Thursday, December 6, 2012

ស្នេហាគឺជាទឹកភ្នែក



និពន្ធដោយទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
១.ស្រីទី១. មានស្នេហាគឺមានទឹកភ្នែក            ឈឺចាប់ពេកសម្រក់អោយអស់
ប្រុសទី១. ខ្ញុំមិនយំទេបើសិនជាគេម្នាក់នោះ     គេទៅចុះបើគេអស់និស្ស័យ។
២.ស្រីទី១.ខ្ញុំខំទប់ទឹកភ្នែកដែរ                     តែវានៅតែហូរមករាល់ថ្ងៃ
ស្រី២.គេប្រាប់ថាស្មោះតែគេនោះមានថ្មី         ម្តេចអោយស្រីស្គាល់ការឈឺចាប់។
៣.ស្រីទី៣.ស្នេហាខ្ញុំក៏ជាអ្នកគ្រោះ                គេម្នាក់នោះចិត្តប្រួលប្រែឆាប់
ប្រុសទី២.ខ្ញុំវិញជំនួសអោយការឈឺចាប់          ខ្ញុំប្រញាប់រកថ្មីមកជំនួស។
៥.ស្រីទី៤.ខ្ញុំខូចចិត្តខ្ញុំចេះ ផឹកស្រា                បំភ្លេចស្នេហាដែលរងគ្រោះ
ស្រីទី៥.ខ្ញុំវិញកត់ត្រាស្នេហាអោយអស់           ទើបរបួសខ្ញុំបានធូរស្បើយ។
R.ស្រីទី៦.ស្នេហ៍គឺការឈឺចាប់មានទឹកភ្នែកហូរ  នាំចិត្តនឹកដល់គ្មានលោះពេលឡើយ
ទឹកភ្នែកខ្ញុំហូរទើបខ្ញុំធូរស្បើយ                     ស្គាល់ហើយស្នេហ៍អើយ។      
៦.ប្រុសទី៣.បំភ្លេចឈឺចាប់រឿងស្នេហ៍           ច្រៀងទីវាលស្រែខ្ញុំធូរស្បើយ
ច្រៀងជួនពរនាងតាមខ្យល់រភើយ                 ត្រានត្រើយទៅចុះ។
៧.ស្រីទី៧.ស្នេហ៍ខ្ញុំវិញខ្ញុំសែនហួសចិត្ត          ដឹងការពិតទឹកភ្នែកស្រក់ចុះ
ស្រីទី៨.ខ្ញុំអង្គុយស្រែកយំម្នាក់ឯងឈ្ងោកមុខ    ក្នុងបន្ទប់ទើបឈប់ឈឺផ្សា។
៦.ប្រុសទី៣.រឿងបេះដូងបើគ្មាននិស្ស័យ        គេទៅមានថ្មីហើយណា
ស្រីទី៨.ខ្ញុំមិនស្តាយឡើយស្នេហា                  តែថាខ្ញុំស្តាយចិត្តស្មោះ។
R. (រួមគ្នា)​ យើងគួររឹងមាំអោយតម្លៃខ្លួនឯង      ទើបលែងចំបែងស្តាយគេម្នាក់នោះ     
គ្មានអ្នកណាដែលថាមិនខុស                       ទៅចុះកុំស្តាយ។
យើងគួររឹងមាំអោយតម្លៃក្នុងជិវិត                  កុំគិតឡើយស្តាយ
ជួបព្រាត់ស្នេហាយើងទាំងឡាយ                   កុំស្តាយគង់ជួបអ្នកល្អ។

...(ច្រៀងឡើងវិញ)....                                       

No comments:

Post a Comment