រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
សមាជិកអ្នកនិពន្ធខ្មែរ Email: tytheavy@gmail.com
Tel: (855) 89 21 49 11
១.ស្និទ្ធស្នាលនឹងគ្នា មិនដឹងពំងារយ៉ាងហ្នឹង
យ៉ាងណាគួរតែអូនដឹង
ប្រុសហ្នឹងគេជាអ្នកណា
នៅជាមួយបងនួនល្អង
ប្រែជាមានចិត្តសាវា
ដឺងខ្លួនថា
រូបអូនមានអ្នកដទៃ។
២.បើជាអ្នកផ្សេង
សំដែងក៏បងមិនថា
តែនេះបែរជាស្នេហា
ជាមិត្តជិតដិតនឹងបង
រឿងវ៉ាវគ្រប់យ៉ាងអូនធ្វើ
គឺអូនមានបំណង
បញ្ឈឺបង
អោយរងគ្រោះព្រោះស្នេហ៍។
R. បើអូនអស់ស្នេហ៍ហើយ
គួរតែឆ្លើយប្រាប់ផង
ឬកពារបញ្ឈឺបង
ក្នុងទ្រូងឆេះក្តៅពើតផ្សា
សុខចិត្តដកស្នេហ៍
អោយតែអូនសុខា
ហេតុអ្វីជាយូរមកហើយ
ត្រាណត្រើយមិនដែលប្រាប់បង។
៣.អស់ស្នេហ៍គឺត្រូវ
តម្រូវអោយបងដើរចេញ
ម្ខងជាមិត្តសំលាញ់
ម្ខាងជាកំណាន់ស្នេហ៍បង
ដើរចេញអោយឆ្ងាយពីអូន
មិនចង់ជួបមុខជីវ៉ា
នាំឈឺផ្សា
ឃើញមុខនាំតែអាល័យ
ដកចិត្តដកស្នេហ៍ទុកអោយមាសមេសមតាមបំណង។
No comments:
Post a Comment