Thursday, May 3, 2012
អរគុណសម្តេចអគ្គមហាសេនាវតីតេជោហ៊ុនសែនក្នុងការបញ្ឈប់ការធ្វើរ៉ែទីតាញ៉ូមនៅក្នុងខេត្តកោះកុង
(ដោយ ទី ធាវី)
ភ្នំពេញៈ ថ្លែងទៅកាន់បុគ្គលិកជាច្រើននាក់ក្នុងពិធីអាហារពេលល្ងាចជុំគ្នានៅភោជនីដ្ឋាន អេហ្វស៊ីស៊ីនៅជាន់ទី៣ វេលាប្រហែលជាម៉ោង៩.០០នាទីយប់ថ្ងៃទី៨ ខែមេសាឆ្នាំ២០១១ម្សិលមិញនេះ កញ្ញា សុវណ្ណា ហ្គោនឡេតនាយិការអង្គការអន្តរជាតិមួយឈ្មោះសម្ពន្ធ័មិត្តសត្វព្រៃបានសំដែងនូវការអរគុណដោយក្តីរីករាយបំផុតចំពោះសម្តេចអគ្គមហាសេនាវតីតេជោហ៊ុនសែននាយករដ្នមន្ត្រីប្រទេសកម្ពុជាក្នុងការសំរេចប្រកបដោយគតិបណ្ឌិតបញ្ឈប់ការធ្វើអាជីវកម្មរ៉ែទីតាញ៉ូមក្នុងស្រុកថ្មបាំងខេត្តកោះកុងតំបន់ជួរភ្នំក្រវ៉ាញភាគខាងត្បូងប្រទេសកម្ពុជា។
ក្នុងសម្លេងទះដៃអបអរសាទរព្រមគ្នាពីបុគ្គលិក កញ្ញាសុវណ្ណា បានអរគុណផងដែរចំពោះបុគ្គលិកអង្គការនេះគ្រប់គម្រោងទាំងអស់ដែលបានខំប្រឹងប្រែងរួមគ្នាក្នុងគោលបំណងតែមួយដើម្បីការពារបរស្ថាន ព្រៃឈើ និងសត្វព្រៃរបស់យើង។ កញ្ញាបានអោយដឹងថា យើងបានតស៊ូមតិប្រយុទ្ធប្រឆាំងចំពោះសកម្មភាពណាដែលបំផ្លាញបរិស្ថានសត្វព្រៃ ជម្រកសត្វព្រៃនិងព្រៃឈើ ។ ជាពិសេស យើងបានតស៊ូមតិអស់រយៈពេល៩ខែគត់ក្នុងការទប់ស្កាត់សកម្មភាពរ៉ែទីតាញ៉ូមដែលនឹងធ្វើឡើងដោយក្រុមហ៊ុនរ៉ែមួយឈ្មោះ United Khmer Group.។ កញ្ញាបានអោយដឹងផងដែរថា ថ្ងៃនេះ កញ្ញាបានទទួល Email ជាច្រើនពីរដ្នមន្ត្រីពីក្រសួងពាក់ពន្ធ័សំដែងនូវការសាទរចំពោះរឿងនេះ។ សូមជំរាបថា ដោយមើលឃើញពីផលប៉ះពាល់ដល់ធនធានធម្មជាតិ ព្រៃឈើ ជម្រកសត្វព្រៃ ក៏ដូចជា ជីវៈចំរុះ និងជីវភាពប្រជាពលរដ្ឋក្នុងតំបន់នៅតំបន់ព្រៃឈើជួរក្រវ៉ាញសម្តេចអគ្គមហាសេនាវតីតេជោហ៊ុនសែនក៏បានសម្រេចបញ្ឈប់ទាំងស្រុងដល់សកម្មភាពធ្វើរ៉ែទីតាញ៉ូម នៅក្នុងឃុំជីផាត ស្រុកថ្មបាំងខេត្តកោះកុង បន្ទាប់ពីបានប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី៨ ខែមេសាឆ្នាំ២០១១។ សូមជំរាបផងដែរថា កន្លងទៅនេះមានរដ្ឋមន្ត្រីនិងអ្នកជំនាញជាច្រើននាក់បានចុះទៅសិក្សាផ្ទាល់ពីផលប៉ះពាល់ដល់ទីកន្លែងនោះ។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment