ក្នុងខណៈទឹកទន្លេមេគង្គបាននាជមកដល់កំរិតដើមវាគឺជាដើមរដូវប្រាំដែលប្រជាកសិករស្រុកខ្ញុំចាប់ផ្តើមភ្ជួររាស់ដីចំការរៀងៗខ្លួន។ទោះជាខ្ញុំចាំមិនច្បាស់ថាវាជាខែណាពិតប្រាកដក៏ដោយ ប៉ុន្តែខ្ញុំនៅចាំថាវាជាពេលដែលអ្នកស្រុកខ្ញុំបានបុករណ្តៅដាក់ដាំកូនថ្នាំនៅតាមចំការនិមួយៗនៅត្រើយអូមួយនៅក្រោយផ្ទះខ្ញុំ។ខែនោះសត្វចង្រិតក៏ចាប់ផ្តើមពូនកំពូលរបស់វាផងដែរ។ មើលទៅចំការកូនថ្នាំទើបដាក់ដាំបានលាស់លូតឡើងយ៉ាងខៀវស្រង៉ាត់។ខែមេសាបានកន្លងផុតទៅប្រជាកសិករភាគច្រើនក៏រួចរាល់ពីប្រមូលថ្នាំជក់ដែលបានដាំនៅផងដែរ។អ្នកខ្លះបានភ្ផូររាស់ដីសារជាថ្មីដើម្បីអនុផលដាំនូវដំណាំផ្សេងទៀតរូមមានពោត និងល្ង។ខែកក្តឹកបានបានមកដល់ផលមួយទៀតក៏បានមកដល់សំរាប់ជីវិតអ្នកចំការកោះសូទិនភូមិខ្ញុំ។នោះគឺជារដូវត្រីនៃទន្លេមេគង្គចាប់ពងឫអាចនិយាយថាជារដូវត្រីពង។ ក្នុងទស្សវត្តន៍ឆ្នាំ១០៩៨០នៅប្រទេសកម្ពុជាប្រហែលជាមិនទាន់ច្បាប់ផ្នែកជលផលតឹងរឹងប៉ុន្មានទេមើលទៅ។នេះគឺជាអ្វីដែលខ្ញុំចាំថា នៅរដូវនោះគេបានដាក់អ៊ូនដាក់ម៉ងជាពិសេស គឺក្រុមបងប្អូនជាតិអ៊ីស្លាម។សូមជំរាបថា
នៅស្រុកខ្ញុំមានចាមច្រើនណាស់ គឺមានភូមិចាមមួយយ៉ាងធំនៅភូមិទី៨ដែលលាតសន្ធឹងពីម្តុំផ្ទះតាឆាយរហូតដល់ម្តុំផ្សារក្បែរវត្តតាអ៊ុក។ក្រុមពួកគាត់នេះឯងជាអ្នកមានជំនាញ់រកត្រី(ខ្មែរពុំសូវជាអ្នករកត្រីពេលពេលនោះ)។នៅទន្លេគង្គខាងត្បូង ឬអាចនិយាយថាទន្លេខាងកោះចិននៅចុងឯនាយចំការថ្នាំដែលមានចំងាយមួយគីឡូម៉ែត្រពីអូក្បាលចំការក្រោយផ្ទះខ្ញុំក៏មានវាលមានវាលខ្សាច់មួយយ៉ាងធំល្វឹងល្វើយ។ក្រុមខ្មែរឥស្លាមបាននាំគ្នាមកបោះជំរុំធ្វើជាឡូនេសាទមួយយ៉ាងធំប្រៀបដូចជាទីក្រុងមួយយ៉ាងអ៊ូអរ។មិនថាតែផ្ទះខ្ញុំអ្នកស្រុកផ្សេងទៀតទេគឺថាយើងត្រូវឆ្លងទូកឆ្លងអូរហើយដើរសំដៅទីក្រុងនោះ។ថ្ងៃនោះខ្ញុំបានរែកប៉ោតដោយត្រលប់មកវិញជាមួយត្រីក្នុងប៉ោតអំរែករបស់ខ្ញុំយ៉ាងធ្ងន់។រំលឹកលើព្រិតការនេះក្នុងដើមទស្សវត្តន៍ឆ្នាំ៨០ឪពុករបស់ខ្ញុំក៏មានអ៊ូនមួយយ៉ាងធំផងដែរ។មានមនុស្សច្រើនណាស់ដែលជាកម្មករអូសអ៊ូសនោះហើយត្រីក៏បានច្រើនណាស់ដែរ។ក្រោយពីបានត្រីដែលខ្ញុំរែកពីវាលខ្សាច់ចុងចំការឬហៅថាជាទីក្រុងទិញត្រីនោះ ម្តាយរបស់ខ្ញុំអ្នកស្រុកជួយគ្នាជាអ្នកធ្វើប្រហុក
ឬផ្អក។ត្រង់ចំនុចនេះ ខ្ញុំនៅចាំទៀតថា ពួកគាត់ខ្លះសកស្រការវះពោះកាត់ក្បាលត្រីអាចកុកនិងត្រីប្រភេទផ្សេងទៀតខ្ញុំមិនសូវស្គាល់ឈ្មោះ។ខ្លះប្រហាក់អំបិលឯក្បាលរបស់វាត្រូវរំងាស់យកខ្លាញ់។នៅស្រុកខ្ញុំខែនោះគេកម្រប្រើចង្កៀងប្រេងកាតណាស់ព្រោះគេបានខ្លាញ់ត្រីពីការរំងាស់ក្បាលត្រីទាំងនោះដូចនេះគេប្រើចង្កៀងខ្លាញ់ជំនួស។ ការធ្វើត្រីវាម៉្យាងដែរសំរាប់ជីវិតអ្នកចំការដូចជាខ្ញុំនេះ។អ្វីដែលខ្ញុំក៏ដូចជាពួកសប្បាយចិត្តនោះគឺធ្វើត្រីនៅពេលខែភ្លឺជាជាងខែងងឹត។
No comments:
Post a Comment