Wednesday, March 14, 2012

រមណីដ្ឋានភ្នំរូង


ដោយ ទីធាវី
ចាស់ៗបានដំណាលថា ភ្នំមួយនៅនៅកប់ក្នុងព្រៃសែនស្ងាត់ជ្រងំ។ ពីមុនមាន​សុទ្ធ​តែសត្វ​ខ្លា​តូច​ធំខ្លាឃ្មុំនិងសត្វព្រៃសាហាវមានពស់ជាដើម។ វាគឹកន្លែងដែលព្រានបរបាញ់សត្វដំរី​និង​អ្នក​កាប់​វល្លិរមៀត​បានវង្វេងផ្លូវមិនអាចមកភូមិវិញបាន។ រីឯអ្នកភូមិត្រពាំងរូង ធ្លាប់​តែឮ​សំឡេង​ភ្លេង​ពិណពាឡ ល្វើយៗ ពីម្តុំភ្នំនេះ នៅរៀងរាល់ថ្ងៃសិល៍គួរអោយព្រឺក្បាល។ គេបាន​និយាយ​ទៀត​ថា ភ្នំនេះមានអ្នកសច្ចំគង់ នៅ និងមានរូងជ្រៅដ៏ងងឹតស្លុង។ វាធ្លាប់​ជាក​ន្លែង​ដ៏ប្រសិទ្ធដែលអ្នកភូមិក្បែរនេះ តែងតែមករក ខ្ចីចានខ្ចីឆ្នាំ ទៅធ្វើបុណ្យភូមិម្តងៗ។ ភ្នំនេះ​ហើយ​បច្ចុប្បន្នក្លាយជាកន្លែងទាក់ទាញបំផុត សម្រាប់ ទេសចរបរទេស មកកំសាន្ត និង​ចង់​ដឹង​អំពី​អាថ​កំបាំងទាំងអស់នោះ។  វាត្រូវបានកំណត់ដោយអ្នក ភូមិថាហៅថាភ្នំរូង។ ភ្នំរូង​បាន​​ក្លាយ​រមណីដ្ឋាន​កំសាន្តដ៏អាថកំបាំង និងចូលចិត្តបំផុតពីទេសចរបរទេស។ ភ្នំរូងរូង​ត្រូវបាន​កែ​លំអរ​ផ្លូវ​ព្រៃសម្រាប់ទេសចរដើរកំសាន្ត និងអាចជិះកង់ប្រភេទឡើងភ្នំ ដោយ​សហគមន៍​អេកូ​ទេសចរណ៍​ត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ខេត្តកោះកុង។ រមណីដ្នាននេះ​ក្រៅពី​ទេសបរទេសក៏មានអ្នកទេសចរក្នុងស្រុកចាប់អារម្មណ៍ផងដែរ។ វាមិនគ្រាន់តែជាកន្លែង ដែល​អ្នកទេសចរអាចវិភាគស្វែងយល់ពីអាថកំបាំងទាំងឡាយដែលអ្នកស្រុកធ្លាប់និយាយប្រាប់ប៉ុណ្ណោះទេ។ តែវាគឺជាឋាននភាត្រជាក់ស្រង់យកខ្យល់អាកាសបរិសុទ្ធ ដែលហាក់បីដូចជា​ខ្លួន​បាន​មកដល់សួគ៌ាល័យ តែតាមពិត​គឺអារម្មណ៍អ្នកបានកំពុង​ស្រមៃ​ក្នុងខណៈ​ដែល​អ្នក​បាន​គយគន់មើងភពព្រៃដែនព្រៃបៃតងពីលើកំពូលភ្នំរូង នៃជួរភ្នំក្រវ៉ាញ់នេះឯង។
រមណីដ្ឋានកំសាន្តភ្នំរូង គឺមានចំងាយតែ១០គីឡូម៉ែត្រប៉ុណ្ណោះពីទីប្រជុំជនភូមិត្រពាំងរូង ស្រុក​កោះកុង ខេត្តកោះកុង។ ការដើរព្រៃឬជិះកំសាន្តទៅកាន់រមណីដ្ឋានភ្នំរូង​គឺជាការ​រួម​ចំណែក​ការ​ពារ​និងអភិរក្ស និងលើកតម្លៃវប្បធ៌មខ្មែរតំបន់ព្រៃជួរភ្នំក្រវ៉ាញនៃប្រទេសកម្ពុជា។ ដំណើរ​កំសាន្ត​ក៏ក្លាយជាហាត់ ប្រាណដ៏ពេញនិយមមួយប្រភេទរបស់ទេសចរ។ វាក៏ឱកាស​សមាធិ​យ៉ាងល្អ​បំផុតសម្រាប់ជីវិតក្នុង ខណៈបានស្ថិតលើកំពូលភ្នំមួយនេះ។ ការបោះ​ជរុំ​សម្រាប់​និស្សិត ឬយុវជ័យដែលស្រលាញ់ព្រៃធម្មជាតិ ក៏ជាឱកាសដ៏ល្អផងដែរ។

No comments:

Post a Comment