Tuesday, May 15, 2012

ជន្លាសដៃថ្ងៃដានជីវិត


ព៌តមានវាហាក់បីដូចជាមិនសូវច្បាស់លាស់សោះចំពោះរូបខ្ញុំក្នុងដំណើរទៅកាន់ខេត្តសៀមរាបតាមការអញ្ជើញអោយមកសំភាសន៍ក្នុងមុខដំណែងមន្ត្រីកម្មវិធីសហគមន៍នៃអង្គការ PEPY ព្រោះថាខ្ញុំគ្រាន់តែដឹងថាតំណែងនេះវាស្ថិតនៅក្នុងស្រុកក្រឡាញ់ខេត្តសៀមរាបប៉ុណ្ណោះ។ណាមួយទៀតសូម្បីតែអាសយដ្ឋានកណ្តាល(Head Office) របស់អង្គការ PEPY ក្នុងខេត្ត សៀមរាបក៏មិនបានបញ្ជាក់ច្បាស់លាស់ផងដែរ។ នេះខ្ញុំចង់និយាយថា ខ្ញុំបានព្យាយាមរក ទី ស្នាក់ខាងលើនេះដើម្បីអោយងាយស្រួលស្គាល់មុនថ្ងៃសំភាសន៍មកដល់ប៉ុន្តែនៅតែមិនប្រទះឃើញសូម្បីតែមិត្តភក្តិខ្ញុំ ដែលរស់នៅក្រុងសៀមរាបបានជូនខ្ញុំ ដើររកក៏មិនធ្លាប់ស្គាល់ដែរ។ គ្រានោះថ្ងៃ២៩ខែកក្កដា២០១០វេលាម៉ោង៣រសៀលនៅមុខផ្សាលើសៀមរាបខ្ញុំក៏ទូរសព្ទ័ទៅលេខ017737519ដែលខ្ញុំបានកត់មកពីទំព័រប្រកាស់ពីការងារទុកសំរាប់ការទាក់ទង។យើងបាននិយាយគ្នាជាភាសាអង់គ្លេសអស់មួយសន្ទុះ។ ប៉ុន្តែខ្ញុំនៅតែមិនច្បាស់អំពី ទីតាំងរបស់វានៅ ឡើយ។ ចុងក្រោយបុរសម្ចាស់ទូរសព្ទ័រូបនោះបានសួរខ្ញុំថាហេតុអ្វីបានជាអ្នកត្រូវទូរសព្ទ័មក លេខនេះ?” ទើបគាត់ណែនាំមកលេខម្នាក់ទៀត។ ខ្ញុំមានអារម្មណ៍ចំឡែកបន្តិចចំពោះសំនួរ នេះ។  នៅគ្រាដែលខ្ញុំត្រូវបាននាំដោយមិត្តរបស់ខ្ញុំឈ្មោះប៊ុន ធឿន ម្ចាស់ហាង រាត្រីជួបជុំ បានមកដល់ម្តុំអាកាសយាន្តដ្ឋានសៀមរាប ខ្ញុំក៏បង្ខំចិត្តទូរសព្ទ័ទៅរកលេខថ្មីនោះ។ តាមពិត គឺជានារីម្នាក់ដែលខ្ញុំមិនច្បាស់ថានាងនៅលីវឬក៏រៀបការនៅឡើយទេ។ នាងបានប្រាប់ យ៉ាង ច្បាស់អំពីទីតាំងនោះ។ ចុងបញ្ចប់ខ្ញុំបានរកឃើញ។ ប៉ុន្តែគួរអោយស្តាយ ខ្ញុំបានព្យា យាម ទូរសព្ទដើម្បីអរគុណនាង និងសួរសំនួរដែលចាំបាច់ខ្ញុំត្រូវដឹងអំពីពេលវេលាជួប សំភាសន៍ នៅព្រឹកស្អែកនេះ។ជាជំនួសនៃការឆ្លើយតបពីនាងមាននារីម្នាក់ទៀតបានលើកទូរសព្ទ័របស់នាង ហើយឆ្លើយប្រាប់ថានាងជាប់រវល់ប្រជុំ ចំណែករូបនាងមិនដឹងច្បាស់ផងដែរ។ គ្រាន់តែ ដឹងថាស្អែកនេះបុគ្គលឹកគេចាប់ផ្តើមធ្វើការនៅម៉ោង៨ព្រឹក។ នេះជាមូលហេតុដែលធ្វើ អោយ ខ្ញុំយឺតយ៉ាវនៅថ្ងៃបន្ទាប់។ព្រឹកឡើង ខ្ញុំក៏បានទទួលទូរសព្ទ័ពីនារីម្នាក់នោះ ដែលក្រោយ មក ខ្ញុំបាន ដឹងតាមការរៀបរាប់របស់តៃកុងឡានថានាងឈ្មោះចំប៉ាវត្តគឺជាអ្នកត្រូវចេញពីដំណែង ដែលខ្ញុំត្រូវសំភាសន៍ផងដែរ។ បើតាមដឹងនាងនឹងត្រូវប្តូរទៅធ្វើការនៅ អង្គការ Plan។ ក្នុង សភាពប្រញេបប្រញាប់ចុះពីម៉ូតូឌុបខ្ញុំបានឃើញបេក្ខជនជាច្រើន នាក់ទៀត អង្គុយ នៅលើ ឡានដ៏ចាស់មួយរួចជា ស្រេច។ ខ្ញុំខំញញឹមដោយលើកដៃទៅកាន់ពួកគេដោយនិយាយថាសួស្តីអ្នកទាំងអស់គ្នា សូមទោសដែលខ្ញុំមកយឺតធ្វើអោយរង់ចាំ។ ភ្លាមនោះដែរ វាហាក់ បី ដូចសំណាងបន្តិចវិញដែលខ្ញុំមុននេះគិតថាគឺជារឿងស៊យចំពោះហេតុការណ៍បែបនេះ។ព្រោះខ្ញុំបានត្រូវអ្នកបើកបរឡានអោយជិះនៅក្នុងកាប៊ីនជាប្រការមួយដែលខ្ញុំបានទទួលព៌តមានអំពីដំណែងត្រូវសំភាសន៍ក៏ដូចជាព៌តមានពីអង្គការជាច្រើនទៀត។កំពុងជជែកគ្នាជាមួយអ្នកបើកបរដែលខ្ញុំស្តាយបំផុតមិនបានស្គាល់ឈ្មោះអ្នកបើកបរដែលមានប្រជាប្រីយភាពរូបនោះ។មិនយូរប៉ុន្មានអស់រយៈពេល១ម៉ោងប៉ុណ្ណោះរថយន្តនោះក៏បានទៅដល់ភូមិដីក្រហមមួយឈ្មោះថាភូមិជន្លាសដៃជាភូមិថ្មីក្នុងរបត់ជីវិតខ្ញុំដែលខ្ញុំទើបបានទៅដល់ក្នុងពេលនោះដែលគ្រានេះវាក្លាយដាននៃជីវិតរបស់ខ្ញុំ។
ប្រីយមិត្តអ្នកអានជាទីមេត្រីពាក្យថាដានជីវិតគឺជាគំនួសស្នាមមួយដែលមិនអាចបំភ្លេចបានឬជាដានដែលកើតមកពីរូបភាពប្រកបវត្ថុវិស័យភាពក្នុងអារម្មណ៍របស់ខ្ញុំ។ខាងក្រោមនេះគឺជាលំអាននៃដានជីវិតរបស់ខ្ញុំក្នុងទឹកដីខេត្តសៀមរាបចេញពីការទៅធ្វើសំភាសន៍នៅភូមិជន្លៀសដៃ។នៅប្រមានជាម៉ោង១០ព្រឹកថ្ងៃទី២៥ខែកក្កដា ឆ្នាំ២០១០ ទឹកដីត្រពាំងរូង ដែលគេស្គាល់ ថាទឹកដីស្ពានទី៣ផ្លូវទៅកាន់ទីរួមខេត្តកោះកុង មេឃចាប់ផ្តើមបន្ទាបនូវដុំពពក ខ្មៅដេរ ដាស រសាត់ពី ទឹសទីនីរតីនៃប្រទេសហើយគ្រានោះដំណក់ភ្លៀងក៏បានបង្អុរធ្លាក់ទាំង ព្រឹកព្រ ហៀម ។ក្នុងការិយាល័យទេសចរណ៍ធម្មជាតិត្រពាំងនៅជាប់អាហារដ្ឋានតុងហូ។ ខ្ញុំកំពុងអង្គុយ សំ លឹងយ៉ាងយកចិត្តទុកដាក់ក្នុងការរករូបភាពតាមអិនតេនេតទុកគ្រាន់បង្រៀនសិស្សរបស់ខ្ញុំក៏ដូចជាការរៀបចំសំភារៈបន្ថែមដែលភាសាអង់គ្លេសហៅថា Visual Aid ដែលនេះ ជាភាព ខាន មិនបានដែលគ្រូល្អត្រូវស្រាវជ្រាវសំរាប់ថ្នាក់របស់គាត់មុនចាប់ផ្តើមបង្រៀន។ ខណៈនោះ ទូរ សព្ទ័ ដៃរបស់ខ្ញុំដែលកំពុងតែសាកថ្មបានរោទ៍ឡើង។ លើកទូរសព្ទ័និយាយ បុរសម្នាក់ ដែល មានសំលេងមិនសូវច្បាស់បាននិយាយមកកាន់ខ្ញុំថាៈ អាឡូ អត់ទោស បងហ្នឹងឈ្មោះ ធាវី មែនទេ? ” ខ្ញុំបានឆ្លើយតបទៅវិញ បាទខ្ញុំនឹងហើយ។ក្នុងខណៈឆ្លើយឆ្លងទូរសព្ទ័ ខ្ញុំមិន ហាន និយាយឮៗព្រោះខ្លាចបុគ្គលិករួមការងារ ក៏ដូចជាសហគមន៍ដែល  ខ្ញុំមកធ្វើការជា អ្នក បង្រៀនភាសាអង់គ្លេសដល់ពួកគាត់មានអារម្មណ៍មិនសប្បាយចិត្តបើដឹងថាខ្ញុំត្រូវទៅសំភាសន៍ដើម្បីការងារនៅកន្លែងផ្សេងទៀត។
មិត្តអ្នកអានជាទីមេត្រី! ការស្វែងរកការងារថ្មីមិនមែនមានន័យថា ខ្ញុំកំពុងមានបញ្ហា ជាមួយ ការងាររបស់ខ្ញុំនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញសំរាប់អ្នកដែលទទួលជោគជ័យ ក្នុងជីវិត គេ តែងតែគិតថា ក្នុងជីវិតរបស់គេចាំបាច់ត្រូវមានភាពសកម្ម និងមហិច្ឆិតាដែល គិតថា សម នឹងទទួលយក។តួយ៉ាង នៅក្នុងតំណែងដែលបុរស ម្នាក់បានកោះ ហៅអោយខ្ញុំទៅ សំភាសន៍ សំរាប់ថ្ងៃ៣០ ខែកក្តដា២០១០ កន្លងទៅនោះ គឺជាតំណែង ជាមន្ត្រីសហគមន៍ ដែលនឹង មានប្រយោជន៍ដល់រូបខ្ញុំក្នុងផ្លាស់ប្តូរបទពិសោធន៍និងទទួលយកនូវរបត់ជីវិតការងារជាមួយនឹងអង្គការអន្តរជាតិថ្មីមួយទៀត។សូមជំរាប មិត្តទាំងអស់ ថាតំណែង នៅទីនេះ ជាមួយ នឹងអង្គការអន្តរជាតិ Wildlife Allianceដែលមានន័យជាភាសាខ្មែរថាអង្គការសម្ពន្ធ័សត្វព្រៃ គឹខ្ញុំក៏មានតំណែងគួរសមផងដែរ ប៉ុន្តែវាគឺជំរើសដែលខ្ញុំបានរៀបរាប់ខាងដើម។
ថ្ងៃទី២៧  ខែកក្តដាឆ្នាំ២០១០ ខ្ញុំបានចេញ ដំណើរ ពីត្រពាំង តំបន់ការងារ ស្នូល របស់ ខ្ញុំក្នុង ទឹក ដីខេត្តកោះកុងទៅទីក្រុងភ្នំពេញដូចសព្វដងនៅរៀងរាលចុងខែ គឺដើម្បី ចូលប្រជុំ ប្រចាំ ខែនៅការិយាល័យអង្គការរបស់ខ្ញុំ។ ទោះជាយ៉ាងនេះ ក៏ដោយគ្មាន អ្នកណាម្នាក់ ក្នុងចំណោម បុគ្គលិកគំរោងអេកូទេសចរណ៍របស់ខ្ញុំបានដឹងពីបំណងខ្ញុំឡើយ។ នៅទីនោះនៅថ្ងៃទី២៨ ខែក្កដាឆ្នាំ២០១០នៅការិយាយកណ្តាលក្រុងភ្នំពេញ ខ្ញុំក៏បានបំពេញ ទម្រងសុំច្បាប់ សំរាក ចំនួន៣ថ្ងៃ។ ព្រឹកឡើងថ្ងៃទី២៩ ខែកក្តដា២០១០ខ្ញុំបាន បន្តដំណើរតាម រថយន្តសូរិយាសំដៅ ទីក្រុងសៀមរាបដោយមានអារម្មណ៍ធម្មតាៗមិនភ័យ។ប៉ុន្តែពេញទៅដោយការស្រមើលស្រមៃនឹកដល់ភូមិជន្លាស់ដៃគោលដៅត្រូវសំភាសន៍។ពេលវេលាវាហាក់បីដូចមិនយូរប៉ុន្មានទេសំរាប់រូបខ្ញុំក្នុងការទៅដល់ភូមិមួយនេះព្រោះខ្ញុំបានកំណត់តាំងចិត្តជាស្រេចនៃដំណើរពិសេសរបស់ខ្ញុំនេះថាជាដំណើរទស្សចរតាមរយៈទៅធ្វើបទសំភាសន៍។នៅម៉ោងប្រហែល៩ នៅថ្ងៃ សំភាសន៍  ទី៣០ ខែកក្តដា២០១០ រថយន្តប្រភេទឡាន ដឹកទំនិញមានដំបូល តូចកញ្ចាស់ របស់អង្គការ Peppy បានបត់ចូលឆ្លងកាត់ខ្លោងទ្វាបឋមសិក្សាមួយ នោះគឺសាលា បឋម សិក្សាជន្លាសដៃ នៃទឹកដីស្រុកក្រឡាញខេត្តសៀមរាប។ មិត្តអ្នកអានជាទីនឹករលឹក រថយន្ត នោះបានបញ្ឈប់យើងនៅក្បែរអាគារផ្ទះឈើចំណាស់មួយ ដែល ក្រោយមកខ្ញុំដឹងថា ជា ទី ស្នាក់និងជាកន្លែងធ្វើការសំរាប់បុគ្គលិកសហមន៍នៅទីនោះ។ ដូច្នេះសូមអនុញ្ញាតិអោយខ្ញុំ បាន រៀបរាបពីទិដ្ឋភាពជាក់ស្តែងខ្លះៗនៅទីនោះទុកគ្រាន់សណ្តាប់! បាទ! នៅទីនោះ គឺជាភូមិ ដាច់ស្រយ៉ាលមួយសំរាប់អ្នកមិនធ្លាប់ទៅដល់ដូចជារូបខ្ញុំនេះ។ ប៉ុន្តែ វាមានទស្សនីភាព ជា ទេសភាពគួរអោយទាក់ទាញបំផុតសំរាប់នេត្រាទស្សន៍។ ដើម្បីទៅដល់ទៅនោះ គឹយើងត្រូវ ធ្វើដំណើរតាមផ្លូវគ្រួសមួយបត់ស្តាំដៃត្រង់ផ្លូវរង្វង់មូលទីប្រជុំជនស្រុកក្រឡាញ។ វាជា ភូមិ ក្រី ក្រដែលភាគច្រើនផ្ទះអ្នកភូមិសង់ខ្ពស់ពីដីមានសណ្ឋានប្រហាក់ប្រហែលផ្ទះឈើរបស់អ្នក ស្រុកនៅតាមដងទន្លេមេកុង។គ្រប់ផ្ទះទាំងអស់គ្រប់ដណ្តប់ទៅដោយធូលីដីក្រហមដែលបានមកពីបាច់សាចធ្វើឡើងដោយអ្នកដំណើរឆ្លងកាត់ទៅកាន់ខេត្តឧត្តមាជ័យ។ ប៉ុន្តែទោះ ជាយ៉ាង នេះក៏ដោយ ពីទីប្រជុំជនផ្លូវបំបែកស្រុកឡាញមុនទៅដល់ភូមិនេះ យើងឃើញមានវាលស្រែ
ល្វឺងល្វើយពេញដោយទៅដោយដើមស្រូវព៌ណខៀវស្រងាត់។ សំរាប់ រូបខ្ញុំផ្ទាល់ ខ្ញុំមាន អារម្មណ៍ប្លែកហាក់បីដូចជាសប្បាយ ដោយ ឃើញទិដ្ឋភាព ទាំងអស់នេះ ស្រស់ស្អាត មិនចាញ់ទិដ្ឋភាពព្រៃភ្នំក្រវ៉ាញតំបន់ការងារក្នុងន័យជួរការពារនិងអភិរក្សធនធានធម្មជាតិរបស់ខ្ញុំឡើយ។ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយវាគួរអោយអាសូរណាស់សំរាប់ជីវិតក្មេងៗនៅទីនោះ ពីព្រោះឪពុកម្តាយភាគច្រើនមិនសូវយកចិត្តទុកដាក់ជំរុញកូនៗ ក្នុងការរៀនសូត្រប៉ុន្មានទេ លើសពីនេះទៅទៀតសមីឪពុកម្តាយក្មេងៗភាគច្រើនក្លាយជាអ្នកចំណាក់ចោលកូនទៅរកងារធ្វើនៅប្រទេសថៃ។ នេះជារឿងរ៉ាវដែលខ្ញុំបានដឹងពីភូមិមួយនេះ។ សូមនិយាយ អំពីការ សំភាសន៍របស់ខ្ញុំវិញ។តើអ្នកគិតថាខ្ញុំមានសំណាងបានមកធ្វើការនិងជួយដល់សហគមន៍ដែលគួរអោយអាណិតដល់ជីវិតពួកគាត់នៅទីនោះទេ? ទោះជាក្តី អាណិតរបស់ខ្ញុំ មានធំ ប៉ុណ្ណាក៏ដោយ ប៉ុន្តែខ្ញុំអាចជួយកូនរបស់ពួកគាត់បានលុះណាតែមានការសំរេចពីអង្គការPeppy តែមួយគត់។ នៅម៉ោងប្រហែល១០ ព្រឹក នៅក្នុងបរិវេណសាលាបឋមសិក្សាជន្លាសដៃ ក្រោមផ្ទះឈើចំណាស់នោះក្រុមបេក្ខជនសំភាសន៍ទាំងអស់ក្នុងនោះមានខ្ញុំម្នាក់ផងដែរត្រូវបានគេបែកជា២ ក្រុម។ គ្រានោះខ្ញុំមានអារម្មណ៍ ចំឡែកណាស់ ក្នុងកម្មវិធីសំភាសន៍ ដែល រៀបចំដោយមើលទៅសុទ្ធតែក្មេងៗទំនងជាពុំទាន់មានបទពិសោធន៍សោះ។ យើង ក៏បានណែ នាំខ្លួនក្នុងក្រុមសំភាសន៍ក៏ដូចជាទៅកាន់គណៈមេប្រយោគសំភាសន៍ដែលមានអាយុក្មេងជាងអ្នកចូលរួមសំភាសន៍។ ខ្ញុំមិនមានអាយុច្រើនជាងគេពេកទេ ប៉ុន្តែវាជាការពិត ក្រុម យើង ភាគច្រើនជាចាស់ទុំនិងមានបទពិសោធន៍។លក្ខណៈវិច្ឆ័យមួយចំនួនតាមរយៈសម្មភាពសំភាសន៍ក៏ដូចជាគ្រប់គ្រងការធ្វើសំភាសន៍ ផ្ទុយទៅវិញវា បានធ្វើយអោយ ខ្ញុំសប្បាយចិត្តបំផុត ហើយបានជំរុញចិត្តនិយាយក្នុងបទបង្ហាញថា ខ្ញុំសប្បាយចិត្តនឹងការមកដល់ទីនេះ។ ជាការ ពិតណាស់ ភូមិជន្លាសដៃគឺចាត់ទុកថាជាថ្ងៃនៃដានជីវិតខ្ញុំមួយ ដែលតាមរយៈ ការធ្វើ សំភាសន៍ បាននាំអោយខ្ញុំស្គាល់នូវរសជាតជីវិត ជាពិសេស គឺរសជាតិមិត្តភាពល្អកម្រ រកបាននៃក្រុមចូលរួមសំភាសន៍របស់យើង។ ជាក់ស្តែង ភក្តីមិត្តភាព និងចំណង អនុស្សាវរីយ៍ វាជាទឡ្ហីករ បង្ករក្នុងអារម្មណ៍យើង។ ខ្ញុំនៅចាំបានថា នៅល្ងាច ថ្ងៃដដែល គឺក្រោយ ពេល ពីការសំភាសន៍ដ៏ចំឡែកដែលមានរយៈយ៉ាងយូរពេញមួយថ្ងៃហើយពិបាកនឹងវាយតំលៃថាអ្នកណាល្អជាងអ្នកណានោះ។ យើងក៏បានជួបជុំគ្នានៅហាងមួយ ក្រុងសៀមរាប (ខ្ញុំពុំចាំ ឈ្មោះឡើយ)។ គឺថានៅពេលល្ងាចមុនទៅដល់ហាងនោះនៅប្រហែលជាម៉ោង៥ល្ងាច ខ្ញុំ និង បងវណ្ណា ក៏ដូចជាមិត្តម្នាក់ទៀតដែលស្នាក់នៅផ្ទះសំណាក់តែមួយបានមកជុំគ្នាអង្គុយញុំាម៉ី និងទឹកក្រឡុកនិយាយគ្នា។យើងរងចាំដោយក្តីរីករាយនូវម៉ោង៦ល្ងាចដែលជាពេលសន្យាជួបជុំគ្នាក្រោយពីពេលសំភាសន៍កាលពីរសៀល។ ខណៈម៉ោង៦ល្ងាចមិនទាន់មកដល់ ខ្ញុំមាន អារម្មណ៍ហាក់ដូចជាមានអ្វីមករំនឹកហើយខ្សឹបប្រាប់ខ្ញុំថា កុំភ្លេចទូរសព្ទ័ទៅរក................ ជាមិត្តស្រីម្នាក់ដែលខ្ញុំបានស្គាល់នាងជាងមួយឆ្នាំមកហើយតាមរយៈស្កាយ ប៉ុន្តែយើង ពុំដែល មានឱកាសជួបគ្នា។ បន្ទាប់ទូរសព្ទ័ទៅរកនាងនិងបញ្ជាក់ទីតាំងដែលយើងកំពុងរង់ចាំ នាង ក៏បានមកដល់ភ្លាមនោះយ៉ាងលឿនគួរអោយរំភើបចិត្តបំផុតដែលមិននិកស្មានថាវានឹងកើតមានឡើងនៅពេលនេះឡើយ។ អ្វីដែលខ្ញុំសប្បាយទៅទៀតនោះ គឺនាងមាន មិត្តប្រុស ម្នាក់មក ជាមួយនាងគឺក្រុមយើងបានស្គាល់គ្នាទៀត។កំពុងជជែកគ្នាលេងបណ្តើរនិងញ៉ាំអារហារបណ្តើរ នៅម៉ោង៦ គត់ រថយន្តម៉ាកកាមឺរី ព៌ណទឹក គោមួយបាន បតកាច់តាម ភ្លើងស្តុបមកឈប់ នៅកែងកាច់ជ្រុងចំមុខដែលខ្ញុំកំពុងបែរទៅរក។ វោវ! អស្ចារ្យណាស់ នារីម្ចាស់រថយន្ត កំពុង បើកបរនោះស្អាត់ណាស់។ភ្នែកខំសំលឹង ដោយ លេចនូវឧទាន ក្នុងចិត្តដែល គ្មានអ្នកណា ម្នាក់ដឹងនេះ ឡើង។ ខ្ញុំឆ្ងល់ណាស់ ហេតុអ្វីបានជាគ្រប់មនុស្ស ប្រុសពេល ឃើញស្រីស្អាត ដែលខ្លួនពេញចិត្ត ដូចជាបាត់បងភាពម្ចាស់ការ និងបាត់បាត់ បង់ដូងវិញ្ញាណ ពីក្នុងខ្លួន យ៉ាងនេះ។ ខ្ញុំសំលឹងមិនដាក់ភ្នែក នារីម្នាក់ទៀតបានចេញពីរថយន្ត នោះគឺភក្តី នាងគឺ សមាជិកមិត្ត ថ្មីរបស់យើងដែលជាបេក្ខជនសំភាសន៍ម្នាក់ផងដែរ។ ភក្តីបាន ហៅពួក យើងឡើងរថយន្ត។រថយន្តនោះក៏បើកសំដៅទៅហាងមួយដែលខ្ញុំមិនបានចាំឈ្មោះខាងលើ។
នៅឯហាងភ្លៀងចាប់ផ្តើមបង្អុងឡើយ យើងទាំងអស់គ្នាកំពុងអង្គុយជុំវិញតុតគ្នាយ៉ាងវែង សមាជិកមិត្តរបស់យើងបានជួបជុំគ្នា ក្នុងបរិយាកាសដ៏រីករាយ ។ បងវណ្ណា ភក្តី ឆវី និង.............គឹជាមិត្តខ្ញុំចាំច្បាស់ជាងគេ។ប៉ុន្តែមានម្នាក់ដែលខ្ញុំបាត់បងអារម្មណ៍នៅគ្រានោះ ជាងគេគឺ ណារី ដែលឈ្មោះនាងយើងបានស្គាល់តាមរយៈការណែនាំរបស់ភកី្ត។ ណារីជា ម្ចាសរថយន្តដែលជួនយើងមកនិងមិត្តស្និតស្នាល់របស់ភក្តីក្នុងពេលធ្វើការជាបុគ្គលិកសារៈមន្ទីរអង្គរ។ នាងមានសម្បុរសសណ្តែកបាយ។ កែវភ្នែកទាំងគួរខ្មៅមុតស្រួច សំដីទន់ភ្លន់ ជាមួយនឹងសំលៀកបំពាក់ និងសំភារៈប្រើប្រាស់សមសួនបំផុត ជាពិសេសគឺកាបូកស្ពាយ និងកូនកាបូបដៃរបស់នាង។ប្របនឹងក្លិនទឹកអប់ដ៏ប្រហើររបស់នាងបានជះភាយតិចៗមកដល់ច្រមុះខ្ញុំ។ ប៉ុន្តែនាងហាក់បីដូចជាស្លេកស្តាំងបន្តិច ទំនងជានាងធ្វើការ តែនៅក្នុង ម៉ាស៊ីន ត្រជាក់ពេក។ យើងបានសន្ទនាជាមួយនាង យើងបានដឹងថានាងមានមិត្តម្នាក់ឈ្មោះខេមរា ធ្វើការនៅក្រសួងទេសរណ៍ដែលជាមិត្តខ្ញុំផងដែរ ។ ប៉ុន្តែនាងមិន បានដឹងពិតនូវ ចំនិត មនោសញ្ចេតនា របស់ខ្ញុំចំពោះនាងឡើយ។ ជន្លាសដៃថ្ងៃដានជីវិត គឺដានស្នាម ញញឹម របស់អ្នក គ្រប់ៗគ្នា។ ពីខ្ញុំធាវី

No comments:

Post a Comment