រក្សាសិទ្ធគ្រប់យ៉ាង
ដោយ ទី ធាវី
Tel: (8550 98 21 49 11
Email: tytheavy@gmail.com
Tel: (8550 98 21 49 11
Email: tytheavy@gmail.com
១.បងជាមនុស្សល្អ កម្ររកអ្នកដូចបង
ពេលនេះអូនព្រម បេះដូងបើកទ្វាជួនថ្លៃ។
គ្រាយើងស្គាល់គ្នា ការពារបងថែមើលស្រី
បងល្អមានចិត្តប្រពៃ ជួយស្រីគ្រប់ពេលវេលា។
២. តបស្នងសងចិត្ត អូនពិតមិនខ្វះទេស្នេហ៍
គេសុំស្នេហ៍ដែរ គឺគេចង់ថែរូបស្រី
អូនមិនត្រូវការ ស្នេហាបើគ្មាននិស្ស័យ
អូនសុំសងតែប្រុសថ្លៃ គឺស្រីសងដោយបេះដូង។
R.
ចាញ់ទង្វើល្អ ចាញ់សព្រួញបាញ់អន្រួន
ប្រុសបងអត់ធន ស៊ូទ្រាំលំបាកជួយស្រី
ហត់នើយពេកពន់ អូនគ្រុនបងថែមើលស្រី
បងជាបង្គោលរាល់ថ្ងៃ ជួយស្រីល្មមអោយបេះដូង។
៣.បងជាមនុស្សល្អ ស្មោះសរល្អលើរូបអូន
ពេលនេះអូនព្រម អូនបើកបេះដូងជូនថ្លៃ
ពីថ្ងៃនេះទៅ ស្រីព្រមប្រគល់ដូងចៃ
អូនស្ម័គ្រលះបង់អោយថ្លៃ គឺស្រីសង្សាបងហើយ។
No comments:
Post a Comment