យប់នេះចន្ទ្ររះជះពន្លី ម៉ោងបួនទាបភ្លឺមាន់រងាវ
ចៅចិតនឹកឃុនទុំនឹកទាវ ប្រគុំស្រដៀវនឹកចង្វាក់។
តើរូបខ្ញុំវិញនឹកនរណា កន្លង់នឹកផ្កាប៉ានឹកម៉ាក់
ជាងទងធ្វើមាសនឹកដល់ប្រាក់ អ្នកល្បែងនឹកចាក់គិតស៊ីសង។
ពុទ្ធោចិត្តខ្ញុំផ្តុំមហិមា រាត្រីរងារខុសរាល់ដង
យប់នេះហេតុអ្វីនឹកនួនល្អង ចិត្តចេះតែប៉ងចង់ជួបភក្ត្រ។
សុំទោសមិត្តអើយធ្វើម្តេចទេ ចិត្តចេះតែរេនឹកដល់អ្នក
នេះព្រហ្មលិខិតនាំជំពាក់ ខ្យល់ផាត់បក់ធ្លាក់ប៉ះរាយកាយ។
ក៏ព្រោះតែយើងបានជួបគ្នា ទាំងពីរអង្គារពីររាងអាយ
បើស្មគ្រជាមិត្តគួអោយស្តាយ ស្តាយរូបឆោមឆាយជាគូរគាប់។
ដឹងទេរូបអូនគួទាក់ទាក់ទាញ ចំណេះជំនាញក៏ខ្ញុំរាប់
ស្វាហាប់ក្លាហានដូចមេទ័ព សម្ផស្សល្អគាប់ពេញហរទ័យ។
មួយវិញចិត្តស្ងួនពេញលះបង់ ពេញដោយស្មោះត្រង់សមឈ្មោះស្រី
វាចារស្រទន់ជួបមួយថ្ងៃ អោយខ្ញុំស្រម័យមួយសង្ខារ។
ពេលនេះចិត្តខ្ញុំលុងទៅបាត់ តាមរាត្រីស្ងាត់បាត់ទៅណា?
បើអ្នកបានដឹងសូមមេត្តា ពាក្យនេះស្នេហាដោយស្មោះត្រង់។
ដោយ ទី ធាវី
Tel: (855) 89 21 49 11
Email:
tytheavy@gmail.com
No comments:
Post a Comment