រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ និងជាមន្ត្រីអភិវឌ្ឍជំនួញសហគមន៍អេកូទេសចរណ៍នៃអង្គការសម្ពន្ធ័មិត្តសត្វព្រៃ
១. គេរំខានខ្ញុំព្រៃភ្នំក្រវ៉ាញទីដែលធ្លាប់រស់សុខសាន ទង្វើរគេបានរុករានរាល់ថ្ងៃ
គេកាប់ក្រញូងកាប់គាស់ឈើព្រៃ បំផ្លាញឈើមានតំលៃកាប់គាស់រាល់ថ្ងៃគ្មានស្តាយស្រណោះ។
២. គេបរបាញ់សត្វគេចាប់លក់ដូរទង្វើរគេមិនអាសូរ គេឆ្កួតនិងដូរយកប្រាក់មុខងោះ
ឈើមានតំលៃគេកាប់ទាំងអស់ ជម្រកឈើងាប់ឈើស្រស់វិនាសស្ទើរអស់រស់របៀបណា?
R.ដំរីខ្ញុំអើយម្តេចឡើយអភ័ពអភ័ពខ្លាំងណាស់ កើតមកកម្មក្រាសជួបមនុស្សឫស្យា
ធ្លាប់រស់បានសុខជម្រកព្រឹក្សា ឥឡូវត្រូវស្គាល់ទឹកនេត្រាជម្រកខ្ញុំណាគេបំផ្លាញ។
៣.គ្មានជម្រើសទេត្រូវដើរចូលភូមិតែបែរគេថារូបខ្ញុំ ដំរីចូលភូមិអុកឡុករំខាន
ជួយគិតទៅមើលចិត្តម្តេចសាមាន្ត ម្តេចមនុស្សអ្នកមកបំផ្លាញកន្លែងសុខសាន្តខ្ញុំរស់រាល់ថ្ងៃ។
..................................
R.ដំរីខ្ញុំអើយម្តេចឡើយអភ័ពអភ័ពខ្លាំងណាស់ កើតមកកម្មក្រាសជួបមនុស្សឫស្យា
ធ្លាប់រស់បានសុខជម្រកព្រឹក្សា ឥឡូវត្រូវស្គាល់ទឹកនេត្រាជម្រកខ្ញុំណាបំផ្លាញ។
៣.គ្មានជម្រើសទេត្រូវដើរចូលភូមិតែបែរគេថារូបខ្ញុំ ដំរីចូលភូមិអុកឡុករំខាន
ជួយគិតទៅមើលចិត្តម្តេចសាមាន្ត ម្តេចមនុស្សអ្នកមកបំផ្លាញកន្លែងសុខសាន្តខ្ញុំរស់រាល់ថ្ងៃ។
No comments:
Post a Comment