Thursday, May 3, 2012

ប្រវត្តិរូបសង្ខេបរបស់ខ្ញុំ


ប្រវត្តិរូបសង្ខេប
ទី ធាវី
ថ្ងៃខែឆ្នាំកំណើតៈ ១៤ មករា ១៩៧៥
កុមារភាព
ខ្ញុំធ្លាប់ជាក្មេងម្នាក់ដែលមានឪពុកម្តាយរស់នៅបែកពីគ្នាដោយមូលហេតុជីវិត។ ខ្ញុំមានទីកំណើតពិតគឺ ស្ថិតនៅក្នុងភូមិទី៩ ឃុំកោះសូទិន ស្រុកសូទិន ខេត្តកំពង់ចាមនិងជាទីស្នាមដានជីវិតដែលព្រហ្មលិខិតបានកម្រិតអោយរូបខ្ញុំនេះបានកើតក្នុងត្រកូលនៃគ្រួសារកសិករមួយ។ ខ្ញុំមានឪពុកឈ្មោះទី គិន និងម្តាយឈ្មោះអេង ឡន។ ខ្ញុំមានបងប្រុសម្នាក់ និងស្រី៥នាក់។ ក្នុងវ័យកុមារភាពខ្ញុំគឺជាក្មេងវត្តដ៏អភព្វម្នាក់នៅភូមិកំណើតមួយនោះ។
ការសិក្សា
ក្រោយពីប្រឡងជាប់ឌីប្លូមក្នុងឆ្នាំ១៩៨៩ ខ្ញុំបាទ បានមកសិក្សាបំពេញវិជ្ជាពេលយប់នៅសាលាទូលទំពូងក្រុងភ្នំពេញ។ ក្រោយមកខ្ញុំ បានប្តូរមកលាលាចតុមុខក្រោយព្រះបរមរាជវាំងវិញ។ ក្នុងពេលរយៈសិក្សា ខ្ញុំបានឆ្លងកាត់រសជាតិជីវិតរាប់មិនអស់ និងធ្លាប់ធ្វើជាជាងទង ជាងជួសជុលរថយន្ត និងកម្មករ សំណង ដើម្បីរកប្រាក់សំរាប់ការសិក្សារៀនសូត្រ។ គ្រានោះ ខ្ញុំបានស្នាក់នៅវត្តទឹកថ្លាជាយក្រុងភ្នំពេញ។ ក្នុងឆ្នាំ១៩៩៣ ខ្ញុំបាទ បានទទួលសញ្ញាបត្រ័កម្មករជំនាញជួសជុលរថយន្តពីមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈព្រះកុសមៈទឹកថ្លា។ ក្នុងឆ្នាំ២០០៤ ខ្ញុំបាទបានទទួល Certificate in TEFL1 ពីសាកលវិទ្យាល័យ Chichester College ប្រទេសអង់គ្លេស។ ក្នុងឆ្នាំ២០០៦ ខ្ញុំបាទ បានបញ្ចប់បរិញ្ញាបត្រ័អប់រំផ្នែកអក្សរសាស្រ្តអង់គ្លេសនៅសាកលវិទ្យាល័យបៀលប្រាយក្រុងភ្នំពេញ ហើយបានទទួលបរិញ្ញាបត្រ័អប់រំនោះនៅក្នុងឆ្នាំ២០០៩។
ជីវិតការងារ
ខ្ញុំធ្លាប់ជាមន្ត្រីរាជការនៃក្រសួងសាធារណៈការនិងដឹងជញ្ជូន នៅអង្គភាពសាធារណៈការរាជធានី ក្រុងភ្នំពេញក្នុងឆ្នាំ១៩៩៣ដល់១៩៩៥ ដែលមានឋានៈជាមន្ត្រីផែនការបច្ចេកទេសប្រចាំការសំរាប់រោងជាងជុលជួលរថយន្តអោយអង្គភាពស្ពាននិងថ្នល់។ ក្នុងឆ្នាំ១៩៩៦ដល់១៩៩៨ ខ្ញុំជាគ្រូកិច្ចសន្យាបង្រៀនថ្នាក់ទី៥នៅបឋមសិក្សាចុងកោះសូទិនត្បូង ខេត្តកំពុងចាមក្នុងទឹកដីកំណើតរបស់ខ្ញុំ។ ពីឆ្នាំ១៩៩៨ដល់២០០៦ ខ្ញុំ ធ្លាប់ជាគ្រូបង្រៀនភាសាអង់គ្លេស ជាប្រធានគ្រូ ជានាយគ្រប់គ្រង នៅសាសាឯជនមួយចំនួននៅទីក្រុងភ្នំពេញ។ ឆ្នាំ២០០៤ ខ្ញុំជាអ្នកគ្រប់គ្រងផលិតកម្មមួយ ដែលគ្រានោះខ្ញុំ បានសរសេរបទចំរៀងជាច្រើនបទ។ ក្នុងឆ្នាំ២០០៦ ដោយធុញទ្រាន់នឹងការងារបង្រៀនពេក ខ្ញុំក៏បានផ្លាស់ប្តូរមកធ្វើជាអ្នកសរសេរនិងយកព៌តមានអោយទស្សនាវដ្តីថាមពល អាថ៌កំបាំង មហាអង្គរ និង ពិភពជីវិត។  នៅចុងឆ្នាំ២០០៦ ខ្ញុំបានបង្កើត និងធ្វើជានាយកប្រតិបត្តិអោយអង្គការមួយឈ្មោះ អង្គការខ្មែរដើម្បីសុភាពនិងសិល្បៈ។ ប៉ុន្តែ៣ខែក្រោយមកខ្ញុំក៏បានសម្រេចចិត្តលាលែងពីមុខដំណែងនាយកនៃអង្គការមួយនេះ ហើយប្តូរមកបង្រៀនភាសាអង់គ្លេសដល់ក្មេងៗកំព្រា និយុជនកំព្រា អោយអង្គការក្នុងស្រុកមួយឈ្មោះ មណ្ឌលពន្លឺអនាគតកុមារនៅចោមចៅជាយក្រុងភ្នំពេញ។ ពីឆ្នាំ២០០៨ មកដល់២០១១ ធ្វើការ ជាប្រធានគ្រួបណ្តុះបណ្តាលភាសាអង់គ្លេសជំនាញ សំរាប់គំរោងសហគមន៍អេកូទេសចរណ៍របស់អង្គការអន្តរជាតិការពារ និងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃមួយ ឈ្មោះអង្គការសម្ពន្ធ័មិត្ត សត្វព្រៃ។ បច្ចុប្បន្នជាមន្ត្រី អភិវឌ្ឈន៍ជំនួញគម្រោងសហគមន៍អេកូទេសចរណ៍នៅត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។
ការងារបន្ថែមពេលទំនេរ
ខ្ញុំ ធ្លាប់ធ្វើជា Freelance guide អោយក្រុមហ៊ុន អេស៊ីធី, ស្តាអាស៊ី និងវ៉ើល ផប។ ធ្វើ Prospective Consultant អោយអង្គការ Family Health International និងជាគ្រូមគ្គេទេសក៏ទេសចរណ៍អោយអង្គការ ការអប់រំស្តីពីរស់នៅជាមួយបរិស្ថាន​ (Live and Lead Environmental Education)
ដើមចមនៃការក្លាយជាអ្នកនិពន្ធ
ដោយក្នុងវ័យកុមារភាព ខ្ញុំជាក្មេងវត្តម្នាក់ ហើយតែងបាន តាមព្រះចៅអធិការវត្តនៅទេសនានៅតាមពិធីបុណ្យផ្សេងៗនៅផ្ទះអ្នកស្រុក។ នៅគ្រានោះ ខ្ញុំតែងបានស្តាប់ព្រះសង្ឈអង្គនោះនិទានរឿងជាច្រើនដែលទំនាក់ទំនងក្នុងពិធីបុណ្យ។ ជាពិសេស ដោយខ្ញុំបាទ ធ្លាប់បានឆ្លងកាត់រសជាតិជីវិតម៉ឺនសែនទំងន់ក្នុងកន្លងផ្លូវនៃដំណើរជីវិតនេះដែលបានជួបនូវព្រិត្តិការណ៍សង្គមផង និងទង្វើរបស់មនុស្សក្នុងសង្គមផង ខ្ញុំក៏តែងកំណត់សួរខ្លួនឯងថាតើ សង្គមឬព្រហ្មលិតជាអ្នកកម្រិតអោយជីវិតខ្ញុំនេះនេះជាមូលហេតុខ្ញុំដែលស្រមៃចង់ធ្វើជាអ្នកនិពន្ធហើយប្រមូលនូវព្រិត្តការណ៍សង្គមនិងជីវិតដែលខ្ញុំបានជួបទាំងនោះមករៀបរាប់និងឆ្លុះបញ្ចាំងតាមទស្សនៈបង្កប់ន័យអប់រំក្នុងសំណេររបស់ខ្ញុំនៅថ្ងៃណាមួយ។ ទីបំផុតខ្ញុំបាទ បានចូលជាសមាជិកនៃសមាគមអ្នកនិពន្ធខ្មែរក្នុងឆ្នាំ២០០៦។
ស្នាដៃក្នុងវិស័យសិល្បៈ
ក្នុងអំឡុងធ្វើការជាអ្នកសរសេរទស្សនាវដ្តីក្នុងស្រុកនោះ ខ្ញុំបាទ បានសរសេរនូវព៌តមានជាច្រើនដែលទាក់ទងនិងសង្គមជិវិតរួមទាំងអត្តបទបកប្រែផងដែរ។ ដោយឡែកសំរាប់ផលិតកម្មភាពយន្តវិញខ្ញុំបានចូលរួម ដឹកនាំជាអ្នកផលិតករ ដឹកនាំ និងកាត់តវិដេអូមួយខ្សែគឺរឿង ស្នេហ៍យុវវ័យ។ ក្រៅពីនេះខ្ញុំបានសរសរចំរៀងជាច្រីនបទ រួមមានបទៈ ព្រាត់អ្វីអាល័យ, ចំលើយស្នេហ៍កម្ម, កោរសក់លាស្នេហ៍, ខ្ទមស្លឹកបាត់ស្រី, រាត្រីស្នេហ៍ចន្ទ័, សូមដៀលប្រុសព្រាន, ឈឺចាប់ព្រោះអូន,ហោរាប្រហារស្នេហ៍, អូនកុំមានថ្មី, ឃើញមុខនាំតែអាល័យ,ចិត្តស្រីដីកោះ, លៀងចិត្តមិនជ្រះ,ឆ្ងល់, ឃើញមុខនាំតែអាល័យ,ថ្ងៃពិសេស និងបទថ្មីៗនេះមួយចំនួនដែលមិនទាន់ថតនៅឡើយរួមមានៈ រឿងជីវិត, អរគុណទេវតា,ផឹកស្រាបំភ្លេចចន្ទ្រ,នៅចាំ..., មេអំបៅគឺអូន!, ទេសចរណ៍ត្រពាំងរូង, ដងស្ទឹងអារ៉ែង។ល។ ក្រៅពីនេះក្នុងជីវិតការងារបច្ចុប្បន្ន ខ្ញុំបានសរសេរនិងកំពុងសរសេរ រឿងជាច្រើនដែលទាក់ទងប្រវត្តិតំបន់ និងប្រវត្តិរុជាតិ,ជំនឿទំនៀមទំលាប់និងវប្បធ៌មអ្នកស្រុកនៅតាមតំបន់ព្រៃភ្នំ ក្រវ៉ាញជាដើម។ រឿងទាំងអស់នេះ ប្រើប្រាស់ផ្លូវការជាភាសាអង់គ្លេសសំរាប់សហគមន៍អេកូទេសចរណ៍។ បន្ថែមលើនេះទៀតខ្ញុំបាទបានផលិតវិដេអូមួយចំនួន មានដូចជាៈ វិដេអូអប់រំស្តីពី ទេសចរ និងអ្នកផ្តល់សេវាកម្ម, វិដេអូប្រវត្តិគម្រោងសហគមន៍អេកូទេសចរណ៍នៅជីផាត, វិដេអូពិធីអ៊ុំទូកនៅជីផាត, វិដេអូស្តីពី មឈូស និងពាងបុរាណនៅភ្នំប៉ែលគួរត្រូវថែរក្សា និងកំពុងផលិតវិដេអូជាច្រើនទៀត។ ក្រៅពីនេះគឺ ប្រលោមលោកព្រហ្មលិខិត,មិត្តភាពមួយ,និង ទស្សនៈអប់រំ ដើម្បីឈ្នះល្បែងជីវិត និងវចនានុក្រម Software អង់គ្លេស-ខ្មែរ។

No comments:

Post a Comment