ក្នុងដំណើរតែមួយម៉ោងគត់ដោយម៉ូតូក្រោមភ្លៀងរលឹមស្រិចៗ ខ្ញុំនិងមិត្តរួមការងារបីនាក់ទៀតបានធ្វើដំណើរពីត្រពាំងរូងសំដៅទៅកាន់ទីរួមខេត្តកោះកុង។ នៅតាមផ្លូវជាតិលេខ៤៨នេះ មើលទៅមានទេសភាពល្អណាស់សឹងថាគ្មានកន្លែងណាប្រហាក់ប្រហែលនេះទេ។ យើងបានឆ្លងកាត់តាមផ្លូវមានកន្លែងខ្លះមានជញ្ជាំងភ្នំសងខាង និងឆ្លងស្ពានមួយឈ្មោះតាតៃ។ នៅក្បាលស្ពានត្រើម្ខាងយើងបានឃើញទឹកធ្លាក់ពីលើភ្នំគួរជាទីចាប់អារម្មណ៍។
ក្នុងដំណើរដោយម៉ូតូនេះយើងបានផ្លាស់ប្តូរគ្នាឌុប។ មិនយូរប៉ុន្មានយើងក៏បានមកដល់ទីរួមខេត្ត។
វោ! នៅទីរួម ខេត្តកោះកុងនេះមាននារីស្អាតៗគួរសម។ យើងបានស្គាល់នារីមួយចំនួននៅទីនោះ។យើងបានទៅញ៉ាំលតឆានៅក្បែរសួនមាត់សមុទ្រនៅពេលល្ងាចទៅដល់។ យើងបានពិក្សាគ្នាពីការចូលរួមក្នុងវគ្គបណ្តុះបណ្តាលមគ្គុសក៏សហគមន៍អេកូទេសចរណ៏ដែលរៀបចំឡើងដោយមន្ទីរទេសចរណ៍ខេត្តកោះកុង។ យើងបានចុះឈ្មោះចូលរួមវគ្គសិក្សានោះនៅពេលព្រឹក។ កម្មវិធីបើកវគ្គបានចាប់ផ្តើម
ដោយឯឧត្តម ស ព្រហ្មនា
រដ្ឋលេខាធិការក្រសួងទេសចរណ៏។ ក្នុងវគ្គបណ្តុះបណ្តាលនេះមានសិក្ខាកាមច្រើនណាស់។ ពេលវេលានោះខ្ញុំបានស្គាល់មិត្តភក្តិថ្មីមួយចំនួនទៀត។
ជាពិសេសគីនារី។ ខ្ញុំមានការចាប់អារម្មណ៍លើនារីម្នាក់ជាទីបំផុត។
នាងស្អាតណាស់។ នាងឈ្មោះស្រីពៅ
ដែលមិត្តផ្សេងទៀតបានហៅ។ ប៉ុន្តែមានចរិតកាចនិងម៉ត់ចត់បន្តិច។ ខ្ញុំដឹងពីចរិតរបស់នាង។
នាងមានសំដឺម៉ាត់ៗ។ នាងគឺកូនពៅ និងជាលេខាផ្ទះសំណាក់ដែលយើងបានស្នាក់នៅ។ ទោះជាយ៉ាងនេះក៏ដោយ នាងមានស្នាញញឹមល្អមែនទែន។
កែវភ្នែករបស់នាងមុតស្រួចជាទីបំផុត។ ស្នាមញញឹមព្រមជាមួយភ្នែករបស់នាង។ ខ្ញុំតែងតែលួចថតយករួបនាង។ នាងបានអោយនាមប័ណ្ណមួយដល់ខ្ញុំ
ហើយនិយាយថា ”កុំភ្លេចខលមកលេងខ្ញុំផង”
ខ្ញុំរភើបណាស់។ ប៉ុន្តែ ខ្ញុំពិតជាមិនហានខលទៅនាងឡើយ។
នាងនៅតែធ្វើអោយខ្ញុំនឹកជារៀងរាល់ថ្ងៃ។ ក្រៅពីនេះ
មានបុរសនារីផ្សេងទៀតផងដែរដែលរាប់អានខ្ញុំ។ ខ្ញុំបានត្រូវនារីមេម៉ាយម្នាក់មានលុចស៊ីសជួនខ្ញុំដើរលេង។ ក្នុងចំណោមក្រុមការងារខ្ញុំគឺមានតែខ្ញុំម្នាក់គត់ដែលមានសំណាងដោយនាងបានបើកឡានមកដើរលេងនិងញ៉ាំអាហារនៅតាតៃ។ ខ្ញុំក៏បានត្រូវនាងហៅញ៉ាំអារហារថ្ងៃត្រង់នៅផ្ទះនាងផងដែរ។ រយៈពេលបីថ្ងៃគត់ខ្ញុំមានអារម្មណ៍ថា
ខ្ញុំដួចជាតួឯកអញ្ចឹង។ មានមនុស្សមិនតិចទេ ដែលចាប់អាម្មណ៍នឹងខ្ញុំ។ គេថាខ្ញុំពូកែនិយាយធ្វើអោយគេសើច។
មែន នៅក្នុងវគ្គនោះ ក្រៅពីគ្រួជិនមកពីភ្នំពេញ
គឺមានតែខ្ញុំនិងវាសនាមិត្តការងារខ្ញុំមកពីជីផាត ដែលបន្តបណ្តាក់គ្នាឆ្លងឆ្លើយធ្វើអោយអ្នករាល់គ្នាបានសើច។ ខ្ញុំបានត្រូវគ្រូបណ្តុះបណ្តាលអោយឡើងធ្វើបទបង្ហាញ។ ពេលនោះ ខ្ញុំលើកទឹកចិត្តអោយសំណាងប្រធានអ្នកនាំភ្ញៀវមកពីជីផាតជាអ្នកធ្វើ។
ខ្ញុំគ្រាន់តែចាំជួយសម្របសម្រួលគាត់ប៉ុណ្ណោះ។ ប៉ុន្តែយើងបានឡើងទៅប្រឈមនឹងសំនួរពីសិក្ខាកាមជាច្រើននាក់។ ពេលវេលាពោរពេញដោយភាពរីករាយ
និងទទួលបានចំណេះល្អពីការរៀននោះ។ នៅថ្ងៃចុងក្រោយ ក្រោយពីប្រកាសបិទវគ្គ។ យើងក៏បានទទួលលិខិតបញ្ជាក់ជានិមិត្តរួមដោយមានការថតរូបជាអនុស្សាវរីយ។ ដោយខ្ញុំពេលនោះមានគេចាប់អារម្មណ៍គួរសមនោះ ខ្ញុំក៏សម្រេចធ្វើជាប្រធានរួមថវិកាគ្នាធ្វើកម្មវិធីជប់លៀងនៅយប់នោះ។ សំលេងតន្ត្រីនឹងសម្មភាពរាំបានកើតមានឡើងផងដែរ យើងបានរាំសប្បាយមិនអាចបំភ្លេចបាន។
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
ដោយ ទី ធាវី
Email: tytheavy@gmail.com
Tel: (855) 89 21 49 11
No comments:
Post a Comment