ឆ្នាំ១៩៨៩ ជំនោររំហើយរងារបានបក់ត្រសៀកៗមកប៉ះនឹងរាងកាយខ្ញុំ។ ពេលព្រឹកព្រលឹម ខ្ញុំ
និងអ្នកស្រុកចាស់ក្មេង ជាពិសេស អ្នកផ្ទះនៅក្បែរខាងរបស់ខ្ញុំ បាននាំគ្នាមកអង្គុយជុំវិញផ្នួក ភ្នើង។ រដូវរងារឆ្នាំនេះ រងារណាស់! ចាស់ៗឧទានឡើង។ជាការពិតនៅរដូវរងារកោះសូទិនភូមិខ្ញុំ ដែលជាដីកោះទន្លេមេគង្គពិតជារងារមែន។
ខែមករា និងខែកុម្ភៈពេលព្រឹក មនុស្សម្នាបានស្លៀកពាក់អាវរងារយ៉ាងក្រាស ភាគច្រើនជានារី ក្បាលហ៊ំដោយក្រម៉ាកំពុងហាលថ្នាំជក់
លើកន្ទេលធ្វើពីដើមរុណ។ខ្ញុំ ក៏ដូចជាក្មេងដទៃទៀត ខំប្រឹងជញ្ជូនថ្នាំពីជ្រុញ កំពុងហាន់មកអោយអ្នកដែលកំពុងហាលថ្នាំរៀងៗខ្លួន។ចាស់ៗខ្លះ
កំពុងបត់ ឬប្រមុមថ្នាំដែលត្រូវសន្សើមគ្រប់គ្រាន់ដាក់ក្នុងជេល។ ពេលថ្ងៃ អ្នកខ្លះទៅចំការដើម្បីកាច់សន្លឹកថ្នាំជក់មករៀបបន្ទំ។
អ្នកខ្លះ កំពុងសកថ្នាំ ដែលបន្ទំពីរបីថ្ងៃហើយដើម្បីយកទងចេញពីសន្លឹកថ្នាំនិងរៀបទុកសំរាប់អ្នកហាន់។ ដារីមិត្តរបស់ខ្ញុំ នាយត្រូវបានម្តាយរបស់ខ្ញុំជួលអោយហាន់ថ្នាំអោយផ្ទះខ្ញុំ។នៅរៀងរាល់យប់ដារី តែងមកគេងជាមួយខ្ញុំនៅគ្រែមួយក្រោមផ្ទះ។
នៅពេលយប់ជួនមេឃភ្លៀងនិងខ្យល់ យើងបានរត់ជួយសារថ្នាំអោយម្តាយខ្ញុំដែលកំពុងហាលសន្សើមក្នុងបរិវេណវត្តចុងកោះ។ អ្នកភូមិដទៃទៀត ក៏ធ្វើដូចគ្នាដែរ។ ក្រៅពីមេឃភ្លៀងនិងខ្យល់ក្រោមផ្ទៃមេឃភ្លឺថ្លាដោយព្រះចន្ទ័ កន្ទេលដែលមានថ្នាំហាលត្រូវហាលសន្សើមជាធម្មតា។
យប់នេះខែខ្នើតបានកន្លងផុត។ ខែរនោចបានចាប់ផ្តើម។ ផ្ទះរបស់ខ្ញុំមិនបានហាន់ថ្នាំឡើយ។ដារីក៏ត្រូវហាន់សំរាប់ផ្ទះគេម្តង។
ដារីបានបបួលខ្ញុំទៅគេងផ្ទះគេផងដែរ។ យប់ទី១នៅម៉ោងប្រហែលជា៩ នៅក្រោមផ្ទះរបស់ដារី ភាពងងីតនៃរាត្រីបានធ្វើអ្វីៗមិនអាចមើលច្បាស់ឡើយ។
លើផ្ទះសំលេងទ្រឹបៗដោយស្នូរជើងរបស់នារីម្នាក់កាន់ដោយចង្កៀងប្រេងកាតភ្លឺរឹមៗបានមកផ្ទះបាយ។
រីឯដារីបានស្ទុះភ្លេតហាក់ដូចដឹងនូវទំលាប់នេះហើយកេះអោយរូបខ្ញុំនេះលបៗទៅតាម។ ខ្ញុំ ក៏ដើរលបៗតាមនាយដោយថែមទាំងមិនដឹងនូវអ្វីផង។
នៅនឹងកន្លែងក្រោមពន្លឺចង្កៀងនោះដារីបានក្តោបមុខពិលបើកបំភ្លឺរឹមៗបញ្ចាំងឆ្លុះចូលទៅលាយឡំក្នុងពន្លឺចង្កៀងដែលនៅខាងលើផ្ទះ។ ក្បាលងើយភ្នែកសំលឹងទៅលើ។
យើងចាប់ផ្តើមឃើញជ្រោះធម្មជាតិមួយយ៉ាងចំឡែកអមដោយព្រឹក្សាក្រាលដោយវាលស្មៅរ៉ុយៗទន់ល្មើយជាជ្រោះអាថកំបាំងមានមន្តសំរើបដាស់អារម្មណ៍ យុវវ័យដំបូងរបស់ខ្ញុំ
បង្ខំអោយអង្គក្សាត្រា ឬអង្គជាតិរបស់ខ្ញុំខឹងសម្បារស្ទើរមិនអាចទ្រាំបាន។ស្ថិតនៅក្រោមល្អាងមាត់ជ្រោះក្នុងអារម្មណ៍រន្ធត់ខុសពីធម្មតា ជើងរបស់ខ្ញុំ
ចាប់ផ្តើមញ័រតត្រាក់ ឈរក្រោមដំណក់ទឹកជ្រោះ មានរស់ជាតិប្រៃៗខ្ញុំពិតជាជ្រួលច្រាល់ក្នុងចិត្តណាស់ព្រោះដឹងថានារីម្នាក់នោះ ជាសិស្សថ្នាក់៩ធ្លាប់រៀនជាមួយខ្ញុំដែលនាងទើបតែពេញវ័យក្រមុំផងដែរ។ នាងជាជីដូនមួយរបស់ដារីឈ្មោះ(សូមមិនប្រាប់)។
ដារី ហាក់ដូចជាមានអារម្មណ៍ហ្នឹងហ្នជាងខ្ញុំ
ព្រោះគេស៊ាំទៅនឹងការលបមើលនេះហើយ។ ផ្ទុយទៅវិញ ខ្ញុំវិញទេ ដែលជ្រួលច្រាលដូចមាន់រកពងពិតជាមិនអាចឈរនៅស្ងៀមនឹងមួយកន្លែងឡើយព្រោះភ័យមិនធ្លាប់ជួប។ ខ្ញុំ ក៏រត់ចេញប្រហែល៨ទៅ៩ម៉ែត្រតាមផ្លូវទៅកំពង់ទឹកក៏ស្រាប់តែវ៉ាក់អើជាមួយបុរសចំណាស់ម្នាក់កំពុងដឹកគោឡើងពីកំពង់ទឹកមក។ តាមផនស្រែសំឡុតសួរខ្ញុំថា”ពីណាគេ? មកធ្វើអីនៅទីនេះ?” “គឺខ្ញុំ ចាំអាដារីកំពុងចាប់មាន់”។ ខ្ញុំបានឆ្លើយបំលែងស្ថានការណ៍ប៉ុន្តែយ៉ាងណាវាកាន់តែធ្វើអោយខ្ញុំរន្ធត់កាន់តែខ្លាំងឡើងៗ ព្រោះគាត់និយាយថា”អញ្ចឹងបានជាមាន់អញចេះតែបាត់មាន់អស់”។នេះជាក្តីដំបូងរបស់ខ្ញុំក្នុងជីវិត។
No comments:
Post a Comment