Tuesday, March 13, 2012

ស្នេហ៍ស្រីនាំភ្ញៀវ


រក្សាសិទ្ធគ្រប់យ៉ាង
និពន្ធថ្ងៃទី២៦ ខែវិច្ឆិកា២០១០
ដោយ ហ៊ិន សោភណ័ មន្ទ្រីមន្ទីរទេសចរណ៍ខេត្តកំពុងធំ
កែរសម្រូលដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ និងជាមន្ត្រីអភិវឌ្ឍជំនួញសហគមន៍អេកូទេសចរណ៍នៃអង្គការសម្ពន្ធ័មិត្តសត្វព្រៃ


១.នឹកភូមិជាំស្លា បុប្ផានាំភ្ញៀវ                            ចង្កេះរាងរាវ សម្បុរស្រអែម
រៀបរាប់ផ្លែឈើ ផល្លាផ្អែមៗ                             ចេកក្រូចធូររ៉េន ម្នាស់ស្វាយទំខ្ចី។
ណាអូនអើយ ណាអូនអើយ
២. សំលេងអូរគរ លាន់សូរគ្រលួច                    ចិត្តបងលបលួច គួចស្នេហ៍លើស្រី
បុប្ផាជីផាត បាំងបាត់ក្នុងព្រៃ                              នឹកណាស់ចរណៃនឹកស្រីរក្សា។
ណាអូនអើយ ណាអូនអើយ
R. អ្នកតាច្រកព្រាល ជួយជាសាក្សី                    ផ្តាំញាតិប្រុសស្រី សូមក្តីមេត្តា
ព្រៃឈើសត្វភ្នំ អូរជ្រោះថ្មដា                              ផ្ងើរពាក្យស្នេហាអោយដល់ស្រីផង។
ណាអូនអើយ ណាអូនអើយ
៣. ឱភ្នំត្រងោល ចោលខ្យល់ត្រជាក់                 សំលេងទឹកធ្លាក់ នឹកឃើញនួនល្អង
ងូតទឹកក្បាលឆាយ ខ្មៅស្រស់ស្រឡូន               បងស្នេហ៍មាសស្ងួនប្រាប់ម៉ែចូលស្តី។
ណាអូនអើយ ណាអូនអើយ

No comments:

Post a Comment