ចន្ទអើយចន្ទ្រាមេឃាសែនខ្ពស់ ជួបភក្ត្ររងគ្រោះរង្គោះបេះដូង
តើដឹងឬទេបងលង់ស្នេហ៍ស្ងួន លង់ចិត្តដែលអូនចិត្តស្ងួនប្រពៃ។
ចន្ទ្រអើយរះខ្ពស់ហួសពីហត្ថា ឱក្តីស្នេហាបានត្រឹមស្រមៃ
បើចន្ទ្រអាណីតពិតមាននិស្ស័យ សូមអោយមេឃដីនាំស្រីជាគូរ។
ឱរាត្រីអើយអាណីតខ្ញុំផង នាំចិត្តនួនល្អងកុំបង្អង់យូរ
ព្រមស្ម័គ្ររូបខ្ញុំដូចទាវគំរូ បងសុខចិត្តប្តូរស៊ូស្លាប់ព្រោះស្រី
បើអូនមានចិត្តត្រឹមតែជាមិត្ត ពុំដែលនឹកគិតលះបង់ភក្តី
នេះមកពីខ្ញុំចេះតែស្រមៃ បានជួបរូបស្រីគ្រឹមតែសុបិន្ត។
ដោយ
ទី ធាវី
Tel: (855) 89 21 49 11
No comments:
Post a Comment