធតែល្អ មនុស្សឈូឆរនាំគ្នាទៅ។
នោះគឺកន្លែងទីឋានមួយ ឃើញហើយរំជួយដិតដាមនៅ
ជាប់ក្នុងអារម្មណ៍ស្អាតពេកកូវ ខ្នងភ្នំវាលស្មៅខែរងារ។
ភ្នំដោះក្រមុំគន់ចម្លែក ទេសភាពប្លែកខេត្តនានា
មណ្ឌលគីរីជ្រោះរមនា រាត្រីរងារភូមិពូតាំង។
ភូមិព្នងខ្មែរដើមផ្តើមស្នេហា ស្នេហ៍ជ្រោះបូស្រារដូវប្រាំង
ជ្រោះដំំណាក់ស្តេចទឹកធ្លាក់ខ្លាំង ស្នេហ៍ភូមិពូតាំងសែនមនោរម្យ។
ឱចំការស្រល់ដល់ទីខេត្ត លង់ស្នេហ៍អណែកដីទួលភ្នំ
មើលទៅឯនាយមេឃស្រទុំ មើលសមុទ្រភ្នំលង់ព្រឹក្សា។
ចិត្តនៅស្រមៃអាល័យឃ្លាត សូមត្រដាងលាតក្តីស្នេហា
មណ្ឌលគីរីតើថ្ងៃណា? ងូតទឹកប៊ូស្រាប្រលោមស្នេហ៍។
ដោយ ទី ធាវី
Tel: (855) 89 21 49 11
No comments:
Post a Comment