លាភ្នំក្រវាញលាស្នាមឈឺចាប់ លាព្រៃគេកាប់ដាំដុះដំណាំ
លាស្រីចុងស្រល់ផ្តាំចិត្តចងចាំ ស្មោះស្នេហ៍ខែប្រាំងវស្សា ប្រួលប្រែ។
លាស្រីចុងស្រល់ផ្តាំចិត្តចងចាំ ស្មោះស្នេហ៍ខែប្រាំងវស្សា ប្រួលប្រែ។
កាលគ្រាមុននេះអូនថាស្មោះបង ឥឡូវនួនល្អងភ្លេចអស់ស្នាមស្នេហ័
អូនមិនគួរសោះចិត្តស្មោះប្រួលប្រែ ទុក្ខបងគ្មានល្ហែមិនគួរជឿជាក់។
គិតទៅចិត្តស្រីមិនខុសចុងស្រល់ យោយោគតាមខ្យល់ភ្លេចគ្រាពីរនាក់
ភ្លេចមន្តស្នេហ៍ស្និតរដូវត្រជាក់ ស្នេហ៍យើងពីរនាក់ម៉ែអូនបំបែក។
ដោយទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
No comments:
Post a Comment