រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
១. នៅចាំមិនភ្លេចបិទភ្នែកស្រមៃ យប់មួយបងហើយនឹងស្រី
រាត្រីបណ្តែតប្រទីប ក្រោមមេឃ ចន្ទ័ថ្លា
តារាក៏រះព្រឹចៗ អង្គុយ នៅលើវាលខ្សាច់
វមិត្រពូនខ្សាច់បេះដូង។
២. បេះដូងនួនល្អងបងផ្សងជួបស្នេហ៍ យប់នោះនៅក្រោមដូងខែ
មាសស្នេហ៍អូនបានឡើងរាំ អូនអ្នកភ្នំពេញ
ទោម្និញស្ទើរមិនអាចទ្រាំ បងបានស្នើសុំអូនរាំ
ទាំងខំលួចមើលស្រីថ្លៃ។
R. ទោះខ្ញុំមិនអាចកាច់ផ្កាទីក្រុង មិនអាចឃាត់បេះដូង
ដែលបងលួចស្នេហ៍លើស្រី អូនល្អទាំងអស់សម្រស់គ្មានផ្ទឹម”
តែខ្ញុំរស់គ្មានសង្ឈឹម ព្រលឹងដឹងទេចរណៃ។
៣.អូនល្អទាំងអស់ស្រស់អស់លើស្រី រាល់យប់បងតែងស្រមៃ
រាល់ថ្ងៃនឹកតែនួនល្អង ព្រះអើយជួយផង
អោយបងបានជួបនឹងថ្លៃ កុំអោយគ្រាន់តែស្រមៃ
ប្រណីនាំស្រីជាគូរ។


No comments:
Post a Comment