រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ
Tel: (855) 89 21 49 11
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
Email: tytheavy@gmail.com
១.រឿងជីវិត
ខ្ញុំគិតខ្ញុំព្រួយម្នាក់ឯង
ប្រៀបដូចមេឃអ័ពបែកផ្សែង
ចំបែងទ្រូងអើយសែនតឹង។
ប្រាប់អ្នកណា ស្នេហាទុក្ខធំដល់ម្លឹង
មិនគាប់ជួបស្នេហ៍ព្រលឹង តឹងសែនណែនឱរា។
២.ឃ្លាតពីភូមិ
ម្តាយខ្ញុំអោយមកសិក្សា
តែខ្ញុំលួចមានស្នេហា
ហើយរៀបការដោយនឹងចិត្តឯង។
អ្នកម្តាយអើយ
ពេលនេះទុក្ខកូនចំបែង
កូនខុសខ្មាស់ទាំងសត្វខ្លែង
មិនអាចថ្លែងចែងពាក្យរៀបរាប់។
R.ទីក្រុង
ភ្នំពេញពេញដោយឆើតឆាយ
ពេលនេះទឹកភ្នែកលាយបាយ
រូបខ្ញុំសែនស្តាយគក់ទ្រូងអភ័ព។
មិនគួរសោះ
ទ្រាំចាំ៤ឆ្នាំរៀនចប់
កម្មអើយស្នេហ៏ខ្ញុំមិនគាប់
អភ័ពខុសបំណង។
៣.រឿងគ្រួសារ
ស្នេហានិងរឿងជីវិត
ពេលនេះដូចយប់ងងឹត
សែនខ្វល់ចិត្តត្រូវស្រាយចំណង។
ឱរាត្រី
ប្រណីរឿងខ្ញុំកន្លង
ម៉ែអើយអត់ទោសកូនផង
ស្រាយចំណងពិបាកណាស់ខ្ញុំ។
No comments:
Post a Comment