រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ និងជាមន្ត្រីអភិវឌ្ឍន៍ជំនួញគម្រោងសហគមន៍
អេកូទេសចរណ៍នៃអង្គការសម្ពន្ធ័មិត្តសត្វព្រៃ
(089 21 49 11)
ប្រុស១.ភ្លៀងធ្លាក់រឹមៗសំឡឹងមើលព្រៃ នេះហើយណាស្រីដែនព្រៃអភិរក្ស
ក្រវ៉ាញខាងត្បូងអូនបងពីរនាក់ វាយោត្រជាក់ធ្លាក់លាយពិរុណ។
ស្រី២.ឆ្នាំ២០០១ជួយដោយអង្គការ ដែនព្រៃនេះណាទាំងមួលព្រៃភ្នំ
អង្គការWildAid បានបង្កើតគម្រោង ក្នុងគោលបំណងស្រោចស្រង់ដែនព្រៃ។
ប្រុស៣.ទីនេះបងដឹងគេកាប់បំផ្លាញ ទង្វើគេបានកាប់រានរាល់ថ្ងៃ
បាញ់សំលាប់សត្វគ្មានចិត្តប្រណៃ ជួញដូរឈើព្រៃបាញ់សត្វគ្មានសល់។
ស្រី៤.WildAid ប្តូរឈ្មោះសម្ពន្ធមិត្តសត្វព្រៃ ឈ្មោះចាស់ប្តូរថ្មីយោងតាមហេតុផល
ជួយដល់ប្រជារស់ពឹងអនុផល គៀងគរប្រមូលមករស់សុខសាន្ត។
……..
ប្រុស៥.គម្រោងនេះណាសុវណ្ណាបៃតង ផ្តល់ដីទុនផងកសិកម្មភូមិឋាន
គ្រួសារក្រីក្រឈប់កាប់បំផ្លាញ់ ជួយសេដ្នកិច្ចបានជួយសាងសមត្តភាព។
ស្រី៦.អេកូទេសចរណ៍ក៏ជាគម្រោង ជួយសាងសហគមន៍អោយបានយល់ជ្រាប
ចេះថែរក្សាធនធានធម្មជាតិ បង្កើនជីវភាពចំណូលទេចរ។
ប្រុស៧.
បរិស្ថានចល័តគម្រោងអបរំ ជួយសិស្សតាមភូមិរួមគ្នាបានល្អ
យល់ដឹងបរិស្ថានអនាម័យភូមិករ ចោលកាក់សំណល់គ្រប់គ្រងត្រឹមត្រូវ។
ស្រី៨.គម្រោងដើរល្បាតច្រករបៀងដំរី កំលាំងដើរព្រៃច្បាប់បានតម្រូវ
ការពារប្រជាអោយដើរផ្លូវត្រូវ បទល្មើសគឺត្រូវនាំមកអប់រំ។
ប្រុស៩.គម្រោងមួយទៀតដាំដុះកូនឈើ ទីវាលគ្មានឈើដាំដុះបណ្តុំ
សង្ឃឹមព្រៃឈើដុះដាលត្រសុំ អង្វរអ្នកកុំឈប់កាប់បំផ្លាញ។
ស្រី១០.អូនយល់ច្បាស់ហើយគេដោះលែងសត្វ សូមអ្នកត្រូវចាត់សត្វដូចខ្លួនឯង
គម្រោងបានជួយសង្គ្រោះដោះលែង គម្រោងទាំងនេះឯងឆន្ទៈអង្គការ។
No comments:
Post a Comment