លោកគ្រូមានគុណ គុណមានទម្ងន់
ធ្ងន់ស្មើម៉ែឪ ជាគ្រូអាចារ្យ
សាលាតម្រូវ ពាក្យខុសនិងត្រូវ
លោកបានបង្រៀន។
ខ្ញុំបានចេះដឹង មកដល់ថ្ងៃហ្នឹង
ព្រោះលោកទូន្មាន លោកដាក់កំណត់
កត់ត្រាមេរៀន ផ្តល់សិស្សជាទាន
ឱវាទខិតខំ។
គុណលោកច្រើនណាស់ ការពិតស្តែងច្បាស់
លោកដាក់បង្ខំ កាលណោះខ្ញុំខ្ចិល
មិនយល់សន្សំ ចំណេះចំណង់
ជាទ្រព្យជីវិត។
លោកតែងបរិយាយ រៀបរាប់វែងឆ្ងាយ
ប្រៀបធៀបកាពិត មនុស្សក្នុងសង្គម
ចំណេះជាមិត្ត ជំនាញជាក្រិត
នាំភាពឧត្តម។
លោកជាម្ចាស់ទាន លោកតែងបង្រៀន
អោយមាយាទត្រង់ លោកតែងប្រដៅ
យកត្រូវជាបង់ រស់រៀនខិតខំ
ទើបមានរស្មី។
គួរដឹងគុណគ្រូ លោកបានតស៊ូ
បង្រៀនរាល់ថ្ងៃ ទោះប្រាក់ខែតិច
លោកមិនថាអ្វី នាំជនប្រុសស្រី
ជីវិតថ្លៃថ្លា។
ត្រពាំងរូង
ថ្ងៃទី ៨ ធ្នូ ឆ្នាំ២០១២
និពន្ធដោយ
ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
No comments:
Post a Comment