កន្សែងតូចធំរុំប្រើប្រាស់ ទាំងក្មេងទាំងចាស់ត្រូវការវា
រកដណ្តប់ប្រាណខែរងា ហ៊ុមប្រើគ្រប់គ្នាពេលត្រូវការ។
កន្សែងចួនកាលប្រើជូតមុខ រកទិញមកទុកពីទីផ្សារ
ជូតដៃជូតជើងជូតកេសា ជូតទឹកនេត្រាពេលហូរយំ។
កន្សែងខ្លះទៀតជូតច្រមុះ កន្សែងខ្លះនុះយកមកឃ្លុំ
ពេលមានរបួសយកវារុំ ទោះបុណ្យនិងភ្ជុំហ៊ុមពានា។
កន្សែងមានគុណក្រៃគន្លង កន្សែងរ៉ាប់រងគ្រប់អង្គា
កន្សែងត្រូវការគ្រប់ៗគ្នា ពេលក្តៅរងារវាចាំបាច់។
\កន្សែងពេលខ្លះប្រើទទូរ ពេលហាលថ្ងៃយូរជួយសម្រច
សម្រួលបន្ថយកំដៅសាច់ ទោះកន្សែងដាច់ជួយសម្រូល។
គ្រប់គ្នាគ្រុនក្តៅជួយបន្ថយ កន្សែងជួយអោយត្រជាក់ស្រួល
ជ្រលក់ក្នុងទឹករួចពូតមួល
ជួតប្រាណបានប្រួលថយកំដៅ។
ឱកន្សែងពេលអស់ខ្លឹមសារ កន្សែងអនិច្ចាក្លាយកន្ទប
គេនៅត្រូវការទើបគេរក កន្សែងធ្លាក់មកក្តោបធ្វើប៉ឹង។
គេយកន្ទបមកជូតជើង កន្ទបកនយើងអស់ន័យហ្នឹង
ត្រឹមជូតលាមកនិងធ្វើប៉ឹង កន្ទបបានត្រឹមស្អុយឆ្អេះឆ្អាប។
ភ្នំពេញ ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០១២
Tel: (855) 89 21 49 11
Email: tytheavy@gmail.com
ដោយ ទីធាវី
No comments:
Post a Comment