Saturday, March 24, 2012

មគ្គុទេសក៏ល្អ


 (រៀបរៀងដោយ ទី ធាវី)
  1. ដូចម្តេចហៅថាមគ្គុទេសទេសចរ? What Is a Tour Guide?  
 មគ្គុទេសក៍ទេសចរគឺជាអ្នកព៌ណនាបង្ហាញពីតំបន់ណាមួយដោយប្រើប្រាស់ចំណេះដឹងទូទៅរបស់ខ្លួនដើម្បីចែករំលែករឿងរ៉ាវតំបន់នោះដល់ភ្ញៀវទេសចរ។
A tour guide is someone who shows visitors around an area, with the guide using extensive local knowledge to share the area with visitors.
 មគ្គុទេសក៍ទេសចរគឺជាអ្នកដែលត្រូវបានគេជួលដើម្បីជួយនាំផ្លូវទេសចរដើរកំសាន្តទៅកន្លែងផ្សេងៗប្រកបដោយភាពរីករាយដែលចាត់ទុកថាជាដំណើរកំសាន្តពិសេស។
Tour guides are hired to help people navigate unfamiliar areas, and to make trips special, as a good tour guide sets a positive tone for a trip and shows people things they would not have discovered otherwise.

 ជាមគ្គុទេសល្អម្នាក់ត្រូវមានលក្ខណៈពិសេសអាចបង្ហាញទេសចរនោះនូវអ្វីមួយដែលពួកគេមិនធ្លាប់ជួប។ដំណើរកំសាន្តដោយមានមគ្គុទេសចរមានប្រយោជន៍បំផុតពីព្រោះមគ្គុទេសចរមានចំណេះដឹងច្រើនហើយផ្តល់ព៌តមានពិតនិងជួយបកប្រែអោយទេសចរបានយល់ពីទីកន្លែងដែលពួកទៅដល់។
Using a tour guide while traveling can also be useful because tour guides are very knowledgeable, and they can provide facts and information which help visitors interpret and understand the places they see.

២.តើធ្វើជាមគ្គុទេសល្អម្នាក់ត្រូវមានលក្ខណៈសម្បត្តិពិសេសអ្វីខ្លះ?
2. What characteristics are being a good tour guide?
Ø  ធ្វើជាមគ្គុទេសទេសចរល្អម្នាក់ត្រូវមានលក្ខណៈសម្បត្តិពិសេស២០ចំនុចៈ
TWENTY CHARICTARISTICS OF A GOOD GUIDE
១. មានសំលេងខ្លាំងនិងនិយាយច្បាស់
1. Speaks Loudly and Clearly
២.ចេះប្រើភាសាទំនាក់ទំនងដោយមិនចាំបាច់និយាយៈ
2. Uses Non-Verbal Communication
-ប្រើស្នាមញញឹម
-Smiles
- ប្រើកែវភ្នែក
-Makes eye contact
-ប្រើភាសាកាយវិការ
-Uses body language
៣.មានចរិតលក្ខណៈជាវិជ្ជាជីវៈ
3. Acts Professionally
-ចេះគោរពពេលវេលា
-Is punctual
-ចេះរាក់ទាក់ស្វាគមន៍ភ្ងៀវ
- Greets tourists
- ចេះយកចិត្តទុកដាក់ដល់ភ្ញៀវ
-Is courteous and attentive
- ស្លៀកពាក់សមរម្យ
-Dresses well
៤. ចេះរៀបចំទុកមុនដំណើរកំសាន្តៈ
4. Prepares in Advance
- រៀបចំសំភារៈអោយបានសព្វគ្រប់មុនដំណើរកំសាន្ត
-Completes a site inventory
-ចេះស្រាវជ្រាវរកឯកសារពាក់ពន្ធ័នឹងដំណើរកំសាន្ត
-Researches
-ហាត់និយាយមុនដំណើរកំសាន្ត
-Practices
. ចេះផ្តល់ព៌តមានណាចំបាច់ដល់ភ្ញៀវៈ
5. Provides Necessary Information for Tourists
-ផ្តល់ព៌តមានដល់ភ្ញៀវពីទីកន្លែងត្រូវទៅ ពីពេលវេលាចេញដំណើរ និងរយៈពេលនៃដំណើរកំសាន្ត
-Informs visitors of the location, time, and length of tour
-ប្រាប់ភ្ញៀវពីអ្វីដែលពួកគេត្រូវយកទៅជាមួយ និងសំលៀបពាក់ដែលគួរស្លៀកពាក់
-Informs visitors what they will need to bring and wear
-ប្រាប់ភ្ញៀវពីបំរាមផ្សេងៗ
-Informs visitors of park rules and special considerations
៦. ជាមនុស្សយល់ដឹងពីធម្មជាតិៈ
6. Is a Good Naturalist
-ចេះប្រើសាម៉ែល
-Uses binoculars
-ចេះប្រើសៀវភៅណែនាំក្នុងតំបន់
-Uses field guides
-អាចស្គាល់សត្វជាច្រើនប្រភេទ
-Can identify examples of all common species in the region
-ចេះប្រើឱកាសបង្រៀនភ្ញៀវ
-Takes advantage of teachable moments
-ស្គាល់ពីប្រភេទដំណើរកំសាន្តរបស់ខ្លួន
-Knows the difference between a bird tour and a thematic tour
៧.ត្រូវស្គាល់ពីភ្ញៀវរបស់ខ្លួនៈ
7. Knows the Audience
-រៀនសង្កេតអំពីភ្ញៀវ
-Learns about visitors between stops
-ចេះប្រើព៌តមានជាឧទាហរណ៍ណាដែលទាក់ទងភ្ញៀវ
-Uses visitor and universally relevant information to make examples more personal
៨. ចេះជួយបង្ហើបអោយភ្ញៀវស្វែងយល់ដោយខ្លួនឯងៈ
8. Helps the Tourists Learn by Themselves (Asks Questions)
-សួរសំណួរ
-Asks questions
-បង្ហើបចំលើយ
-Engages tourists in “Guided Discovery” (asks questions and gives hints to help tourists figure things out on their own)
៩.ត្រូវជំរាបដំណឹងដល់ដំណើរកំសាន្តរបស់ខ្លួនៈ
9. Has a “Message” for Every Tour
-ជាសារងាយយល់មានន័យគ្រប់គ្រាន់
-Simple full-sentence “message”
-ជាសារជំរាប់តែមួយដែលមិនខុសគ្នា
-Message is original
១០. ចេះរៀបចំផែនការសំរាប់ដំណើរកំសាន្តៈ
10. Prepares a Structure for Every Tour
-ចូលកន្លែងកំសាន្តណាមុនគេ កន្លែងឈប់សំរាក និងកន្លែងកំសាន្តចុងក្រោយ
-Uses an introduction, stops, and a conclusion
-ព្រាងពីផែនការដើរកំសាន្ត
-Writes an outline
១១.ត្រូវចេះណែនាំខ្លួននៅការចាប់ផ្តើមដំណើរកំសាន្ត
11. Has a POW at the Beginning of Every Tour
១២. ត្រូវចេះធ្វើអោយដំណើរកំសាន្តនោះជាដំណើរកំសាន្តពិសេសៈ
12. Makes the Tour Dynamic
-ប្រើហ្គេម និងសកម្មភាពកំសាន្តអោយបានច្រើន
-Uses games, activities, or demonstrations
-ប្រើសម្មភាពល្បងប្រាជ្ងា
-Uses sense activities besides vision
-ប្រើឧបករណ៍លេងណាដែលសាមញ្ញ
-Uses natural objects or other props
១៣.ត្រូវចេះប្រើភាសាណាដែលទាក់ទាញៈ
13. Uses Interesting Language
-ប្រវត្តិរឿងសាមញ្ញងាយយល់
-Relays natural history stories appropriate to the message
១៤.ត្រូវចេះគ្រប់គ្រងក្រុមរបស់ខ្លួនៈ
14. Manages the Group
-ត្រូវប្រាកដថាភ្ញៀវម្នាក់ៗមិនអនុញ្ញាតិអោយទៅឆ្ងាយពីការគ្រប់គ្រងជាដាច់ខាត
-Makes sure everyone can see and hear well
-ត្រូវធានាថាភ្ញៀវមានសុវត្ថភាព
-Assures visitors safe passage
-ចេះដោះស្រាយចំពោះស្ថានភាពដែលកើតឡើងដោយចៃដន្យ
- Handles unexpected situations
-ត្រូវចេះជ្រើសរើសទីតាំងស្រួលឈប់សំចត
- Chooses comfortable locations for stops
-ត្រូវចេះជ្រើសរើសទីតាំងស្រួលឈប់សំចត
- Chooses comfortable locations for stops
១៥. ត្រូវចេះវិធីសង្គ្រោះបឋម និងប្រើប្រាស់សំភារៈសង្គ្រោះ
15. Knows First-Aid and Carries Appropriate Equipment
-ដំឡើងឧបករណ៍សង្គោះបឋម
-Assembles and carries a First-aid kit
-ជួយដល់អ្នករងរបួស
-Attends to the injured
-អាចយកឧបករណ៍សង្គ្រោះបឋមតាមខ្លួនបាន
--Carries appropriate comfort equipment
១៦.ចេះផ្តល់ព៌តមានត្រឹមត្រូវ និងអាចដោះស្រាយបានចំពោះសំណួរពិបាកៈ
16. Relays Accurate Information and Handles Difficult Questions
-ត្រូវផ្អែកតែលើព៌តមានណាដែលត្រឹមត្រូវ
-Relays only accurate information
-ត្រូវនិយាយដោយស្មោះត្រង់បើមិនដឹង
-Is honest (“I don’t know”)
-ត្រូវចេះកត់ត្រាសំនួរបស់ភ្ញៀវ បន្ទាប់មកឆ្លើយនូវសំនួនោះ
-Writes down visitor questions and follows up with answers (contact info)
-អាចបង្ហាញចំលើយណាទាក់ទងធម្មជាតិ
-Is able to act as a nature detective, suggesting possible answers
១៧.ត្រូវចេះផ្តល់យោបល់ពីសកម្មភាពកិច្ចសន្ទនាណាដែលទាក់ទងៈ
17. Suggests a Relevant Conservation Action
-ត្រូវចេះបង្ហាញពីបញ្ហាបរិស្ថាន
-Illustrates environmental and conservation problems
-ស្នើរសុំអោយភ្ញៀវចេះជួយការពារតំបន់នៃដំណើរកំសាន្ត
-Suggests an action that tourists can undertake to help protect the area
-ចេះជួយភ្ញៀវដើម្បីការពារតំបន់នៃដំណើរកំសាន្ត
-Helps visitors to care for the site during their visit
១៨.ត្រូវចេះលៃលកធ្វើយ៉ាងណាអោយបានល្អនៅរាល់ពេលឈប់សំរាកៈ
18. Makes Smooth Transitions Between Stops
-សួរសំនួរឬធ្វើសម្មភាពណាដែលនៅតែចាប់អារម្មណ៍នៅរាល់ពេលឈប់សំរាក
-Asks questions or provides an activity to maintain tourist interest between stops
-ត្រូវចេះជជែកលេងជាមួយភ្ញៀវពេលឈប់សំរាក
-Talks to tourists between stops
១៩. ត្រូវចេះវាយតំលៃពីដំណើរកំសាន្តរបស់ខ្លួនៈ
19. Evaluates the Tour
-សួរសំនួរនៅពេលបញ្ចប់ដំណើរកំសាន្ត ជាការត្រូវពិនិត្យដើម្បីរៀនសូត្រ
-Asks questions at the end—conducts a “check for learning”
-ចេះវាយតំលៃពីខ្លួនឯង
- Does a self-evaluation
-ត្រូវចេះចែកនិងប្រមូលការស្ទង់មតិពីភ្ញៀវ
-Distributes and collects a tourist survey
២០.អាចបន្តរៀនសូត្រដើម្បីធ្វើអោយដំណើរសាន្តរីកចំរើន
20. Continues to Learn and Improve the Tour

៣. លំអិតបន្ថែមពីមគ្គុទេសក៏ទេសចរ
ការងារមគ្គុទ្ទេសក៏ទេសចរគឺជាបែបបទនៃការនិយាយជាសាធារណៈដោយមានឯកសារស្រាវជ្រាវ។ដើម្បីធ្វើអោយការនិយាយរបស់មគ្គុទ្ទេសក៏ទេសចរបានទទួលជោគជ័យអ្នកគួរ
យល់ដឹងពីការណែនាំដូចខាងក្រោមៈ
  • វិធីសាស្រ្តផ្សេងៗ បំបាត់ការភ័យខ្លាចនិងការអស់ទឹកចិត្ត
      ផ្តោតអារម្មណ៍ទៅលើមនុស្សម្នាក់ៈ ចូរធ្វើការសំលឹងទៅរកភ្ញៀវណាម្នាក់ដែលហាក់
ដូចជាមានក្តីអាណិតអាសូរចមពោះ រួចទើបសំឡឹងទៅរកភ្ញៀវដទៃទៀត។
      ជឿទុកចិត្តលើចេតនាស្រលាញ់រាប់អានរបស់ភ្ញៀវដែលមានចំពោះអ្នកៈ វិស្សមកាលគឺជាពេលវេលាដ៏ល្អមួយសំរាប់ភ្ញៀវទេសចរ ពួកគេស្ទើរតែទាំងអស់ ធ្វើ
ដំណើរមកកំសាន្ត មិនមែនដើម្បីស្អប់ មគ្គុទេស៏ទេសចរនោះឡើយ។
      យល់ដឹងពីទំនាក់ទំនងនៃភាពជ្រួលច្រាលក្នុងចិត្តៈ ក្នុងខ្លួនរបស់អ្នកមានអ័រមូនម៉្យាង
ដែលគេហៅថា Adrenelin អាចធ្វើអោយអ្នកជ្រួលច្រាលក្នុងចិត្តភ័យផងអរផង។ប៉ុន្តែវាក៏ជួយ
អោយអ្នកមានកំលាំងពលំប្រុងប្រយ័ត្នវៀងវៃនិងជួយអោយការអធិប្បាយរបស់អ្នកកាន់តែប្រសើរឡើង។
      យល់ដឹងពីបទពិសោធន៍ធ្វើអោយអ្នកភ័យខ្លាចចុះអន់ថយៈ
មគ្គុទេសក៏ទេសចរភាគច្រើនទទួលស្គាល់ថាភាពភ័យខ្លាចចុះថយក្រោយពិដើរភ្ញៀវ
បានមួយដងឬពីរដង ហើយវានឹងបាត់អស់ក្រោយពីដើរភ្ញៀវបាន១សប្តាហ៍ទៅ២សប្តាហ៍។
      ត្រូវទទួលស្គាល់ថា អ្នកចេះដឹងច្រើនជាងភ្ញៀវៈ  ជាធម្មតាភាពភ័យខ្លាចនៃការនិយាយស្តីគឺជាការញញើតក្នុងការនិយាយអ្វីមួយដែល
ខុសឬល្ងង់ខ្លៅ។ដូចនេះប្រសិនបើអ្នកបានសិក្សានិងរៀបចំចំណុចនីមួយៗដែលអ្នកចង់និយាយការពិតនិមួយៗដែលអ្នកចង់ផ្តល់ជូនភ្ញៀវនិងរឿងនិទានខ្លីៗគួរអោយចាប់អារម្មណ៍ដែលអ្នកចង់បង្ហាញជូនភ្ញៀវបានល្អនោះវានឹងជួកាត់បន្ថយភាពភ័យខ្លាចមួយចំនួនធំ។ប្រសិនបើភ្ញៀវណាម្នាក់សួរសំនួរណាមួយដែលអ្នកមិនអាចឆ្លើយបានអ្នកគ្រាន់តែនិយាយសុំទោសនិងសន្យាស្វែងរកចំលើយជូនគាត់ជាក្រោយ។
  • អ្វីដែលអ្នកត្រូវនិយាយ
ការយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកនិយាយគឺមិនត្រឹមតែធ្វើអោយស្ងប់លើអារម្មណ៍មិនប្រាកដប្រជានិងការភ័យខ្លាចរបស់អ្នកប៉ុណ្ណោះទេ។វាថែមទាំងឆ្លុះបញ្ចាំងនូវកង្វះខាតរបស់អ្នកហើយចែមទាំងជាមធ្យោបាយសំខាន់មួយដែលធ្វើអោយការអធិប្បាយរបស់អ្នកមានភាពកាន់តែប្រសើរឡើង។ក្នុងការនិយាយស្តី ចូរអ្នកអនុវត្តតាមការណែនាំដូចខាងក្រោមៈ
ü  ត្រូវមានភាពជាក់លាក់
ü  ត្រូវមានភាពត្រឹមត្រូវ
- ចំណេះដឹងប្រកបដោយការពិត និងទាន់សម័យ
-ស្កាល់ពិទីកន្លែស្វែងរកព៌តមាន
ü  ត្រូវស្គាល់ភ្ញៀវរបស់អ្នក
ü  ត្រូវរក្សាទឹកមុខអោយមានភាពរួសរាយ
-មិនម៉ឹងម៉ាត់ពេក
-មានអារម្មណ៍ល្អ
-ញញឹមរាក់ទាក់
ü  មានលក្ខណៈសម្បត្តិផ្តល់ព៌តមានរបស់ខ្លួន
  •  របៀបដែលអ្នកនិយាយ
-ផ្លាស់ប្តូរ(ប្រែប្រួល)ជំហានរបស់អ្នក
-និយាយអោយច្បាស់តាមលក្ខណៈធម្មជាតិ
-ត្រូវដឹងនូវពេលវេលា
-ជៀសវាងការប្រើពាក្យ ឬឃ្លាណាហួសពីការពិត
  • ការនាំភ្ញៀវពលេចុះជើរទស្សនាកំសាន្ត
នៅពេលដែលអ្នកកំពុងជូនភ្ញៀវដើរទស្សនា ដើមីស្វែងយល់ពីប្រាសាទ ឬទីកន្លែប្រវត្តិសាស្ត្រសំខាន់ៗ ចូរអនុវត្តតាមចំណុចណែនាំសំខាន់ៗដូចខាងក្រោមៈ
១. ដើរមួយៗ ពិសេសក្រុមភ្ញៀវមានវ័យចំណាស់
២.ត្រូវនិយាយនិងឈរនៅទីកន្លែងដែលបង្កលក្ខណៈងាយស្រួលដល់ភ្ញៀវក្នុងការស្តាប់
៣.ពេលមានសំនួរ ត្រូវបញ្ជាក់ឡើងវិញមុននឹងឆ្លើយ
៤.ដឹកនាំភ្ញៀវក្នុងក្រុមឈរជាពាក់កណ្តាលរង្វង់ដើម្បីផ្តល់លទ្ធភាពជាអតិបរមាដល់ភ្ញៀ
វក្នុងការស្តាប់ និងផ្តោតអរាម្មណ៍ទៅលើការអត្ថាធិប្បាយ។ ៥.ចំណុចសំខាន់ជាសង្ខេបឬពង្រាងខ្លះៗកត់ត្រាសំរាប់ពន្យល់ភ្ញៀវបានសំរាប់លើកទី១ ក្នុងការនាំភ្ញៀវប៉ុន្តែក្រោយមកទៀតព៌តមានទាំងនោះត្រូវចាំស្ទាត់ដែលធ្វើអោយអ្នកអធិប្បាយភូនភ្ញៀវបានក្នុងលក្ខណៈធម្មតា។
  •  ការរៀបរាប់ជូនភ្ញៀវពេលធ្វើដំណើរតាមរថយន្ត
ពេលយើងស្ថិតនៅលើរថយន្តដឹកភ្ញៀវចំណុចបន្តបន្ទាប់ខាងក្រោមគឺជាផលប្រយោជន៍ល្អៈ
-អង្គុយខាងក្រោយអ្នកបើកបរ ឬអង្គុយជាបនឹងជួរទី១ នៃអ្នកធ្វើដំណើរ ធ្វើដំណើរ
ធ្វើបែបនេះវាជាជំនួយដល់អ្នកដើម្បីៈ
·         ងាយស្រួលប្រទះឃើញអ្វីមួយដែលចាប់អារម្មណ៍
·         អាចនិយាយទៅរកអ្នកបើកបរបានស្រួល
·         អាចក្រលេកមើបានគ្រប់ជ្រុងជ្រោយ ពេលយើងនិយាយ
-ត្រូវចងចាំថាក្រុមភ្ញៀវទាំងអស់គឺមានស្មារតីប្រុងប្រយ័ត្នជាដរាបនៅពេលព្រឹកនិងមានការ
ប្រុងប្រយ័ត្នតិចតួចបន្ទាប់ពីអាហារថ្ងៃត្រង់។ វិធីទាំងអស់ខាងក្រោមនេះអាចធ្វើអោយក្រុមភ្ញៀវចៀសផុតពីការងងុយដេកៈ
  • ធ្វើការថតរូបម្តងម្កាល
  • ផ្តល់ពេលវេលាអោយក្រុមដើម្បីសំរាក ឬដើរទៅទិញឥវ៉ាន បន្ទាប់ពីអាហារថ្ងៃត្រង់(ប្រសិនបើពេលវេលា និងទីកន្លងត្រូវបានគេអនុញ្ញាត)
  • សិក្សាពីរបៀបប្រើ ប្រពន្ធ័អាសយដ្ឋានសាធារណៈនឌរថយន្តធំៗ
  • ពេលឆ្លងកាត់ទីកន្លែងចាប់អារម្មណ៍ ហើយអ្នកចង់ប្រាប់ដល់ភ្ញៀវ អ្នកគ្រាន់តែធ្វើការបញ្ជាក់ពីដូចជាៈ( ខាងឆ្វងដៃ.............)(ខាងស្តាំងដៃ.............) និងការប្រចង្អុលបង្ហាញដូចជា (ព្រះវិហារដែលមានដំលព៌ណលឿងខ្ពស់នៅខាងស្តាំដៃគឺ..............) ពេលវេលាគឺមានសារៈសំខាន់ផងដែរ ព្រោះថាយើងនៅលើរថយន្តដែលកំពុងផ្លាស់ទីទៅមុខ យើងត្រូវពន្យល់មុនពេលដែលយើងទៅដល់ទីកន្លែងនោះ។(វានឹងមកដល់ ឬនៅខាងស្តាំដៃរបស់អ្នកគឺ.................) (បន្ទាប់ពីបានឆ្លងកាត់ភូមិនេះ ពីរ
បីនាទីទៀត អ្នកនឹងឃើញ.................។ដែវាជា.................។)
-បើសិនជាអ្នកចង់ធ្វើអោយភ្ញៀវសប្បាយដោយនិយាយរឿងកំប្លែងខ្លីៗ មានការណែនាំខ្លះដើម្បីចាំទុកៈ
ជៀសវាងការកំប្លែងខ្លះៗដែមានការទាក់ទងទៅនឹងពូជសាសន៍ ភេទ ជាជាតិភាគតិច ឬភាសាផ្សារណាមួយ។
  • មិនត្រូវអនុញ្ញាតអោយភ្ញៀវនិយាយរឿងកំប្លែតាម microphone
  • ខិតខំធ្វើរឿងកំប្លែងអោយទាក់ទងការចាប់អារម្មណ៍ដល់ភ្ញៀវ
  • រក្សារឿងកំប្លែងអោយខ្ញីសមល្មម
៤.ដំណាក់កាលនៃសេវាកម្ម
-ដំណើរការនៃការផ្តល់សេវាកម្មមានច្រើនដំណាក់កាលៈ
១- ការទទួលស្វាគមន៍
២. ការសាកសួរ(សំណួរ/ព៌តមាន)
៣. ការបង្ហាញឬការផ្តល់ជួន
៤.ការចែកចាយ
៥. ការបញ្ចប់និងការវាយតំលៃ
វាមានសារៈសំខាន់ណាស់ក្នុងការបង្កើតបរិយាកាសស្វគមន៍។ ភ្ញៀវទាំងឡាយមានអារម្មណ៍ថាពួកគេស្ថិតក្នុងបរិយាកាសរាក់ទាក់និងបរិយាកាសការងារដោយមានការជួទមនុកបំរុង។
ភ្ញៀវទាំងអស់មានអារម្មណ៍ថា ពួកគេគឺជាមនុស្ស ដែលមានតំលៃនិងមានសារៈសំខាន់យ៉ាងខ្លាំងចំពោះយើង(ភ្ញៀវគឺជាស្តេច)
ទោះបិជាអ្នកកំុងតែជាប់រវល់យ៉ាងណក៏ដោយអ្នកត្រូវតែឆ្លៀតឱកាសដើម្បីស្វាគមន៍ភ្ញៀវពេលគេមកដល់។
៥. ហេតុអ្វីបានជាការបំរើភ្ញៀវមានសារៈសំខាន់?
គុណភាពការបំរើភ្ញៀវមានដូចខាងក្រោមៈ
-       ធ្វើអោយភ្ញៀវពេញចិត្តច្រើន
-       ភ្ញៀវដដែលនឹងចង់ត្រឡប់មកម្តងហើយម្តងទៀត
-       ភ្ញៀវថ្មីៗនឹងអញ្ជើញមកបន្ធែមតាមរយៈការផ្សព្វផ្សាយពិសេវាកម្មល្អរបស់យើង
-       មានការស្មោះត្រង់ចំពោះភ្ញៀវ
-       បញ្ហាឬការតវ៉ាតិចតូចត្រូវដោះស្រាយ
-ការវាយតំលើការបំរើភ្ញៀវ
វាមានសារៈសំខាន់ណាស់ក្នុងការស្ទាប់ស្ទងមតិរបស់ភ្ញៀវដើម្បីត្រួតពិនិត្យមើលក្តីរំពឹង
របស់ពួកគេនិងបានគិតអមពីកំរិតនឌការបំរើភ្ញៀវរបស់ក្រុមហ៊ុនអ្នក។
យោបល់របស់ភ្ញៀវអាចវាយតំលៃទៅលើការងារដែលបានបំពេញកន្លងមកនិងអាចជួយកែសំរួលការងារអោយកាន់តែប្រសើរឡើងចែមទៀត។
ភ្ញៀវរបស់អ្នកនឹងមានអារម្មណ៍ថាអ្នកវាយតំលៃទៅលើយោបល់របស់ពួកគេ និងអាចជួយធ្វើអោយពួកគេកាន់តែស្មោះត្រង់ថែមទៀត។

៦. បញ្ញាតិ១០ប្រការនៃការទទួលភ្ញៀវបានល្អ
១. ភ្ញៀវគឺជាបុគ្គលដែលសំខាន់បំផុតសំរាប់មគ្គុទេសក៏ទេសចរ
២.ភ្ញៀវគឺជាបុគ្គលមិនបានមកពឹងយើងទេ តែយើងត្រូវពឹងលើគេ
៣. ភ្ញៀវមិនមែនជាអ្នកចូលមកបង្អាក់ដំណើរយើងតែភ្ញៀវជាទិសដៅសំខាន់ក្នុងការងារ
៤. ភ្ញៀវមកជួយយើង តែយើងមិនបានជួយភ្ញៀវជាដោយការទទួលរាក់ទាក់
៥. ភ្ញៀវគឺជាអ្នកជំនួញមិនមែនជាអ្នកក្រៅ
៦.ភ្ញៀវគឺជាមនុស្សដូចយើងដែលមានការយល់ឃើញនិងអារម្មណ៍តែមួយដូចយើងដែរ។
៧.ភ្ញៀវនាំសេចក្តីត្រូវការមកអោយយើងដើម្បីអោយយើងតបស្នងសេចក្តីត្រុវការរបស់គេប៉ុណ្ណោះ
៨.ភ្ញៀវគួរតែតែបានទទួលរាក់ទាក់យ៉ាងសុភាពនិងយកចិត្តទុកដាក់បំផុតដែលយើងអាចធ្វើបាន
៩. ភ្ញៀវគឺអ្នកដែលអោយយើងបានទទួលប្រាក់ខែ
១០. ភ្ញៀវគឺចាដួងជីវិតរបស់មគ្គុទេសក៏ទេសចរ

No comments:

Post a Comment